Home Blog Page 1072

ត្រូវដឹងប្រយ័ត្នជាប់ពន្ធនា.គារ! ភ្ញៀវទេសចរដែលទៅលេងកោះអ៊ីតាលីហាមធ្វើរឿងទាំងនេះ

0

បរទេស៖ ថ្មីៗនេះប្រទេសអ៊ីតាលីបានចេញច្បាប់មួយដោយហាមអ្នកទេសចរទាំងអស់លួចខ្សាច់ ក្រួស ថ្ម និងសំបកសមុទ្រពីឆ្នេរសមុទ្រនៅលើកោះ Sardinia របស់ប្រទេស ប្រសិនបើនរណាម្នាក់ល្មើសច្បាប់អាចប្រឈមមុខនឹងការជាប់ពន្ធនា.គារ ឬពិន័យជាប្រាក់រហូតដល់ ៣,០០០ អឺរ៉ូ (ប្រមាណជាង ៣,២០០ ដុល្លារអាមេរិក) នេះបើយោងតាមការចុះផ្សាយរបស់ Euro News។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFRbfYdUepL4Ynh3oPfhfE3dNmPpsKning6-w_9ygNFfsSJgI-9vBiQNdYe28788Nadx-5A5GO46n6LQn6l_wBaAFvLKFooKwIUwM4Liaw_rwQx2ILlizpQeXbDcKrhcebGb3xOLEvy4CXlX0rN73MnToU1zM0CQ61M-aTNtdFyHP7Pa_X-_yINu-MwMg/s1500/cefalu-sicily-italy_ITALYBEACH1222-cd2c913dfbbd458a870c6c197b7edeb6.jpg

ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានអ្នកទេសចរជាច្រើនមកលេងកោះ Sardinia ភាគនិរតីនៃប្រទេសអ៊ីតាលីដោយសម្ងាត់ដោយពួកគេបាននាំយកខ្សាច់ ក្រួស ថ្ម និងសំបកសមុទ្រជាច្រើនត្រឡប់ទៅផ្ទះវិញ ដែលការធ្វើបែបនេះត្រូវបានផ្តន្ទាទោសពីបទលួចទ្រព្យសម្បត្តិជាតិ ដូច្នេះអ្នកទេសចរនឹងប្រឈមមុខនឹងការជាប់ពន្ធនាគារ ឬពិន័យជាប្រាក់រហូតដល់ ៣,០០០ អឺរ៉ូ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9W6ZSnk5hLiLKhyphenhyphenO3g2u72uVutpz3O0DyEzpsh2kJ4FS_A9V445D3-amPjQnKPPhpKucgqH11OyFI2Aw8cwYES8LPVnakaV3BhLBgrpaqKmaHaT4PA60Zx-KEmB_dnYV1wcJTT70Um1b8ShDzGn5gOG0qN_pPmRHvbyL1TVVzB-2y3mKD1s1t8HZlmUw/s1600/230519161156-04-italian-beaches-summer-visitor-daily-cap-isola-dei-conigli.jpg

Pierluigi Cocco អ្នកវិទ្យាសាស្ត្របរិស្ថានក្នុងស្រុក បាននិយាយថា ការលួចខ្សាច់ និងក្រួសថ្ម “អាចមានផលវិបាកធ្ងន់ធ្ងរដល់បរិស្ថានធម្មជាតិ” ។ លោកបានបន្ថែមថា ភ្ញៀវដែលមកលេងកោះនេះជាច្រើននាក់តែងតែលួចខ្សាច់ គិតជាមធ្យម ៤០ គីឡូក្រាមក្នុងម្នាក់។ កោះនេះទទួលភ្ញៀវទេសចរប្រហែលមួយលាននាក់ក្នុងមួយឆ្នាំ គ្រាន់តែគុណនឹង ៥% នៃភ្ញៀវមួយលាននាក់ដែលយកខ្សាច់ ២០ គីឡូក្រាមមកផ្ទះ ចំនួនខ្សាច់ដែលបាត់គឺមានចំនួនច្រើនរួចទៅហើយ។ Cocco បានបន្តថា “ក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ ខ្សាច់ដែលបាត់បង់បានរួមចំណែកយ៉ាងសំខាន់ដល់ការរួមតូចនៃឆ្នេរសមុទ្រ” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-7lzQmqKlluF2LBoFlMfjnVPWtn7tVJicWtV6d9CGm30tsQ0IW5z8AmNeroFlj9MbUxgSkJv1UG57-V3XD-cLSlu-uo-EmW0AZ1wfrSImWwxcpaHHGJltjZH7hXaPAP4ES0erLTO5NgtNvlvxZ_miEzuyIR-OlkbqwRoj1sHqx6AkFehhBs5OMixuZBQ/s1920/dest_italy_cinque-terre_manarola_shutterstock_1879737820_universal_within-usage-period_80578-1.jpg

គួររំលឹកដែរថា កាលពីដើមឆ្នាំនេះ ភ្ញៀវទេសចរមួយចំនួនត្រូវបានអជ្ញាធរចាប់ខ្លួន ខណៈដែលពួកគេរត់ពន្ធខ្សាច់ ថ្ម និងវត្ថុបុរាណពីកោះ។ អាជ្ញាធរក៏បានចោទអ្នកទេសចរជនជាតិបារាំងម្នាក់ថាបានព្យាយាមយកវត្ថុមានតម្លៃពីសមុទ្រទៅផ្ទះផងដែរ។ អ្នកទេសចរជនជាតិបារាំងនោះក៏ត្រូវបានចាប់ខ្លួនបន្ទាប់ពីប៉ូលិសបានរកឃើញក្រួស និងថ្ម ៤១ គីឡូក្រាមនៅក្នុងរថយន្តរបស់គាត់។ គួរបញ្ជាក់ដែរថា Sardinia គឺជាកោះដ៏ធំមួយ ដែលទាក់ទាញអ្នកទេសចរក្នុងប្រទេសអ៊ីតាលី ដោយសារឆ្នេរខ្សាច់ស និងទឹកពណ៌ខៀវថ្លា។ ប្រជាជនកោះនេះមានច្រើនជាង ១.៦ លាននាក់ ហើយជារៀងរាល់ឆ្នាំវាទទួលភ្ញៀវរហូតដល់ ១ លាននាក់៕

ស៊ីន យូប៊ីន នាំយកឈុតមួយបញ្ចូលល្ខោនស្រមោលស្បែកធំរបស់ខ្មែរបង្ហាញទៅកាន់ពិភពលោក

0

ថ្ងៃទី៣ នៃការបង្ហាញខ្លួននៅលើកម្រាលព្រំក្រហមមហោស្រពភាពយន្តកានលើកទី៧៧ តារាសម្តែងជួរមុខ ស៊ីន យូប៊ីន បានគ្រងឈុតយ៉ាងមានអត្ថន័យរបស់ស្រ្តីខ្មែរមានភាពរឹងមាំតែមិនទន់ជ្រាយ។ លើសពីនេះឈុតនេះបានរួមបញ្ចូលល្ខោនស្រមោលស្បែកធំរបស់ខ្មែរ ដែលបានចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូផងដែរ។ នេះឆ្លុះបញ្ចាំងឱ្យយើងដឹងថាតារាសម្តែងរូបនេះមានបេះដូងធំធេងសម្រាប់ប្រទេសជាតិលើកស្ទួយវប្បធម៌ខ្មែរជានិច្ច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijuD0VP28RuynipgFVMr9gJgrS8lPVmvAQ56q4DTFiReh4nTdn8eA1T4s5czW_QhL_JWgH5RtJB-kM0hv4MlAjZwc7QzaXFjePvJ7p5OMRW-6drSXKqDQ0EmfuobF3NiYHUeJpK7TTeRNPedOvhx8dXwFY861MIuchuhbyjOBZgRSE7TVpNqdXk6sRhkY/s2048/image_2024-05-21_09-16-24.png

ឈុតទី៣ ដែល ស៊ីន យូប៊ីន យកមកដើរលើកម្រាលព្រំក្រហមទីក្រុងកានប្រទេសបារាំង មានឈ្មោះថា «នារីចម្បាំងព្រះមហានគរឥន្រ្ទប្រត្ថព្រះពិស្ណុលោក»។ ឈុតនេះបង្ហាញថាមិនមែនច្បាំងតែលើសឹកសង្រ្គាមតែច្បាំងនឹងចំណេះវិជ្ជា ច្បាំងនឹងភាពទន់ខ្សោយនិងភាពភ័យខ្លាចរបស់ខ្លួនឯងដូចគ្នា។ ឈុតនេះ ស៊ីន យូប៊ីន ចង់បង្ហាញពីភាពរឹងមាំតែមិនរឹងរូស ទន់ភ្លន់តែមិនទន់ជ្រាយរបស់ស្រ្តីខ្មែរ។ លើសពីនេះក៏មានការបូកបញ្ចូល ល្ខោនស្រមោលស្បែកធំរបស់ខ្មែរ ដែលបានចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិឆ្នាំ២០០៥របស់អង្គការយូណេស្កូ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhi1_cq05L8ZtWHJKt-BFwMWlVdQDUVeX9qurPQnukkYqabRW-zRNyViBP7KtApvKaynbsN_1rKwScdJTRsOcgUv6MkxKDScFMPSQd-GuRcU9-QXjjBF-Hrtgxgpf2eNxwAHBmcLiXw0G8XG-iI81MED_oisA348wK1Sh0XAtkPV1SXf0KH8ioazSfizZE/s2048/image_2024-05-20_10-42-25.png

ការយកឈុតដែលរួមបញ្ជូលល្ខោនស្រមោលស្បែកធំបង្ហាញនៅលើឆាកអន្តរជាតិឱ្យពិភពលោកបានឃើញនេះ តារាសម្តែងជួរមុខរូបនេះថាជាចំណែកតូចមួយក្នុងការជួយផ្សព្វផ្សាយវប្បធម៌ដ៏ផូរផង់របស់កម្ពុជាទៅកាន់ពិភពលោកដែលនាងអាចធ្វើបានបើនាងមានខ្វះចន្លោះត្រង់ណាសូមមេត្តាខន្តីអភ័យទោសទុកជាមុន។ ស៊ីន យូប៊ីន ក៏បានថ្លែងអំណរគុណប្រជាជនកម្ពុជាទាំងអស់ដែលផ្តល់កម្លាំងចិត្តពីចម្ងាយដល់រូបនាងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinWRPasohnfglKzgS3ThzNM2rYVSyc85NvZ73Kq449V4z9Y_Zk3sU1q-nOh4OCmfykOCVMoOCjBKA5EgK0VvY6Z5T5fOOdeiSrjIrZBq3UAp1khiGFAQsEV4g4krDY3Fkbzs7HKgba9T8eLPuCGwssi1S879BzT64iRjoK5hOYXQ82-Cmc8PCmdD7OB2w/s1439/image_2024-05-20_10-42-24.png

គួរបញ្ជាក់ថា នេះជាឆ្នាំទី២សម្រាប់ យូប៊ីន ដែលមានវត្តមានដើរលើកម្រាលព្រំក្រហមកម្មវិធីដ៏ធំនេះ។ ឆ្នាំនេះរូបនាងបានជួយឱ្យប្អូនស្រី ស៊ីន ជេននី មានសំណាងដើរលើកម្រាលព្រំកម្មវិធីនេះជាមួយនាង។ អ្វីដែលកាន់តែចាប់អារម្មណ៍ចូលរួមលើកនេះ យូប៊ីន កាន់តែមានប្រជាប្រិយភាពមានអ្នកគាំទ្រសុំហត្ថលេខា និងសុំថតរូបទៀតផង។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_qD1d1supTUOoJv1IPEAAbvG-_Q6VhNAXe7xILneWYS7knDNz2T_0E8m90GOrFonE1oyJhZ2mVQGAE4CgE7vxG_rZlyEcf7BmjuKfWO3MwyoTSR8ClJQkMp6UjUNOktAlHp8DNrAuFH-1tqjwADnVtSyUeD1VfLE-MffMsYFNb3OC7CbPuKQ8XbFZV54/s1439/image_2024-05-20_10-42-23.png

កាលពីឆ្នាំមុន ស៊ីន យូប៊ីន បានដើរលើកម្រាលព្រំទាំងមានរបួសជើងដោយត្រូវពឹងជំនួយឈើច្រត់ ខណៈនៅថ្ងៃទី២នៃការដើរលើកម្រាលព្រំក្រហមរបស់នាងបាននាំយកអត្តសញ្ញាណជាតិបង្ហាញពីរូបនាគរាជ និងទង់ជាតិកម្ពុជាដែលមានរូបប្រាសាទអង្គរវត្តនៅចំកណ្តាលផងដែរ៕

ប្រទះឃើញអតីតស្វាមីតារាសម្ដែង Zhao Liying នាំនារីពីរនាក់ទៅផ្ទះទាំងយប់

0

តារាសម្ដែងចិន Feng Shaofeng ដែលជាអតីតស្វាមីរបស់តារាសម្ដែងល្បីឈ្មោះ Zhao Liying ត្រូវបានគេប្រទះឃើញមកយកនារីពីរនាក់ ហើយបាននាំពួកគេទៅលំនៅដ្ឋានរបស់លោកមួយយប់។ របាយការណ៍ពី Sinchew បានបង្ហាញថាមានអ្នកបានថតរូបអ្នកបើកឡានរបស់ Feng យកស្ត្រីពីរនាក់កំពុងធ្វើដំណើរទៅកាន់បារមួយកន្លែងដែល Feng និងមិត្តភក្តិរបស់ខ្លួនបានណាត់ញ៉ាំអាហារពេលល្ងាចជាមួយគ្នាកាលពីចុងខែមេសា។ ក្រោយការប្រមូលផ្តុំគ្នា គេឃើញស្ត្រីទាំងនេះចូលក្នុងរថយន្តរបស់ Feng បន្ទាប់មកបានបន្តទៅផ្ទះតារាសម្ដែងរូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoy4lzAEL2BvSHP6akVnhoE2HiaKTnMi7e5L-lz2yJ_gUfpRIEMDvR8GQUlm401c6r2uSdijl9SQ3gojozLgueZV_L2Juw6H9IP6fAsnp519KBV0XhpkLXAo1a8MUHddHbdO7e1CHU3au3Dm1nf0a_JVzYcZQ3pLzwHrAB5oAH1AdKoJWEUtvMpRk6FYs/s690/image_2024-05-20_15-26-38.png

នៅថ្ងៃបន្ទាប់ Feng បានចាកចេញពីផ្ទះរបស់លោកតែម្នាក់ឯងទៅជួបមិត្តភក្តិ ចំណែកស្ត្រីពីរនាក់ដែលលោកបាននាំមកផ្ទះមិនបានចាកចេញនោះទេរហូតដល់ល្ងាច។ ក្រោយមកនៅពេលយប់ ស្ត្រីម្នាក់ក្នុងចំណោមស្ត្រីនោះបានត្រឡប់ទៅលំនៅដ្ឋានរបស់តារាសម្តែងរូបនេះវិញ។ យ៉ាងណាមិញ ស្ទូឌីយ៉ូរបស់តារាសម្តែងរូបនេះបានបដិសេធរឿងអាស្រូវនេះថាកុំបង្កើតរឿងឱ្យលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgllFSbXh0iJP8omc4f1h2w7ZZd4k4EKTcqZxCvLFtmhW8MFZw9_4xecUcwu-sku-T5iQkag7ajg0UR5X0tFkNntrp3fko7G1mrQMJniZyOG0-2xF_GQW3nnECOg8jKcIP8ZAMEs85fz250_5HVl0pGrv8WHmUfI1TwCxoyKLa4v3L97sINHlO0K7BCcH8/s800/image_2024-05-20_15-26-37.png

Feng អាយុ ៤៦ឆ្នាំគឺជាអតីតនិស្សិតនៃសាលា Shanghai Theatre Academy ហើយបានចូលប្រឡូកក្នុងវិស័យសម្តែងក្នុងឆ្នាំ ១៩៩៨ ។ លោកទទួលបានការទទួលស្គាល់យ៉ាងទូលំទូលាយបន្ទាប់ពីតួនាទីរបស់ខ្លួននៅក្នុងរឿងភាគទូរទស្សន៍ឆ្នាំ ២០១១ ចំណងជើងថា «Palace» ។ លោកបានរៀបការជាមួយ Zhao Liying ក្នុងឆ្នាំ២០១៨ ។ ប្តីប្រពន្ធនេះបានប្រកាសលែងលះគ្នាជាសាធារណៈនៅឆ្នាំ ២០២១។ ចាប់តាំងពីការបែកគ្នារបស់ពួកគេមក កូនប្រុសរបស់ពួកគេបានស្ថិតនៅក្រោមការមើលថែរបស់គ្រួសារខាងអតីតស្វាមី៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrOZAMAWpnHTVq9aQTHeJGenKvevwkSMWZqLU-rK6na514dA-rSYKQXpXgqs24o3DlvrdNUSqfleozkjy_JhVn0dQtxWnlZRhk40ofTGxW-TZZBMCClu6Z0XKbVBCE1YItF8mbHOn8TaCSyezEYjnFWSE58s-CGCOFU3SgW5zxfNpAgJLzCGzXhqd8QdQ/s582/image_2024-05-20_15-26-39.png

Monny Veesa ថតរូបអបអរថ្ងៃកំណើតយកស្ទាយ៍តាម Engfa ត្រូវរងនូវមតិរិះគ.ន់ដោយសារតែរឿងនេះ

0

Influencer Monny ដែលជាសមាជិករបស់មួយរូបរបស់ Veesa ឬអ្នកមួយចំនួនស្គាល់ថា MPJ ត្រូវបានអ្នកលេងបណ្តាញសង្គមបញ្ចេញមតិរិះគន់ដោយសារតែរូបភាព និងវីដេអូបង្ហាញសកម្មភាពថតរូបអបអរថ្ងៃកំណើតរបស់នាងមានភាពស៊ិ.ចស៊ី។ ស្ទាយ៍រូបភាពអបអរថ្ងៃកំណើតដែលក្លាយជាប្រធានបទជជែកវែកញែកនេះ Monny បានបញ្ជាក់ថានាងថតតាម Engfa ដែលជា Miss Grand Thailand 2022។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQwTlAYdPZeVyBRH-N7qYWn1ZzCBdMjJqAoDWkHWVm7unN2BQ1lak30lpWa5A-lnwlyq3AJNl7WGKNRZ7GrAUXRdn5yVfnm6Y9PB6OVueHf7DNsMoQyJqKSCNizmw_bOIeMR2I4hz3tqzl6F0M81j9iWIGtj41-_NmWJ2_3VEP1LRTBjk1xIVBhrjx0GA/s2048/image_2024-05-20_13-38-49.png

ថ្មីៗនេះ MPJ បានបង្ហោះរូបថត៣សន្លឹក និងវីដេអូក្រៅឆាកពីការថតរូបអបអរថ្ងៃកំណើតរបស់ខ្លួននៅថ្ងៃទី១៨ ឧសភា។ បន្ទាប់ពីរូបភាពរបស់សមាជិក Veesa រូបនេះបានចែករំលែកនៅលើបណ្តាញសង្គមរូបនាងត្រូវបានអ្នកលេងបណ្តាញសង្គមបញ្ចេញមតិរិះគន់ ខណៈ monny បានតបដោយចិត្តត្រជាក់វិញថានាងដឹងថាខ្លួននាងកំពុងធ្វើអ្វី។ មែនទែនទៅស្ទាយ៍យកក្រវាត់កបិទបាំងចំណុចពិសេសខាងលើនេះ គឺនាងបញ្ជាក់ថាយកស្ទាយ៍តាមបវរកញ្ញា Engfa waraha ជា Miss Grand Thailand 2022 និងជាលំដាប់រងទី១នៅលើឆាកអន្តរជាតិ។ យ៉ាងណាមិញ រូបភាពបែបនេះ Monny ត្រូវបានគេរិះគន់ដោយបានលើកឡើងថា វាសាច់ស៊ីពេកបូករួមជាមួយវីដេអូក្រៅឆាកមានមនុស្សប្រុសនៅជុំជិតទៀតhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7mxr55L_V6nrAsBi3N37DfSe3AKi78KNKmYP3NF47jNZdNniVOB8JJ-XhEGXuylKpxFDv7fgaj0YMpzS-Uehzkhum5ocLfHigAfZBp-I-u60K8HmU1qqt8AvrlcMCJurodYSfSwfTks3kPWd0igI2HDlIW6zTjWH-YzdBkCeEPDjg136oXRicaEuZlXU/s1410/image_2024-05-20_13-43-36.png

អ្នកលេងបណ្តាញសង្គមបញ្ចេញមតិថា «ថតសិចស៊ីវាមិនជាបញ្ហាទេ អ្វីដែលខ្លួនឯងស្រលាញ់ចង់បានធ្វើទៅ តែអ្វីដែលមើលទៅអស់សមគឺថតវីដេអូក្រៅឆាកទាំងដែលខ្លួនឯងនៅសភាពដែលខ្លួនអត់អាវហើយជុំវិញសុទ្ធតែមនុស្សប្រុស ទោះបីសុទ្ធតែជាមិត្តរាប់អានស្និតស្នាលយ៉ាងណាក៏ដោយ វាមើលទៅអត់សមមែន តែបើយកអាវមកពាក់ឱ្យជិតសិនចាំថតក៏វារាងល្អមើលតិចដែរ តែអ្វីដែលធ្វើទៅហ្នឹងវាជាចេតនាចង់ឱ្យចឹងមិនមែនមិនដឹង ចឹងហើយសុំអស់យោបល់»។ គណនីផ្សេងទៀតបានខម្មិនថា « បងក៏ជាidolខ្ញុំមួយរូបដែរបងខ្ញុំតាមដានបងគ្រប់video តែប្អូនចង់សុំបងមួយជួយថែវប្បធម៌ជាតិយើងទាំងអស់គ្នាបងព្រោះបងជាមនុស្សរបស់មហាជន, បន្តិច ប៉ុណ្ណឹងទំរាំសិចស៊ីខ្លាំងម៉េចវិញអូន កុំនិយាយថាបន្តិចគឺបំផុត សូមជួយថែរក្សា ប្រពៃណីយើងផង។សូមទោសដែលចេះដឹងរឿងគេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQ92zzydM9-WJRmoq4_UWf1I0Ur9Ir5r8yJcAxDHHFnsrM6fMwFqESCN-ScS1gp-BKtBTCy2AxxLvAw6Ht32kRdC89iSo_CZyu9T0oPhxoUnxamJgEWqAGY5cRysOsrfeTEextM-22cGSjUNbt92jIRL_36SqcWKDxxigcWbmXQ4tXCKcr_Txz5HIHiTQ/s2048/image_2024-05-20_13-38-50.png

ជាមួយនឹងមតិរិះគន់និងក្តីបារម្ភរបស់ហ្វេន MPJ ក៏បានបន្ថែមនៅក្នុងខម្មិនថា «សូមទោសទុកមុនបើរូបភាពនិងវីដេអូនេះសិចស៊ីពេក កុំបារម្ភអីខ្ញុំយល់និងដឹងច្បាស់ថាខ្ញុំកំពុងធ្វើអ្វី ហើយបើអ្វីដែលខ្ញុំធ្វើនេះវាលើសហួសហេតុពេកដែលអាចធ្វើឱ្យប៉ះពាល់ខ្ញុំក៏មិនហ៊ានធ្វើដែរ។ ខ្ញុំពិតជាសូមអរគុណទៅដល់អ្នកទាំងអស់គ្នាដែលបានបារម្ភនិងជួយណែនាំហើយក៏សូមអរគុណដល់អ្នកទាំងអស់គ្នាដែលតែងតែស្រលាញ់គាំទ្រនិងអរគុណសម្រាប់ពាក្យជូនពរ »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqV335CzUqCly_i8yJzVTKefJSawlBifzi4WvBUnVVWECa_7qu_Gdk46pNygOxTvKi56FAilXTOZtKm4GrVfSSxB3MXa7lP0KBJH9ftBSmux_qyeIeJ1wTB-85qoRNXM-U93R3rlYxjBDOrKc_bjOGsb7BuV3eoAFHN5VMCYiHidIF2c0LxZMqKjcFUBQ/s2048/image_2024-05-20_13-43-38.png

ទន្ទឹមនឹងពាក្យរិះគន់ អ្នកមួយចំនួនក៏បានសរសើរទៅកាន់ Monny ថាស៊ិចស៊ីមែនពិតតែស្រស់ស្អាត និងអ្នកខ្លះទៀតក៏បង្ហាញការការពារនិងក្តីស្រលាញ់ទៅកាន់រូបនាងដូចគ្នា៕

ស្វែងយល់ពីឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា ក្នុងវេទិកាជជែកពិភាក្សាអំពីពាណិជ្ជកម្ម និងការផ្គូផ្គងពាណិជ្ជកម្មប្រចាំឆ្នាំ២០២៤

0

នៅក្នុងឆ្នាំ២០២៤នេះសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាសាខាភ្នំពេញបានចាប់ដៃគូសហការជាមួយ
សមាគមសហគ្រិនវ័យក្មេងកម្ពុជានិងសមាគមសហព័ន្ធយុវជនកម្ពុជា នៅក្នុងការរៀបចំកម្មវិធី វេទិកាជជែកពិភាក្សាអំពីពាណិជ្ជកម្ម និងការផ្គូផ្គងពាណិជ្ជកម្ម ក្រោមប្រធានបទ ឱកាសវិនិយោគនៅប្រទេសកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី ០៨ ខែមិថុនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ០៧:៣០នាទីព្រឹក ដល់ម៉ោង ០៥:០០នាទីល្ងាច នៅសណ្ឋាគារ សុខាអង្គរ ខេត្តសៀមរាប អមក្នុងកម្មវិធី មហាសន្និបាតអាសុីប៉ាសុីហ្វិក ប្រចាំឆ្នាំ ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhG8w7DOxzDwCJ_aP9LnS3_9fXqNHHrBQWUEQukalhQrsz7hb-o4MpWImax6YRQD2mDb7TDal-We8xRL7WiShn9k5uDg9JvN9dg3_IZXWfDnFYnryr8-4g9v0mwIVfxnDsZpT1VJAWtiFOEaC6tW-ZIi-tLUr4P5W4z2pzMZeTuAby0cYwg_i_C9jHk03k/s6000/DSC03904%20(2).jpg

នៅក្នុងវេទិកាជជែកពិភាក្សាអំពីពាណិជ្ជកម្ម និងការផ្គូផ្គងពាណិជ្ជកម្ម សំណាក់អ្នកចូលរួមនឹងទទួលបានចំណេះដឹងទាក់ទងទៅនឹងសក្តានុពលសេដ្ឋកិច្ច និងឱកាសវិនិយោគនានានៅក្នុងប្រទេសកម្ពុជា។ មិនតែប៉ុណ្ណោះអ្នកចូលរួម ក៏អាចនឹងទទួលបានឱកាសភ្ជាប់ទំនាក់ទំនង ជាមួយរដ្ឋមន្ត្រី នៃក្រសួងពាក់ព័ន្ធជាច្រើននៅក្នុងប្រទេសកម្ពុជា ក៏ដូចជាភ្ជាប់ទំនាក់ទំនងជាមួយម្ចាស់អាជីវកម្ម ប្រមាណជាង ៥០០ នាក់នៅទូទាំងប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ។ នេះជាវេទិកាដ៏ធំបំផុតប្រចាំឆ្នាំ២០២៤ដែលម្ចាស់អាជីវកម្ម និងសហគ្រិនគ្រប់រូប មិនគួរមើលរំលងឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjO44lSPLF1J2NveZ7W4oYgiqIvXmJ_lVo3xCzisIHXsOg4qeO5kUZb922l0asr1SWC31_UO5ZP4lizQ4sGineOORP75P3svFnkC0bB-z5MOkNw7fOxLTrt-2ySdYFg8wznV-X0kXeEF9QQma5RyL5Ssavot1VPCeI54LrqnX1kjT9Al0iZDxDQaet4jZ0/s5260/DSC03961%20(2).jpg

ក្រៅពីវេទិកាជជែកពិភាក្សាអំពីពាណិជ្ជកម្ម និងការផ្គូផ្គងពាណិជ្ជកម្មកម្មវិធីទាំងមូលក៏រួមមានការតាំងពិព័រណ៍ពាណិជ្ជកម្មដោយក្នុងនោះមានការតាំងពិព័រណ៍ស្តង់ប្រមាណជាជាង៤៦ស្តង់បូករួមជាមួយនឹងអ្នកចូលរួមទស្សនាប្រមាណជាង៤០០០នាក់មកពីក្នុងនិងក្រៅប្រទេស។នេះគឺជាឱកាសដ៏ល្អសម្រាប់ម្ចាស់អាជីវកម្មគ្រប់រូប
ក្នុងការតាំងបង្ហាញផលិតផលនិងសេវាកម្មរបស់ខ្លួនទៅកាន់អតិថិជននិងដៃគូសក្តានុពល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxVOr-Rs04yeklaWKUta-aN8GAW3t_PTsIXN9Xqf1_HEiAmPIXRadzk3X6X3QnCWFSUbbXMXVXE_p4x5NUYkuyBz9u616DxhKK67aXU7aoz_9rJh0WQu9L0e06T0PkYUAZnprNypsGkfJIDykwgiHNp8Iqn87vPXQM-lSe6Oc5lHPpgc4KhU1YTvdavlk/s2048/image_2024-03-21_17-25-48%20(2).png

សម្រាប់ការជាវសំបុត្រចូលរួមសិក្ខាសាលាក្នុងកម្មវិធីមុនថ្ងៃទី២០ ខែឧសភា

២០២៤ លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃបន្ថែមទៀត។ ដូច្នេះសំបុត្រចូលរួមនៅសល់តម្លៃត្រឹមតែ ៤០ដុល្លារ (សម្រាប់ភ្ញៀវជាតិ) និង ៥០ដុល្លារ (សម្រាប់ភ្ញៀវអន្តរជាតិ) តែប៉ុណ្ណោះ។ សូមបញ្ចាក់ផងដែររាល់ការជាវសំបុត្រនីមួយៗនឹងរួមបញ្ចូលនូវអាហារសម្រន់ ០២ពេល និងអាហារថ្ងៃត្រង់ ០១ពេល នៅ សណ្ឋាគារ សុខាអង្គរ។

ដើម្បីជាវសំបុត្រសូមចុះឈ្មោះតាមរយ:តំណលីងខាងក្រោម
https://forms.gle/6ZByjRXMBwyvCLrk6

សម្រាប់ព័ត៌មានបន្ថែម សូមឆាតចូលក្នុងផេក ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ
077 388 587 / 016 268 600
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggP2Pj21Y_MFcUgREEFg6iVrxt00pCYdEbFJj_8XqtiVhpuvycNb3EEi7p4_62KH1P4NbbpIU_f3VoQIot85G0yz0Hk2rrI92300bwNG7LNWSaHdMGhaivhIv5cuIpO8GNMM1XAyydi4h5gYlBFqe788aFYMI-G-fslBCQ97uXnVKyeXmvYrRTeI_i6FY/s8256/image_2024-03-21_17-43-30%20(2).pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCe4AqdsuSCWN03Q60wjjsn3t2bWfBykeFLmvRvOXBNXmWRvL0ilLYOYGhUfcvIupChyphenhyphen5n-qcz_vG8o1mLeb4pJ44_AWQO8gj1VFt2MsXhhf2-uyzA_59UL0-bxiyol9xOwD4LIbbbvtTGqX6CnCkUM3yipft7OnIOHTA-VLpA1XKs4V2d94KNs6_WEX4/s1280/photo_2024-03-21_10-32-10.jpg

រថយន្តអគ្គិសនីមួយប្រភេទនេះមានតម្លៃថោ.កជាងម៉ូតូទៅទៀត

0

បរទេស៖ ថ្មីៗនេះម៉ាកយីហោឥណ្ឌា Yakuza ទើបតែបង្ហាញម៉ូដែលរថយន្តអគ្គិសនីខ្នាតតូចដំបូងបង្អស់របស់ខ្លួនដែលមានឈ្មោះថា Karishma ជាមួយនឹងតម្លៃចាប់ពី ១,១០០ ដុល្លារប៉ុណ្ណោះ។
Karishma គឺជាផលិតផលរថយន្តអគ្គិសនីដំបូងបង្អស់របស់ក្រុមហ៊ុនឥណ្ឌា Yakuza ដែលជាក្រុមហ៊ុនមានឯកទេសក្នុងការផលិតម៉ូតូអគ្គិសនី។ ម៉ូដែលរថយន្តនេះកំពុងត្រូវបានក្រុមហ៊ុនដាក់លក់ក្នុងតម្លៃត្រឹមតែ ១,១០០-២,៤០០ ដុល្លារអាមេរិកប៉ុណ្ណោះ។ ដូច្នេះតម្លៃចាប់ផ្តើមនៃម៉ូដែលរថយន្តអគ្គិសនីខ្នាតតូចនេះគឺទាបជាងម៉ូដែលម៉ូតូពេញនិយមមួយចំនួនទៅទៀត។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgc-RzCpB-oHnEm8uznYqRnN7xurnQEOaVUtwqXeMbIO3JgKB3dnnH6cZQhcdu5FE4qxwxkGelxkDomiKjrFb7e4CnNzmYOq__NrjQSaqVDGnjySk6TGRaqLUeoXC5ttBcaxMgh2RWUaXK2pyfrpKsWiOycmHDl2nPQdgIBRMB-Pz-BDCt1eo4qwrSjWAE/s1280/photo_2024-05-21_12-59-37.jpg

រថយន្ត Karishma មានទ្វារ ២ និងកៅអី ៣ ដោយផ្នែកខាងមុខនៃរថយន្តមានក្រឡាចត្រង្គ ៦ ជ្រុងពណ៌ខ្មៅ និងភ្លើង LED ពេលថ្ងៃ ចង្កៀងមុខ និងភ្លើងក្រោយប្រើអំពូល halogen ។ ផ្នែកខាងក្នុងរបស់រថយន្តរួមមានកៅអីអ្នកបើកបរខាងមុខដែលដាក់នៅចំកណ្តាល ហើយកៅអីខាងក្រោយគឺមានចំនួន ២ ដែលរចនាឡើងរាបស្មើ។ កៅអីអ្នកបើកបរអាចរុញដូចធម្មតា ហើយផ្នែកខាងក្រោយនៃកៅអីអាចអង្គុយនៅមុំជាក់លាក់មួយ។ Karishma មានតែមួយគត់នៃ wiper ហើយសម្រាប់រន្ធសាកថ្មគឺមានទីតាំងនៅខាងក្រោយរថយន្ត ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHxCwyMQJtdcvDms4hIJJQdTK32Vze6xHFoTshfVxN0HcZ9ICYdBrkr7qmA2hd67b2BZf830iYAy0jljQyLw1p5UCpiEtGG-OttpZBXZweZMeEOZAqH4we-akyCZV8_omArhqMiOc6SUjPGIDBB7EDzKB1NBeVXEH_Q253JiKig2d7ulPeeuLgSNFc-Fc/s1280/photo_2024-05-21_13-00-28.jpg

ទោះជាយ៉ាងណាដោយសារតែវាជារថយន្តអគ្គិសនីខ្នាតតូច ឧបករណ៍របស់ Yakuza Karishma មានលក្ខណៈតិចតួចបំផុតតាមដែលអាចធ្វើទៅបានជាមួយនឹងប៊ូតុងជ្រើសរើសប្រអប់លេខ និងអេក្រង់ឌីជីថលតូចមួយ។ ហ្វ្រាំងដៃមានទីតាំងនៅជាប់នឹងកៅអីអ្នកបើកបរ ហើយដំបូលរថយន្ត និងបង្អួចខាងក្រោយទាំងពីរអាចបើកបានបន្តិច។ Karishma ត្រូវបានបំពាក់ដោយម៉ូទ័រអគ្គិសនីកម្លាំង 1,250 W ដែលមានទីតាំងនៅលើអ័ក្សខាងក្រោយ ភ្ជាប់មកជាមួយនឹងដុំថ្ម 60 V/45 Ah និងឆ្នាំងសាកប្រភេទទី 2 ដែលប្រើពេលសាកពេញរថយន្តប្រហែល ៦-៧ ម៉ោង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBbZn03ZnhFMAaKsBr_dNDApuPnuxburZ-HLkDsQxuY27349jMze_olLOXt0LW7IC1IOSdMYvUipU4_teHwawIu6aktYIu4I5anZBOpkDYMe6xrp0T6SnZV-TAEDOK1K9KdjwwqyRIv0jNO1vLOLthMk_rvLJfwlVxEbjqEI26HPcW8zov1m-YMhCS7tc/s1280/Yakuza_Karishma_Electric_Car_1.jpg

ចម្ងាយធ្វើដំណើរជាមួយនឹងការសាកពេញនីមួយៗគឺប្រហែល ៥០-៦០ គីឡូម៉ែត្រ។ គួរកត់សម្គាល់ដែរថា Yakuza Karishma អាចឡើងដល់ល្បឿនអតិបរមាត្រឹមតែ ២៥-៣០ គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ ដូច្នេះហើយមិនអាចចុះបញ្ជីតាមបទប្បញ្ញត្តិរបស់ឥណ្ឌាបានទេ។ ដូច្នេះ ម៉ូដែលរថយន្តអគ្គិសនីខ្នាតតូចនេះ បច្ចុប្បន្នអាចបម្រើបានតែតម្រូវការនៃការធ្វើដំណើររយៈពេលខ្លីនៅតាមដងផ្លូវតូច ឬផ្លូវខាងក្នុងប៉ុណ្ណោះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhInAK_4o7gW7T5wSJMkxiVHmEzuStrm6wI639GGpCY4B34YbYlQT_r63T7_TLJesAAEIr-JUghrdPp5_D7Oh_VacVfWQCM175eGE7sSZIDgd1EVOLwzBljk5ub1F8Q2G_kZAg1LPeePE4grn0EisQJqLdSA1L8xiDD4Ydo9IJkB8aFRDJG2rOrUqu-TfY/s1280/Yakuza_Karishma_Electric_Car_4.jpg

មហាជនលាន់មាត់សរសើរការរៀបចំបុណ្យវិសាខបូជារបស់ខេត្តបាត់ដំបងឆ្នាំនេះបានយ៉ាងវិសេសបំផុត!

0

ថ្មីៗនេះ មហាជនគ្រប់ៗរូបហាក់ចាប់អារម្មណ៍និងសម្តែងនូវការពេញចិត្តយ៉ាងខ្លាំងទៅលើខេត្តបាត់ដំបង ដែលបានត្រៀមរៀបចំយ៉ាងពិសេស សម្រាប់ពិធីបុណ្យព្រះពុទ្ធសាសនាដ៏ធំមួយនៅកម្ពុជា គឺបុណ្យវិសាខបូជា ដែលនឹងប្រារព្ធឡើងនាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6a0jYnZgEW-8-jY-RT3dmc_N6kTl4FKyAONXkTnIzDTaOb-P-Rf424KT3avlm9Np8moLqMN_f2qbdkdZ-APMKzXIqeAvoBC6NyeVCMCyNzIzs4cIwLuS7EjSEb_ndzFhATiLnuyvX3tsoip23mkOKBuMvclffPxJBWgjO8XfZbwBumuZDpx35pXfVGao/s2048/441552396_763088872521495_6831887280346319958_n.jpg

យោងតាមការបង្ហោះដោយគេហទំព័រមួយដែលមានឈ្មោះថា ពុទ្ធសាសនាដើម្បីការអប់រំកម្ពុជា BEC បានបង្ហាញរូបថតប៉ុន្មានសន្លឹកអមជាមួយនឹងពាក្យមួយឃ្លាថា «បាត់ដំបងឆ្នាំនេះ ត្រៀមបានល្អណាស់ សម្រាប់ការប្រារព្ធបុណ្យវិសាខបូជា, សូមអនុមោទនា!»។

តាមរយៈរូបថតដែលបានដាក់បង្ហោះដោយគេហទំព័រខាងលើ ដោយសង្កេតឃើញថា ផ្ទាំងប៉ាណូធំៗច្រើន ដាក់តម្រៀបគ្នាជាជួរៗ បាននឹងកំពុងលេចវត្តមាននៅតាមដងវិថី ស្ថិតនៅបរិវេនអ្នកតាដំបងក្រញូង នាខេត្តបាត់ដំបង។ ខណៈដែលផ្ទាំងប៉ាណូទាំងនោះទៀតសោត សុទ្ធតែបានដាក់តាំងបង្ហាញពីបុណ្យវិសាខបូជា ដែលផ្សារភ្ជាប់អត្ថន័យជាមួយនឹងដំណើរសង្ខារនៃព្រឹត្តិការណ៍ទាំង ៣ សំខាន់ៗរបស់ព្រះសម្មាសម្ពុទ្ធ គឺទី១ ពេលព្រះពុទ្ធទ្រង់ប្រសូត្រ , ២ ទ្រង់ត្រាស់ដឹង ,៣ ទ្រង់បរិនិព្វាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_N1cBQRO_26073LMppPOj6ZvaZNTzKETJ8Zlu4Hdqyg_Y33hMfY0Q0soD53ycYIzLr-5hcF5roubIZEXogqXZqws_g-D5mmMv25oImcfOPTk1v_RgY4wM7TRGT5qMwDgUEfLImxcRcHxqSPpdTBxLoka1x5lK_PVfw6l9g1dmu8wBhL4StaGSfkMR23Q/s983/443699068_830854259067298_7634945833104139050_n.jpg

ការដាក់តាំងផ្លាកប៉ាណូនៅតាមដងផ្លូវនេះពិតជាបានបង្ហាញនូវលេចធ្លោ ជាការក្រើនរំលឹកទៅកាន់សាធារណៈជន និងជាការអនុមោទនាផលបុណ្យ ព្រោះនេះគឺជាការសបញ្ជាក់ថាព្រះពុទ្ធសាសនាបាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់នៅកម្ពុជា និងជាការប្រកាសថាព្រះពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋ ដែលពុទ្ធសាសនិកគ្រប់ៗរូបត្រូវតែប្រកាន់យកឲ្យបានខ្ជាប់ខ្ជួន។

ជាមួយគ្នានេះ មហាជនខ្មែរជាច្រើនក៏បានចូលទៅបញ្ចេញមតិយ៉ាងពេញចិត្ត និងអនុមោទនាបុណ្យកុសលព្រាត ដោយអ្នកខ្លះគឺបានលើកឡើងថា «សូមកោតសរសើរដល់ថ្នាក់ដឹកនាំរយៈពេលប៉ុន្មាន ឆ្នាំនេះខេត្តបាត់ដំបងបានប្រែមុខមាត់ថ្មីនិងល្អប្រសើរខ្លាំងណាស់ ថ្នាក់ដឹកនាំគ្រប់លំដាប់ជាន់ថ្នាក់ លោកយកចិត្តទុកដាក់លោកតែងតែរៀបចំកម្មវិធីទៅតាមការ វេលាទៅតាមបុណ្យជាតិនិងបុណ្យសាសនាបែបនេះហើយ ទើបសមជាប្រទេសដែលកាន់ព្រះពុទ្ធសាសនា»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLJjnEcjFCR81HQ4Q3CtVjPoDoBkJpg4sBTDl8UfLzguZfHcqmqVq-p6f-3mgImS7cAKU4awhwCFMq30qyGBze-RPYajEcH5lUA02wsLvKaJh5Nw8WDGJBeLOP0xdGoNLKXtjNxR-6q81RRqfR6R1QtVKJO0msoGUF4zzei4e7PNMIu5kQd1T4TEEj4xg/s1080/436199833_830853875734003_7834923665277715520_n.jpg

អ្នកខ្លះថា«ករុណាពិតជាស្រស់ស្អាតណាស់»។ អ្នកខ្លះទៀតថា «សូមសរសើរប្រទេសខ្មែររីកចម្រើន»។ ហើយអ្នកខ្លះទៀតក៏បានលើកឡើងថា «ស្រស់ស្អាតណាស់ខេត្តកំណើតរបស់ខ្ញុំ ប្រពៃណាស់»។

គួរបញ្ជាក់ថា បុណ្យវិសាខបូជាគឺជាពិធីបុណ្យដ៏ធំមួយនៅក្នុងព្រះពុទ្ធសាសនា ខណៈដែលនៅកម្ពុជាយើងគឺបានចាត់ទុកជាថ្ងៃបុណ្យជាតិដ៏សំខាន់មួយរបស់រដ្ឋ។ បុណ្យវិសាខបូជាតែងប្រារព្ធឡើងជារៀងរាល់ឆ្នាំ និងជារៀងរាល់រាល់ថ្ងៃទី១៥កើត ខែពិសាខ។ ការប្រារព្ធពិធីបុណ្យវិសាខបូជានេះទៀតសោត សំអាងលើហេតុផល៣យ៉ាងគឺ ដើម្បីរម្លឹកដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រសូត្រ, ទ្រង់ត្រាស់ដឹង និងទ្រង់ចូលព្រះនិព្វាន។ បុណ្យវិសាខបូជា ក៏ត្រូវបានប្រទេសជិត២០០ ដែលត្រូវជាសមាជិករបស់អង្គការសហប្រជាជាតិ អនុម័ត និងទទួល ស្គាល់ជាបុណ្យអន្តរជាតិកាលពីថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ១៩៩៩ ផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgs0_IwA61O6LgYDUhmwSA-mzNA5VRaU3k4WBwkgaY0EpyRTnXNV35HmF-AaQdhEY4c8DNsw-UQm5Pks9KeKilJNYWW37_HOF0ifBhyphenhyphenWhm1ZvTtmNXSos6SFMd5Pr4ZfY3zmhvDizNk6k0skfh_M8-CPVtuyaGwfQwKzdCQwQeMBCzXeC0laqoStdGMyvc/s2048/443842396_763088962521486_7645028840225013642_n.jpg

ឈ្វេងយល់ពីអត្ថន័យពិធីបុណ្យវិសាខបូជា ដែលត្រូវបានគេប្រារព្ធឡើងទូទាំងសកលលោក!

0

បុណ្យវិសាខបូជាតែងប្រារព្ធឡើងជារៀងរាល់ឆ្នាំ និងជារៀងរាល់ថ្ងៃទី១៥កើត ខែពិសាខ ហើយសម្រាប់ឆ្នំា២០២៤នេះ បុណ្យវិសាខបូជានឹងប្រព្រឹត្តិទៅនៅថ្ងៃទី២២ ខែឧសភាខាងមុខ។ ការប្រារព្ធពិធីបុណ្យវិសាខបូជា សម្រេចក្រោមហេតុផល៣យ៉ាងគឺ ដើម្បីរម្លឹកដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រសូត្រ, ទ្រង់ត្រាស់ដឹង និងទ្រង់ចូលព្រះនិព្វាន។

បុណ្យវិសាខបូជាគឺជាបុណ្យដ៏ធំមួយនៅក្នុងព្រះពុទ្ធសានា ខណៈដែលនៅកម្ពុជាយើងគឺបានចាត់ទុកជាថ្ងៃបុណ្យជាតិដ៏សំខាន់មួយរបស់រដ្ឋ។ បុណ្យវិសាខបូជា ក៏ត្រូវបានប្រទេសជិត២០០ ដែលត្រូវជាសមាជិករបស់អង្គការសហប្រជាជាតិ អនុម័ត និងទទួល ស្គាល់ជាបុណ្យអន្តរជាតិកាលពីថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ១៩៩៩ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFDd7kYGY7IdjeVqvI1yPBG-nYMM79udCs2aAh2Ci_UTSVts_EtesFhX5mmerKMDnsttDqopJtQr1utsA0HHF7e_M_KXvc3RItfz6FrWpIZwgUI78x30bYcjOPzEs_HOlYK5ECL7Ke6mmlH-FfEfnnYWWmkpEOvJRTyOxUNrQM2P6MO7QfdOfIw-UwREg/s1280/photo_2024-05-21_11-36-54.jpg

ព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រសូតនៅថ្ងៃសុក្រ ពេញបូណ៌មី ខែវិសាខ មុនគ្រិស្តសករាជ ចំនួន ៦២៣ ឆ្នាំ ។ នៅពេលមានព្រះជន្ម ២៩ ព្រះវស្សា ទ្រង់បានយាងទៅសាងផ្នួស ។ ក្រោយពី បួសអស់រយៈពេល ៦ ឆ្នាំ ព្រះអង្គក៏បានត្រាស់ដឹងកា្លយជាព្រះពុទ្ធនៅថ្ងៃពុធ ពេញបូណ៌មី ខែវិសាខ នាវេលាទៀបភ្លឺ ។ ខណៈព្រះបរមគ្រូនៃយើង ទ្រង់ចូលបរិនិព្វាននៅថ្ងៃអង្គារ ពេញបូណ៌មី ខែវិសាខ ក្នុងព្រះជន្ម ៨០ ព្រះវស្សា បើគិតមកទល់ពេលនេះ គឺទ្រង់បានរលត់សង្ខារអស់រយៈពេល ២៥៦៧ឆ្នាំ ហើយ។ ដោយសង្កេតឃើញថា ព្រះពុទ្ធទ្រង់ប្រសូត ត្រាស់ដឹង និងបរិនិព្វានក្នុងថ្ងៃខែតែមួយ(ខុសតែឆ្នាំ) នេះឯង ទើបគេប្រារព្ធបុណ្យវិសាខបូជាឡើង ដើម្បីជាថ្ងៃរម្លឹកដល់ព្រឹត្តិការណ៍សំខាន់ៗទាំង៣ ខាងលើ។

ពាក្យថា “វិសាខបូជា” បានមកពីពាក្យថា “វិសាខបុណ្ណមីបូជា” ប្រែថា ការបូជាក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ គឺខែទី ៦ ដោយរាប់ពីខែមិគសិរ បុស្ស មាឃ ផល្គុន ចែត្រ ពិសាខជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8NLh65V1Ap6GrYHK0Jr0qOq_utv06zoLAwGSNDL46sqhPky3_m0Kocx_cgU_q-AINHakuJjEdYO_X-YaskFihG3kmKfDeQyo5aooV0M6ldJ9uNI_yvYN0uZU03Nhf1ZZo8rVGEPRmEmpK68GJe758nKz3OzkcaQUzt12yirkUWnMo_iRPDVxy4QJgov0/s750/photo_2024-05-21_11-37-04.jpg

ពិធីបុណ្យវិសាខបូជានេះចាត់ទុកថាជាពិធីបុណ្យដ៏ធំមួយរបស់រដ្ឋ ដោយមានប្រជាជនចាស់ ក្មេង ប្រុស ស្រី នៅជុំគ្នាអ៊ូអូរ ដោយនាំទៅជាមួយនូវគ្រឿងសក្ការបូជា មានទៀន ធូប ផ្កា ភ្ញី និងប្រទីបជ្វាលា តូច-ធំ អុចបំភ្លឺព្រោងព្រាត នៅគ្រប់វត្ដអារាម។ នៅក្នុងថ្ងៃធ្វើពិធីនេះទៀតសោតគឺនឹងមានការសម្ដែងរឿងពុទ្ធប្បវត្ដិ តាំងអំពីដើមរហូតដល់ចប់ ដើម្បីជាគ្រោងបណ្ដុះសទ្ធាឱ្យកើតមានក្នុងគុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃឱ្យកាន់ខ្លាំងក្លាឡើង។

ម្យ៉ាងទៀតការប្រារឰពិធីបុណ្យវិសាខបូជានៅក្នុងពេលរាត្រី អាស្រ័យលើហេតុផលសាមញ្ញៗចំនួន ២ យ៉ាង គឺ
១. ដើម្បីនឹងបានឱកាសអុជគ្រឿងប្រទីប ជ្វាលា បូជាភ្លើងអគ្គិសនីឱ្យភ្លឺរុងរឿងរន្ទាល ច្រាលឆ្អៅផង។
២. ដើម្បីបើកឱកាសឱ្យពុទ្ធបរិស័ទបានជួបជុំគ្នាដ៏ច្រើនកុះករទាំងប្រុសទាំងស្រីអាចបំពេញនូវបុណ្យកុសលកម្មមួយនេះ ដោយសេចក្តីសប្បាយរីករាយ ពីព្រោះពេលយប់ជាវេលាទំនេរផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilCJMFsKFbk2BXsnHHN1FPnKwq98qsFx8IRpSVLl0XQFnUBN-G5XgRXgBnZes59QDa_B_1LrRxPGs6eX0-N5GhgqvU0T2PiyTVQwJYz1HBHUNnjSiSbP933xZAW95ZMzRd03nVgfvTMnYsCGdSLYKoen9CzrnJTx0laiQaH7IiwWeuapmiIWUUf33K9wY/s533/photo_2024-05-21_11-37-05.jpg

តាមការស្រាវជ្រាវគេបានដឹងថា បុណ្យ វិសាខបូជាទំនងជាធ្វើនៅក្រោយពុទ្ធបរិនិព្វានច្រើនរយឆ្នាំ។ គេជឿថាប្រទេសឥណ្ឌា និងប្រទេសលង្កា បានប្រារព្ធពិធីបុណ្យនេះយូរយារណាស់មកហើយ ។ ចំណែកប្រទេសសៀម និងប្រទេសខ្មែរទើប នឹងចាត់ចែងធ្វើនៅគ្រឹស្តសតវត្សទី ១៩។ នៅក្នុងប្រទេសកម្ពុជា បុណ្យវិសាខបូជា តាមដែលចាស់ទុំអ្នកមុខអ្នកកាទាំងឡាយដំណាលតៗគ្នាបានឲដឹងថា គេបានផ្តើមធ្វើក្នុងរជ្ជកាលព្រះបាទសម្តេចព្រះអង្គដួង ដែលគង់នៅក្រុងឧត្តុង្គ ក្នុងពុទ្ធសករាជ ២៣៩៧ គ្រិស្តសករាជ ១៨៥៤ ដោយមហាប៉ាន ដែលស្តេចសៀមបានបញ្ជូនមកកាន់ឧត្តុង្គតាមសំណើព្រះបាទអង្គដួង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCdR7-L7PS4pQC1E6u1nRAK6tU3hVPHOsIwaLfG9rudVT2kfkIqEAmxiBhYDNUtN0IkeLF0SOohnouSNYguFBoJev6S4x61hAiafuPul2GiG3vkyX8KLmjvuDthoinfoMYZHM2Tx13HCBCYybRnxy40MPLnB0-yKHe_rJC3PIxo-jUwa3EJFJoOHeBqP4/s970/photo_2024-05-21_11-37-13.jpg

មុខរបរថ្មីមួយកំពុងពេញនិយមខ្លាំងនៅចិន ថែមទាំងអាចធ្វើការនៅផ្ទះបានទៀត

0

ប្រទេសចិន ៖ នៅឆ្នាំ២០២៤ ចំនួនសត្វចិញ្ចឹមនៅតាមបណ្តាខេត្ត-ក្រុងនានារបស់ប្រទេសចិន បានកើនឡើងយ៉ាងឆាប់រហ័ស ។ យោងតាមទិន្នន័យបញ្ជាក់ថា កាលពីឆ្នាំ២០២៣ ការចិញ្ចឹមសត្វឆ្កែបានកើនឡើងរហូតដល់ជាង៥១លានក្បាល ខណៈការចិញ្ចឹមឆ្មាកើនឡើងដល់ជាង៦៩លានក្បាល ទើបធ្វើឱ្យចិនក្លាយជាប្រទេសចិញ្ចឹមសត្វឆ្កែ និងឆ្មាច្រើនបំផុត ស្ថិតក្នុងលំដាប់ទី២ លើពិភពលោក ។

ចំនួនសត្វចិញ្ចឹមកើនឡើងខ្លាំងនៅចិន បានធ្វើឱ្យពលរដ្ឋប្រទេសនេះងាកមកប្រកបមុខរបរថែទាំសត្វឆ្កែ និងឆ្មានៅតាមផ្ទះកាន់តែច្រើនឡើង ហើយមុខរបរថ្មីនេះទទួលបានការគាំទ្រយ៉ាងច្រើនពីអ្នកស្រឡាញ់សត្វ ដែលពួកគេគ្មានពេលវេលាគ្រប់គ្រាន់ក្នុងការថែទាំសត្វរបស់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRCo9jWB8zu4fVHjXuDF09ZtCdwbVrBe8A3M9MeC8bEGBLrKNTY4M56ES5q9v2_qLKeh0OUpLjlyPFiRV_023-tonZqbzjOzdg244IUFcvLQn_JYH0LYmIbwB0VNMU4wc0MbWf_4djAEEBp8OSAOUxBk14fs9d_56OAUMyDRfD_YW4XZOsUL1xlGMpi3g/s700/photo_2024-05-21_11-19-47.jpg

អ្នកស្រី លឺយ លូ ដែលបានប្រកបមុខរបរថែទាំសត្វជាមួយស្វាមីនៅផ្ទះ រៀបរាប់ថា កាលពី៣ឆ្នាំមុន អ្នកស្រី និងស្វាមីបាននឹកឃើញមុខរបរមួយ គឺការទទួលយកសត្វមកថែទាំនៅផ្ទះ រួចហើយ គ្រួសារអ្នកស្រីក៏ចាប់ផ្តើមប្រកបមុខរបរនេះ ។ អ្នកស្រីគិតថា មុខរបរនេះនឹងរីកចម្រើនខ្លាំងទៅថ្ងៃអនាគត ទើបអ្នកស្រី និងស្វាមីបានត្រឡប់ទៅរស់នៅក្នុងទីក្រុង Yinchuan ហើយពង្រីកមុខរបរនេះឱ្យកាន់តែធំ ។

បើធៀបជាមួយអាជីវកម្មចិញ្ចឹមសត្វជាលក្ខណៈទូទៅ មុខរបរចិញ្ចឹមសត្វជាលក្ខណៈគ្រួសារនេះ នឹងធ្វើឱ្យសត្វឆ្កែ និងឆ្មាមានអារម្មណ៍ថា ពួកវាកំពុងតែរស់នៅផ្ទះជាមួយម្ចាស់យ៉ាងកក់ក្តៅ និងជួយកាត់បន្ថយភាពតានតឹងរបស់សត្វ ដែលកើតឡើងដោយសារការផ្លាស់ប្តូរទីកន្លែងរស់នៅផងដែរ ។ ជាមួយគ្នានេះ សត្វចិញ្ចឹមទាំងឡាយនឹងអាចរស់នៅក្នុងបរិវេណធំទូលាយជាងមុន ហើយពុំចាំបាច់រស់នៅក្នុងទ្រុងយូរថ្ងៃទៀតទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQAWZ-evJ6sER4MIuFVu6f2rp6HRIBhmvthNy3EPkie1a1oBwyuK-tc7lcIH3Y_PtBdApjPxN2oq8GGBdYRw9jlfdxiTZkKC2THgFKbiwZPlPi4Ne0hyphenhyphensw21dhtUKE5pUMmdoAx8aELyxe9RVclIV2VDPvY6VU6SlWjtLrFsy6jTc-TLOOh9R6UOctQ7E/s700/photo_2024-05-21_11-19-51.jpg

ក្រៅពីការថែទាំសត្វហើយ អ្នកស្រី លឺយ លូ និងស្វាមី ក៏បានផ្តោតសំខាន់លើការផ្លាស់ប្តូរអារម្មណ៍របស់សត្វចិញ្ចឹមផងដែរ គឺពួកគេនឹងធ្វើឱ្យសត្វទាំងនេះមានភាពជិតស្និទ្ធ តាមរយៈការនិយាយទៅកាន់សត្វ និងប្រើអាកប្បកិរិយាទន់ភ្លន់ ។ ហេតុនេះ សត្វចិញ្ចឹមនឹងទទួលបានក្តីស្រឡាញ់ និងភាពកក់ក្តៅពីពួកគេ ។

អ្នកស្រី លឺយ លូ បន្តថា អ្នកស្រីមានអារម្មណ៍ពេញចិត្តខ្លាំងណាស់ជាមួយមុខរបរថែទាំសត្វនៅផ្ទះ ពីព្រោះក្រៅពីមុខរបរនេះកំពុងតែទទួលបានការពេញនិយមខ្លាំងនៅប្រទេសចិន ការថែទាំសត្វយ៉ាងយកចិត្តទុកដាក់បានធ្វើឱ្យអ្នកស្រី និងស្វាមីមានសេចក្តីសុខផងដែរ ដោយសារអាចធ្វើការនៅផ្ទះ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhutQW_6UHcm6KB6ZMNXHUnWT3ndiyWWldmJ2aqjNJsNWjOEbMAeZa01uqL0q5sDy9ID404VlPN6F3j1fsB0Nj5fRnBxxVscxbQgI9OZMSyDzcdC_QcMbpRFK3qrjlkokbFagK5XYSupUHjgv-jrP6ZtSoP0DZSq90RoAdXFbBZfSgDQqK8otcpVAGtsoM/s700/photo_2024-05-21_11-19-43.jpg

មូលហេតុអ្វីទើបពលរដ្ឋចាស់ៗនៅជប៉ុនដេកស្លា.ប់ នៅក្នុងផ្ទះយ៉ាងឯកោ?

0

ប្រទេសជប៉ុន ៖ វាជាបញ្ហាមួយគួរឱ្យចាប់អារម្មណ៍ខ្លាំងនៅប្រទេសជប៉ុន ដោយសាររយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជប៉ុនជួបនឹងបញ្ហាអត្រាកំណើតធ្លាក់ចុះ ហើយចំនួនពលរដ្ឋអាយុច្រើនបែរជាកើនឡើងខ្ពស់ ។ បើទោះជារដ្ឋាភិបាលជប៉ុនបានព្យាយាមដោះស្រាយបញ្ហានេះ ដោយកំណត់វិធានការផ្សេងៗដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋមានកូនបន្ថែមក្តី ក៏ពុំអាចដោះស្រាយបានដែរ ទើបគេឃើញជប៉ុនសម្បូរទៅដោយពលរដ្ឋអាយុច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQHsi2Mbd3oZrq-bRdXYBiOgyOiU_OShzqw5o1e4VZ1GT74uhWFKCVesmBUuPe9-E_-BeOTXH9Mkq-XaL2CUgKTULYv06K1ImHfkPMs_FpI1TjA5UXvaChLGgn_BcR07s2DKRj5kT10ajo88AygbZVqHc7C25wkQn_tV3aJ73raDf5Z1dawapbNLISei4/s450/2017-11-20T224250Z_1_LYNXMPEDAJ1NP_RTROPTP_2_JAPAN-HOMEDYING.jpg

យោងតាមរបាយការណ៍ចុងក្រោយរបស់សមត្ថកិច្ចថ្នាក់ជាតិនៅប្រទេសជប៉ុនបង្ហាញថា ចាប់ពីខែមករា រហូតដល់ខែមីនា ឆ្នាំ២០២៤ ពលរដ្ឋចាស់ៗនៅប្រទេសជប៉ុនបានដេកស្លា.ប់ យ៉ាងឯកោបំផុតក្នុងផ្ទះរបស់ខ្លួន គឺស្មើរហូតដល់១៧.០៣៤នាក់ ។

របាយការណ៍នេះបញ្ជាក់ថា ក្នុងរយៈពេល៣ខែដើមឆ្នាំ២០២៤ មានពលរដ្ឋជប៉ុនស្លាប់សរុបចំនួន៦០.៤៦៦នាក់ ដែលសមត្ថកិច្ចជប៉ុនទទួលបានសេចក្តីរាយការណ៍ពីពលរដ្ឋស្លាប់ ។ សមត្ថកិច្ចជប៉ុនលើកឡើងថា ក្រៅពីការដេកស្លាប់ក្នុងផ្ទះយ៉ាងឯកោរបស់ពលរដ្ឋអាយុច្រើន ក៏មានមនុស្សស្លាប់ដោយសារការធ្វើអត្តឃាតផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQNH-TojTYeeBn5N1uPgEAisBq1FxsLWVkQJ3WL39VWb7lRcYb3mcrq7smarg6Pp5Hn4pgLYYZcK9d03UVcTeR1ryrA1ILAHHYRdqxXahICgvHP6UqFxiNq2mP4qXWvfwoQtXb43Kzz1EcRAW5UtG8jsQI3I96IuMQvaoDo7isso4YL9rutPBvDoJVlyA/s450/2017-11-20T224250Z_1_LYNXMPEDAJ1NZ_RTROPTP_2_JAPAN-HOMEDYING.jpg

របាយការណ៍បានបញ្ជាក់ចំណុចលម្អិតថា ក្នុងចំណោមអ្នកស្លាប់សរុប ក្នុងនោះអ្នកស្លាប់យ៉ាងឯកោស្មើជិត៨០% (ឬស្មើនឹង១៧.០៣៤នាក់) គឺមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅ រួមមាន ៖
-អាយុចាប់ពី៦៥ឆ្នាំ ទៅ៦៩ឆ្នាំ ស្មើនឹង២.០៨០នាក់
-អាយុចាប់ពី៧០ឆ្នាំ ទៅ៧៤ឆ្នាំ ស្មើនឹង៣.២០៤នាក់
-អាយុចាប់ពី៧៥ឆ្នាំ ទៅ៧៩ឆ្នាំ ស្មើនឹង៣.៤៨០នាក់
-អាយុចាប់ពី៨០ឆ្នាំ ទៅ៨៤ឆ្នាំ ស្មើនឹង៣.៣៤៨នាក់
-អាយុចាប់ពី៨៥ឆ្នាំឡើងទៅ ស្មើនឹង៤.៩២២នាក់

តាមការប្រជុំកាលពីឆ្នាំ២០២៣ របស់ស្ថាប័ននានាពាក់ព័ន្ធនឹងប្រធានបទការស្លាប់យ៉ាងឯកោរបស់គណៈរដ្ឋមន្ត្រីជប៉ុនបញ្ជាក់ថា ការស្លាប់យ៉ាងឯកោ គឺជាការស្លាប់របស់បុគ្គលម្នាក់ដែលគ្មានមនុស្សណានៅក្បែរ ឬគ្មានកូនចៅនៅជាមួយ រហូតដល់គេប្រទះឃើញសាកសពនៅពេលក្រោយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvfyNZDHvEOpsCDr4ceOgvYL5q8cHuor45O-j9B93pDLIuuIKwBRhd-Fq-1fcFKoN6M0pDgU-ksgFnGw5ieA0TWELyOpA8f2DKxv6xEPxIBNiHJL-JUna17HkLTP6I-XbhBS5GrQTg5kV-eniIHXeyysbTZF_-XjYtsN_ZOTZNHD006J8PiccfKwfCW4I/s616/DYING-AT-HOME-009-616x346.jpg

កន្លងមក រដ្ឋាភិបាលជប៉ុនបានព្យាយាមដោះស្រាយបញ្ហាសង្គមមនុស្សចាស់ ដែលចេះតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ តាមរយៈការកំណត់វិធានការលើកទឹកចិត្តផ្សេងៗ ប៉ុន្តែហាក់ដូចជាពុំទទួលបានផលឡើយ ។ របាយការណ៍នេះសន្និដ្ឋានថា នៅឆ្នាំ២០២៤ទាំងមូល ពលរដ្ឋចាស់ៗនៅជប៉ុននឹងដេកស្លាប់ក្នុងផ្ទះដោយគ្មានកូនចៅនៅក្បែរ កើនឡើងរហូតដល់៦៨.០០០នាក់ ខណៈអត្រាកំណើតនៅជប៉ុនធ្លាក់ចុះព្រោះតែពលរដ្ឋសម័យថ្មីពុំចង់បានកូន ។

ចំណែកមូលហេតុចម្បងនៃការស្លាប់យ៉ាងឯកោរបស់ពលរដ្ឋចាស់ៗនៅប្រទេសជប៉ុន គឺដោយសាររស់នៅឆ្ងាយពីបងប្អូន ឬសាច់ញាតិ, ខ្វះការទំនាក់ទំនងជាមួយអ្នកជិតខាង និងនៅដាច់ឆ្ងាយពីសង្គម ។ បច្ចុប្បន្ន អាជ្ញាធរខេត្តនានាបានព្យាយាមស្វែងរកវិធីឱ្យមនុស្សចាស់ធ្វើសកម្មភាពរួមគ្នាជាមួយសហគមន៍ឱ្យបានច្រើន ព្រោះក្រៅពីធ្វើឱ្យមនុស្សចាស់មានមិត្តភក្តិថ្មីហើយ គឺពួកគាត់នឹងគ្មានអារម្មណ៍ឯកោ និងគិតថា នៅតែមានប្រយោជន៍សម្រាប់សង្គម ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPlxwBcLmydtMAe2iyc7zFMR2dFdSDd3UalODq4X85xCBBWW-FGTMTI2iuJA0Ef9OkYHqAyDR2sF6XXR0DzAF5efAeKrTRb3K1k05nP4Wi71sDMGAGPOEHXcVqUTMq6QCe2BXg5WdG7JyK28SfKVEomNjsneZZfajjMKE7Bgvm9ucWI-VI69lANOwCN5I/s616/timthumb.jpg