Home Blog Page 1079

ក្រុមហ៊ុនយក្សៗរបស់កូរ៉េខាងត្បូង ស្វែងរកឱកាសវិនិយោគនៅកម្ពុជា

0

ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងអនុប្រធានទីមួយនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូ និងក្រុមអ្នកវិនិយោគកម្ពុជា ដែលមានអ្នកឧកញ៉ា សៀ ឫទ្ធី ជាតំណាងវិស័យឯកជន បានជួបពិភាក្សាជាមួយគណៈប្រតិភូមេដឹកនាំធុរកិច្ចកូរ៉េល្បីៗនៅ សណ្ឋាគារ LOTTE ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ កិច្ចប្រជុំនេះ បានផ្តោតលើការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងកូរ៉េខាងត្បូង និងការស្វែងរកឱកាសវិនិយោគដ៏មានសក្តានុពលនៅក្នុងព្រះរាជាណាចក្រកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh420CFXv1RafBWKAi6UxfbW1w_YzFd-gYdDVH0dKOm9VLo_tquGMds-bsS96P_Spjb885-cqUMUxJ-6Cs89Gd79Z7EDiect-Ho_M1PflN8IlcokwGzJGVV5KeREZoDgoq7xP-SvKFYdnCzIwPqOCeYniVNG-OWnePMSf6XtPJwmriaTw6NGnI6T2VmClo/s1280/photo_2024-05-16_15-18-19.jpg

គណៈប្រតិភូកូរ៉េ ដែលបានចូលរួមនៅក្នុងប្រជុំពិភាក្សានោះ រួមមានតំណាងជាន់ខ្ពស់មកពីក្រុមហ៊ុនឈានមុខគេដូចជា LG Electronics, Hanshin, Daewoo E&C, EMART Group, LX International, CAMKO Motor Company និង Mastern Partners Corporation ជាដើម ខណៈដែលខាងវិស័យឯកជនរបស់កម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាល WorldBridge Group។

ការពិភាក្សាផ្តោតលើឱកាសវិនិយោគដ៏អំណោយផលរបស់ប្រទេសកម្ពុជា និងសក្តានុពលសម្រាប់ក្រុមហ៊ុន កូរ៉េក្នុងការបង្កើតគម្រោងផលិតកម្ម និងអភិវឌ្ឍន៍អចលនទ្រព្យថ្មីៗនៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicNAwGy-IWtq9MxvDv_jeqvVQJVRr_dB8u0QeAscaGB4xuhV_uq4SiTyOABNyURJ3hjinS-pisUTZMKnZPJiclzh5urGzKwPdiP5fempfmPmyPDt9nLXlDvbLXMYuWkex1mdrta1-l6S2NIOal6ZCzX_emMLEd-IatYbzsx9RyNw6VUGzPdImIdKn2f20/s1280/photo_2024-05-16_15-18-19%20(3).jpg

ក្រុមហ៊ុនកូរ៉េមួយចំនួនបានបង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគលើគម្រោងថ្មី និងពង្រីកប្រតិបត្តិការដែលមានស្រាប់នៅប្រទេសកម្ពុជា។
ជាលទ្ធផលសំខាន់នៃកិច្ចប្រជុំ ក្រុមហ៊ុន WorldBridge Group ដែលជាអ្នកផ្តួចផ្តើមការជួបជុំអាហារពេលព្រឹកជាមួយនឹងក្រុមមេដឹកនាំធុរកិច្ចកូរ៉េបានប្រកាសថា ខ្លួននឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន Daewoo E&C ដើម្បីអភិវឌ្ឍគម្រោងអចលនទ្រព្យនៅក្នុងព្រះរាជាណាចក្រកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKnbwZIqd29V2uk1fE0-g_TMRriqqyjU6tW6r7S4I98_quN15BX8MPZJ2_75c0muAzq9HDmcSVJGQE7mJEyyoTiURiWOeAQbxALZeattvp5Mr9JDYIxTEnrL74CrQb6lyOO6wHozaJH9ip9htiuJ9sxqMTWT1yo8eCLlJ0j2ozOaEc-k7HnwWzg1wL5WU/s1280/photo_2024-05-16_15-18-19%20(4).jpg

ក្នុងឱកាសនោះដែរ អ្នកឧកញ៉ា សៀ ឬទ្ធី បានបង្ហាញទំនុកចិត្តលើសក្តានុពលនៃភាពជាដៃគូ ដែលមានអត្ថប្រយោជន៍ទៅវិញទៅមករវាងធុរកិច្ចកម្ពុជា និងកូរ៉េ។ អ្នកឧកញ៉ា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការចែករំលែកចំណេះដឹង និងការសហការគ្នាដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOIV5rx0uwIzMyKj9bLPxdtjYqoJXUo4y8J0lebJfZgoIZPsAyb9sgp1-BAd0cLDhl2rDGLcpg16lDZMjDne1QNnrmTsaB0fsCRCfbuy1_hOAWr4vmZ4RpaWghTwQEOIhil74nh-V6I_HVdtN4QuIl78ym9EmiU93bQc-htbfRcF2C231Acu5cEd-RoWE/s1280/photo_2024-05-16_15-18-19%20(2).jpg

កិច្ចប្រជុំបានបញ្ចប់ដោយមានការប្តេជ្ញាចិត្តជាថ្មីពីភាគីទាំងសងខាងក្នុងការស្វែងរកមធ្យោបាយបន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការ និងធ្វើការឆ្ពោះទៅរកភាពជាដៃគូសេដ្ឋកិច្ចដ៏រឹងមាំរវាងកម្ពុជា និងកូរ៉េខាងត្បូង ៕

មើលទៅសាមញ្ញនិងមិនគួរឱ្យចង់ញ៉ាំ តែអាហារទាំងនេះថ្លៃញាក់ ត្រឹមមួយចានតូចសោះមានតម្លៃរាប់ម៉ឺនដុល្លារ

0

ថ្ងៃនេះ KBN News ចង់ណែនាំប្រិយមិត្តទាំងអស់គ្នាមកស្គាល់អាហារចម្លែកៗ ៥ មុខដែលមើលទៅសាមញ្ញៗប៉ុន្តែសម្រាប់តម្លៃវិញថ្លៃមិនធម្មតាឡើយ ទោះជាយ៉ាងណាប្រសិនបើអ្នកចង់ភ្លក់ ឬចង់សាកល្បងបទពិសោធន៍ថ្មីនៃអាហារទាំងនេះគឺត្រូវធ្វើការសន្សំលុយ ៣-៤ ខែសិនទើបអាចមានលទ្ធភាពទិញវាបាន ព្រោះអាហារទាំងនេះមានតម្លៃថ្លៃកប់ពពក។ ដូច្នេះខាងក្រោមនេះគឺជាបញ្ជីមុខម្ហូបដែលមានតម្លៃថ្លៃជាងគេបំផុតលើលោក៖

១.Beluga Caviar៖ ជឿថាប្រិយមិត្តមួយចំនួនប្រាកដជាបានស្គាល់ហើយនៅពងត្រី Beluga ដែលវាមានតម្លៃរហូតដល់ ៧,០០០-១០,០០០ ដុល្លារអាមេរិកក្នុងមួយគីឡូក្រាម ឬ ២០០-៣០០ ដុល្លារក្នុងមួយអោន ត្រូវបានចាត់ទុកថាជាអាហារថ្លៃជាងគេបំផុតលើលោក។ មូលហេតុដែលអាហារនេះមានតម្លៃថ្លៃកប់ពពកគឺដោយសារត្រីBeluga sturgeon ត្រូវការចំណាយពេលរហូតដល់ ២០ ឆ្នាំដើម្បីបង្កើតពង ហើយក្នុងរយៈពេល ២០ ឆ្នាំនោះវាផលិតពងបានត្រឹមតែ ១០ ទៅ ២០ ផោនប៉ុណ្ណោះ ខណៈត្រីផ្សេងទៀតផលិតបានរហូតដល់ ៥០ ផោន រួមផ្សំនឹងគុណភាពល្អ តម្រូវការខ្ពស់ ទើបធ្វើឱ្យពងត្រីនេះមានតម្លៃថ្លៃបែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEis_30BtgEDpTZ7JgGKDrWh6OIu3ehxlrqJiHB8mob4d6ypRvSX1qBmbX3Sjj_XUCf7zNVEnxnrRQlBehywLOUCcxmYOHrueF349sJjHlOd18fcAFwBU9Qbr-jHgbxnfN81brBQnDM7-TDF-fiVO6Nr78yb50591JA6jLboLPELe15vlHsynGC8spys3PA/s900/what-is-beluga-caviar-15951-1s-5951.jpg

២.Swiftlet nests៖ Swiftlet nests គឺជាស៊ុបសំបុកបក្សីពណ៌ស ដែលជាអាហារដ៏ពេញនិយមបំផុតរបស់ជនជាតិចិនត្រូវបានគេជឿថាអាចព្យាបាលជំងឺទាំងអស់។ អាហារនេះក៏ជាប់ឈ្មោះជាអាហារថ្លៃជាងគេបំផុតលើលោកផងដែរ ដោយសារតម្លៃក្នុងមួយចានតូចគឺ ២,០០០ ដុល្លារ និងមួយចានធំមានតម្លៃរហូតដល់ ១០,០០០ ដុល្លារអាមេរិកឯណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg06Gyjv2mbF5MG7qew6A6hV2IuLVOUYyF-pgmerhUGUbdQ8LU6XurRysDHj4rFybmSlKiCWXjIw5Kra4KPKqLYuxgmL24HJrrc-5W7Jqqw0PD_V6xIMK5E_6a0Lo-_jdO4bRiTLW5uzRlA1SRoR0FIjF8R4STHTamyEeaw4slDf1mFcgauq9LDv4-Faek/s1920/china-edible-nest-swiftlet-nest-soup-medicinal-nutrition-bowl-toshio-chan-shutterstock-1649246119618.jpg

៣.ឪឡឹកខ្មៅ៖ ផ្លែឪឡឹកសម្បកពណ៌ខ្មៅគឺជាអាហារដ៏ឆ្ងាញ់បំផុតរបស់ជនជាតិជប៉ុន ដោយមួយផ្លែមានតម្លៃរហូតដល់ ៦,៣០០ ដុល្លារអាមេរិក។ ផ្លែនេះមានសម្បកពណ៌ខ្មៅ និងសាច់ខាងក្នុងពណ៌ក្រហម ស្ទើតែគ្មានគ្រាប់ ជាមួយរសជាតិផ្អែមខ្លាំង មានប្រូតេអ៊ីនខ្ពស់ ក៏ដូចជាមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពរាងកាយរបស់មនុស្ស។ ទោះជាយ៉ាងណាសម្រាប់មូលហេតុដែលផ្លែឪឡឹកខ្មៅមានតម្លៃថ្លៃគឺដោយសារវាគឺជាផ្លែឈើកម្រ និងពិបាកថែទាំបំផុត ហើយវាមានតែនៅតំបន់ហុកកៃដូ ភាគខាងជើងនៃប្រទេសជប៉ុនប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZSoD0727Dg1Nhs8V6QdjE_nlwdoiVdcRF5JHrsj5Z1MiQsv-nJU59LMuXl4DE_MAbQmo08Kq06_QJDdnSbL0-xuj7KAdXkbJseFHYtLF85_z5K0dxsb02vN5C63fox5-ri2-qlAOEmmzoJOHhGchq2y4H7iXt5zXOAfsYZ5IjIGOZjH8LKM1NBvT5Q20/s736/photo_2024-05-16_15-12-11.jpg

៤.Abalone៖ អាបាឡូនដែលយើងហៅសាមញ្ញថាជា “ខ្យងសមុទ្រ” គឺមានតម្លៃរហូតដល់ ១២០ ដុល្លារក្នុងមួយគ្រាប់ដោយសារវាជាអាហារដ៏ឆ្ងាញ់ អត្ថប្រយោជន៍ច្រើន អាចប្រើប្រាស់ជាឱសថបុរាណចិន និងជាប្រភេទសត្វកម្រ ហើយតម្រូវការខ្ពស់ទើបតម្លៃថ្លៃបែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjX-RDaVVMn7D2QQJ8SALp5Nn3IQl0PGCoiQuu8lpqDVcUmfSwDWCZ_cNuRlBHCuUfxubQEFYAKRSc4XHUMbm8sJsAZypEIL6OCADSjAQKEARGcOhyphenhyphenU1WO3MoLcT248qFmipNAFLjnY57rS8vUp6FGNt49srVZSfPc88TFe2DRiaD1if46eDddYCA7liX0/s1230/fresh-raw-abalone.jpg

៥.Matsutake៖ ផ្សិតខ្មៅ Matsutake គឺជាប្រភេទផ្សិតកម្រដោយសារវាដុះតែក្នុងព្រៃហើយវាលូតលាស់ក្នុងរយៈពេលខ្លីបំផុតគឺពីចុងរដូវក្តៅដល់ដើមរដូវស្លឹកឈើជ្រុះប៉ុណ្ណោះ ដែលធ្វើឱ្យវាក្លាយជាផ្សិតដែលមានតម្លៃថ្លៃបំផុតលើលោក។ ផ្សិតនេះមានក្លិនហឹរ ល្អចំពោះសុខភាព និងមានរសជាតិឆ្ងាញ់ប្លែក ដោយអាចលក់បានរហូតដល់ទៅ ២,០០០ ដុល្លារក្នុងមួយគីឡូក្រាម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsQNp1o4rRyk3XlXhytmd6gi1VLHk8tSrOMfnRAbd2NmVjoijEhnM_-Yw7qLTjsA-_LobqThsEc-iuWbUREbTO3fEyo8_GRqBp_SECWLuCVVpGXUJA-WwXhDUg8t5E-he7bNnUev1XvRxYHHImUQe_6GdeHklZkA28y0BiPxP-NSMNZCmqQUWX4irvW_A/s600/Matsutake-Clear-Soup-w600.jpg

សូមរកផ្លូវវៀង! ស្អែកនេះ អាចនឹងមានកាកកស្ទះចរាចរណ៍ខ្លាំងនៅលើផ្លូវ២០០៤

0

នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ៦:០០នាទីព្រឹក គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នឹងរៀបចំធ្វើមីន្ទីងបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌ នីតិកាលទី៤ ឆ្នាំ២០២៤ ដោយធ្វើការជួបជុំនៅទីស្នាក់ការមន្ទីរគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជារាជធានីភ្នំពេញ ស្ថិតនៅដីឡូតិ៍លេខ២៧៧០ លើផ្លូវម៉ៃដា (លេខ២០០៤) ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ដោយមានអ្នកចូលរួមចំនួន ១០.០០០នាក់ មកពីតាមបណ្តាខណ្ឌនានាក្នុងរាជធានី ភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPRa-21XJjYDXyNFhmpFk_c6OQis6SP4-dTaYdE9ROCvB5Fbg1GTG6_e1Qwf_SiL0kMNlXxRFUnjtbT1oNy0-fl2xcPDlcG083gKEXMcrQ_zHQ_a8Q3RIdT-VJTO_g5hMryjNpEF8brjqBCtxqg7TUuy6FZHocCiYXYfrIS_QQcjTbpNXbbsmlzEVtvUM/s2048/75d439342ed9aa569eb92dca1240848c.jpg

ក្នុងអំឡុងពេលនៃការជួបជុំធ្វើមីន្ទីងបើកយុទ្ធនាការឃោសនានៅទីតាំងខាងលើ អាចមានចរាចរមមាញឹកខ្លាំងដោយសារមធ្យោបាយធ្វើដំណើររបស់សមាជិក-សមាជិកាគណបក្ស ដែលអញ្ជើញចូលរួម។

ដូចនេះ ប្រជាពលរដ្ឋដែលពុំមានការងារចាំបាច់ ពុំគួរធ្វើដំណើរឆ្លងកាត់តំបន់ប្រារព្ធពិធីឡើយ ចៀសវាងការកកស្ទះចរាចរណ៍កើតឡើង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrDJFrv_A1ghFd9aaDQXQxVCPUi-e4ajxA7t3N_esGKerF63gSJ2Eg9ghbY92JVcFTrqm5caVc8iDoTzyQo7psQGlzw4E7pzjHv7Rv9dYxNwhPbEfuLDwmCQwtO1wleGozpZVaWpg1fdJ3iGzSO-9XCiQeiJmo8ovphlnO5jzcNmrZSpvgveqN9ZaiX5w/s1280/ea25ca91ab0b111348028f0fd31d80ef.jpg

អ្នកជិតខាងល្អ! ឡាវផ្តល់ដំរីអាស៊ីពូជកម្រ ២ ក្បាលមកកាន់កម្ពុជា បច្ចុប្បន្នកំពុងរក្សាទុកនៅភ្នំតាម៉ៅ

0

កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤នេះ ប្រទេសឡាវបានប្រគល់កូនដំរីអាស៊ីដ៏កម្រមួយគូដល់ប្រទេសកម្ពុជា ដើម្បីពង្រឹងចំណងមិត្តភាព និងសាមគ្គីភាពរវាងប្រទេស និងប្រជាជនទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត។

ដំរីអាស៊ីអាយុ៣ឆ្នាំចំនួន២ក្បាល ដែលដំរីឈ្មោលមានឈ្មោះថាចំប៉ា និងញីឈ្មោះថារំដួល ដោយឈ្មោះនេះទៀតសោតគឺដាក់តាមផ្កាតំណាងជាតិនៃឡាវនិងកម្ពុជា។ ដំរីទាង២នេះ គឺជាអំណោយរបស់ប្រធានាធិបតីឡាវ ថងលូន ស៊ីសូលីត ថ្វាយព្រះមហាក្សត្រ នរោត្តម សីហមុនី នៅក្នុងដំណើរបំពេញទស្សនកិច្ចរបស់លោកប្រធានាធិបតី នៅកម្ពុជាកាលពីខែមេសាកន្លងទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLlwJ4kfFQDhzuOLi0zXu0KcKjjvWJ43vb8KP-_ldMaOvsSnAJr0TmRTQNV21ha06fR4H57JT-a3GfsPN587anywKVsdmIhYDlWT0SB-uB_iZpaTNm5WYdr2cJMpTq7bv00o18iVAGADruRd5nm8irlKJzHAJZ5_2VT-E5kzNlRKgkaoVrhtYFoxImy2M/s1024/photo_2024-05-16_13-36-37.jpg

បច្ចុប្បន្ននេះ ដំរីទាំង២ខាងលើគឺត្រូវបានយកទៅរក្សាទុកបានយ៉ាងល្អនៅឯសួនសត្វព្រៃការពារ និងរុក្ខសាស្ត្រភ្នំតាម៉ៅ ស្រុកទន្លេបាទី ខេត្តតាកែវ។ ជាមួយគ្នានោះ ឡាវក៏បានបញ្ជូនហ្មដំរីឡាវ មកមើលថែដំរីទាំង២ក្បាលនេះ រយៈពេល៦ខែ នៅសួនសត្វភ្នំតាម៉ៅផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1KgZK45LBo4-3ZjlpGurZrex336B_474gXFnZIY6eNmUSeOCWs7Wna-UUTB7A4JSRqqLpeuH7zDUR4rrgeALf6-VnIzUcSB9NVZZqLxenwidXsNulXK6g6dDCrILqrYizn-I1fccFL2fFoqL8ILZH4FzLQF9Gvnqm998dObjdOkceqnvIUwyKI7zfXZ0/s1024/photo_2024-05-16_13-36-42.jpg

គួរបញ្ជាក់ថា សត្វដំរីអាស៊ី (Elephas maximus) ត្រូវបានចុះបញ្ជីជាសត្វជិតផុតពូជនៅក្នុងបញ្ជីក្រហមរបស់សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN) ដែលជាថនិកសត្វដ៏ធំបំផុតនៅលើភពផែនដី។ ចំពោះប្រទេសកម្ពុជាយើងបានប៉ាន់ប្រមាណថា បច្ចុប្បន្នមានដំរីព្រៃពី ៤០០ ទៅ ៦០០ ក្បាលនៅក្នុងព្រៃធម្មជាតិរបស់ខ្លួន ភាគច្រើននៅតំបន់ជួរភ្នំក្រវាញ និងវាលទំនាបភាគខាងកើតនៃខេត្តមណ្ឌលគិរី រតនគិរី និងស្ទឹងត្រែង និងដំរីក្នុងស្រុក ៧៥ ក្បាល។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhD320jXn9V9fBaw8rPui8eIJIMruw5HAnSN6eRshlhsu_uw_AMOvUW0pyzwNtGFU1Vlpo8yIDGQsUqlZdZaFbuIAZJhGIaF1iGhPuWvLjxrvQw6vYorXlHx-K7u3Z4zHNaMPbw_AzfhgF3bIZXZWiJfSseus1GL4ifODfKXfuXaAOVt9vQyZOSLmTiUtU/s676/photo_2024-05-16_13-36-44%20(2).jpg

ទោះជាយ៉ាងណា ដំរីមួយគូរជាអំណោយរបស់ប្រទេសឡាវផ្តល់ឲ្យកម្ពុជានេះ ដោយសង្កត់ធ្ងន់ថា ដំរីជានិមិត្តរូបមួយទៀតនៃចំណងមិត្តភាព និងសាមគ្គីភាពប្រពៃណីដ៏យូរអង្វែងរវាងប្រទេសនិងប្រជាជនទាំងពីរផងដែរ៕

អង់គ្លេសអនុម័តច្បាប់ហាមនាំចេញបសុសត្វរស់ទៅក្រៅប្រទេសព្រោះហេតុផលនេះ

0

ប្រទេសអង់គ្លេស ៖ សមាជិករដ្ឋសភាអង់គ្លេសបានសម្រេចចិត្តអនុម័តច្បាប់ហាមឃាត់ការនាំចេញបសុសត្វរស់ទៅក្រៅប្រទេស ដើម្បីកាត់បន្ថយការសម្លា.ប់ សត្វ ព្រោះពួកគេយល់ឃើញថា ការដឹកជញ្ជូនសត្វតាមផ្លូវឆ្ងាយ គឺជាការធ្វើទារុ.ណកម្ម សត្វយ៉ាងឃោ.រឃៅ ។ នេះជាភាពជោគជ័យមួយ ខណៈអ្នកស្រឡាញ់សត្វបានព្យាយាមធ្វើយុទ្ធនាការកុំឱ្យសម្លា.ប់សត្វ អស់រយៈពេល៥០ឆ្នាំ មកហើយ ។

កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ សារព័ត៌មាន AFP រាយការណ៍ថា គណបក្សអភិរក្សនិយម ដែលជាគណបក្សរបស់រដ្ឋាភិបាលអង់គ្លេស បានស្នើហាមនាំចេញបសុសត្វរស់ទៅក្រៅប្រទេស ខណៈគណបក្សនេះធ្លាប់ស្នើហាមនាំចេញបសុសត្វរស់ លើកដំបូងកាលពីឆ្នាំ២០១៧ ។ ពួកគេនិយាយថា វាបានជំរុញឱ្យមានការសម្លា.ប់ សត្វកាន់តែច្រើនឡើងៗ និងជាការធ្វើទារុណក.ម្ម សត្វ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3sDiiHPagPSS5ExgJdOR4nVzFLgbaghyAci9ZMDxkb3R0-fsbbRkAy9jkhxkre9R_HzQTgQXm9a2Ah1H0pzqzFPvRDeFkm3yVxaiylUUZlPXN5OTpwfMbGSyHVMniVkL6sablNEf8MtFzXyHMRPVl3pNBb3HloAi69iyYT1CVD30h_WgxPP21anOjgZA/s1920/livestock-breeding.webp

លើសពីនេះ គណបក្សអភិរក្សនិយ ក៏បានស្នើឱ្យអង់គ្លេសដកខ្លួនចេញពីសមាជិកសហភាពអឺរ៉ុប (EU) ផងដែរ ដោយសារច្បាប់ពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប បានធ្វើឱ្យប្រទេសជាសមាជិកទាំងអស់ពុំអាចហាមឃាត់ការនាំចេញបសុសត្វរស់ទៅក្រៅប្រទេស ។

សេចក្តីព្រាងច្បាប់សុខុមាលភាពសត្វ បានហាមឃាត់ការនាំចេញសត្វគោ, ពពែ, ជ្រូក និងសេះ ដើម្បីសម្លាប់ រួមទាំងការចិញ្ចឹមសត្វទុកសម្លាប់ ។ សេចក្តីព្រាងច្បាប់នេះមានគោលបំណងលើកកម្ពស់សុខុមាលភាពសត្វក្នុងកសិដ្ឋាន ដោយបញ្ឈប់ការដឹកជញ្ជូនសត្វធ្វើដំណើរផ្លូវឆ្ងាយ និងលំបាកទៅកាន់ប្រទេសផ្សេងៗ ដោយសារក្នុងអំឡុងពេលដឹកជញ្ជូន សត្វទាំងនេះមានសភាពណែនចង្អៀត, បាក់កម្លាំង និងខ្វះខាតទឹកយ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-fQJYxaR2VfiqaL2ck0gnXmu10STUMUbIXwjOJl9azTXtNHIQMCm1KmnaAWRpNVPy694khEUtV2tprPUFioMx5h9tdkm88ZThcmBXhgarBEeIeagZyDKADYePig4JFj89uLZlAIgCjdWIf3dRkFjmwxXUE6mtwr-XhbLXZvrt9RfEs2CzxQvDtkcro78/s612/istockphoto-482295174-612x612.jpg

លោកស្រី Emma Slavinski នាយិកាគោលនយោបាយការពារសត្វ មកពីអង្គការសប្បុរសធម៌សត្វ និយាយថា ការអនុម័តច្បាប់ខាងលើ គឺជាភាពជោគជ័យយ៉ាងពិសេសមួយ ដែលអ្នកស្រឡាញ់សត្វបានព្យាយាមធ្វើយុទ្ធនាការកុំឱ្យសម្លាប់សត្វ អស់រយៈពេល៥០ឆ្នាំ ។

លោកស្រីនិយាយថា ៖ «កាលពីឆ្នាំ១៩៩០ ប្រទេសអង់គ្លេសបាននាំចេញសត្វទៅក្រៅប្រទេស ស្មើរហូតដល់ជាង១លានក្បាល ហើយនេះជាការលក់ដូរគួរឱ្យស្អប់ខ្ពើមបំផុត ដោយសារការដឹកជញ្ជូនសត្វទៅក្រៅប្រទេស ត្រូវចំណាយពេលជាច្រើនថ្ងៃ ។ ដូច្នេះ វាធ្វើឱ្យសត្វរងទុក្ខវេទនាយ៉ាងខ្លាំង ហើយយើងរំពឹងថា ករណីបែបនេះនឹងមិនកើតឡើងទៀតទេ នាពេលបច្ចុប្បន្ន» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiq_vUHa-4NDFZ_YW90h5pYZro59gEN3chh78c8Ok71PMegF_J1s-qd1bpVMq2vBTaGw6IF6hnKyV7yPoXHRFb2irxbhhumIt-A-Gmxm41hC6eANnXjbljL-XJ1OleJLYe0c491Wkn6ol6s1_Znl6PhTvbBQ2znZqBdHFRmeJM2FUXhmWSzBIHml872uT8/s2100/Pastured-Livestock.jpg

ចំណែកក្រុមធ្វើការពាក់ព័ន្ធនឹងសុខុមាលភាពសត្វ (Compassion in World Farming) បញ្ជាក់ថា ការអនុម័តច្បាប់របស់រដ្ឋសភាអង់គ្លេសលើកនេះចាត់ទុកថា ពិតជាមានសារៈសំខាន់ណាស់សម្រាប់សត្វទាំងអស់ដែលចិញ្ចឹមក្នុងកសិដ្ឋាន ដូចជា ៖ គោ, ក្របី, សេះ, ជ្រូក, មាន់ និងទា ជាដើម ៕

អាមេរិកវ៉ាដាច់ចិនក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេរបស់អាល្លឺម៉ង់

0

បរទេស៖ ប្រទេសចិនដែលធ្លាប់ជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាល្លឺម៉ង់អស់រយៈពេលប្រាំបីឆ្នាំជាប់ៗគ្នា ស្រាប់តែត្រូវប្រគល់តំណែងនេះទៅឱ្យសហរដ្ឋអាមេរិកវិញនៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៤។
យោងតាម Reuters ផ្អែកលើទិន្នន័យផ្លូវការពីការិយាល័យស្ថិតិអាល្លឺម៉ង់បង្ហាញថា ក្នុងត្រីមាសទីមួយ ចំណូលនាំចូល-នាំចេញសរុបរបស់ប្រទេសអាល្លឺម៉ង់ជាមួយសហរដ្ឋអាមេរិកមានចំនួន ៦៣ ពាន់លានអឺរ៉ូ (ប្រមាណ ៦០ ពាន់លានដុល្លារ)។ ទន្ទឹមនឹងនេះ តួរលេខនេះសម្រាប់ប្រទេសចិនមានត្រឹមតែជាង ៦០ ពាន់លានអឺរ៉ូប៉ុណ្ណោះ។ ដូច្នេះហើយ អាមេរិកបានវ៉ាដាច់ចិន ដើម្បីក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេរបស់អាល្លឺម៉ង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNT0EoNTKB_pWgkV7JH5ud7nnD7j3wifVdD9GSaEUf2h96Vuiw86MttuvPWHYeNiw-MntlA3t_VFUey53-N87UBqKsL84v8Uj8C_RoYZBQp_LuXCMFhlBxq3owlb4ciL2Pkc2GmyDrHGZXDpD36661I_z-Kuz8F6svYXs_zTieaKg2Xmt1wYtZ_nf18KE/s1024/0_hamburg-port-2-_1_-1-1024x452.webp

នៅឆ្នាំ ២០២៣ ប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មកំពូលរបស់អាល្លឺម៉ង់សម្រាប់រយៈពេល ៨ ឆ្នាំជាប់ៗគ្នា ជាមួយនឹងចំណូលទ្វេភាគីឈានដល់ ២៥៣ ពាន់លានអឺរ៉ូ។ ទោះជាយ៉ាងណាក៏ដោយ តួលេខនេះគឺត្រឹមតែពីរបីរយលានអឺរ៉ូប៉ុណ្ណោះដែលខ្ពស់ជាងសហរដ្ឋអាមេរិក។ Vincent Stamer សេដ្ឋវិទូនៅ Commerzbank បានពន្យល់អំពីការផ្លាស់ប្តូរនៃត្រីមាសទីមួយថា “ការនាំចេញរបស់អាល្លឺម៉ង់ទៅកាន់សហរដ្ឋអាមេរិកកំពុងកើនឡើង ដោយសារសេដ្ឋកិច្ចអាមេរិកបច្ចុប្បន្នមានភាពរស់រវើកជាង ហើយការផ្លាស់ប្តូររចនាសម្ព័ន្ធក៏ជាហេតុផលផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgI6jy9c0iYE0t9A7tRMqrmGOLEnwKaOK6fx5FGOP89y8UnKAbrHYwPhfMhTOLwvvvIOS3bB5Kgp1GOvDUcNyxpLosMe6siaUl8n6nhVS-RIJXaj-hfUr1ysUVS_BJP91Xd8XMzkG0560nbnEpSCDKTr9RFQLTWRTWQXIOSPZoJ-CA4c5PFAM4peDqnJhE/s1199/661cb2bea31082fc2b6c2b68.jpeg

លោកបានបន្ថែមថា “បច្ចុប្បន្នប្រទេសអាឡឺម៉ង់មានបំណងចង់កាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើទីផ្សារចិន ដោយសារតែភាពខុសគ្នាខាងនយោបាយ និងទង្វើរបស់ចិនដែលខ្លួនបានចោទប្រកាន់ថា “ការប្រកួតប្រជែងមិនយុត្តិធម៌”។ ទោះជាយ៉ាងណាក៏ដោយ ទីក្រុងប៊ែរឡាំងមិនទាន់ដាក់ចេញនូវគោលនយោបាយច្បាស់លាស់ជាច្រើនដើម្បីកាត់បន្ថយការពឹងផ្អែកទេ។ នៅក្នុងត្រីមាសទីមួយ ការនាំចេញរបស់ចិនទៅកាន់ប្រទេសអាល្លឺម៉ង់បានធ្លាក់ចុះ ១២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimFTsdKQScR0TGjHcCmHoAQ4wm2AR5BD5anVtqi8ORO_EYaUVVhzPE7NuuvN8YLG9mheTGeHhja-dTDb-yg7sODMGNkQ8HUBQeeVGZrVUVbavEHoCdePCL0uHKF6n_BnlZYnlI-KN-NaPFX4saTkrOJ5F8ZzfBqCNJi4IjF6vaDSklQPTYSD3zlZTvebQ/s1179/de_hamburg-germany.jpg

ទន្ទឹមនឹងនេះដែរ ទំនិញអាល្លឺម៉ង់ដែលនាំចេញទៅកាន់ប្រទេសចិនបានថយចុះត្រឹមតែ ១% ប៉ុណ្ណោះ នេះបើយោងតាមលោក Juergen Matthes នៅវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច IW (អាល្លឺម៉ង់)។ លោក Matthes បាននិយាយថា សេដ្ឋកិច្ចរបស់ប្រទេសចិនកំពុងដំណើរការអាក្រក់ជាងការព្យាករណ៍។ ទន្ទឹមនឹងនោះសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកកំពុងដំណើរការកាន់តែល្អប្រសើរដោយការនាំចេញរបស់អាល្លឺម៉ង់ទៅកាន់សហរដ្ឋអាមេរិកមាន ១០% ខណៈការនាំចេញរបស់អាល្លឺម៉ង់ទៅកាន់ប្រទេសចិនមានត្រឹម ៦% ប៉ុណ្ណោះ៕

មហាជនលាន់មាត់សរសើរកូនមាន់ខ្ជូតៗចម្រុះគ្រប់ពណ៌ ក្រោយដឹងវិធីសាស្រ្តបង្កើតវា ទើបហួសចិត្តខ្លាំង!

0

នៅលើបណ្តាញសង្គមថ្មីៗនេះ គឺកំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅកូនមាន់ចម្រុះពណ៌ភ្លឺៗស្អាតៗ គួរជាទីចាប់ចិត្តក្នុងចំណោមនារីៗនិងកុមារតូចៗ។ ប៉ុន្តែយ៉ាងណាមិញ មនុស្សភាគច្រើននៅតែមិនទាន់ជ្រាបនៅឡើយនោះទេថា តើកូនមាន់ទាំងនោះគឺជាការបង្កាត់ពូជបែបថ្មីឬក៏មានវិធីសាស្រ្តកែច្នៃអ្វី ទើបធ្វើពួកវាមានគ្រប់ពណ៌ល្អៗបែបនេះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgPXDQ7-UuPiKkWcANoUkMVIUnPLDsemZISQ73zynCMnR_kC7EvmlYJDamjSwU-UxOvW_w4THiMYJ6N-dGhOzLJokC39ocOYPxEbW71bKCOYx7-Ybea0G7LlNe9MaPHABBD1RVP3dxcf_adA_msBv34H5FKd0IBkIfixZGt0lT5u-cGhHP1xgDdgkilCs/s1100/p897725628-5.jpg

តាមពិតទៅ កូនមាន់ពណ៌ស្រស់ស្អាតទាំងនេះ គឺត្រូវបានបង្កើតឡើងតាមរយៈវិធី ២ យ៉ាង៖
១ ការចាក់ថ្នាំជ្រលក់ពណ៌ចូលទៅក្នុងស៊ុត៖ ដំណើរការនៃការចាក់ថ្នាំពណ៌ចូលទៅក្នុងស៊ុតគឺ នៅរយៈពេលពី ១៦-១៨ ថ្ងៃនៃការភ្ញាស់។ បន្ទាប់ពីចាក់រួច គឺគេយកក្រមួនទៅបិទនៅលើរន្ធដែលចាក់នោះដើម្បីកុំឲ្យមានប្រហោង ហើយក៏ដាក់ស៊ុតចូលក្នុងកន្លែងភ្ញាស់វិញជាការស្រេច។
២ ការបាញ់ថ្នាំពណ៌កូនមាន់៖ បន្ទាប់ពីកូនមាន់កើតមក គេក៏ត្រូវបាញ់ថ្នាំជ្រលក់ពណ៌ទៅលើកូនមាន់។ ទោះជាយ៉ាងណា បើប្រើប្រាស់ថ្នាំបាញ់ពណ៌ទាំងនោះទៅលើកូនមាន់ហួសកម្រិតពេកអាចនឹងបង្កឲ្យមានការពុលផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZPlDT9_0laKU5LfrbAo0T3GVvvjhrXDoOpkfsciYzo_uvXxAwPAHH09oj5X5Afhyl4UsXlAC1MrMG1pZWOLr9wOlUB9vsLj2UaFX3AmpNQMeiQtBKwEp_jdFjrA06HOy0YK3RZ3ayMnIEfqCHL0qBsqwOX47PausPlht9IrNVQD-2PYa4UUBO4Z4pl-Q/s565/IMG_1057.jpg

ទោះជាយ៉ាងណា ការផ្តល់ពណ៌ទៅលើកូនមាន់គឺអាចបង្កគ្រោះថ្នាក់ដល់សុខភាពពួកវា ដោយផ្អែកលើវិធីសាស្ត្រដែលគេប្រើដើម្បីជ្រលក់ មិនថាជាការចាក់ឬលាបថ្នាំពណ៌នោះទេ។ បញ្ហាសុខភាពទាំងនេះអាចមានឥទ្ធិពលរយៈពេលវែង ដែលអាចកាត់បន្ថយអាយុជីវិតរបស់កូនមាន់ឬក៏អាចស្លាប់ភ្លាមៗតែម្តង។ ដោយសារថ្នាំជ្រលក់ គឺមានផ្ទុកនូវសារធាតុដែលអាចពុលដល់កូនមាន់ និងសូម្បីតែមនុស្ស។ ខណៈសព្វថ្ងៃនេះ កូនមាន់លាបពណ៌មិនសូវមានប្រជាប្រិយភាពទេ ដោយសារការធ្វើបែបនេះបានក្លាយជារឿងខុសច្បាប់នៅក្នុងប្រទេសនិងរដ្ឋមួយចំនួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgT7jm5wXfAz_Dcae6yMFSD7BkGCb1dGHcRKMCcwrPRMqw_XZzSkm30jHskcHWcV5v-c3cyMgaba3zOhBrs74JGG12oP7AnTsZHf3AJEnEC-72zGcPtIUqts4z_u9vN9Mzpv88XQMHoo-tpXKiXAAr5-VOnRSit68NyMCyqtHSEU8YbleF5ytPlQnpiYVM/s800/HD-wallpaper-colorful-chicks-cute-pasari-pui-de-gaine-chicks-colorful.jpg

គួរបញ្ជាក់ថា ការជ្រលក់ពណ៌កូនមាន់គឺបានប្រព្រឹត្តិទៅនៅក្នុងបុណ្យអ៊ីស្ទើរ និងត្រូវបានគេជឿថាមានតាំងពីឆ្នាំ១៨៨០មកម្លេះ។ វាត្រូវបានគេជឿថាប្រពៃណីនៃការលាបពណ៌ពង Easter បានបំផុសគំនិតការអនុវត្តនៃការជ្រលក់ពណ៌កូនមាន់។ កូនមាន់ និងស៊ុតតំណាងឱ្យជីវិតថ្មី ហើយជាទូទៅត្រូវបានផ្សារភ្ជាប់ជាមួយនឹងបុណ្យ Easter ។ ការផ្តល់ពណ៌ឲ្យកូនមាន់នេះគឺទទួលបាននូវការពេញនិយមយ៉ាងខ្លាំងក្នុងចន្លោះឆ្នាំ ១៩៦០-១៩៧០ ។ កូនមាន់អាចត្រូវបានគេលាបពណ៌ភ្លឺៗដូចជា ខៀវ បៃតង និងពណ៌ស្វាយ ដើម្បីជាការកម្សាន្តរបស់កុមារ នៅក្នុងពិធីបុណ្យនោះ និងសូម្បីតែក្នុងពិធីបុណ្យផ្សេងៗ ឬជាការផ្តល់រង្វាន់ទៅកាន់នរណាម្នាក់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZUdkeGEqK2ZVL99ASBz29SmoZhqfpwbcVj_O0yMDZsDGrFPoag1AGqWh3a0CHcH1fEqrs8YvPk4i0e14piKelLve0AbG4QZixfn12mC2YNgFigbkVzvSMQ8clNUPktYLnC7UxCKF-enTXlJIfrpSEIQ8Y9p_b-4eztTx4N-iREzb1GPNxQ1wvugpW2KM/s800/HD-wallpaper-colorful-chicks-colorful-chicken-orange-easter-spring-rainbow-cute-green-bird-chicks-pink.jpg

យ៉ាងណាមិញ កូនមាន់លាបពណ៌ទាំងនោះភាគច្រើនគឺត្រូវបានគេបោះបង់ចោលដោយសារតែបាត់បង់ពណ៌ ឬក៏ជុះរោមពណ៌របស់វា ដោយសារតែកត្តាផ្សេងៗ។ ម្យ៉ាងវិញទៀត កូនមាន់ចម្រុះពណ៌ទាំងនោះក៏ត្រូវបានគេជឿថាអាចនឹងចម្លងរោគ ជាពិសេសគឺទៅលើកុមារ និងហាមជាដាច់ខាតក្មេងអាយុក្រោម៥ឆ្នាំ ធ្វើការប៉ះទៅលើកូនមាន់ទាំងនោះឡើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhokt7yEl87bdxDLZuCbTUJ11wEfvKw_QMiC630ZM2r6J721RObp25H2M5mSV4U6UJuNSkWIZvKLAEGUOPcZsqT7-X9LPwTrnG_rSFsMovMk2Eqbzbln8VQtLO6yBlcirM1CisJis-QkBpFy3vgm6fvrz3uyggLj4p94FMIahD4hyphenhyphenvXpeiG2o-wAAH6t_w/s800/HD-wallpaper-baby-chicks-baby-colors-chicks-pastel.jpg

នាយករដ្ឋមន្ត្រីស្លូវ៉ាគីត្រូវខ្មាន់កាំភ្លើ.ង លួចបា.ញ់ ប្រហា.រ នៅទីសាធារណៈ

0

ប្រទេសស្លូវ៉ាគី ៖ ខ្មាន់កាំភ្លើ.ង បានលួចបា.ញ់ ប្រហា.រ នាយករដ្ឋមន្ត្រីប្រទេសស្លូវ៉ាគីនៅទីសាធារណៈបណ្តាលឱ្យលោករងរបួសធ្ងន់ធ្ងរ ហើយភ្នាក់ងារសង្គ្រោះបានបញ្ជូនលោកតាមឧទ្ធម្ភាគចក្រទៅកាន់មន្ទីរពេទ្យ ។ មន្ត្រីរបស់លោកនាយករដ្ឋមន្ត្រី ក៏បានចាប់ខ្លួនខ្មាន់កាំភ្លើ.ង ភ្លាមៗនៅកន្លែងកើតហេតុ ហើយគេសន្និដ្ឋានថា ករណីនេះកើតឡើងដោយសារបញ្ហានយោបាយ ទើបជំរុញឱ្យខ្មាន់កាំភ្លើ.ង ធ្វើបែបនេះ ។

កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ខ្មាន់កាំភ្លើងបានព្យាយាមបាញ់សម្លាប់នាយរដ្ឋមន្ត្រីស្លូវ៉ាគី លោក Robert Fico អាយុ៥៩ឆ្នាំ ក្នុងអំឡុងពេលលោកដើររាក់ទាក់ស្វាគមន៍ពលរដ្ឋ នៅបរិវេណខាងមុខមជ្ឈមណ្ឌលវប្បធម៌សហគមន៍ក្នុងទីក្រុង Handlova ស្ថិតនៅភាគកណ្តាលប្រទេស ។ លោក Robert Fico បានធ្វើដំណើរទៅចូលរួមកិច្ចប្រជុំរដ្ឋាភិបាល ស្រាប់តែមានសំឡេងកាំភ្លើងលាន់ឡើងជាច្រើនគ្រាប់ បន្ទាប់មក លោកក៏ដួលទៅលើផ្លូវភ្លាមៗ ហើយមន្ត្រីរបស់លោកបានចាប់ខ្លួនខ្មាន់កាំភ្លើងនៅកន្លែងកើតហេតុ ។https://c.ndtvimg.com/2024-05/es0buk4o_robert-fico_625x300_15_May_24.jpeg

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្លូវ៉ាគីថ្លែងថា លោកនាយករដ្ឋមន្ត្រី Robert Fico ត្រូវបានខ្មាន់កាំភ្លើងបាញ់ចំនួន៥គ្រាប់ បណ្តាលឱ្យលោករងរបួសធ្ងន់ធ្ងរ ។ គ្រាប់កាំភ្លើងបានចូលទៅក្នុងពោះ ហើយក្រុមគ្រូពេទ្យនឹងចំណាយពេលរាប់ម៉ោងដើម្បីវះកាត់ជួយសង្គ្រោះជីវិតលោក ។ មន្ត្រីរបស់លោកបានបញ្ជូនលោកតាមឧទ្ធម្ភាគចក្រទៅកាន់មន្ទីរពេទ្យប្រចាំតំបន់ ពីព្រោះរបួសរបស់លោកធ្ងន់ធ្ងរខ្លាំង និងពុំអាចព្យាបាលនៅមន្ទីរពេទ្យក្នុងទីក្រុង Bratislava បានទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvLLmkfmYUmM-tSpT_2pqkerkM663ZQJDnFxxIpsP0wMcswzMBvGIiWiMjyLmrZ783i3aizTp1OMWOvCjm6B3cKz1CLKQflVJlMRLaplpMFt2TUycnLT8_Yod0FcnjhNWddTz0unpSRQJPqjwO6XgljYyI7ZbBb2_u4QVYAFscmbROSCSP3JZI_wJN_rk/s1200/bq2q854_robert-fico_625x300_15_May_24.webp

សេចក្តីរាយការណ៍ដំបូងបញ្ជាក់ថា ខ្មាន់កាំភ្លើងរូបនេះជាអ្នកនិពន្ធ និងជាសកម្មជននយោបាយ អាយុ៧១ឆ្នាំ ត្រូវបានអាជ្ញាធរចាប់ខ្លួននៅកន្លែងកើតហេតុ ប៉ុន្តែគេពុំបញ្ជាក់ពីចំណុចលម្អិតផ្សេងទៀតទេ ។ គេសន្និដ្ឋានថា ដោយសាររឿងនយោបាយទើបជំរុញឱ្យខ្មាន់កាំភ្លើងធ្វើបែបនេះ ហើយក្រោយមក អាជ្ញាធរបានត្រួតពិនិត្យ និងប្រមូលភស្តុតាង ។

លោក Robert Fico បានកាន់តំណែងជានាយករដ្ឋមន្ត្រីប្រទេសស្លូវ៉ាគី លើកទី៣ កាលពីខែតុលា ឆ្នាំ២០២៣ ក្រោយការបោះឆ្នោតនៅខែកញ្ញា ឆ្នាំ២០២៣ ។ លោកបានធ្វើជានាយករដ្ឋមន្ត្រីស្លូវ៉ាគី លើកទី១ នៅឆ្នាំ២០០៩ និងលើកទី២ នៅឆ្នាំ២០១២ ហើយលោកជាមេដឹកនាំរដ្ឋាភិបាលចម្រុះប្រកាន់ខ្ជាប់នូវលទ្ធិប្រជានិយម និងជាតិនិយម ។ នៅខែដំបូង ក្រោយពីលោកកាន់តំណែងជានាយករដ្ឋមន្ត្រី គេបានរិះគន់ពីគោលនយោបាយរបស់លោក ហើយក៏បង្កជម្លោះក្នុងសង្គម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEje8HwQSVLcqn7q8G50SIdCJ4V3DPKJbJBZzJIFLc2n4atx7s58iZcEaBeqRtvZHAfkOauUm1moUzAANaGMoliKva5n9qJRpBKrqg6bb2e6ejm1icGr66PQTFCI3hd7INpSNIa3x3kUL_6VzAGP1WIGDO2m-wfVeH3u9ikL-8UCCfrNHVyKojsl4eU6d4M/s1280/20240518_EUP504.webp
នៅខែមករា ឆ្នាំ២០២៤ លោក Robert Fico បានប្រកាសផ្អាកជំនួយយោធាដល់ប្រទេសអ៊ុយក្រែន ហើយកាលពីខែមេសា ឆ្នាំ២០២៤ លោកបានបិទប្រព័ន្ធផ្សព្វផ្សាយសាធារណៈឈ្មោះ RTVS ។ ហេតុនេះ នៅខែឧសភា ពលរដ្ឋរាប់ពាន់នាក់បានតវ៉ាប្រឆាំងជាមួយលោក ព្រោះតែការបិទប្រព័ន្ធផ្សព្វផ្សាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZpt5YFWXHteNIHp1kFJb5ovrP510Djfi9QC6itqbxYcQFDiXmPbBplvZ2izMC1u16qHKLN4LumcF_R7vLberDjZ1d_Vn_N84nSvebLc4aV3HGWcsaxkR_B8SipOAHTdFq0mjv-hSy6Ap-YlLrhJZshf8VAz3ffvnIls0PVDim6qeBOc49uN9-uBFmemw/s1200/1200x675_cmsv2_cc95dd23-8498-50aa-9c99-38219fee34f3-8438090.webp

ប៉ុន្តែមហាជនបានថ្កោលទោសការបាញ់សម្លាប់នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Robert Fico ថា ជាការរំលោភលទ្ធិប្រជាធិបតេយ្យ និងជាទង្វើឃោរឃៅ ។ ដូចគ្នានេះ មេដឹកនាំពិភពលោកជាច្រើនរូបបានថ្កោលទោសការបាញ់នេះផងដែរ ក្នុងនោះប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ថ្លែងថា លោកភ្ញាក់ផ្អើល និងបារម្ភចំពោះហេតុការណ៍នេះ ។ រីឯប្រធានាធិបតីបារាំង លោក Emmanuel Macron បានសរសេរក្នុងបណ្តាញសង្គម X ថា លោកភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយហេតុការណ៍នេះ ។

ចំណែកនាយករដ្ឋមន្ត្រីអាល្លឺម៉ង់ លោក Olaf Scholz ក៏បានថ្កោលទោសការបាញ់នេះដែរ ហើយថ្លែងថា គ្មានអំពើហិង្សាក្នុងផ្នែកនយោបាយទេ ខណៈប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ថ្លែងថា ឧក្រិដ្ឋកម្មលើកនេះគ្មានមូលហេតុច្បាស់លាស់ទេ ហើយវាជាទង្វើពុំសមរម្យ ៕

ប្លែកទៀតហើយ! ទាល់តែមានបរិញ្ញាបត្រ ឬអនុបណ្ឌិតទើបអាចធ្វើជាបុគ្គលិកនៅកន្លែងនេះបាន

0

ជាការពិតណាស់ការងារនីមួយៗមិនមែនងាយស្រួលរកនោះទេ ហើយទីផ្សារការងារភាគច្រើនសុទ្ធតែទាមទារកម្រិតវប្បធម៌ បរិញ្ញាបត្រ និងចំនេះជំនាញផ្សេងៗ ទើបយើងអាចមានសង្ឃឹមក្នុងការទទួលបានប្រាក់បៀវត្សរ៍ខ្ពស់។ ទោះជាយ៉ាងណាសម្រាប់ការងារមួយចំនួនដូចជា រត់តុ លាងចាន ឬការងារបូជាសព សម្រាប់ប្រទេសមួយចំនួនរួមទាំងប្រទេសកម្ពុជាយើងគឺមិនត្រូវការបរិញ្ញាបត្រឡើយ ដោយឡែកទីផ្សារការងារប្រទេសចិនវិញគឺខុសប្លែកពីគេ ដោយគ្រាន់តែធ្វើការជាបុគ្គលិកបូជាសពសោះក៏ត្រូវការចប់បរិញ្ញាបត្រ និងអនុបណ្ឌិតដែរ ដែលនេះកំពុងបង្កឱ្យមានការជជែកវែកញែកយ៉ាងក្ដៅគគុកពេញបណ្តាញសង្គមចិន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXxohIaL0xHHVUPzixrMO-Rh_VNQG97bFoaenEqKWf6RdclfcYj6fo7vBYYm173ezfeWcj_c4rcBjjCDzzva00juHEvoJLFX6B0cuZG5-Nnh5KlKuXtZ4Mf0kBLCSRnwgbl5POMm1j_bBocVH5v-KvOGE5_JrXn62DCQklgSVk9NMKHu9CffyzJLZ2lns/s976/photo_2024-05-16_10-09-35.jpg

យោងតាម China daily ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះ បានឱ្យដឹងថា និស្សិតបញ្ចប់ការសិក្សាចំនួន ៣ នាក់ពីសាកលវិទ្យាល័យល្បីៗត្រូវបានជួលឱ្យធ្វើជាកម្មករបូជាសពនៅមជ្ឈមណ្ឌលបុណ្យសពរបស់រដ្ឋាភិបាល។ ក្នុងនោះមានបេក្ខជនម្នាក់បានបញ្ចប់សញ្ញាប័ត្រអនុបណ្ឌិតផ្នែកទស្សនវិជ្ជាពីសកលវិទ្យាល័យចិនហុងកុង និងពីរនាក់ទៀតបានបញ្ចប់ការសិក្សាបរិញ្ញាបត្រពីសាកលវិទ្យាល័យពហុបច្ចេកទេសចិនខាងត្បូង និងសាកលវិទ្យាល័យក្វាងចូវ ដែលជាសាកលវិទ្យាល័យកំពូលចំនួន ៣៨ នៅក្នុងប្រទេសចិន។ មន្ត្រីម្នាក់មកពីការិយាល័យកិច្ចការស៊ីវិលក្វាងចូវបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថាអ្នកដែលមានសញ្ញាបត្រឧត្តមសិក្សាទើបអាចដាក់ពាក្យសុំការងារនេះបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBhkXksNgnC0A6j_yHq4NKjdWWNmovyUaGM_RinFgynzczPl3VyD6eBKqyVDrsBcuwNhbLYAfD1V1f7zNc1cGzIXbPz1-G47tbk6DKCujwnu3lHobjB2fYMZLWxc5zjRA8dldA6YB2rl6Eie1s583vefPUXESwQkXazxvObtoiMjgSfp1uvM2p3H6MXuc/s1200/photo_2024-05-16_10-11-00.jpg
ដំណឹងនេះបានក្លាយជាប្រធានបទដ៏ក្តៅគគុកនៅលើបណ្តាញសង្គម ដោយមានអ្នកនិយមលេងអ៊ីនធឺណិតជាច្រើនបាននិយាយថា វាមិនសាកសមសោះសម្រាប់អ្នកដែលមានសញ្ញាប័ត្រផ្នែកទស្សនវិជ្ជាខ្ពង់ខ្ពស់ស្រាប់តែឱ្យមកធ្វើការក្នុងឧស្សាហកម្មដុតខ្មោចទៅវិញ។ អ្នកខ្លះថា តើវាជាការខ្ជះខ្ជាយនៃការអប់រំដែរឬទេ ខណៈដែលនិស្សិតរឿនចប់គ្មានការងារធ្វើ ហើយពេលធ្វើការមកធ្វើតំណែងនេះទៅវិញ។ ទោះជាយ៉ាងណាបច្ចុប្បន្នទីផ្សារការងារក្នុងប្រទេសចិនគឺយ៉ាប់យឺនខ្លាំងណាស់ ដូច្នេះនិស្សិតទោះបីរៀនចប់ខ្ពង់ខ្ពស់ប៉ុណ្ណាក៏ជៀសមិនផុតពីការងារតូចតាចទាំងនេះដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUgIA3N2fXjG28b9nhEPcposyJeGKMuwtykHkrqNsooE5ZsDOlWwKKnjKZH9und6qDs7FyDlEw6BSx1ONs59BPBbtHK6A-jAciJVc0q15GPVbH26qAR0OJ0vn_CWhTrRQTr12Mpzgnwi4k6PQBy0pL7H4X2QqitmeXGOMH2LZ-N5-ctFhieWyVqILiD1g/s1280/photo_2024-05-16_10-11-32.jpg

យោងតាមការិយាល័យស្ថិតិជាតិរបស់ប្រទេសចិន អត្រាគ្មានការងារធ្វើនៅក្នុងក្រុមអាយុ ១៦-២៤ បានកើនឡើងដល់ ១៥.៣% នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ។ ហើយក្រុមអាយុ ២៥-២៩ ឆ្នាំបានកើនឡើងដល់ទៅ ៧.២% ឯណោះ។ គួរបញ្ជាក់ដែរថា ការងារបូជាសពគឺជាមុខតំណែងអចិន្ត្រៃយ៍ ហើយការងារនេះក៏ជាប់ពាក់ព័ន្ធនឹងការដឹកសាកសព និងធ្វើការវេនយប់ផងដែរ សម្រាប់ប្រាក់បៀវត្សរ៍ប្រចាំខែវិញគឺ ១០,០០០ យន់ (ប្រមាណ ១,៤០០ ដុល្លារអាមេរិក) ក្នុងមួយខែ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuAXCbl4owdKW-MIqbDZef7bI-6t4y9cgIIggVcfza_5NgTY6gbS4Du5npL7GI621v7eYVSA_esG6wQnTPB4XvZiJYHwXjGCHKQOSyjSx40BiRty8Sf6J-rNdXA226lnrfCIjGWujkD2HLTghLuweGzmaTkEALRGL0AW_Nl-XoIOgnfsYlbNiczp6kSzE/s696/photo_2024-05-16_10-12-06.jpg

ផ្ទុះការចាប់អារម្មណ៍! BABYMONSTER រាំបទរបស់រៀមច្បង BLACKPINK កំឡុងពេលជួបជុំអ្នកគាំទ្រលើកដំបូងនៅជប៉ុន

0

កាលពីថ្ងៃទី១១ ខែឧសភា ក្រុមចម្រៀងនារី BABYMONSTER បានរៀបចំកម្មវិធីជួបអ្នកគាំទ្រលើកដំបូងរបស់ពួកគេនៅក្នុងប្រទេសជប៉ុន ដែលជាការកត់សម្គាល់ការចាប់ផ្តើមនៃដំណើរកម្សាន្តរបស់ពួកគេនៅអាស៊ី។ ក្នុងអំឡុងពេលកម្មវិធីក្រៅប្រទេសជាលើកដំបូងរបស់ពួកគេ BABYMONSTER បានបង្ហាញការសំដែងផ្ទាល់ជាច្រើននៃបទចម្រៀងរបស់ពួកគេ ចំណាយពេលទំនាក់ទំនងជាមួយអ្នកគាំទ្រ និងបានថ្លែងអំណរគុណដល់រៀមច្បង BLACKPINK ជាមួយនឹងការរាំ cover នៃបទចម្រៀងល្បី «As If It’s Your Last» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqXEzwJX9michClSqtHKi91d8qJ5KmgFeIJmExYzSPaSHnE6Lv5_d3C09RvNE9qan5A8pjICg4HgFyJZtLZreRk9hdqlYqyKXmUkuQEpl_JfhocSfn8Has9BhdsBlA49JkqyW5PrQiqRdmllu-QtFz-iuf9Yuli9NBrT5ku9UhUMncwMwBQj6IDrUHlqI/s900/20240404103833_babymonster-2.webp

វីដេអូរាំរបស់ BABYMONSTER ដែលបានរីករាលដាលនៅលើបណ្តាញសង្គម ដោយសារតែ សមាជិកក្រុមចម្រៀងនេះបានដោះស្រាយបញ្ហាដែលមិនបានមើលឃើញទុកជាមុនដែលបានកើតឡើងអំឡុងពេលរាំ។ ពេល BABYMONSTER កំពុងរាំបទ «As If It’s Your Last» របស់ BLACKPINK ស្រាប់តែភ្លេងបានឈប់ពីរដង អំឡុងពេលច្រៀងបន្ទរ ដោយសារតែបញ្ហាបច្ចេកទេស ប៉ុន្តែសមាជិក Babymonster បានបកស្រាយបទចម្រៀងបន្តផ្ទាល់ដោយគ្មានភ្លេង ហើយបញ្ចប់ការសម្តែងដោយល្អជាមួយជំនាញ និងទេពកោសល្យដ៏អស្ចារ្យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhurBRAImhQPfQ3l0uhqwe2UgsivmazaaMpLeMU2HxZDJmUz0nKONSob_885NdPHcQyed5JyCV1yYHkKVf7if3X12u1DMhq1QMTWm09coOwsX9D3S0MVaGXOIlO9UK7V8HLjV4coqTTRlVro7GFRCSNiUvGe4nKE-wfI7pwEhcqWrSReESRvlXIwvBpSlg/s2314/657a01c7ed6e1f2e6668ca16_BABYMONSTER-batter-up-music-video.webp

ចាប់តាំងពីការបង្ហាញខ្លួនជាថ្មីរបស់ពួកគេបន្ទាប់ពី Ahyeon បានចូលរួមក្នុងក្រុម BABYMONSTER បានធ្វើឱ្យសាធារណជនភ្ញាក់ផ្អើលជាបន្តបន្ទាប់ជាមួយនឹងជំនាញច្រៀង និងការសម្តែងដ៏ស្វាហាប់របស់ពួកគេ។ ជាពិសេសក្រុមតារាចម្រៀងរ៉េប រួមទាំង Ahyeon, Ruka និង Asa ទទួលបានការវាយតម្លៃល្អជាច្រើនសម្រាប់វត្តមានលើឆាកក្នុងអាជីពរបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg38iGqZWajgpo9NRWn4Ti4E9EuSyMAAWVUhl4oKZ89eLxyfHqBu3lqglYkALUX4AEsBFVc43Fb_fBBLDHx_qQO2FpGrAaBwBlWwVjiuY6URwKFxbmfH4cbgPPtXamIhNvhhglQxeudzplt3NIa1GsAalcKHRVU_KZ4nJMXYxDAZ6M2IXkyoS4nadogoTo/s1200/Blackpink_Coachella_2023_02_(cropped).jpg

គួរបញ្ជាក់ថា BABY MONSTER បានបង្ហាញខ្លួនជាផ្លូវកាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាមួយសមាជិក៦នាក់ ជាមួយបទចម្រៀង «BATTER UP»។ ក្រោយ សមាជិក Ahyeon មានសុខភាពល្អឡើងវិញក្រុមនេះបានត្រលប់មកវិញជាមួយសមាជិកទាំង៧នាក់ជាមួយបទ « SHEESH » និងមានមុខនៅ Music Show ជាច្រើនឆាក។ ក្រុមនេះជាក្រុមនារីដំបូងរបស់ផលិតកម្ម YG ក្នុងរយៈពេល៧ ឆ្នាំចាប់តាំងពីក្រុម BLACKPINK ៕