Home ព័ត៌មានជាតិ អ្នកជិតខាងល្អ! ឡាវផ្តល់ដំរីអាស៊ីពូជកម្រ ២ ក្បាលមកកាន់កម្ពុជា បច្ចុប្បន្នកំពុងរក្សាទុកនៅភ្នំតាម៉ៅ

អ្នកជិតខាងល្អ! ឡាវផ្តល់ដំរីអាស៊ីពូជកម្រ ២ ក្បាលមកកាន់កម្ពុជា បច្ចុប្បន្នកំពុងរក្សាទុកនៅភ្នំតាម៉ៅ

150
0

កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤នេះ ប្រទេសឡាវបានប្រគល់កូនដំរីអាស៊ីដ៏កម្រមួយគូដល់ប្រទេសកម្ពុជា ដើម្បីពង្រឹងចំណងមិត្តភាព និងសាមគ្គីភាពរវាងប្រទេស និងប្រជាជនទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត។

ដំរីអាស៊ីអាយុ៣ឆ្នាំចំនួន២ក្បាល ដែលដំរីឈ្មោលមានឈ្មោះថាចំប៉ា និងញីឈ្មោះថារំដួល ដោយឈ្មោះនេះទៀតសោតគឺដាក់តាមផ្កាតំណាងជាតិនៃឡាវនិងកម្ពុជា។ ដំរីទាង២នេះ គឺជាអំណោយរបស់ប្រធានាធិបតីឡាវ ថងលូន ស៊ីសូលីត ថ្វាយព្រះមហាក្សត្រ នរោត្តម សីហមុនី នៅក្នុងដំណើរបំពេញទស្សនកិច្ចរបស់លោកប្រធានាធិបតី នៅកម្ពុជាកាលពីខែមេសាកន្លងទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLlwJ4kfFQDhzuOLi0zXu0KcKjjvWJ43vb8KP-_ldMaOvsSnAJr0TmRTQNV21ha06fR4H57JT-a3GfsPN587anywKVsdmIhYDlWT0SB-uB_iZpaTNm5WYdr2cJMpTq7bv00o18iVAGADruRd5nm8irlKJzHAJZ5_2VT-E5kzNlRKgkaoVrhtYFoxImy2M/s1024/photo_2024-05-16_13-36-37.jpg

បច្ចុប្បន្ននេះ ដំរីទាំង២ខាងលើគឺត្រូវបានយកទៅរក្សាទុកបានយ៉ាងល្អនៅឯសួនសត្វព្រៃការពារ និងរុក្ខសាស្ត្រភ្នំតាម៉ៅ ស្រុកទន្លេបាទី ខេត្តតាកែវ។ ជាមួយគ្នានោះ ឡាវក៏បានបញ្ជូនហ្មដំរីឡាវ មកមើលថែដំរីទាំង២ក្បាលនេះ រយៈពេល៦ខែ នៅសួនសត្វភ្នំតាម៉ៅផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1KgZK45LBo4-3ZjlpGurZrex336B_474gXFnZIY6eNmUSeOCWs7Wna-UUTB7A4JSRqqLpeuH7zDUR4rrgeALf6-VnIzUcSB9NVZZqLxenwidXsNulXK6g6dDCrILqrYizn-I1fccFL2fFoqL8ILZH4FzLQF9Gvnqm998dObjdOkceqnvIUwyKI7zfXZ0/s1024/photo_2024-05-16_13-36-42.jpg

គួរបញ្ជាក់ថា សត្វដំរីអាស៊ី (Elephas maximus) ត្រូវបានចុះបញ្ជីជាសត្វជិតផុតពូជនៅក្នុងបញ្ជីក្រហមរបស់សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN) ដែលជាថនិកសត្វដ៏ធំបំផុតនៅលើភពផែនដី។ ចំពោះប្រទេសកម្ពុជាយើងបានប៉ាន់ប្រមាណថា បច្ចុប្បន្នមានដំរីព្រៃពី ៤០០ ទៅ ៦០០ ក្បាលនៅក្នុងព្រៃធម្មជាតិរបស់ខ្លួន ភាគច្រើននៅតំបន់ជួរភ្នំក្រវាញ និងវាលទំនាបភាគខាងកើតនៃខេត្តមណ្ឌលគិរី រតនគិរី និងស្ទឹងត្រែង និងដំរីក្នុងស្រុក ៧៥ ក្បាល។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhD320jXn9V9fBaw8rPui8eIJIMruw5HAnSN6eRshlhsu_uw_AMOvUW0pyzwNtGFU1Vlpo8yIDGQsUqlZdZaFbuIAZJhGIaF1iGhPuWvLjxrvQw6vYorXlHx-K7u3Z4zHNaMPbw_AzfhgF3bIZXZWiJfSseus1GL4ifODfKXfuXaAOVt9vQyZOSLmTiUtU/s676/photo_2024-05-16_13-36-44%20(2).jpg

ទោះជាយ៉ាងណា ដំរីមួយគូរជាអំណោយរបស់ប្រទេសឡាវផ្តល់ឲ្យកម្ពុជានេះ ដោយសង្កត់ធ្ងន់ថា ដំរីជានិមិត្តរូបមួយទៀតនៃចំណងមិត្តភាព និងសាមគ្គីភាពប្រពៃណីដ៏យូរអង្វែងរវាងប្រទេសនិងប្រជាជនទាំងពីរផងដែរ៕