Home Blog Page 1017

មាន សូនីតា ចែករំលែកបទពិសោធន៍ធ្លាប់រស់នៅប៉ះអ្នកជិតខាងមហាសែ.នអាក្រក់

0

តារាសម្តែង មាន សូនីតា ឬហៅថារាជិនីក្រមា បានបង្ហោះវីដេអូមួយនៅលើបណ្តាញសង្គមទិកតុកពីបទពិសោធន៍របស់ខ្លួនធ្លាប់រស់នៅប៉ះអ្នកជិតខាងមហាសែនអាក្រក់ទាំងនាងចំណាយលុយធ្វើផ្លូវចាក់បេតុងដើម្បីឱ្យការធ្វើដំណើរស្រួលបើជាចាក់ខឿនមិនអាចឱ្យបើកឡានចូលបាន។ តារាសម្តែងរូបនេះថាជម្រើសដ៏ល្អគឺនាងរើចេញពីទីនោះទៅរកកន្លែងណាមានសន្តិភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6IBXJpjZz_51NOK4ZmTvQgtKVyyQ2o6tRSQ_mpchvdiaMGiyfgYNQ0lbqAhc33KCvCrvfvhYoA3YDwnGY6jOe_9-dMor2wLCd1JTvzJERR8ptYgBzWPwUgdZMwmjFvbfytzCnG6poUlFPU_-feEfa2oc74RhH7X1_Ay1bQJmQFwgnHRZEV-qwTG8Y_2I/s2048/image_2024-06-24_16-29-05.png

រយៈពេលចុងក្រោយនេះជម្លោះអ្នកជិតខាងដែលមិនចេះយោគយល់គ្នាព្រោះតែបញ្ហាបន្តិចបន្តួចបានធ្វើឱ្យកក្រើកយ៉ាងខ្លាំងស្របពេលមានការលើកឡើងដែរថាការរស់នៅប៉ះអ្នកជិតខាងល្អគឺចាត់ទុកថាមានសំណាង។ ជាមួយគ្នានេះដែរ តារាសម្តែង មាន សូនីតា បានចែករំលែកពីបទពិសោធន៍ផ្ទាល់ខ្លួនធ្លាប់រស់នៅប៉ះអ្នកជិតខាងចិត្តអាក្រក់ធ្វើយ៉ាងណាឱ្យខ្លួនឯងមានសន្តិភាពផ្លូវចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnyhCuz6h8y6KNikJDHd32Vin-rnA5PGSg08moH548fAe8olmP1PqPVlsroiffdLcO8On8NjoWWo4gGXnIwfoNrIrZmRAlLYayOWvWO-2ZQf1wzC23NGr720DdVhkMGCQoeqnHOCpLEGt5EQGvIgcJV9APO6PVQL2Ca7masSlZBznlYLQLL_4oYwLwcoE/s2048/image_2024-06-24_16-29-06.png

ក្នុងវីដេអូដែលមានរយៈពេល៤នាទី មាន សូនីតា បាននិយាយថា រឿងធំធ្វើឱ្យទៅជារឿងតូច រឿងតូចធ្វើឱ្យទៅជាគ្មានរឿង នាងមានបទពិសោធន៍មួយពេលនៅផ្ទះចាស់កាលមុនគឺមានអ្នកជិតខាងមួយអាក្រក់មែនទែនហើយមិនដឹងថាអ្នកជិតខាងនោះបានមើលវីដេអូនេះឬអត់ទេ។ អ្នកជិតខាងនោះសែនអាក្រក់ដោយនាងបានរៀបរាប់ថាផ្លូវផ្ទះនាងកាលមុនតូចផ្លូវបើកឡានបានតែមួយឡានហើយផ្ទះរបស់នាងគឺចុងផ្លូវតែម្តងដូចជាបិទផ្លូវហើយអ្នកជិតខាងនោះអត់សប្បាយចិត្តជាមួយផ្ទះនាងហើយផ្ទះនៅជិតគ្នាហើយធ្វើខឿនលើដីដើម្បីកុំឱ្យឡានចូលរួច ដោយនាងមិនបានមាត់កអ្វីទាំងអស់។ នាងខំចាក់ផ្លូវបេតុងធ្វើផ្លូវឱ្យងាយស្រួលធ្វើដំណើរប៉ុន្តែ អ្នកជិតខាងនោះបង្ហាញថាមិនពេញចិត្តនាងតែម្តងធ្វើដាក់នាងបែបនេះទៅវិញ។ ជម្រើសដែរល្អ មាន សូនីតា ថានាងសុខចិត្តរើចេញពីកន្លែងនោះតែម្តងព្រោះតែការរស់នៅគ្មានសន្តិភាព រស់ ធ្វើឱ្យយើងក្តៅក្រហាយ ចឹងចាកចេញពីកន្លែងនោះទៅឱ្យចិត្តយើងស្រួលស្ងប់ស្ងាត់ មានអារម្មណ៍ល្អមកដល់ផ្ទះ មានអារម្មណ៍សុវត្ថិភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjk21k83ouBdSOpJ-PPRWZ6sRNu0cB6Z_n007oZniHf6fP7osOUQtJi-5l1XDvPET7c-BgeS4BcXip2QfpyCM-PNolq-_09c7i1U3oAZXr3cY_4-ibN0bE5Mrbk4ixLGgo8JxGVpvehJUxk-k5w6XRuZNSdBF0wzLkmP09yQ_l2CvwuBAU_aPkCeQtq3rk/s2048/image_2024-06-24_16-29-11.png

បទពិសោធន៍នេះ ជំរុញឱ្យ មាន សូនីតា លើកឡើងដែរថានាងផ្ទាល់ប្រសិនជាមានរឿងធំគឺធ្វើឱ្យមានរឿងតូច បើសិនជាមានរឿងតូចយើងលុបចោលឱ្យក្លាយជារឿងសូន្យកុំឱ្យមានរឿងធ្វើឱ្យខ្លួនយើងសប្បាយចិត្ត ព្រោះមិនចង់ឱ្យមានបញ្ហាកើតឡើងបើយើងនៅតែឱបភ្លើង ចង់ឈ្នះ រកវិធីអីកម្ចាត់គេគឺបាបខ្លួនឯង៕

 

 

Kim Ji Won ធ្វើឱ្យផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពីទឹកដមសំឡេងផ្អែមនិងក្បាច់រាំរបស់នាង

0

Kim Ji Won ដែលជាតួឯកក្នុងរឿងភាគដ៏ល្បី «Queen of Tears» បានរៀបចំកម្មវិធីជួបអ្នកគាំទ្រលើកដំបូងរបស់នាងកាលពីថ្ងៃទី ២២ ខែមិថុនា។ ពិធីនេះទទួលបានជោគជ័យយ៉ាងគគ្រឹកគគ្រេង ដោយមានអ្នកគាំទ្រសម្រុកចូលរួមយ៉ាងច្រើនកុះករទៅមើលតារាស្រីរូបនេះផ្ទាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghWU_ecKXHhwtut2e8nfZh2Ot52F6I-0uln5A_G2ymdJwgddOqw8jxf8rgGmP4T7UWhc3BAzXH9A6DfYO4Rgi4qdRqPzUTpqmBQRpQVkY_CGizZWbAOSJUuWE2qWikDZKrLnawLzAYmRNXxw539U5xYo7XG6EyH6Vg5w-1k6ucbV_j6iYODBflsNNvb7A/s824/image_2024-06-24_15-21-22.png

Kim Ji Won បានចូលប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលជាង ១០ ឆ្នាំមកហើយ ប៉ុន្តែនេះជាលើកដំបូងដែលនាងបានជួបជាមួយអ្នកគាំទ្រនៅក្នុងព្រឹត្តិការណ៍មួយដែលរៀបចំដល់នាងតែម្នាក់ឯង។ ជំនួបជាមួយអ្នកគាំទ្រ គឺជាឱកាសមួយសម្រាប់អ្នកគាំទ្រ ដើម្បីបានស្គាល់តារាស្រីរូបនេះ កាន់តែច្បាស់ និងបានជួបនាងក្នុងបរិយាកាសរីករាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnX-QtBWn7MReIZMARxkgrn0yDG8tTbjwmbDqaBebthbYfbAM_5o6y7f79Fcf1MYCfIVp6w3Psm6w3bpCbeyb-a6oQYSM2_Qw5nnd8I9qiC_-e93WUWGVBXJgqgddfBt4iuJTb3uYBI7LDHLmrac1OndrWEe0DONsJeFcuJnpp3YYctXphdjts4s3Pewo/s2009/image_2024-06-24_15-19-18.png

តារាសម្តែងរូបនេះមិនបានធ្វើឱ្យអ្នកគាំទ្រខកចិត្តឡើយ។ នាងបានទាក់ទាញមហាជនជាមួយនឹងសម្រស់ ទេពកោសល្យ និងបុគ្គលិកលក្ខណៈដ៏កក់ក្តៅរបស់នាង។ Kim Ji Won ក៏បានបង្ហាញពីជំនាញច្រៀងរបស់នាងដែរ ដោយបានច្រៀង Cover បទរបស់ 2PM និង Lee Hi ។ អ្នកគាំទ្រមានការចាប់អារម្មណ៍ជាខ្លាំងជាមួយនឹងការ Cover បទ «Only» របស់នាង ដែលនាងបានច្រៀងដោយទឹកដមសម្លេងដ៏ពីរោះ និងច្បាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhH7V4gVrnX85u_cZ9QLKRNM6R2OHXBfpwRIZy-GH6hqB0ZB125C73GuiMJtwNZHqXXGmffvfNH83CpU8u5Dyy1huleWaGYRc4kQeAJXrmrB4HczJmBho7Yk6Ew478TOhtS69W523QZw0jneW9fJlez5iKjP3RH5YNidUUkZpqDVEwfc9CE6KqpJU4HdqU/s1779/image_2024-06-24_15-19-17.png

ក្រៅពីការច្រៀង Kim Ji Won ក៏បានបង្ហាញជំនាញរាំរបស់នាងផងដែរក្នុងបទន «My House» របស់ 2PM ដោយមានថាមពល និងភាពរីករាយ។ អ្នកគាំទ្របានបង្ហាញអារម្មណ៍ដោយក្តីសប្បាយចិត្ត ហើយ Kim Ji Won ផ្ទាល់ហាក់ដូចជាមានភាពសប្បាយរីករាយជាខ្លាំងក្នុងការជួបអ្នកគាំទ្រលើកដំបូងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidaqRgcZszWdlTdCa5SVovcRvEFqHMJ5WKeuME3Q84SfOv21gqFli0ge1GN8jQvXEU4bMv5uGdtoAWx1TOIKAswpoibhJ3c9SfnOy4VApnE9BQsSyCqLPAkc3nZ862wmz1OioU8uq6b0-GAA8JE8KFOQh-QOBkzcf1QC-QDcgI3MRX9bCiccbyKxLJuB4/s1172/image_2024-06-24_15-19-16.png

សរុបមក ការជួបជាមួយអ្នកគាំទ្រគឺជោគជ័យដ៏អស្ចារ្យ Kim Ji Won អាចភ្ជាប់ទំនាក់ទំនងជាមួយអ្នកគាំទ្ររបស់នាងក្នុងកម្រិតផ្ទាល់ខ្លួន និងបង្ហាញពួកគេពីផ្នែកផ្សេងពីខ្លួននាង។ អ្នកគាំទ្របានចាកចេញពីព្រឹត្តិការណ៍នេះដោយមានអារម្មណ៍រីករាយ និងពេញចិត្ត ហើយពួកគេកំពុងទន្ទឹងរង់ចាំមើល Kim Ji Won បន្ថែមទៀតនាពេលអនាគត៕

 

 

៨ខេត្ត ដែលនឹងផ្លាស់ប្តូរអភិបាលខេត្ត

0

ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី ព្រះពរព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានចេញរាជក្រឹតផ្លាស់ប្តូរ និងតែងតាំងអភិបាលខេត្ត៨ ដែលក្នុងនោះរួមមាន៖

• ផ្ទេរ និងតែងតាំងមុខតំណែងឯកឧត្តម វ៉ី សំណាង ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ពីអភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ មកជាអភិបាលនៃគណៈអភិបាលខេត្តតាកែវ។
• ផ្ទេរ និងតែងតាំងមុខតំណែង ឯកឧត្តម មាន ចាន់យ៉ាដា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ជាអភិបាលនៃគណៈ អភិបាល ខេត្តឧត្តរមានជ័យ ។
• ផ្ទេរ និងតែងតាំងមុខតំណែងឯកឧត្តម ជាម ច័ន្ទសោភ័ណ ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ១ ពីអភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ មកជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ។
• តែងតាំងមុខតំណែងឯកឧត្តម សរ សុព្វត្រា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ជាអភិបាលនៃគណៈ អភិបាល ខេត្តស្ទឹងត្រែង ។
• ផ្ទេរ និងតែងតាំងមុខតំណែងឯកឧត្តម ប៉ែន កុសល្យ ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ១ ពីអភិបាល នៃគណៈអភិបាល ខេត្តឧត្តរមានជ័យ មកជាអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ។
• ផ្ទេរ តែងតាំងមុខតំណែងឯកឧត្តម នួន ផារ័ត្ន ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ៣ ជាអភិបាលនៃគណៈ អភិបាល ខេត្តកំពង់ធំ។
• ផ្ទេរ និងតែងតាំង ឯកឧត្តម គួច ចម្រើន មុខតំណែងឋានន្តរស័ក្កថ្នាក់លេខ១ពីអភិបាលខេត្តនៃគណៈអភិបាលខេត្តព្រះសីហនុ មកជាអភិបាលខេត្តនៃគណៈអភិបាលខេត្តកណ្តាល។
• ផ្ទេរ និងតែងតាំង ឯកឧត្តម ម៉ាង សុីណេត ឋានន្តរស័ក្កថ្នាក់លេខ៣ មកជាអភិបាលខេត្តនៃគណៈអភិបាលខេត្តព្រះសីហនុ៕

 

ឯកឧត្តម គួច ចម្រើន ត្រូវបានផ្លាស់ប្តូរមុខដំណែងពីអភិបាលខេត្តព្រះសីហនុ

0

ឯកឧត្តមគួច ចម្រើន ដែលជាអភិបាលខេត្តព្រះសីហនុ ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្ទេរ និងតែងតាំងមុខតំណែងឋានន្តរស័ក្កថ្នាក់លេខ១ពីអភិបាលខេត្តនៃគណៈអភិបាលខេត្តព្រះសីហនុ មកជាអភិបាលខេត្តនៃគណៈអភិបាលខេត្តកណ្តាលជំនួសវិញ។

ដោយឡែក អ្នកដែលត្រូវជំនួសឯកឧត្តមគួច ចម្រើនជាអភិបាលខេត្តព្រះសីហនុ គឺឯកឧត្តម ម៉ាង សុីណេត ឋានន្តរស័ក្កថ្នាក់លេខ៣។

គួរបញ្ជាក់ថា ឯកឧត្តម គួច ចំរើន ក៏ជាអតីតអភិបាលខេត្តកំពង់ចាមផងដែរ មុននឹងចូលកាន់តំណែងជាអភិបាលខេត្តព្រះសីហនុជាផ្លូវការ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjd6bOT3rgR7KpMGWnZF7BsHxPXIQBPjccqjpAFtW1R-mX7h-b7aNtt_CH_I3gmGDQb7ZzAgXGBXMazZIWRk_mqAebk7aFqP-d03jzm2z5AS42QG2k9gQhVrihZ7IUHRhd9sL3Syl0rYbRR8A_Ux12q5vVgIc7EcftWf2yHL_FqpF2Bt0hujBuRopCD0M/s960/449061644_1017574379758118_7382282889650581725_n.jpg

ឆេះរោងចក្រផលិតថ្មលីចូមនៅកូរ៉េខាងត្បូង អាជ្ញាធរពុំទាន់រកមូលហេតុឃើញ

0

ប្រទេសកូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា មានហេតុការណ៍ឆេះរោងចក្រផលិតថ្មលីចូមដ៏ល្បី ដែលជាកម្មសិទ្ធិក្រុមហ៊ុន Arisel ស្ថិតនៅទីក្រុងវ៉ាសង ខេត្តខាយ៉ងគី ប្រទេសកូរ៉េខាងត្បូង ។ ហេតុការណ៍នេះបានកើតឡើងក្នុងអំឡុងពេលកម្មករជាង១០០នាក់កំពុងធ្វើការនៅខាងក្នុង ហើយជំហានដំបូង អាជ្ញាធរបានរកឃើញមនុស្សស្លា.ប់ យ៉ាងហោចណាស់ ២២នាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfmi_T73imLZKsHLJq4XYfE3nyqwsLe1gNPcXsQCHiF6ncAtgYw7hPpLpgb5UDnlKhMgF0mYmMwm27z2IwdconXgch6YGv5QRoOGuXU9XN0clK6tT534slQD6bjkZlR9QCK2jeAhgUVQ6_0VEc6eRLipXOFFBEVab66hAXOvE_a6j_jLEoDm6prX-Ryqw/s1024/photo_2024-06-25_09-17-16.jpg
អ្នកឃើញហេតុការណ៍និយាយថា មុនពេលកើតហេតុ គេបានឮសំឡេងផ្ទុះខ្លាំងៗនៅជាន់ទី២ របស់រោងចក្រ ដែលជាជាន់សម្រាប់ការត្រួតពិនិត្យ និងវេចខ្ចប់ថ្មដាក់ឡាំង ។ ការពន្លត់ភ្លើងធ្វើឡើងយ៉ាងលំបាក ដោយសារភ្នាក់ងារសង្គ្រោះបន្ទាន់ពុំអាចប្រើប្រាស់ទឹកពន្លត់ភ្លើង ហើយពួកគេពុំអាចចូលទៅកាន់ចំណុចកើតហេតុបានទេ ពីព្រោះបារម្ភខ្លាចកើតហេតុការណ៍ផ្ទុះម្តងទៀត ទើបប្រើប្រាស់ខ្សាច់ពន្លត់ភ្លើងជំនួស ។

សារព័ត៌មានកូរ៉េខាងត្បូងរាយការណ៍ថា កម្មករធ្វើការក្នុងរោងចក្រចំនួន៧៨នាក់រួចផុតពីគ្រោះថ្នាក់ ប៉ុន្តែមានកម្មករម្នាក់ទៀតបាត់ខ្លួន ។ មេដឹកនាំកូរ៉េខាងត្បូងបានចេញបញ្ជាបន្ទាន់មួយឱ្យអាជ្ញាធរបន្ថែមកម្លាំង និងឧបករណ៍ដើម្បីស្វែងរក និងជួយសង្គ្រោះជនរងគ្រោះ ព្រមទាំងបានដាស់តឿនឱ្យភ្នាក់ងារសង្គ្រោះថែទាំសុវត្ថិភាពផ្ទាល់ខ្លួន ដោយសារអណ្តាតភ្លើងឆេះរាលដាលយ៉ាងឆាប់រហ័ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmV2qxjMe3PelpuTjmqiUO3RfXX25u9-RLm19t0yh-1eZzXum0H4SmW-S-JVCQA6LxoQvo2XIecfYq_Pr_vVMBYD7yYmc-dOHLc0ao7C0rLT22DeOqgnYSVOBVxX5CqUncdiSPyUfKoO_p6XE6xzYrFPwrKdbvKm4NAXqEFWgrPzOVaedb7JEJ-qn4p_A/s1280/photo_2024-06-25_09-17-19.jpg

លោក គីម ជិនយ៉ង ភ្នាក់ងារពន្លត់អគ្គិភ័យក្នុងតំបន់និយាយថា អ្នកស្លាប់ក្នុងហេតុការណ៍នេះស្មើចំនួន២២នាក់ ក្នុងនោះមានជនជាតិចិន១៨នាក់, ឡាវម្នាក់ និងកូរ៉េខាងត្បូង២នាក់ រីឯអ្នកស្លាប់ម្នាក់ទៀតពុំស្គាល់អត្តសញ្ញាណ ។ ក្រៅពីនេះ មានមនុស្សរងរបួស៨នាក់ ក្នុងនោះ រងរបួសធ្ងន់ធ្ងរ២នាក់ ។ សាកសពទាំង២២នាក់ស្ថិតនៅអគារជាន់ទី២ ដែលជាកន្លែងទុកថ្មចំនួន៣៥.០០០ដុំ ដើម្បីរង់ចាំការត្រួតពិនិត្យ និងវេចខ្ចប់ដាក់ឡាំង ។

លោកបន្តថា ភ្លើងចាប់ផ្តើមឆេះក្រោយពីថ្មក្នុងរោងចក្រនេះបានផ្ទុះជាបន្តបន្ទាប់ ប៉ុន្តែអាជ្ញាធរពុំទាន់ច្បាស់ថា តើនេះជាមូលហេតុចម្បងដែលបណ្តាលឱ្យភ្លើងឆេះដែរឬទេ ហើយអាជ្ញាធរពុំទាន់ដឹងថា ហេតុអ្វីបានជាថ្មទាំងនេះផ្ទុះជាប់ៗគ្នាបែបនេះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcpUpWLh4J6h9V_MOQm2scHZMmJ_hf1m8u4rfCKT3SSzdUqdDbnU5JXFMYCRLxCcSWsmVLdns-_1fl5qABEBvZoT-zfcXb-8gXgtViiR3c-tdZ6AxD2hgiGF64Ii6FIxPyXoWFeRSHl6SPpmqQ6qzpAR0IvwOiU4qkYcw-t0sIK0m3NMVKF3AoDGiWjAI/s768/photo_2024-06-25_09-17-22.jpg

ចំណែកលោក គីម សេហូ សាស្ត្រាចារ្យផ្នែកបង្ការអគ្គិភ័យ និងគ្រោះមហន្តរាយប្រចាំសាកលវិទ្យាល័យ Daecheon និយាយថា ថ្មលីចូមមានហានិភ័យឆាប់ផ្ទុះ បើវាខូចខាត ឬក្តៅខ្លាំង ។ ករណីមានហេតុការណ៍ភ្លើងឆេះ ភ្លើងនឹងរាលដាលយ៉ាងឆាប់រហ័ស ហើយកម្មកររត់ចេញពីរោងចក្រមិនទាន់ទេ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhA0lbeqbYJXLBindM9f1PM9d8rF4KyPPLvFPkeD_jcPbUtkxeUbPOmD1VlkE-qI2Kvi_EIZ_c4RFpAf6l0GuovgyPBcs4IrG0o6maPXRmTOHW7JaFJZkDD5f7bw-t8mhqdVVe7oXLq9ASGG_NSobN0tKLmOmwhmssCMDKZR4s4gsYjWFRmU2BuXSjGkQg/s1280/photo_2024-06-25_09-17-29.jpg

ម្យ៉ាងទៀត ភ្លើងឆេះថ្មលីចូមមានប្រតិកម្មខ្លាំងជាមួយទឹក ទើបភ្នាក់ងារពន្លត់អគ្គិភ័យត្រូវប្រើប្រាស់ម្សៅគីមីពន្លត់ភ្លើង និងចំណាយពេលយូរ ទើបអាចគ្រប់គ្រងស្ថានការណ៍បាន ។ បើទោះជាភ្លើងរលត់វិញក្តី ប៉ុន្តែវានឹងឆាបឆេះម្តងទៀត និងពុំផ្តល់សញ្ញាជាមុនឡើយ ប្រសិនបើវាមានប្រតិកម្មជាមួយគីមី ៕

អាមេរិកប្រកាសប្រមូលផលិតផលកាហ្វេជាង ២៥០ ប្រភេទដែលត្រូវបានចែកចាយជុំវិញពិភពលោកមកវិញ

0

បរទេស៖ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បានប្រកាសកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ថាផលិតផលកាហ្វេជាង ២៥០ ប្រភេទរបស់ក្រុមហ៊ុន Snapchill ដែលត្រូវបានចែកចាយជុំវិញពិភពលោក នឹងត្រូវប្រមូលមកវិញ ដោយសង្ស័យថាផលិតផលនេះមានផ្ទុកជាតិពុលធ្ងន់ធ្ងរអាចបង្កគ្រោះថ្នាក់ដល់មនុស្ស។
យោងតាម New Yok Post ក្រុមហ៊ុន Snapchill LLC គឺមានមូលដ្ឋាននៅ Wisconsin សហរដ្ឋអាមេរិក កំពុងប្រមូលមកវិញនូវផលិតផលរាប់រយលានកញ្ចប់របស់ខ្លួន ដែលត្រូវបានចែកចាយទូទាំងប្រទេសទៅកាន់អ្នកលក់ផ្សេងៗ រួមទាំងវេទិកាអនឡាញ ក៏ដូចជាទីផ្សារអឺរ៉ុប និងអាស៊ីផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBQCMRIOSybk-Rvfpg7qj8QbPowPtgSKnEEcLnIBNeYITU9l5TOjmmo7DBHhqCk0vlrcjqorLwNsR8SILUny987ZLNI9xhZk8ZIhq4_2aZq5KWUKM-GOjGq1oF4_8L6DxtyDsO1EiPDbDCLHPQoKoEA-elrxZBuuMoznX_5Ea5eF5zOLu7JxL6_RP5gMk/s800/photo_2024-06-25_09-21-24.jpg

FDA បាននិយាយថា ផលិតកាហ្វេកំប៉ុងរបស់ Snapchill LLC គឺមិនបានផ្តល់ការជូនដំណឹងអំពីបទប្បញ្ញត្តិទាក់ទងនឹងវិធីសាស្រ្តផលិតកាហ្វេកំប៉ុងឡើយ។ ដូច្នេះដំណើរការផលិតគឺមានហានិភ័យខ្ពស់ខ្លាំងណាស់នៃការអភិវឌ្ឍ និងការចម្លងជាតិពុល botulinum ដែលអាចបណ្តាលឱ្យមនុស្សស្លាប់។ យោងតាម FDA ការពុលកាហ្វេអាចកើតឡើងបន្ទាបពីទទួលទានបាន ៦ ម៉ោងទៅ ២ សប្តាហ៍ ដែលបណ្តាលឱ្យមានរោគសញ្ញាដូចជា ខ្សោយ វិលមុខ ហើមពោះ និងមិនស្រួលខ្លួន ព្រមទាំងពិបាកដកដង្ហើម និយាយមិនចេញជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYOIpPlI2l4jlzwiUYLEFqF634xjv5gLOUbdxcEtg16H-IIx8dKJZCxwedr-qA0iuDhK89bfNJ-djmzZIHZxPM2xfe49T5hrg8qSYw_3iP0Mwy_xxwjCqNriZbWlPjrI8lC1hK7f9BJNCY9OeBPVd_LXrCaNEfhG2k6L21hQk8NooZzvzjU6BWyl6deJE/s1280/photo_2024-06-25_09-22-56.jpg

FDA បានបន្តទៀតថា ផលិតផលដែលត្រូវបានប្រមូលមកវិញភាគច្រើនគឺជាកាហ្វេកំប៉ុងដែលមានទំហំចាប់ពី 7oz ដល់ 12oz នៅទីតាំងលក់រាយមួយចំនួនក្រោមឈ្មោះម៉ាកផ្សេងៗ។ ហេតុនេះដើម្បីដឹងថាតើកាហ្វេកំប៉ុងណាខ្លះត្រូវបានផលិតដោយ Snapchill អតិថិជនត្រូវមើលលើកំប៉ុងសម្រាប់ពាក្យ “ផលិតនិងចែកចាយដោយ Snapchill LLC” នៅខាងក្រោមផ្ទាំងព័ត៌មានអាហារូបត្ថម្ភនៅលើវេចខ្ចប់។ អតិថិជនដែលធ្លាប់បានទិញផលិតផលនេះត្រូវបានជំរុញឱ្យបំផ្លាញទំនិញកំប៉ុង ឬប្រគល់វាទៅក្រុមហ៊ុន Snapchill ឬកន្លែងណាដែលមានលក់ផលិតផលនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzn7_LSJ__l5NNR0iSjudujV6xqu3WG0YkZnUeVWyLnlsxU2GYwCt-lhmrlb40MX6jiHJcS0qoXJyT6CXQ706aY5bjYqc_RKd031gjkElE9BY7nkD47gbXqLpV1sZHHZf4wqouGshxLpkRgsCUnhr8IdZGBAx01zSDTFKstmHBxqy_VV-sWl5ANpJviGs/s738/photo_2024-06-25_09-23-14.jpg

ក្រុមហ៊ុនក៏កំពុងផ្តល់ការបង្វិលសងជូនអតិថិជនដែលដាក់ភស្តុតាង ឬរូបថតនៃការទិញផងដែរ។ បច្ចុប្បន្ន Snapchill កំពុងធ្វើការប្រមូលមកវិញដោយសហការជាមួយ FDA ។ អ្នកតំណាងរបស់ក្រុមហ៊ុននេះបានបញ្ជាក់ថា៖ “ក្រុមហ៊ុននិងយកចិត្តទុកដាក់ចំពោះអតិថិជនជាចម្បង ក៏ដូចជាធានាសុវត្ថិភាព និងទទួលខុសត្រូវគ្រប់យ៉ាង ហើយយើងកំពុងធ្វើការយ៉ាងឆាប់រហ័សដើម្បីដោះស្រាយបញ្ហានេះ។ ក្រុមហ៊ុនសូមអភ័យទោសដោយស្មោះចំពោះការរអាក់រអួល ឬការព្រួយបារម្ភណាមួយដែលអាចបណ្តាលឱ្យមានការប្រមូលមកវិញ”៕

មកដឹងពីប្រវត្តិ «វត្តដំរីស» ជាទីអារាមដ៏ចំណាស់មួយ នៅក្នុងខេត្តបាត់ដំបង!

0

វត្តដំរីស ជាទីអារាមព្រះពុទ្ធសាសនា អាយុកាលរាប់រយឆ្នាំមួយកន្លែង ដែលមានស្ថិតនៅក្នុងទឹកដីភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ វត្តនេះក៏ជាសក្ខីភាពបង្ហាញពីព្រ.លឹងនៃស្ថាបត្យកម្មខ្មែរ, ជាប្រភពនៃវប្បធម៌ សាសនា ជំនឿ និងបង្កប់នូវរឿងរ៉ាវប្រវត្តិសាស្រ្តកាលពីជំនាន់នោះ ខណៈបច្ចុប្បន្នក៏បានក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipB56-YU0HjjPy_gq6U7-A4vDY_7moHgr-nsdgQOaXfSSH3KfhiqJl49ZLPuZj14JAloaZJo1iYbMQIZNYcCHK_omLt2Mn1ceiyJ64D4dUoYt7DmgTMEnWueXWp0eFpd8CLhNg7JFwRoIlLYpoaeDMPEiQaknSDRuf3uDHCMM-yCASd9vZ3aXrAQM714E/s592/118098564_245019960261385_1492076358786808556_n.jpg

វត្តដំរីស មានឈ្មោះយ៉ាងពិរោះមួយទៀតហៅថា វត្តស្វេតឆត្រ័កុញ្ជរជ័យ។ ពាក្យ «ស្វេត» មានន័យថា ពណ៌ «ស», ដល់ពាក្យ «ស្វេតឆត្រ័» ប្រហែលមានន័យថា «ឆត្រ័ ស»។ រីឯពាក្យថា «កុញ្ជរ» មានន័យថា «សត្វដំរី»។ ដូច្នេះ វត្តស្វេតឆត្រ័កុញ្ជរជ័យ បើប្រែឲ្យពិរោះស្តាប់ទៅគឺមានន័យថា «ដំរី-សជ័យ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8g8xy391XCsC0MlaxzPVGUood4oYAvetj7iofzvm2pB5ouaCf4tbZjPxbVAYAvh3Alh000sMq1jBvXG0FxOc3NsGgst68G9IN9iExjCq056Re9JCEMSE7FngSugGOTimGUZDSrJ5rJWAvdj1ZQZjG5mUnSs_m3JZHHuJWRjo7EforimqbWqUTqBpOep8/s1100/vuth_1548996154_79257_86663.jpg

បើតាមឯកសាររបស់លោក តូច ឈួង វិញបានអះអាងថា ព្រះវិហារវត្តដំរី ស ត្រូវបានកសាងឡើងដោយលោកស្រី អ៊ឹង ដែលជាលោកជំទាវធំរបស់លោក កថាថន ឈុំ។ បើតាមលោកតាអាចារ្យដែលរស់នៅក្នុងវត្តតាំងពីសង្គមរាស្រ្តនិយមមក បានតំណាលថា លោកម្ចាស់កថាថនជាអ្នកចូលចិត្តបាញ់សត្វ និង មានប្រពន្ធច្រើន។ ក្នុងចំណោមប្រពន្ធទាំងអស់ គាត់ស្រឡាញ់ចូលចិត្តប្រពន្ធចុងទី២ មានឈ្មោះអ្នកស្រីអ៊ឹង។ ដោយកើតទុក្ខនឹងប្តីមានប្រពន្ធច្រើន អ្នកស្រីអ៊ឹងមានជម្ងឺយ៉ាងធ្ងន់។ លោកម្ចាស់កថាថន បានខិតខំរកគ្រូពេទ្យបុរាណនិងសម័យព្យាបាលយ៉ាងណាក៍ពុំជាឡើយ។ ក្រោយមកអ្នកស្រីបានទៅបែបន់ព្រះអង្គខ្មៅនៅវត្តកណ្តឹងដោយនិយាយថា បើអ្នកស្រីជាពីជម្ងឺនឹងកសាងព្រះវិហារមួយខ្នងនៅវត្តដំរីសថ្វាយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhickeZBGebpy_Av1Xq00pwetDWoL6mQshdxxE5cXQ6EuawceWV5HJvZKcpCNbBFZQyOe1m-lmuMPTnrzpmOSg_ZRYqcSc2DH1lTLdb8rGybhdx0FBHPQkk9pXe63LcXlbJ72Z-4e8UaqWkmJbk4HQ5U4wUTGegC0RhcW-7IcSpdryaC1uMqekEE5wbnAk/s961/photo_2024-06-25_08-44-10.jpg

បន្ទាប់មក អ្នកស្រីក៏ធូរស្បើយអំពីជម្ងឺនោះមែន ហើយក៍បានឲ្យគេចាប់ផ្តើមសាងសង់ព្រះវិហារវត្តដំរីសនេះឡើងនៅឆ្នាំ១៩០៤។ តែជាអកុសល្យអ្នកស្រីត្រូវស្លាប់បាត់បង់ជីវិតក្រោយពេលកសាងព្រះវិហារនេះរួច ហើយក៏ឲ្យគេយកមកធ្វើបុណ្យបូជានៅមុខវត្តដំរីសនេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigQy1-HbL7k8wMTg9Nxo4zx2z3D8M7uTjoZ8G5l5aqY9AqhyphenhyphengHTh43Jc263HWk2dAC2QCrTzK5x8FAoERTXfmpc-5sAnRa8sNDlR6q7aQ0EYZHSLUsdG6Pme5svoRHw4Ze4sYv9GN-vOJ4pC-PDkq_dVmXVYM2v52uyzKvtFOQlz1gMtJSPQJcH9I41V0/s1074/photo_2024-06-25_08-44-14.jpg

អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងបំផុសនោះ គឺចម្លាក់ផុស ដ៏រស់រវើកនៅតាមជើងជញ្ជាំង និងបង្អួចបញ្ឆោតរបស់ព្រះវិហារ គំនូរដ៏វិចិត្រនៅខាងលើជញ្ជាំងខាងក្រៅមួយជុំព្រះវិហារ ដែលយកពណ៌ធម្មជាតិពីរុក្ខជាតិមកគូរ ចម្លាក់សូន្យរូបសត្វសីហៈ ដែលឈរយាមតាមរបងព័ទ្ធជុំវិញព្រះវិហារ! សត្វគ្រុឌ ដែលលើកដៃទាំងពីរទ្រចុងដំបូលព្រះវិហារ និងជាពិសេស គឺចម្លាក់ឈើ នៅលើហោជាងដំបូលព្រះវិហារ តែម្ដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVyMPji86bvDBMF4eSoRQ0b8goyHHrvOZ13BzhlYWU4RACeeNiBRVgI_nhgGls0jrRpCjyEFMhH6oz1EBYw5CkpTtgyV_TyApHaiv72NF7jE0I6M1vRe1w9EJQHI384lJiGJlywXqxOHHEFQgrQm0aul6qF9UnlC0cwOI0ZRbNOnCquRpLE6XnpAGuWs8/s1074/photo_2024-06-25_08-44-15.jpg

យ៉ាងណាមិញ វត្តដំរីស មិនត្រឹមតែជាវត្តមួយដែលមានអាយុកាលចំណាស់ប៉ុណ្ណោះទេ ក៏ប៉ុន្តែបានបង្កប់នូវកម្រងអនុស្សាវរីយ៍ក្នុងបទចម្រៀងរបស់អធិរាជសំឡេងមាសលោកតាស៊ីន ស៊ីសាមុត កាលពីអំឡុងទសវត្សរ៍៦០ ក្រោមចំណងជើងថា «អនុស្សាវរីយ៍វត្តដំរីស» ដែលពិពណ៌នាអំពីវត្តដំរីស លើទឹកដីខេត្តបាត់ដំបងនេះផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh89nC1elK5RZ4C0H-Zwthy27Yno9UGGTXv8XLCF6JkLHIKK1uO6nCCBAv8uTTBffgiIp5T_ub0Rg41dtc5RdQJ-hnPwcUi3T23YDIB-ohQWMo-DzIkxfQTUlgI2CejyQE80nBSmB66U2L81j4kGtuiZoYo_4_-_4d9chwqxdP0jli3QCbaXQd_GHh2Y5M/s1074/photo_2024-06-25_08-44-18.jpg

ឥទ្ធិពលមែន! តុក្កតា Labubu កំពុងលក់ដាច់ខ្លាំងរហូតអស់ពីស្តុក ទាំងនៅអាស៊ីនិងអឺរ៉ុប

0

Labubu គឺជាតុក្កតាដ៏មានប្រជាប្រិយភាពបំផុតនាពេលបច្ចុប្បន្ននេះ បានឆក់យកបេះដូងមនុស្សម្នានៅជុំវិញពិភពលោក។ ភាពល្បីល្បាញមួយរំពេញនេះ គឺបានកើតឡើងបន្ទាប់ពី Lisa សមាជិក Blackpink បានធ្វើការដាក់បង្ហោះរូបភាព Selfie របស់នាងជាមួយតុក្កតាមួយនេះ ក៏បានធ្វើឲ្យវាលក់ដាច់ពីស្កុកតែម្តង ខណៈតម្លៃវិញគឺកើនឡើងទ្វេគុណ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcH1QNMV75RgfX9s12-66mB4HjOEJ2vsjUq9xwhxDrDgdBXJkaf8QN5l06sqbgP7pozIrF9ZOP-kHLaZu84XsbjJIIl7dCbUY-kKsmCiU1kXj3cWC712QXFrMxI21yiuZDMBEnFiHigilNsSXDYP3t8H-UxYqhiIIVKYFiD6uGZVcM8Y406LtmDAW31Y0/s1153/GLSw1eAaoAAo21L.jpg

ដំបូងឡើយ Labubu Macaron គឺគ្រាន់តែជាតុក្កតាមួយប្រភេទ ដែលដូចទៅនឹងតុក្កតាទូទៅប៉ុណ្ណោះ ដែលបានរចនាមានរូបរាងខ្ជូតៗ គួរឱ្យស្រលាញ់ និងពណ៌ចម្រុះដ៏គួរឲ្យទាក់ទាញ។ យ៉ាងណាមិញ វាក៏ប្រែទៅជាតុក្កតាដ៏ពេញនិយមបំផុតមួយនិងមានតម្លៃថ្លៃមួយរំពេច ក្រោមឥទ្ធិពលរបស់ Lisa សមាជិក Blackpink។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggYVS4jIQi5mNJt4tigSAXA7LO2CG8HlyqP7EPEuKq2e9DJ7dinMt-v5Y-enwTa_6Vg7ZrVMxr1kp_uusKYhEbBVB4ilpYWnWVPNyexCPRlDwOq1NTHM6oHwJ2R2E76Zxni3_H_5F54aNh5Dqi5bo_qyTSYykCmQ7V7WqCSqMaF-8K5Px9TsVW6A9y_CU/s900/photo_2024-06-25_08-38-20.jpg

Labubu គឺជាតួអង្គមួយក្នុងចំនោមតួអង្គ Monster Kingdom។ Labubu រចនាឡើងដោយយកលំនាំតាមសត្វទន្សាយ ជាតួអង្គបីសាច ពោរពេញដោយភាពអង់អាច និងធ្មេញមុតស្រួច។ ទោះជាយ៉ាងនេះក្តី តួអង្គនេះមិនគួរឱ្យខ្លាចទាល់តែសោះ ប៉ុន្តែផ្ទុយទៅវិញ វាបែរគួរឱ្យស្រលាញ់ខ្លាំងផងដែរ ដោយសាររូបរាងមូល ភ្នែកមូលធំ និងស្នាមញញឹមដ៏គួរឲ្យខ្នាញ់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbnu4U61AffFV3eLvSWqxaNBycGwOtFjdEcFherxu_qAycxCzmH8N3p2LqQN8T8K_-KzJFtezhGI-T9mwns-l30teEH-ecjD-t4dtQj4x8aRl5JLF624lWR2Z1TjcR_G8MsQp6LFqenYv973eRjvsQue8l8h-QMZK3w6pnotZShGuce772EjfDEZDUkVo/s732/Labubu-Fairy-Art-Series-Authentic-Blind-Box-Bubble-Matt-Doll-Authentic-Confirmed.webp

តួអង្គ Labubu ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ ដោយវិចិត្រករហុងកុងមួយរូប គឺលោក Kasing Lung ដែលត្រូវបានបំផុសគំនិតដោយតួអង្គក្នុងរឿងនិទាន Nordic ។ គាត់បានបង្ហើបថា ថ្វីត្បិតតែជាវាជាបិសាចក៏ពិតមែន ប៉ុន្តែ Labubu មានបុគ្គលិកលក្ខណៈរួសរាយរាក់ទាក់ ហើយតែងតែជួយអ្នកដទៃ មិនមែនជាបិសាចអាក្រក់នោះទេ។ ដំបូងឡើយ Labubu មានរូបរាងស្ដើង មុខតូច និងថ្ពាល់ខ្ពស់។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីចុះកិច្ចសន្យាជាមួយ Pop Mart តួអង្គនេះត្រូវបានរចនាឡើងវិញ ហើយកាន់តែមានរាងមូលបែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgy-CH4bbNHyh4R19CCRCU1I_qjTJ22Nm8rHVmB3DkROrDX14bSMHGxkAUw5j09nbDcapPcOAhNQQAOenGP-iQDwX-7BqXvlcvMvCN2JCKHtba1tqus7q5xCBIuTECa9_UB9QNhj60ltRIwEOHWBRn95X8ek8q2t83hK8u-2Fn7piZh4f8FtBjCfZA7Os/s1080/labubu____macarons_secrets_pop_1713683373_45e1d466_progressive.jpg

នៅក្នុង Kingdom of Monsters មិនត្រឹមតែមាន Labubu ប៉ុណ្ណោះទេ ប៉ុន្តែក៏មានតួអង្គជាច្រើនទៀត ប៉ុន្តែមិនសូវជាទទួលបានភាពល្បីល្បាញដូច Labubu នោះទេ ដែលក្នុងនោះគឺរួមមាន តួអង្គ Tycoco – ដែលតួអង្គនេះមានរូបរាងលលាដ៍ក្បាលដ៏គួរឱ្យស្រលាញ់ និងតួអង្គ Spooky ដែលជាមិត្តប្រុសរបស់ Labubu ជាដើម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUzg9GqmUWuAj13h1UE66QxQ7IXuL6jYD9LnzuuSnWpUcCrYt3i5QsEMzBJYqz0ou8Jqj5yyYxcDXDyMlMX-wiPOY8j4P51AI1SN2zrgH5F-Z4sX58cpSbIEhLjPjBJtL8wmZtFPH4ktVm1b3HfxG_NAd7JhjSXAzfKNFAX9qyvSjYdB2GWyvVEZWj_oc/s1280/photo_2024-06-25_08-40-31.jpg

យ៉ាងណាមិញ បន្ទាប់ពីតួអង្គ Labubu ទទួលបានភាពល្បីល្បាញកាលពីពេលថ្មីនេះហើយ គឺឃើញថាមានសន្ទុះនៃការគាំទ្រជុំវិញពិភពលោក ជាពិសេសគឺក្នុងចំនោមជនជាតិថៃ។ Labubu តូចៗក៏ត្រូវបានគេយកទៅបំពាក់លើកាបូបប្រេនៗ មានទាំងការបើពុម្ពរូបតុក្កតានេះលើអាវ ការរចនាខ្សែក្រវាត់ដែលមានរាងជា Labubu ក៏ដូចជាសម្ភារៈមួយចំនួនទៀតសុទ្ធតែរចនាឡើងមានទំនាក់ទំនងជាមួយនឹងតុក្កតានេះ ថែមទាំងដាក់លក់ដាច់អស់គ្មានសល់ផងដែរ៕

ជា វណ្ណារិទ្ធនិងអ្នកសិល្បៈច្រើនរូបទាមទារយុត្តិធម៌ជូន ឡុង លីសុងនិងគូដណ្តឹង

0

មរណ.ភាពរបស់ ឡុង លីសុង និងគូណ្តឹង ដោយដៃអតីតឧកញ៉ា ស្រី ស៊ីណា បានធ្វើឱ្យមហាជនតក់ស្លុតយ៉ាងខ្លាំង ខណៈពេលនេះមហាជន ពិធីករ ជា វណ្ណារិទ្ធ រួមទាំងអ្នកសិល្បៈជាច្រើនរូបទាមទារយុត្តិធម៌ជូនជនរងគ្រោះព្រោះតែមិនពេញចិត្តចំពោះការសម្រេចរបស់តុលាការទៅលើការកាត់ទោសជនល្មើសឱ្យជាប់គុកពី១០ទៅ១៥ឆ្នាំ។ ពិធីកររូបនេះថាអំពើនេះឃោរឃៅណាស់មិនអាចជាប់ទោសត្រឹមតែ១០ទៅ១៥ឆ្នាំទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeBSSVmd-Zh7ty8q8UWwACS5yI-Yf-yiQZfig7We1f0SZ3htzVkCqOBGHe1mMwA-lI7vLdUCnKCtvug0VpjZ-NRHw__INaqEtevnjpaBmt87ZpedSSn5XahIfj6GZciW5QwXg1rJQWunEejJ7usBURLK2FsncrUkMD9gXT50VxXYeN4dGOmhIiMff8qg8/s2048/image_2024-03-21_15-17-43.png

នាថ្ងៃទី២៣ មិថុនា សាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសស្តីពីការចោទប្រកាន់និងចំណាត់ការនិតិវិធីលើសំណុំរឿងពាក់ព័ន្ធនឹងអំពើឃាតកម្មប្រពឹត្តដោយឈ្មោះ ស្រី ស៊ីណា។ដោយផ្អែកលើអង្គហេតុកាលពីថ្ងៃទី១៧ មិថុនា ការពិនិត្យភស្តុតាង របាយការណ៍សន្និដ្ឋានរបស់សមត្ថកិច្ចនិងបានសាកសួរគ្រប់បុគ្គលពាក់ព័ន្ធបានធ្វើការសន្និដ្ឋានថាអំពើនេះជាអំពើឃាតកម្មដោយពុំមានធាតុផ្សំជាអំពើឃាតកម្មគិតទុកជាមុនតាមការកំណត់នៃច្បាប់នោះទេដោយមុនមានការបាញ់ប្រហារទៅលើជនរងគ្រោះគឺមានការជជែកឈ្លោះប្រកែកគ្នាពុំមានភស្តុតាងផែនការនៃការរៀបចំសម្លាប់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmcyvcjg_ZjOwYRdnb_ZEBhsAYQ80H57nTrk5-KcHL8LaChMXhB0CdM2kVSirnisedWyC-TFZIOnVqfdUnKxJJkN2io1BmWOqd8Swgo-9mWOjG5PWz6ZesfA-mX-ZAYSMNhQVq1CP2cZ2NDheImIWXGA4bqKCKIxqRCpVS47eC-s9NJVxl9-MVH-5r32g/s1791/image_2024-03-21_15-17-47.png

តំណាងអយ្យការ បានចោទប្រកាន់ករណីនេះជា ០២ (ពីរ) សំណុំរឿង ដោយ៖
សំណុំរឿងទី១ (ជនរងគ្រោះស្លាប់ពីរនាក់) បានធ្វើការចោទប្រកាន់ឈ្មោះ ស្រី ស៊ីណា ពីបទ “ឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត” ដែលទណ្ឌកម្មក្នុងសំណុំរឿងនេះ ជនត្រូវចោទប្រឈមនឹងការផ្តន្ទាទោស រហូតដល់ ១៥ (ដប់ប្រាំ) ឆ្នាំ។
សំណុំរឿងទី២ (ជនរងគ្រោះរបួសពីរនាក់) បានធ្វើការចោទប្រកាន់ឈ្មោះ ស្រី ស៊ីណា ពីបទ “ប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត” ដែលទណ្ឌកម្មក្នុងសំណុំរឿងនេះ ជនត្រូវចោទប្រឈមនឹងការផ្តន្ទាទោស រហូតដល់ ១៥ (ដប់ប្រាំ) ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZwrFpqet-LRTkAbrk__89FfphOSFIAv2u55I-4O-eGui56Qjv8F3Tlw9jS-DBWfkKuECzOGkEmIZyDz3xA77dmY2nS6Ww2OIwWo2LruOBWjwaf13EWUjc3uXEIuz5DP-3dJVfVbfdgEGNPk2vhcFJlsK_7L8VsWle2ukpp62f8IkYm9kfONyF204DHyM/s1280/image_2024-06-18_09-02-46.png

ទោះជាយ៉ាងណាក៏ដោយ ការសម្រេចរបស់តុលាការសម្រាប់ជនល្មើស ស្រី ស៊ីណា ជាប់គុករយៈពេល១៥ឆ្នាំពុំបានធ្វើឱ្យមហាជនស្ងប់ចិត្តនោះទេ ខណៈបច្ចុប្បន្នអ្នកក្នុងចង្កោមសិល្បៈកំពុងទាមទាររកយុត្តិធម៌ជូនជនរងគ្រោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmg9DRE6o_u6bfty9jmClf7Lnxg24CCfahukqLr1h760jm_vEVWNakEuUxtPhKDsA5d3_MbAB4KGgP_vmWfPUEOOi02_H6rFKPjppZpJdSqgm1KlxtTY8jAEQcMLPR3MrZk_EQT2lXx_jbpbgxZu6rAc23R2j-JjVi6o2eiuCYo-1waeLPi6Hi61MH_A4/s853/image_2024-06-18_08-33-53.png

នៅថ្ងៃទី២៤ ខែមិថុនា លោក ជា វណ្ណារិទ្ធ ពិធីករដ៏មានប្រជាប្រិយភាពបានបង្ហោះថា «ត្រូវការយុត្តិធម៌ជូន ប្អូនទាំងពីរ និងអ្នករងរបួសផ្លូវកាយ និង ផ្លូវចិត្ត
ឃោរឃៅណាស់ មិនមែន ១០-១៥ឆ្នាំទេ ដោយបានដាក់ហាសថេកឈ្មោះ លីសុងនិងកញ្ចនា ។ មិនត្រឹមតែពិធិកររូបនេះប៉ុណ្ណោះប៉ុន្តែប្រជាជនរាប់ពាន់នាក់មានការគាំទ្រ ខណៈអ្នកបង្កើតមាតិកា ឃ្យូវីន អ្នកនាង ប្រាសាទ ដាវីន សេង សុខឃីម ផលិតករ ហ៊ុយ យ៉ាឡេង សុទ្ធតែគាំទ្រ និងចែករំលែកបន្តនូរសំណេររបស់លោក ជា វណ្ណារិទ្ធ៕

Yanjin ជាប់ចំណាត់ថ្នាក់ជាទីក្រុងតូចចង្អៀតបំផុតលើពិភពលោក

0

ប្រទេសចិន ៖ ពាក្យថា «ទីក្រុង» គឺតែងតែមានទីតាំងស្ថិតនៅបរិវេណធំទូលំទូលាយ និងបង្កលក្ខណៈងាយស្រួលដល់អ្នករស់នៅគ្រប់បែបយ៉ាង ប៉ុន្តែទីក្រុងមួយរបស់ចិនឈ្មោះ «Yanjin» គ្មានចំណុចទាំងអស់នេះទេ ។ ទីក្រុង Yanjin ត្រូវបានសាងសង់ឡើងនៅតាមចន្លោះជ្រលងភ្នំខ្ពស់ៗ និងចង្អៀតខ្លាំង ទើបធ្វើឱ្យទីក្រុងនេះជាប់ចំណាត់ថ្នាក់ជាទីក្រុងតូចចង្អៀតបំផុតនៅលើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjX32V3lc9TvnMAEGgOvgLnaOrbRvknsXkBJKxorvK6cvfn0QhGOaU6ujKOchBDRxBUgQiefEMBLUT6RpGs4lpcyfx0Zg6-N0Pbb3RhhK8zQGUtb3r2Zp2azf-rUFTl8vqwlww_THNpNi_qsZydjOtgvx1Qo6VqyZ9S3JdiDCMBE-IB_b7ptwsQ9uH3iG4/s3000/DSC_00998_Edit_aa49146937.jpeg

Yanjin គឺជាទីក្រុងលាតសន្ធឹងនៅតាមបណ្តោយទន្លេណានស៊ី និងត្រូវបានគេសាងសង់ឡើងនៅកន្លែងដ៏តូចចង្អៀតស្ថិតនៅចន្លោះជួរភ្នំខ្ពស់ៗរបស់ខេត្តយូណាន ។ តាមរយៈការពិនិត្យមើលរូបភាពរបស់ទីក្រុង គឺទីតាំងនេះពុំសាកសមនឹងបង្កើតជាទីក្រុង និងមានមនុស្សរស់នៅនោះទេ ប៉ុន្តែវាសាកសមជាតំបន់ដាច់ស្រយាល ។

លំនៅឋានក្នុងទីក្រុងត្រូវបានសាងសង់ឡើងបែបសាមញ្ញៗ, មានអគារខ្ពស់ៗជាច្រើននៅតាមមាត់ទន្លេ និងមានពលរដ្ឋរស់នៅសរុបចំនួន៤៥ម៉ឺននាក់ ។ រីឯមូលហេតុធ្វើឱ្យ Yanjin ជាប់ចំណាត់ថ្នាក់ជាទីក្រុងតូចចង្អៀតបំផុតលើពិភពលោក គឺដោយសារចំណុចចង្អៀតបំផុតរបស់ទីក្រុងនេះ មានប្រវែងត្រឹមតែ៣០ម៉ែត្រប៉ុណ្ណោះ ខណៈចំណុចធំទូលាយរបស់ទីក្រុង មានប្រវែង៣០០ម៉ែត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAUl-Z3nOUPiPr3Ed0egP8EasB-forWPF3I2VAz5JW1kWDo8pX45Inh8-0U-kktmD9faiVwmSCRRrk2sF4q8RZZ2zyhwm6rU7-m_g4CGrO3ZtWBTfXcsMnS8o85xh-d423i6RBOFohrIVdDGC8nfGRNSFoF7lbGcbtqFzUqazy2xsTbVR7hX-uhNBy89c/s640/photo_2024-06-24_16-44-33.jpg

ចំពោះការធ្វើដំណើររបស់ពលរដ្ឋរស់នៅក្នុងទីក្រុងវិញ គឺពួកគេនឹងប្រើប្រាស់ផ្លូវធំនៅសងខាងទន្លេ ដែលលាតសន្ធឹងស្របគ្នាជាមួយទីក្រុងមានប្រវែងវែងជាច្រើនគីឡូម៉ែត្រ ។ ការធ្វើដំណើរចេញ-ចូលទីក្រុងទៅកាន់ទីក្រុងផ្សេង គឺពួកគេនឹងប្រើប្រាស់ផ្លូវតែ១ខ្សែប៉ុណ្ណោះ ហើយបើទោះជាទីក្រុងនេះស្ថិតនៅសងខាងទន្លេក្តី ប៉ុន្តែក្នុងទីក្រុងពុំមានស្ពានច្រើនកន្លែងសម្រាប់ឱ្យពលរដ្ឋឆ្លងកាត់ទេ ។

ក្រៅពីទីក្រុងមានសភាពតូចចង្អៀតហើយ អ្វីដែលធ្វើឱ្យប្លែកភ្នែកបំផុតនោះ គឺអាផាតមិន ឬអគារជាច្រើនកន្លែងនៅតាមមាត់ទន្លេណានស៊ី គឺបានសាងសង់ឡើងនៅលើបង្គោលខ្ពស់ ដើម្បីការពារទឹកជំនន់ដោយសារកម្រិតទឹកទន្លេឡើងខ្ពស់ ។ ហេតុនេះ អ្នកដែលបានឃើញរូបអគារទាំងនេះហើយនឹងមានអារម្មណ៍ភ័យខ្លាច និងគិតថា អគារទាំងនេះគ្មានសុវត្ថិភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLhgq4PRNeoumRv2UvFgWfQdkpp0kRSTI9D6xw32mBZijSBYxBFOXI33ieVqg3X6kTgKB49GDjoXQyjYMuu5vjxYdoLsOAn5ERRuhgIX9X7aTm-51XYg0Bwg4Qvsx0osD0JTp-ZN_T1GKxEwFoSupPbSadcvtL-ioWXIlvAZr4arTrTXuZqKiC5GcD7aM/s1280/photo_2024-06-24_16-44-48.jpg

ទីក្រុងនេះមានពលរដ្ឋរស់នៅរាប់រយឆ្នាំមកហើយ ហើយបើទោះជាវាមានសភាពតូចចង្អៀតក្តី ប៉ុន្តែពលរដ្ឋនៅទីនេះពុំចង់ផ្លាស់ប្តូរទីលំនៅចេញពីទីក្រុងទេ ។ ហេតុនេះ ពេលចំនួនពលរដ្ឋកើនឡើងកាន់តែច្រើន វាធ្វើឱ្យដីធ្លីក្នុងតំបន់មានកំណត់ និងពុំគ្រប់គ្រាន់សម្រាប់ពលរដ្ឋរស់នៅ ។

វិធីដោះស្រាយល្អបំផុត គឺពួកគេបានសម្រេចចិត្តសាងសង់អគារឱ្យកាន់តែខ្ពស់ជាងមុន ដើម្បីទប់ទល់នឹងកំណើនពលរដ្ឋក្នុងទីក្រុង ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZKmh0aK1QA-iNfE4fBUDDj_B6AsUttCA80IbMVJxqO5yYMzRnY3mWvG4BnTsqaMjhGEsJCLdQGC2yG34uMd4ZQHeVJrqJabBGkwf5aKkGFyQ8f3S_15Gk7C4MQZZaysDxBG1lPMZn3BuvZnjOTIBR3Ha3xxUja88_1CTXKgIiviEOzaOyyLTY6cpXR7I/s1042/photo_2024-06-24_16-44-54.jpg