Home ព័ត៌មានជាតិ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រកាសតាមរកជនសុីវិល២រូប ពាក់កាតនគរបាលព្រហ្មទណ្ឌ ឃាត់មនុស្សមួយក្រុម

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រកាសតាមរកជនសុីវិល២រូប ពាក់កាតនគរបាលព្រហ្មទណ្ឌ ឃាត់មនុស្សមួយក្រុម

69
0

កាលពីយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៉ី ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីជនស្លៀកសុីវិលមួយក្រុម ដោយមាន២នាក់ពាក់កាតមានសញ្ញានគរបាលព្រហ្មទណ្ឌ ធ្វើការឃាត់មនុស្សមួយក្រុម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCerypCtcmn5j-jopEaBVa-x45j8ZsRrrq703E2eS92h96TlFp8AMIXMUNZheOLIX5Fe-f-KfMq0H7xQNpHE1AlwnwucAsE9MCxENGEtnhfIo6gVDx6ujjoFSJof1DDpyTXsS-m9Dz3omqowZoGyOBXu2BZxzglBcOxkeRT2XcucPolb9Mvn-ccyWYqYY/s1284/451625752_794307812882251_257769929438478656_n.jpg

ជុំវិញករណីនេះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវទៅឃើញថា៖”ក្នុងចំណោមជនសុីវិលទាំងនោះមានម្នាក់ ជាមន្ដ្រីនគរបាលរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ (មិនមានក្នុងរូប) ដែលនៅពេលនេះនាយកដ្ឋានកំពុងធ្វើការសួរនាំតាមនីតិវិធីជំនាញ”។

ដោយឡែកមនុស្ស២នាក់ផ្សេងទៀត ដែលពាក់កាតមានសញ្ញានគរបាលព្រហ្មទណ្ឌ មិនមែនជាមន្ដ្រីនគរបាលបម្រើការងារនៅនាយកដ្ឋានឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtWt2K8IXhm1_S__5qgAhdaKB6EQN4RbbtMfOH5trHtF7Pc6SsLPf-a_Zbd6bjdhZK43vtN-8KxqHlYwZctCUuPZ9zu6kNdujkd7naagXhYAfFDq_MZUSlrb_EpjH-V0V5f-YnisiKa2cKPwlT8bMQjSzRjOazAKSbvXDFBIcw868baFAL1fczcARLDHE/s1284/451695577_794307852882247_4084453455455674060_n.jpg

បច្ចុប្បន្ន នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងបន្ដស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងស្វែករកអ្នកពាក់ព័ន្ធ ព្រមទាំងដើមចមនៃហេតុការណ៍នេះ៕