Home Blog Page 1072

មុខរបរថ្មីមួយកំពុងពេញនិយមខ្លាំងនៅចិន ថែមទាំងអាចធ្វើការនៅផ្ទះបានទៀត

0

ប្រទេសចិន ៖ នៅឆ្នាំ២០២៤ ចំនួនសត្វចិញ្ចឹមនៅតាមបណ្តាខេត្ត-ក្រុងនានារបស់ប្រទេសចិន បានកើនឡើងយ៉ាងឆាប់រហ័ស ។ យោងតាមទិន្នន័យបញ្ជាក់ថា កាលពីឆ្នាំ២០២៣ ការចិញ្ចឹមសត្វឆ្កែបានកើនឡើងរហូតដល់ជាង៥១លានក្បាល ខណៈការចិញ្ចឹមឆ្មាកើនឡើងដល់ជាង៦៩លានក្បាល ទើបធ្វើឱ្យចិនក្លាយជាប្រទេសចិញ្ចឹមសត្វឆ្កែ និងឆ្មាច្រើនបំផុត ស្ថិតក្នុងលំដាប់ទី២ លើពិភពលោក ។

ចំនួនសត្វចិញ្ចឹមកើនឡើងខ្លាំងនៅចិន បានធ្វើឱ្យពលរដ្ឋប្រទេសនេះងាកមកប្រកបមុខរបរថែទាំសត្វឆ្កែ និងឆ្មានៅតាមផ្ទះកាន់តែច្រើនឡើង ហើយមុខរបរថ្មីនេះទទួលបានការគាំទ្រយ៉ាងច្រើនពីអ្នកស្រឡាញ់សត្វ ដែលពួកគេគ្មានពេលវេលាគ្រប់គ្រាន់ក្នុងការថែទាំសត្វរបស់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRCo9jWB8zu4fVHjXuDF09ZtCdwbVrBe8A3M9MeC8bEGBLrKNTY4M56ES5q9v2_qLKeh0OUpLjlyPFiRV_023-tonZqbzjOzdg244IUFcvLQn_JYH0LYmIbwB0VNMU4wc0MbWf_4djAEEBp8OSAOUxBk14fs9d_56OAUMyDRfD_YW4XZOsUL1xlGMpi3g/s700/photo_2024-05-21_11-19-47.jpg

អ្នកស្រី លឺយ លូ ដែលបានប្រកបមុខរបរថែទាំសត្វជាមួយស្វាមីនៅផ្ទះ រៀបរាប់ថា កាលពី៣ឆ្នាំមុន អ្នកស្រី និងស្វាមីបាននឹកឃើញមុខរបរមួយ គឺការទទួលយកសត្វមកថែទាំនៅផ្ទះ រួចហើយ គ្រួសារអ្នកស្រីក៏ចាប់ផ្តើមប្រកបមុខរបរនេះ ។ អ្នកស្រីគិតថា មុខរបរនេះនឹងរីកចម្រើនខ្លាំងទៅថ្ងៃអនាគត ទើបអ្នកស្រី និងស្វាមីបានត្រឡប់ទៅរស់នៅក្នុងទីក្រុង Yinchuan ហើយពង្រីកមុខរបរនេះឱ្យកាន់តែធំ ។

បើធៀបជាមួយអាជីវកម្មចិញ្ចឹមសត្វជាលក្ខណៈទូទៅ មុខរបរចិញ្ចឹមសត្វជាលក្ខណៈគ្រួសារនេះ នឹងធ្វើឱ្យសត្វឆ្កែ និងឆ្មាមានអារម្មណ៍ថា ពួកវាកំពុងតែរស់នៅផ្ទះជាមួយម្ចាស់យ៉ាងកក់ក្តៅ និងជួយកាត់បន្ថយភាពតានតឹងរបស់សត្វ ដែលកើតឡើងដោយសារការផ្លាស់ប្តូរទីកន្លែងរស់នៅផងដែរ ។ ជាមួយគ្នានេះ សត្វចិញ្ចឹមទាំងឡាយនឹងអាចរស់នៅក្នុងបរិវេណធំទូលាយជាងមុន ហើយពុំចាំបាច់រស់នៅក្នុងទ្រុងយូរថ្ងៃទៀតទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQAWZ-evJ6sER4MIuFVu6f2rp6HRIBhmvthNy3EPkie1a1oBwyuK-tc7lcIH3Y_PtBdApjPxN2oq8GGBdYRw9jlfdxiTZkKC2THgFKbiwZPlPi4Ne0hyphenhyphensw21dhtUKE5pUMmdoAx8aELyxe9RVclIV2VDPvY6VU6SlWjtLrFsy6jTc-TLOOh9R6UOctQ7E/s700/photo_2024-05-21_11-19-51.jpg

ក្រៅពីការថែទាំសត្វហើយ អ្នកស្រី លឺយ លូ និងស្វាមី ក៏បានផ្តោតសំខាន់លើការផ្លាស់ប្តូរអារម្មណ៍របស់សត្វចិញ្ចឹមផងដែរ គឺពួកគេនឹងធ្វើឱ្យសត្វទាំងនេះមានភាពជិតស្និទ្ធ តាមរយៈការនិយាយទៅកាន់សត្វ និងប្រើអាកប្បកិរិយាទន់ភ្លន់ ។ ហេតុនេះ សត្វចិញ្ចឹមនឹងទទួលបានក្តីស្រឡាញ់ និងភាពកក់ក្តៅពីពួកគេ ។

អ្នកស្រី លឺយ លូ បន្តថា អ្នកស្រីមានអារម្មណ៍ពេញចិត្តខ្លាំងណាស់ជាមួយមុខរបរថែទាំសត្វនៅផ្ទះ ពីព្រោះក្រៅពីមុខរបរនេះកំពុងតែទទួលបានការពេញនិយមខ្លាំងនៅប្រទេសចិន ការថែទាំសត្វយ៉ាងយកចិត្តទុកដាក់បានធ្វើឱ្យអ្នកស្រី និងស្វាមីមានសេចក្តីសុខផងដែរ ដោយសារអាចធ្វើការនៅផ្ទះ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhutQW_6UHcm6KB6ZMNXHUnWT3ndiyWWldmJ2aqjNJsNWjOEbMAeZa01uqL0q5sDy9ID404VlPN6F3j1fsB0Nj5fRnBxxVscxbQgI9OZMSyDzcdC_QcMbpRFK3qrjlkokbFagK5XYSupUHjgv-jrP6ZtSoP0DZSq90RoAdXFbBZfSgDQqK8otcpVAGtsoM/s700/photo_2024-05-21_11-19-43.jpg

មូលហេតុអ្វីទើបពលរដ្ឋចាស់ៗនៅជប៉ុនដេកស្លា.ប់ នៅក្នុងផ្ទះយ៉ាងឯកោ?

0

ប្រទេសជប៉ុន ៖ វាជាបញ្ហាមួយគួរឱ្យចាប់អារម្មណ៍ខ្លាំងនៅប្រទេសជប៉ុន ដោយសាររយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជប៉ុនជួបនឹងបញ្ហាអត្រាកំណើតធ្លាក់ចុះ ហើយចំនួនពលរដ្ឋអាយុច្រើនបែរជាកើនឡើងខ្ពស់ ។ បើទោះជារដ្ឋាភិបាលជប៉ុនបានព្យាយាមដោះស្រាយបញ្ហានេះ ដោយកំណត់វិធានការផ្សេងៗដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋមានកូនបន្ថែមក្តី ក៏ពុំអាចដោះស្រាយបានដែរ ទើបគេឃើញជប៉ុនសម្បូរទៅដោយពលរដ្ឋអាយុច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQHsi2Mbd3oZrq-bRdXYBiOgyOiU_OShzqw5o1e4VZ1GT74uhWFKCVesmBUuPe9-E_-BeOTXH9Mkq-XaL2CUgKTULYv06K1ImHfkPMs_FpI1TjA5UXvaChLGgn_BcR07s2DKRj5kT10ajo88AygbZVqHc7C25wkQn_tV3aJ73raDf5Z1dawapbNLISei4/s450/2017-11-20T224250Z_1_LYNXMPEDAJ1NP_RTROPTP_2_JAPAN-HOMEDYING.jpg

យោងតាមរបាយការណ៍ចុងក្រោយរបស់សមត្ថកិច្ចថ្នាក់ជាតិនៅប្រទេសជប៉ុនបង្ហាញថា ចាប់ពីខែមករា រហូតដល់ខែមីនា ឆ្នាំ២០២៤ ពលរដ្ឋចាស់ៗនៅប្រទេសជប៉ុនបានដេកស្លា.ប់ យ៉ាងឯកោបំផុតក្នុងផ្ទះរបស់ខ្លួន គឺស្មើរហូតដល់១៧.០៣៤នាក់ ។

របាយការណ៍នេះបញ្ជាក់ថា ក្នុងរយៈពេល៣ខែដើមឆ្នាំ២០២៤ មានពលរដ្ឋជប៉ុនស្លាប់សរុបចំនួន៦០.៤៦៦នាក់ ដែលសមត្ថកិច្ចជប៉ុនទទួលបានសេចក្តីរាយការណ៍ពីពលរដ្ឋស្លាប់ ។ សមត្ថកិច្ចជប៉ុនលើកឡើងថា ក្រៅពីការដេកស្លាប់ក្នុងផ្ទះយ៉ាងឯកោរបស់ពលរដ្ឋអាយុច្រើន ក៏មានមនុស្សស្លាប់ដោយសារការធ្វើអត្តឃាតផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQNH-TojTYeeBn5N1uPgEAisBq1FxsLWVkQJ3WL39VWb7lRcYb3mcrq7smarg6Pp5Hn4pgLYYZcK9d03UVcTeR1ryrA1ILAHHYRdqxXahICgvHP6UqFxiNq2mP4qXWvfwoQtXb43Kzz1EcRAW5UtG8jsQI3I96IuMQvaoDo7isso4YL9rutPBvDoJVlyA/s450/2017-11-20T224250Z_1_LYNXMPEDAJ1NZ_RTROPTP_2_JAPAN-HOMEDYING.jpg

របាយការណ៍បានបញ្ជាក់ចំណុចលម្អិតថា ក្នុងចំណោមអ្នកស្លាប់សរុប ក្នុងនោះអ្នកស្លាប់យ៉ាងឯកោស្មើជិត៨០% (ឬស្មើនឹង១៧.០៣៤នាក់) គឺមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅ រួមមាន ៖
-អាយុចាប់ពី៦៥ឆ្នាំ ទៅ៦៩ឆ្នាំ ស្មើនឹង២.០៨០នាក់
-អាយុចាប់ពី៧០ឆ្នាំ ទៅ៧៤ឆ្នាំ ស្មើនឹង៣.២០៤នាក់
-អាយុចាប់ពី៧៥ឆ្នាំ ទៅ៧៩ឆ្នាំ ស្មើនឹង៣.៤៨០នាក់
-អាយុចាប់ពី៨០ឆ្នាំ ទៅ៨៤ឆ្នាំ ស្មើនឹង៣.៣៤៨នាក់
-អាយុចាប់ពី៨៥ឆ្នាំឡើងទៅ ស្មើនឹង៤.៩២២នាក់

តាមការប្រជុំកាលពីឆ្នាំ២០២៣ របស់ស្ថាប័ននានាពាក់ព័ន្ធនឹងប្រធានបទការស្លាប់យ៉ាងឯកោរបស់គណៈរដ្ឋមន្ត្រីជប៉ុនបញ្ជាក់ថា ការស្លាប់យ៉ាងឯកោ គឺជាការស្លាប់របស់បុគ្គលម្នាក់ដែលគ្មានមនុស្សណានៅក្បែរ ឬគ្មានកូនចៅនៅជាមួយ រហូតដល់គេប្រទះឃើញសាកសពនៅពេលក្រោយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvfyNZDHvEOpsCDr4ceOgvYL5q8cHuor45O-j9B93pDLIuuIKwBRhd-Fq-1fcFKoN6M0pDgU-ksgFnGw5ieA0TWELyOpA8f2DKxv6xEPxIBNiHJL-JUna17HkLTP6I-XbhBS5GrQTg5kV-eniIHXeyysbTZF_-XjYtsN_ZOTZNHD006J8PiccfKwfCW4I/s616/DYING-AT-HOME-009-616x346.jpg

កន្លងមក រដ្ឋាភិបាលជប៉ុនបានព្យាយាមដោះស្រាយបញ្ហាសង្គមមនុស្សចាស់ ដែលចេះតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ តាមរយៈការកំណត់វិធានការលើកទឹកចិត្តផ្សេងៗ ប៉ុន្តែហាក់ដូចជាពុំទទួលបានផលឡើយ ។ របាយការណ៍នេះសន្និដ្ឋានថា នៅឆ្នាំ២០២៤ទាំងមូល ពលរដ្ឋចាស់ៗនៅជប៉ុននឹងដេកស្លាប់ក្នុងផ្ទះដោយគ្មានកូនចៅនៅក្បែរ កើនឡើងរហូតដល់៦៨.០០០នាក់ ខណៈអត្រាកំណើតនៅជប៉ុនធ្លាក់ចុះព្រោះតែពលរដ្ឋសម័យថ្មីពុំចង់បានកូន ។

ចំណែកមូលហេតុចម្បងនៃការស្លាប់យ៉ាងឯកោរបស់ពលរដ្ឋចាស់ៗនៅប្រទេសជប៉ុន គឺដោយសាររស់នៅឆ្ងាយពីបងប្អូន ឬសាច់ញាតិ, ខ្វះការទំនាក់ទំនងជាមួយអ្នកជិតខាង និងនៅដាច់ឆ្ងាយពីសង្គម ។ បច្ចុប្បន្ន អាជ្ញាធរខេត្តនានាបានព្យាយាមស្វែងរកវិធីឱ្យមនុស្សចាស់ធ្វើសកម្មភាពរួមគ្នាជាមួយសហគមន៍ឱ្យបានច្រើន ព្រោះក្រៅពីធ្វើឱ្យមនុស្សចាស់មានមិត្តភក្តិថ្មីហើយ គឺពួកគាត់នឹងគ្មានអារម្មណ៍ឯកោ និងគិតថា នៅតែមានប្រយោជន៍សម្រាប់សង្គម ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPlxwBcLmydtMAe2iyc7zFMR2dFdSDd3UalODq4X85xCBBWW-FGTMTI2iuJA0Ef9OkYHqAyDR2sF6XXR0DzAF5efAeKrTRb3K1k05nP4Wi71sDMGAGPOEHXcVqUTMq6QCe2BXg5WdG7JyK28SfKVEomNjsneZZfajjMKE7Bgvm9ucWI-VI69lANOwCN5I/s616/timthumb.jpg

ណាហ្គាវើលដ៍ ឈ្នះពានរង្វាន់ការងារសង្គមល្អបំផុតប្រចាំប្រទេសកម្ពុជាលើកទី៤

0

ណាហ្គាវើលដ៍ មានមោទនភាពសូមប្រកាសអំពីការឈ្នះពានរង្វាន់ការងារសង្គមប្លាទីនីមដ៏មានកិត្យានុភាព “ល្អបំផុតប្រចាំប្រទេសកម្ពុជា” នៅក្នុងផ្នែក “ឧត្តមភាពប្រចាំប្រទេស” (សម្រាប់ក្រុមហ៊ុនដែលមានមូលធនទីផ្សារ ១ ប៊ីលានដុល្លារអាម៉េរិក និងច្រើនជាងនេះ) នៅឯសន្និបាត និងពិធីប្រគល់ពានរង្វាន់ការងារសង្គមសកលប្រចាំឆ្នាំលើកទី១៦ (The 16th Annual Global CSR & ESG Summit and Awards™)។ នេះជាឆ្នាំទី៤ ជាប់ៗគ្នាដែលណាហ្គាវើលដ៍ទទួលបានពានរង្វាន់នេះខណៈក្រុមហ៊ុនលំដាប់ពិភពលោកនេះបានបង្ហាញពីការប្តេជ្ញាចិត្តឥតឈប់ឈរទៅលើការអនុវត្តការងារទំនួលខុសត្រូវសង្គម បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ។ សូមរំឭកថា កម្មវិធីការងារទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ត្រូវបានទទួលស្គាល់នៅក្នុងផ្នែកនេះសរុប ៦ ដងសម្រាប់ការផ្លាស់ប្តូរវិជ្ជមានយូរអង្វែង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggWJcyAKF9DC2xVTno7-kjg8Y4_EUV5CGvxf95F7XuGLbuzr1LLpS6r6bOL0YSrJDb_cE9kPZSy_wLcFQz3VXzCfdzlGhlMex0m4QWOOocwLiV33kaPcMyjDqIlbZZlmINK8HeIDW0FZESqMyqNT4Myh01iyho__Mc6T6bFAb9WGzv904oCN1zZo4D8P4/s1754/3%20Annual%20Global%20CSR%20and%20ESG%20Awards%202024.jpg

សន្និបាត និងពិធីប្រគល់ពានរង្វាន់ការងារសង្គមសកលប្រចាំឆ្នាំលើកទី១៦ ដែលត្រូវបានស្គាល់ថាជាព្រឹត្តិការណ៍ប្រគល់ពានរង្វាន់ការងារសង្គមធំបំផុតប្រចាំទ្វីបអាស៊ី ត្រូវបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារ Novotel Hanoi Thai Ha ប្រទេសវៀតណាម។ អង្គភាពនេះបានទទួលពាក្យស្នើសុំប្រកួតប្រជែងជាង ២៥០ និងការចូលរួមពីក្រុមហ៊ុន ១៣០ មកពីប្រទេសនានានៅក្នុងតំបន់។ ត្រូវបានរៀបចំដោយក្រុមហ៊ុន The Pinnacle Group International ព្រឹត្តិការណ៍នេះផ្តោតទៅលើនិរន្តរភាព និងទទួលស្គាល់ស្នាដៃឆ្នើមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ដែលមានគុណតម្លៃវិជ្ជាជីវៈ ការផ្លាស់ប្តូរវិជ្ជមាននៅក្នុងសង្គម និងការគាំពារបរិស្ថាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPiq6x-2DFYFWqu6wcLupbQuHaRhlMfCDlE7VDkmywkJkt5juXmEP8GmzeE4Jvcxu1YpltkxW6IVAjBeHIvJq2hXHzEIMlaobc7vYCQqzNuu1nenDmG5w-r1NSDkPJ0DjCcQ29fTUDO7ntOz69z3ywcpRjjNm_7PRfFlgjjXzUMyZZ2axRLop1_KP_QX4/s4032/3%20Education%20Enhancement%20-%20Stationery%20Set.JPG

មានមតិទៅលើស្នាដៃនេះ លោក Pern Chen នាយកគ្រប់គ្រងខុទ្ទកាល័យនាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើលដ៍ បានឱ្យដឹងថា “ពួកយើងមានកិត្តិយសយ៉ាងខ្លាំងដែលបានទទួលពានរង្វាន់ប្លាទីនីម ‘ល្អបំផុតប្រចាំប្រទេសកម្ពុជា’។ ស្នាដៃនេះបង្ហាញពីការប្តេជ្ញាចិត្តក្នុងការធ្វើឱ្យប្រសើរឡើងនៃសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងគំនិតផ្តួចផ្តើមនៅតាមមូលដ្ឋានរបស់ក្រុមការងារសង្គមណាហ្គាវើលដ៍បេះដូងសប្បុរសរបស់យើង។ យើងមានមោទនភាពយ៉ាងខ្លាំងដែលបុគ្គលិករបស់យើងសាមគ្គីគ្នា និងតែងតែស័្មគ្រចិត្តចុះជួយសហគមន៍របស់យើងដែលមកដល់បច្ចុប្បន្នបានផ្តល់ប្រយោជន៍ដល់ប្រជាជនកម្ពុជាប្រមាណ ៥១៦.៧៩៧ នាក់។ ពានរង្វាន់នេះឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តជួយដល់សង្គម និងការគាំទ្រដល់គោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិផងដែរ”។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQFAHze_FtYMSgKa-5_Mgy59aPKckyrodX-RnpPdQ4phIlKAJtVoWOIquwFfn0chITQBd-tT_T69t1rJWf1rvw_5JBt5Hd6LCDbuoV63FNAy-KU2WLDAYd4WWtzce3o8_DMvgWnFYgPgR7V5Ii-f1CZvL8GEaDckZFS-yrmgYMYgJ488f2SEBzn1LUh7g/s1280/3%20Fire%20Safety%20Awareness%20(2).JPG

ពិធីប្រគល់ពានរង្វាន់ក្រោមវត្តមានរបស់លោក Pham The Dung អគ្គនាយករងនៃទីភ្នាក់ងាររដ្ឋសម្រាប់នវានុវត្តន៍បច្ចេកវិទ្យានៃក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម បានបញ្ជាក់អំពីស្នាដៃឆ្នើមរបស់ណាហ្គាវើលដ៍នៅក្នុងកិច្ចការនិរន្តរភាព និងការអនុវត្តគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG)។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRXxeGk0NY2r-3Kl78E11DFTX0PcCtfpvg6XefE0x2rGyjca3Ip5UTeMRAFOUrBFBjBj6JaidzMR22u7sT6deIDLeqkcUQqY7TiTDmE0zMnqZACcGGkp34ksFjQITyDaOsTkIipYrhyphenhyphenumKzknFwUJj__Vz3s_DUHokvjotAmjfpi9CS25btLFMjI3MnXE/s5514/9_Community_Engagement_1_Million_Bikes_1_Million_Lights_1.jpg

គួរបញ្ជាក់ផងដែរថា សន្និបាត និងពិធីប្រគល់ពានរង្វាន់ការងារសង្គមសកលប្រចាំឆ្នាំលើកទី១៦ បន្តភាពនាំមុខគេក្នុងការទទួលស្គាល់ក្រុមហ៊ុនដែលមានការប្តេជ្ញាចិត្តប្រកាន់ខ្ជាប់នូវគុណតម្លៃវិជ្ជាជីវៈ និងបង្កើតការផ្លាស់ប្តូរវិជ្ជមានទៅលើសង្គម និងបរិស្ថាន។ ពានរង្វាន់បា្លទីនីមរបស់ណាហ្គាវើលដ៍នៅក្នុងផ្នែក “ការងារសង្គមឆ្នើមប្រចាំប្រទេសកម្ពុជា” បង្ហាញអំពីភាពជាអ្នកដឹកនាំនៅក្នុងការងារទំនួលខុសត្រូវសង្គម និងការអនុវត្តគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ចសម្រាប់វឌ្ឍនភាពសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTpKBI2qHY_NBv0YogJz7Aju22CMO5Z4mHXwToLXNqGVM_SXjC_Mk8OmSjJKvobzjTsPQzTqaF5copyRJdMX9O4PnOIrVlzpRkKWiuua5_hBO5rfik-Pu8ipIWkqKraR1G008ugDSDZliLUHXMalyTXSNi6RYitaj8VaSWXK-xkgX90CL5ESN9yWaPtzo/s2677/20%20Tree%20Planting%20(1).JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0TAhvYjZvJQYw1z197rUJi6mM1iF1LB2m5fmRTY34NHqqzBD-5tz4WM3y8SKYi5lRgbw5cjz-zGNNIxwSSlLwX5hdOqL8VQ64jI7GIhBRZC90R2OwDFTb71pXgiPT-mqg41LaseTQWmu8kd6F9yNPxSO7L3YC5tYlpC9UHqMadfLf2YvT4txmkBAG3vo/s3000/11_Sports_Development_Supporting_National_Sports_Excellence_2.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3ixC9qC_9idPxZjt15oZpiMCJ3U97gStQ4Z9wI4BHWBoangreP8AKfeKaagF6gROzwPXqYXmeUYaC-9XcXZCdr2HTmcSDKsSrTw-yI8GMaJdCRqW68Yorq66n2-iLHyse821cayL-vNXKA33KNdyS0CXQV0i7aVZ9Y6daqb2iTfE3EenfVebRD6aG7oM/s5291/21%20World%20Cleanup%20Day%20(1).jpg

មកដឹងពីមូលហេតុក្រុមហ៊ុន Apple សម្រេចលុបចោលកម្មវិធីជាង៥០០០ នៅប្រទេសនេះ

0

បរទេស៖ កម្មវិធីជាង ៥,០០០ នៅក្នុងប្រទេសចិន សហរដ្ឋអាមេរិក ឥណ្ឌា អង់គ្លេស និងវៀតណាម ដែលភាគច្រើនជាហ្គេម និងកម្មវិធីអប់រំផ្សេងទៀតត្រូវបានក្រុមហ៊ុន Apple លុបចេញពី App Store។
យោងតាមក្រុមហ៊ុន Apple គិតត្រឹមឆ្នាំ ២០២៣ ក្រុមហ៊ុននេះបានលុបកម្មវិធីជាង ១១៦ ពាន់ជុំវិញពិភពលោកក្នុងនោះប្រទេសចិន សហរដ្ឋអាមេរិក ឥណ្ឌា និងចក្រភពអង់គ្លេស គឺជាប្រទេសដែលមានកម្មវិធីភាគច្រើនត្រូវបានដកចេញ ដោយមានចំនួនច្រើនជាង ២២.២ ពាន់ ១៧.៧ ពាន់ ៥.៨ ពាន់និង ៥.១ ពាន់រៀងគ្នា។ រីឯប្រទេសវៀតណាមវិញឈរនៅលេខរៀងទី ៥ ក្នុងបញ្ជីដោយមានកម្មវិធីចំនួន ៥.០៦៤ ក៏ត្រូវបានលុបចោលផងដែរ។
https://www.macworld.com/wp-content/uploads/2023/01/apple_iphone_12_review_11.jpg?quality=50&strip=all
យោងតាមក្រុមហ៊ុន មូលហេតុដែល App Store លុបកម្មវិធីចេញពីប្រទេសទាំងនេះគឺដោយសារការរំលោភលើគោលការណ៍ណែនាំនៃការរចនា (Guideline 4.0 – Design) និងការបំពានកិច្ចព្រមព្រៀងដោយសារតែការក្លែងបន្លំ (DPLA 3.2(f) – ការក្លែងបន្លំ)។ ទោះជាយ៉ាងណានៅឆ្នាំនេះ ចំនួនកម្មវិធីដែលត្រូវបានដកចេញសម្រាប់កំហុសក្នុងការរចនាបានថយចុះពី ៤,៦ ពាន់ទៅ ១,៣ ពាន់ ខណៈដែលកម្មវិធីក្លែងបន្លំក៏បានថយចុះបន្តិចពី ៣,៦ ពាន់ទៅ ៣,៥ ពាន់ផងដែរ។ យោងតាមរបាយការណ៍ហ្គេមគឺជាកម្មវិធីដែលត្រូវបានលុបច្រើនបំផុត បន្ទាប់មកគឺកម្មវិធីប្រើប្រាស់ កម្មវិធីកម្សាន្ត ការអប់រំ និងកម្មវិធីអាជីវកម្ម។ នេះគឺជាឆ្នាំទី ២ ហើយដែល Apple បានចេញផ្សាយរបាយការណ៍តម្លាភាពអំពី App Store របស់ខ្លួន បន្ទាប់ពីមានបណ្តឹងនៅឆ្នាំ ២០១៩។ https://imageio.forbes.com/specials-images/imageserve/651db5a5e41aa1870f9084a9/0x0.jpg?format=jpg&crop=2192,1233,x0,y205,safe&height=900&width=1600&fit=bounds

នៅពេលនោះ អ្នកអភិវឌ្ឍន៍បានចោទប្រកាន់ Apple ថាយកកម្រៃជើងសារ ៣០% ខ្ពស់ពេក ដែលនាំឱ្យពួកគេលែងចំណេញ។ បណ្តឹងនេះត្រូវបានដោះស្រាយនៅឆ្នាំ ២០២១ ជាមួយនឹងលទ្ធផលដែល Apple ត្រូវចំណាយ ១០០ លានដុល្លារដើម្បីគាំទ្រអ្នកអភិវឌ្ឍន៍តូចៗ និងផ្តល់ស្ថិតិប្រចាំឆ្នាំទាក់ទងនឹងហាងកម្មវិធី។ បើប្រៀបធៀបទៅនឹងឆ្នាំ ២០២២ របាយការណ៍ថ្មីបង្ហាញថាចំនួនកម្មវិធីដែលបានលុបគឺបានថយចុះយ៉ាងខ្លាំង។ App Store បច្ចុប្បន្នមានកម្មវិធីច្រើនជាង ១.៨៧ លាន ដោយមានអ្នកអភិវឌ្ឍន៍ដែលបានចុះឈ្មោះជាង ៤២ លាននាក់។ ជាមធ្យម រៀងរាល់សប្តាហ៍ ហាងកម្មវិធីទាក់ទាញអ្នកចូលមើលច្រើនជាង ៧៣៤ លានដង ជាមួយនឹងការទាញយកកម្មវិធីជិត ៧៨៨ លានដង៕

ក្រសួងរឹបអូស សាច់បង្កកជិត៩០០គីឡូក្រាមនៅម្ដុំផ្សារដើមគរ

0

នៅវេលាម៉ោង០២និង៥០នាទី នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ មន្ត្រីជំនាញក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះត្រួតពិនិត្យជាក់ស្ដែង និងរឹបអូសបានសាច់បង្កកប្រមាណជា ៨៦៦គីឡូក្រាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrFNnGOf-Js5mQfyeMoK8JyL3FaGiSI0wu5jyNQJOCUDXMe5ukT2lmuR_SkDlF1joeIEbLfH8F0XTBryGe1wMb3dC4mdTKS95R74uwVqTssDnH1880F99eFNxOu2wYRhjrne276FzWqQmL_fnE2xh24T3VeepIIBGahHCa97zwkPNi5Sb66xbjOI6yHss/s960/6f8296bcb53b19051d17fcacff711b76.jpg

ជុំវិញប្រតិបត្តិការចុះត្រួតពិនិត្យនេះ ក្រុមការងារបានពិនិត្យឃើញ សាច់បង្កកសរុបចំនួន ៦៧កេសក្រដាស ស្មើនឹង ៨៦៦គីឡូក្រាម រួមមាន ៖
-ជើងមាន់បង្កក ចំនួន ៣២កេសក្រដាស ស្មើនឹង ៤៤៨គីឡូក្រាម (Poland)
-ភ្លៅមាន់បង្កក ចំនួន ១៧កេសក្រដាស ស្មើនឹង ២០៤គីឡូក្រាម (Thailand)
-ស្លាបមាន់បង្កក ចំនួន ១៥កេសក្រដាស ស្មើនឹង ១៨០គីឡូក្រាម (Thailand)
-កោះមាន់បង្កក ចំនួន ២កេសក្រដាស ស្មើនឹង ២៤គីឡូក្រាម (Thailand)
-ប្រហិតក្ដាម ចំនួន ១កេសក្រដាស ស្មើនឹង ១០គីឡូក្រាម (Thailand)https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPaZTpAG0EuYwxwk16w31hQvai_Aw-SxRLKvXJ4QcJnSfExg1dBbbnz5ly7i7ra-n8YYeApNs5QskRaCVGIg695cXYsdZVVThkDalONh7g1G70tQENaaqGRQHOnO24vuVezSwEjW1eNQIfALvzBmEeASZLbJfdoLYUS9HXPve3AxHP7P_-bvwSMmzpDOo/s2048/8fbb3f424685fa5dce8f50d474e79842.jpg

គួរបញ្ជាក់ថា ផលិតផលសត្វបង្កកទាំងអស់នេះ ត្រូវបានដឹកជញ្ជូនចេញពីឃ្លាំងស្តុកមួយកន្លែង នៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ឆ្ពោះទៅលក់ចែកចាយ នៅតាមបណ្ដាខេត្តផ្សេងៗ ដោយគ្មានវិញ្ញាបនបត្រអនាម័យសត្វពីប្រទេសនាំចេញ ហើយរក្សាទុកលើម៉ូតូសណ្ដោងរ៉ឺម៉ក ពុំបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ក្នុងសីតុណ្ហភាពដក១៨អង្សារសេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGjH_pPWRYjLtjfosFzQsQykzXJTMVpZJpQgFr5OrtSPiUjbHbY6Iec5zdWOX1X_YGsnJW5Sy_rt26SWdp2p16JPOAay3htGVJRBLqP33SeKf6xxqp8KHWVSmxSkuFgOYMohyphenhyphenv4xzFG5iawmDGwb92wyHlr-dFtqrwm5j5CuXjWfJtme7J26GzSn6hWj4/s2048/564ef5a2c27dd1b0aa0ee73f04856cbd.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzBHzi5ThbGerOxZXia7V2C8X91DDKx9AderSOJ7YcK4w5OGpdMC3zli25LkcjL4_k5xT7EeW2oS0xwwTXd6dmcK7cZwRBvMLWugpFgcPelXntNz_ZZriWHM5KdVrwzpxPNK50eEs5AfpZprfbvdgW3XY_r9j4Vyt0e1NehwD-TUmcAbqvZIJzEpZsUeE/s960/b46215a0c34588a37b8ce688b3084756.jpg

 

សត្វឆ្មាមួយក្បាល ទទួលសញ្ញាបត្របណ្ឌិត ពីសាកលវិទ្យាល័យអាមេរិក

0

បរទេស៖ ទទួលសញ្ញាបត្រអីតែមនុស្ស សូម្បីឆ្មាក៏បានទទួលសញ្ញាបត្រដែរ ដោយសារតែសមត្ថភាពដ៏អស្ចារ្យនេះ។
កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ សាកលវិទ្យាល័យ Vermont State ភាគឦសាន នៃសហរដ្ឋអាមេរិក បានប្រកាសផ្តល់សញ្ញាបត្របណ្ឌិតដល់សត្វឆ្មាមួយក្បាលឈ្មោះ Max Dow ដែលវាតែងតែដើរជុំវិញសាលា ដោយសារភាពឆ្លាតវៃក្នុងការជួយសម្អាតសាលាដូចជាជួយអ្នកអនាម័យយកសំរាមទៅដាក់ចូលក្នុងធុងសំរាមត្រឹមត្រូវ ពូកែក្នុងការចាប់កណ្តុរ ការពារសិស្សពីការវាយប្រហាររបស់សត្វអាណាថាផ្សេងទៀត និងជាទីពេញចិត្តរបស់មនុស្សគ្រប់គ្នានៅក្នុងសាលា ទើបនាយកសាលាប្រកាសផ្តល់សញ្ញាបត្របណ្ឌិតដល់សត្វមួយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfB5YVs3mivuYzklt3d5LPMO0eqNs6qFab1w30qj5szBlvc7KtcQBqZQFh9gUj479rf30EXWZmFJgCb6llNwr95KxwW-I2ItIicrqljNLVwOUuwtHBEjlx07NjvbwBXmdCe4FgHW-tA3VZO2dWjByQD4g4MaNxI4-RuUZRBVgdNNU87ol8vJPzwMBa0J4/s1170/photo_2024-05-21_09-55-10.jpg

ដូច្នេះនៅថ្ងៃបញ្ចប់ការសិក្សាឆ្នាំ ២០២៤ របស់សាកលវិទ្យាល័យ Vermont State Castleton សាលានឹងរៀបចំកម្មវិធីប្រគល់សញ្ញាបត្រដល់សិស្សានុសិស្សទាំងអស់ ក្នុងនោះក៏មានវត្តមានរបស់សត្វឆ្មា Max Dow ផងដែរ។ សាស្ត្រាចារ្យ និងអ្នកគ្រប់គ្រងសាលាបាននិយាយថា សត្វឆ្មាមួយក្បាលនេះមិនត្រឹមទទួលបានសញ្ញាបត្របណ្ឌិតប៉ុណ្ណោះទេ វាក៏ទទួលបានចំណីឈ្ងុយឆ្ងាញ់ជាច្រើនពីសាលាដើម្បីផ្តល់ឱ្យវាជាប្រចាំផងដែរ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក Max Dow គឺជាឆ្មាវង្វេងនៅក្នុងទីក្រុង Fair Haven រដ្ឋ Vermont ប៉ុន្តែត្រូវបានគេយកមកចិញ្ចឹមដោយអ្នកស្រុក Castleton Ashley Dow ក្នុងរយៈពេល ៥ ឆ្នាំមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDmddz9xWAeqP2FU28wfZwnt1MBViQC3jaPB_YkZWJm_XQZBt0NKFIhI7PCL7EGHc2aF-JtLYlMs-yD3cSDW8x0TCNuMg0oRXRoXdfeUuUKOFDcrC1b3K2CHkdlGYdrmiY6NqjBSe-VwQNz6Eo0vNDVpWl_8IAzUddoEwK8O8dftw-npyJ6MQDXQOYa-c/s636/photo_2024-05-21_09-54-53.jpg

ក្នុងអំឡុងពេលដែលឆ្មារស់នៅជាមួយ Ashley ឆ្មាតែងតែដើរលេងនៅបរិវេណសាកលវិទ្យាល័យ Vermont State ។ សិស្សតែងតែស្រឡាញ់ចូលចិត្តវា ដោយសារភាពប៉ិនប្រសប់ និងភាពរួសរាយរបស់វា ធ្វើឱ្យមនុស្សជាច្រើនមិនថាសិស្សសូម្បីនាយកសាលាក៏ស្រឡាញ់ចូលចិត្តវាដែរ។ នៅពេលដែលឆ្មាមិនបានមកបរិវេណសាលាមួយរយៈ សិស្សថែមទាំងបង្កើតកន្លែងចងចាំវាទៀតផង។ អ្នកស្រី Asley បាននិយាយថា៖ «មនុស្សវ័យក្មេងថែមទាំងអុជទៀន និងបោះពុម្ពរូបថតរបស់វាទុកមើលទៀតផង។ វាពិតជាគួរឱ្យរំភើបចិត្តណាស់ក្នុងការក្លាយជាម្ចាស់របស់ Max Dow»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7aKYF-Iukw_7LNbrNVaGP1h2FngMhIZxfpLfHuUKRTl2teRdND9tT84Z5PzykNqmTQu9IEcL4Go5ddX8fyND-hnVrnSlYWJNS1hRVwt2e8RTM4zjHBu3CEOYia9C8eS3wxNmYREu_VLC-8dkfWIuSdhJ3Wx0zj-uCXtNjfHAzV7jmZfKa6gl3QD3mX6Q/s1020/photo_2024-05-21_09-54-11.jpg

ហ៊ានផឹកអត់? ក្រុមហ៊ុនអាល្លឺម៉ង់ផលិតស្រាបៀរ «Reuse Brew» ពីទឹកស្អុយ

0

ប្រទេសអាល្លឺម៉ង់ ៖ បច្ចុប្បន្ន បច្ចេកវិទ្យាលើពិភពលោកបានរីកចម្រើនជឿនលឿនគ្រប់ផ្នែកទាំងអស់ ហើយនៅក្នុងឧស្សាហកម្មផ្សេងៗសុទ្ធតែត្រូវការប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីផលិតឧបករណ៍ ឬទំនិញបានឆាប់រហ័ស និងមានប្រសិទ្ធភាព ។ រីឯកាកសំណល់ និងទឹកស្អុយ ក៏ត្រូវបានក្រុមហ៊ុននានាយកមកកែច្នៃប្រើប្រាស់ឡើងវិញផងដែរ ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5O8M-RMRfadCxOwhgx5V8uIN_uYPUtaY5Ks3btk5YSVWOUuxUulc6KMmoLbhwcLJwhQfH6hu65hBxPMhWxExMaDleUo8QcsgMGTS8DLlkz8yFmwViMnrfB4l20raVjqHVh2S43h1gqAu9SMIQpFd8SZMzfEQC_G9bUtL-winhYGoNe7H9P67sR2HUNss/s640/crop%20(1).jpg

កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ក្រុមហ៊ុនអាល្លឺម៉ង់បានផលិតស្រាបៀរពីទឹកស្អុយ ដោយឆ្លងកាត់ដំណាក់កាលចម្រោះកម្ចាត់មេរោគផ្សេងៗ ដែលស្រាបៀរថ្មីនេះមានឈ្មោះថា «Reuse Brew» ។ គេចាត់ទុកថា គឺជាការអភិវឌ្ឍជឿនលឿនយ៉ាងសំខាន់ផ្នែកបច្ចេកវិទ្យាកែច្នៃទឹកស្អុយយកមកផឹក ឬប្រើប្រាស់ឡើងវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEis1xbS6RjDeXcZst1nYJdI5dMCkqR5cS6pCVr5q-6YQ_RKKYeKYJikjtfgt7YXH4CoVQH9hxwbQOmNuNGh_hn6XGEtrQcUg3FYmUPDjcwVTNXJ0Y6HdmnKoNWNE1hrQkxE9OBD7kiWlji3DESeU5aHCfiE3BW4ZTQJM4Q602NBPIk8O4N_eb3-DGHF6us/s640/crop.jpg

Xylem ជាក្រុមហ៊ុនជំនាញផ្នែកកែច្នៃទឹកស្អុយនៅប្រទេសអាល្លឺម៉ង់បានដំណើរការគម្រោងថ្មីនេះ ដើម្បីដោះស្រាយបញ្ហាការបម្រែបម្រួលអាកាសធាតុ និងការខ្វះខាតទឹកកើនឡើងនៅតំបន់អឺរ៉ុប ។ គម្រោងនេះបានផលិតស្រាបៀរប្រភេទថ្មីមួយពីទឹកស្អុយ ដែលបានឆ្លងកាត់ដំណាក់កាលចម្រោះយ៉ាងត្រឹមត្រូវ និងមានគុណភាពខ្ពស់ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqRMs0XgI5EHN5ZoIjaea6nwwd1SAQcbKrMAph7NDVFOb_hLPhkU1FBJE0zZmuhjZTcRvXR-CdAtWDvAIpGFoqejrPJ_96v-kq_RZ3aNMMlZjdPYxiPX9FixOL-z60seVUQ0Vcl6TDqWuQGM3kxbmpyUhR12NNym4U-Dhp45ci9xP2afNccUnoH9krgnI/s1200/n60a9687.webp

ដំណាក់កាលសំខាន់ក្នុងការផលិតស្រាបៀរពីទឹកស្អុយ «Reuse Brew» គឺជាដំណើរការអុកស៊ីតកម្មអូហ្សូនជាមួយកាំរស្មីយូវី និងអ៊ីដ្រូសែន Peroxide តាមរយៈការចម្រោះកម្ចាត់មេរោគ និងភាពកខ្វក់ ។ បច្ចេកវិទ្យានេះអាចកម្ចាត់សារធាតុគីមីនៅលាយឡំជាមួយទឹកស្អុយ និងមេរោគយ៉ាងមានប្រសិទ្ធភាព តាមរយៈអុកស៊ីតកម្ម និងការស្រូបយក ។ ស្រាបៀរថ្មីបានផលិតឡើងក្នុងរោងចក្រចម្រាញ់ទឹកស្អុយតាមបច្ចេកវិទ្យាទំនើបដែលអាចកម្ចាត់មេរោគតូចៗ ដើម្បីឱ្យមានទំនុកចិត្តលើគុណភាពស្រាបៀរមានអនាម័យ និងស្របតាមស្តង់ដារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_bA1B4e4TNL_3AEaIO5s9q-B4oC9d8zXGZ8LTv1X_kvcatgO_vW3m8OXAHkfuc8MC4BUwjTrTHrf2LVaiHAWhjnscpHkWBhTfFOxtjOEbY832wO8bXnlcO7vlEL1HkCVu9q3CMm1GhRPQrckTt1utt2lmlSTWQO5M-tFJ2y52VW0rqWFEgBtBZhU2p8M/s1640/Reuse_Brew_wastewater-beer-1.jpg

ស្រាបៀរផលិតឡើងពីទឹកស្អុយនេះនឹងដាក់តាំងបង្ហាញជាលើកដំបូងក្នុងកម្មវិធីតាំងពិព័រណ៍ផលិតផល «IFAT Munich 2024» ដែលកម្មវិធីនេះអនុញ្ញាតឱ្យក្រុមហ៊ុន នានាអាចយកផលិតផលកែច្នៃពីទឹកស្អុយ និងកាកសំណល់ផ្សេងៗមកតាំងបង្ហាញសាធារណជន ។ អ្នកមកចូលរួមក្នុងកម្មវិធីអាចសាកល្បងក្រេបរសជាតិស្រាបៀរ Reuse Brew ឬយកវាទៅផ្ទះបាន ៕

ក្រសួង ហាមដាច់ខាតទទួលទានមឹកសមុទ្រ ៤ប្រភេទនេះ

0

ដោយឃើញមានការផុស និងចែករំលែក ជាច្រើនទាក់ទងនឹងមឹកមួយចំនួន ដែលមានអុជៗពណ៌ខៀវ ពេលនេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញមកបកស្រាយថា៖” មឹកនេះ ជាមឹងពីងពាង Hapalochlaena lunulala ស្ថិតក្នុងអម្បូរ Octopodidae ជាប្រភេទសត្វសមុទ្រដែលពុលខ្លាំងបំផុត វារស់នៅតំបន់ថ្មប៉ប្រះទឹក និងកន្លែងមានផ្កាថ្ម នៅមហាសមុទ្រប៉ាស៊ីហ្វិក និងសមុទ្រឥណ្ឌា មានរបាយរស់នៅពីប្រទេសជប៉ុនរហូតដល់ប្រទេសឥណ្ឌា”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiN-lqVMxTfZk8qum99IRU9PWGtK8kze4Nk3Kbj1_hELDGWJbjDjMILXqqXiwGYFffQggiHqi1vq6oGasWYTxUosRQNw4nymw8WRt-OqP35uNVn6BrCnG_EyD2Cvx34EAVTIiOhfLC-6UIxrQrvWEixyi2F2iYfj8RfO1sx_zFNMVdFQh7yUG-dJIsBGQ0/s3456/Greater_blue-ringed_octopus_(Hapalochlaena_lunulata)_(16219454856).jpg

មឹកនេះមាន ៤ ប្រភេទ គឺ H. fasciata, H. lunulata, H. maculosa និង H. nierstraszi. គេកំណត់អត្តសញ្ញាណវាបានដោយនៅលើស្បែកមានពណ៌លឿង និងមានដុំជារង្វង់ពណ៌ខៀវ និងពណ៌ខ្មៅ តែពណ៌ទាំងនេះអាចផ្លាស់ប្តូបាននៅពេលមានការគំហែងលើវា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmxtmrprCfaYIzl744CPQX47GjtMCh4Kfn4LTTGe54tNV4AFBTv6a5SG-aTrR09knLOsGxbNutgU5jBKAsSv5w5JvXj7gH4yfHk3zsGq6G71Jyzhb11_g3t0tfVln50U0InXsHWragnv8mXK_SZgtM5YtTBUkt2zuEfl-UppzUySfRNBcjol-P8qibwLY/s1470/Hapalochlaena_lunulata.jpg

ពពួកសត្វមឹកនេះ វារស់នៅមានសភាពធម្មតា តែជាប្រភេទមានពិសខ្លាំង ដោយមានផ្ទុកសារធាតុពុល មានឈ្មោះ Tetrodotoxin។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4n7WXClTa3G7GimMEMqhBuw-C-3-c5T60BBhfjJbAKOqSg_eZCCqITRAm2QLRataS6C1_9-36IA-ekB3bxaRO68xvobC3p1DPOJhRvIZ4eBV6NQRCRLxjkdgw2gJQDSXLbH86OaWfCtJUXppi-s8YKBzmPVR0aJRr-Ssm5lilx5oZRXQv_eAK7P-JQHA/s281/images%20(1).jpg

តែយ៉ាងណាមិញ បើតាមប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប លោក ថឹង បូរិន បានបញ្ជាក់ថា៖”សម្រាប់មឹកប្រភេទនេះ គេមិនដែលឃើញរស់នៅក្នុងសមុទ្រខេត្តកែប ឬរស់ក្នុងសមុទ្រនៃប្រទេសកម្ពុជានោះទេ”៕

មកស្គាល់បុរសជ្រមុជទឹកជ្រៅបំផុតលើពិភពលោកដោយគ្មានឧបករណ៍ជំនួយ

0

ប្រទេសអូទ្រីស ៖ លោក Herbert Nitsch បានកើតនៅប្រទេសអូទ្រីស ហើយជីវិតរបស់លោកប្រៀបដូចជាត្រី១ក្បាល ដែលតែងតែហែលក្នុងទឹកជាប្រចាំ ។ លោកបានឈ្នះកំណត់ត្រាពិភពលោក ផ្នែកការជ្រមុជទឹកដោយគ្មានប្រើប្រាស់ឧបករណ៍ជំនួយសម្រាប់ដកដង្ហើម មានន័យថា លោកអាចជ្រមុជទឹកក្នុងទឹកសមុទ្រជ្រៅ ដោយសារជំនាញពិសេសរបស់លោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihUCiDk9j-XTMO0-2_eXa2a2_K9oXrnRN24WMaCuYsBz6Xf_j2dKcfOSRVY8pMQGNpKiNNKce2chvSP9o2MPoiZkji1upoShZV9knx5X2YrvI4kOU-kMyGwQGjHioUNz-jvjXtB60Z7yxn65_35yzppG65LWvv1ZCrv1yjmImQJz-h3jGPp7pMea2KYTc/s2048/632c30760dcd7_herbert-nitsch-apnoetauchen-rekord-malediven-urlaub-b-.jpg

នៅពេលជម្រុជទឹកម្តងៗ លោក Herbert Nitsch អាចទប់ដង្ហើមបានរហូតដល់រយៈពេល៩នាទី និងជ្រមុជទឹកបានជ្រៅបំផុតស្មើនឹង២៥៣ម៉ែត្រ ។ ជម្រៅនេះ គឺជាកម្រិតមួយជ្រៅជាងច្រកសមុទ្រនៅប្រទេសអង់គ្លេសទៅទៀត ។

ការហ្វឹកហាត់ជម្រុជទឹកក្នុងទឹកសមុទ្រជ្រៅបំផុតរបស់លោក Herbert Nitsch ដោយពុំចាំបាច់ប្រើប្រាស់ឧបករណ៍ជំនួយដកដង្ហើមនេះ ហៅថា «គ្មានដែនកំណត់ ឬ No Limits» ។ លោកតែងតែងហ្វឹកហាត់ជម្រុជទឹកជ្រៅជាប្រចាំដោយប្រើជំនាញពិសេស រួចហើយ លោកបណ្តែតខ្លួនឡើងមកលើផ្ទៃទឹកវិញដោយសុវត្ថិភាព និងពុំត្រូវការឧបករណ៍ជំនួយអ្វីទាំងអស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidklCBH3K9x-v56j6Ch9wH8FiR-Yv8s0PW1Sc8Qc30Hxoyyb9-KG3B0NTwcKg-fsJKQeImRDrV9lbU3p5LxhgCp6XpOJu_RcAImoew3A-NJG3SiJImWIhndonLW1cxRxgfLpGh5JrT-TlW1yIIvPxG9MgzhFPhqu9gTB_JzEMJv0pd2SN0utyPaWek8H0/s1080/herbert-nitsch-aka-the-deepest-man-on-earth-v0-tkigo2rtmhmb1.jpg

ការហ្វឹកហាត់ជ្រមុជទឹកជ្រៅដោយគ្មានឧបករណ៍ជំនួយពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ ហើយអ្នកមានជំនាញជ្រមុជទឹកផ្សេងទៀតចាត់ទុកថា វាពិបាក និងគ្រោះថ្នាក់បំផុត ។ កន្លងមក អ្នកជ្រមុជទឹកជាច្រើននាក់បានស្លាប់ក្នុងអំឡុងពេលហ្វឹកហាត់ជ្រមុជទឹកគ្មានឧបករណ៍ជំនួយ ។

លោក Herbert Nitsch បានប្រើប្រាស់បច្ចេកទេសជាច្រើន រហូតដល់មានសេចក្តីរាយកាណ៍ថា សមត្ថភាពសួតរបស់លោកបានពង្រីករហូតដល់១៤លីត្រ ខណៈសមត្ថភាពសួតជាមធ្យមរបស់មនុស្សប្រុស ស្មើនឹង៦លីត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTI6TyGPDRBQ6GB62sHf6tiiHBJqNVQ3rCQYDXFcHsOtIi_g9TGQOiatFbdjfziz_-qKF90zswvRPW6acZ7nw77bJLmQxGhjKusesTCy_QGijLKeqDoeMjCndUySXwNcCmJkdaVC5V-ameck-tBTnVoagKq8UarypN6FiVRqS3RtprB5E2Y83Z1rGlOD0/s5616/HNPS-808-20120530_nitsch__MG_1518.jpg

កាលពីខែមិថុនា ឆ្នាំ២០០៧ លោក Herbert Nitsch បានឈ្នះកំណត់ត្រាពិភពលោក ដោយលោកបានជ្រមុជទឹកក្នុងជម្រៅ២១៤ម៉ែត្រ ។ ក្រោយមក នៅឆ្នាំ២០១២ លោកបានជ្រមុជទឹកជ្រៅជាងនេះ គឺស្មើរហូតដល់២៥៣ម៉ែត្រ ឬស្មើនឹងអគារកម្ពស់៧០ជាន់ នៅបរិវេណក្បែរកោះសាន់តូរីនី ប្រទេសក្រិក ៕

សាយ ប្រកាសព្រឹត្តិការណ៍រត់ថ្មីដើម្បីជួយសាលារៀនកុមារអូទីហ្សឹម

0

លោក អ៊ួន បឋម ហៅ សាយ បានប្រកាសពីព្រឹត្តិការណ៍ថ្មីមានឈ្មោះថា «រត់ដោយបេះដូង-RUN BY HEART» ដែលអ្នកចូលរួមអាចរត់ជាមួយកុមារអូទីហ្សឹម ក្នុងរយៈចម្ងាយ ៤០០ ម៉ែត្រ នៅក្នុងបរិវេណតម្រាយផ្លូវរត់ក្នុងទីលានបាល់ទាត់ នៃពហុកីឡដ្ឋានជាតិអូឡាំពិក។ កម្មវិធីនេះធ្វើឡើងមានគោលបំណងក្នុងការរៃអង្គាសថវិកាបន្ថែម ជូនទៅកាន់សាលាទន្សាយ ដែលជាសាលារៀនមួយ ទទួលការថែទាំ និងបង្ហាត់បង្រៀន ទៅដល់កុមារអូទីហ្សឹម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgG8eE0TURFINklq14JZRXB-tE-tVG5JIih2zYUgp7_BTVZTugpPazuaPFKHMkpbPVsKRv1qmfaj4I9kHcnlcMhkdeZnZ890dqykWn8bKfP7Ljdpl35NlM3XEkT1MzlXrfaSUgAc4LUMm-FGGFzlaqSlz1TCGdaQeHyC5MPDktfLXNyneWd7AnTi2T_P2g/s640/1610421094eyhjx-136801742-4368687476480417-1811817843248359663-o.jpg

សាយ ជាសិល្បករម្នាក់តែងតែខ្នះខ្វែងក្នុងកិច្ចការសប្បុរសធម៌បង្កើតព្រឹត្តិការណ៍រត់ដើម្បីរៃអង្គាសប្រាក់ជូនទៅដល់មន្ទីរពេទ្យកុមារហើយសកម្មភាពរបស់លោកដក់ជាប់ក្នុងចិត្តមហាជនជានិច្ច។ ជាមួយគ្នានេះ បន្ទាប់ពីសកម្មភាពជួយដល់មន្ទីរពេទ្យសង្គ្រោះកុមារ ពេលនេះសាយ បានប្រកាសកម្មវិធីពិសេសថ្មីមួយទៀតដើម្បីជួយដល់សាលារៀនកុមារអូទីហ្សឹម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAh2QGUuD2_GaB2Aicq1kFZecDXRhwCsRllrS32ChaCZYrXohvm-lGp7rE2Xt8FxjDPmXtuXD6SyWo5-GRqSzhd3R3CBwMpm8P2JlzVTXl9jOlTCs-lS3s0H9uffn_PeogfDFuGrJHW2UopsOZAa6dtlIy4sydQqcoYjNLibB6HQlk27YgSD7cfQsFsmU/s1440/image_2024-05-20_14-02-16.png

តាមការប្រកាសរបស់ សាយ នាថ្ងៃទី១៩ ឧសភា បានឱ្យដឹងថា «ក្រុមការងារ Run With Sai រួមជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និង សាលាទន្សាយ The Rabbit School សូមអនុញ្ញាត នាំមកជូននូវកម្មវិធីពិសេស មានឈ្មោះថា “រត់ដោយបេះដូង-RUN BY HEART” ក្នុងព្រឹត្តិការណ៍ “រត់ពីចម្ងាយជាមួយសាយ លើកទី ២ ឆ្នាំ ២០២៤” ជាប្រភេទកម្មវិធីរត់ពិសេស សម្រាប់អ្នកដែលបានបរិច្ចាគចាប់ពី ២០០,០០០រៀល/៥០ដុល្លារ ឡើងទៅ ដែលនឹងទទួលបានឱកាសក្នុងការអញ្ជើញជាភ្ញៀវកិត្តិយសចូលរួមរត់ជាក្រុម ជាមួយកុមារអូទីហ្សឹម ក្នុងរយៈចម្ងាយ ៤០០ ម៉ែត្រ នៅក្នុងបរិវេណតម្រាយផ្លូវរត់ក្នុងទីលានបាល់ទាត់ នៃពហុកីឡដ្ឋានជាតិអូឡាំពិក។ កម្មវិធីពិសេសនេះ ជាកម្មវិធីថ្មីមួយរៀបចំឡើងដោយមានបំណងក្នុងការរៃអង្គាសថវិកាបន្ថែម ជូនទៅកាន់សាលាទន្សាយ ដែលជាសាលារៀនមួយ ទទួលការថែទាំ និងបង្ហាត់បង្រៀន ទៅដល់កុមារអូទីហ្សឹម(Autism) មានទីតាំងនៅរាជធានីភ្នំពេញ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaVJr7QjVlKDNTCyQrZXvDCboNlY8LVC8u8B82TpuNTh3e0FeE6SQZ07zth0q69h9Y1xXKV6tS4kNuFrTHjSctZ5HA3GPi5W9kbN8ZNJrrjbsLIzkZBXW6cHoqaf1COmNgREN_RdKiY8CoRAK-MGvEMBeiBLuNsaDHFSSdcQlyCwOiJ15iOGjbuitVJ58/s2896/image_2024-05-20_14-02-15.png

គួរបញ្ជាក់ថា កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ សាយ បានរៀបចំព្រឹត្តិការណ៍ “ទីកែប រត់អបអរសាទរបុណ្យឯករាជ្យជាតិ” “KEP SEA-MOUNTAIN RUN” នៅខេត្តកែប ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ ៧០ឆ្នាំ បុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា រំលឹកនូវគុណូបការៈ ដ៏ថ្លៃថ្លា ឧត្តុង្គឧត្តមរបស់សម្តេចតាក្នុងព្រះរាជបូជនីយកិច្ចទាមទារមកវិញ នូវឯករាជ្យពេញបរិបូរណ៌ ពីសំណាក់ អាណាព្យាបាលបារំាង៕