Home Blog Page 1016

ហេតុអ្វីសត្វស្រមោចអាចដឹងហេតុការណ៍មុនថា មេឃជិតភ្លៀង?

0

តើយើងធ្លាប់ឆ្ងល់ទេថា ហេតុអ្វីចាស់ៗបុរាណចូលចិត្តនិយាយថា ៖ «ថ្ងៃនេះ សង្ស័យតែមេឃជិតភ្លៀងហើយ ពីព្រោះឃើញហ្វូងស្រមោចនាំកូនចៅជញ្ជូនស្បៀងអាហារ និងពងចេញពីសំបុករបស់វា» ។ ចុះសត្វស្រមោចដឹងដោយរបៀបណាថា មេឃជិតភ្លៀង? ហេតុអ្វីទើបវាដឹងហេតុការណ៍មុនបែបនេះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglUlifdNYOQsHsRqefpVrqiaieX1Sl6QEQ7wLmU5wyglVbsHflW0nDtoyzP3fdJRrCGCiLvlgoM36iXcAjkTt2cCJmcRCnGuDVNwWmJ5FHHT5Bd2dvqcMsxye61dJtJLUKWUpIE81_ThMSOu3MEWGwkdiNilzEaBwJ6fK0HcKxR5fvapKxNTMb6ovTRFk/s1024/photo_2024-06-24_10-55-27.jpg

សត្វមួយចំនួនបានដឹងជាមុនថា នឹងមានហេតុការណ៍អ្វីកើតឡើងនាពេលអនាគតដ៏ខ្លីខាងមុខ ហើយស្រមោចក៏សត្វមួយក្នុងចំណោមសត្វទាំងនេះដែរ ។ បើតាមការស្រាវជ្រាវបញ្ជាក់ថា មុនពេលភ្លៀងធ្លាក់ សម្ពាធខ្យល់នៅលើបរិយាកាសនឹងធ្លាក់ចុះបណ្តាលឱ្យឧស្ម័នកខ្វក់ផ្សេងៗអណ្តែតមកលើផ្ទៃដី ពេលនោះ ផ្ទៃដីនឹងមានសំណើមកាន់តែខ្លាំង ទើបសត្វល្អិតផ្សេងៗរស់នៅលើដី ដូចជា ៖ ស្រមោច និងកណ្តៀរ ពុំអាចអត់ធ្មត់នឹងសំណើមរបស់ដី និងឧស្ម័នកខ្វក់បានទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwygVPvXIwqc35e3OVfQsjCUklsOlhSHrAwMuA9vdORJRT61BvxVXqfrCL4b4-LsOLVat1CiPMWqoJSnilti2aqDdvjX7BInBD98GlFSCNA7WPg83Lcqr1SBvl7YJ5hLTjTs3NqoddhTVj4wCYzFr5KqrHmeGOjUq7zf5rYbiwI1zWoJ63R4i-haHavRw/s900/photo_2024-06-24_10-55-40.jpg

នៅពេលមេឃជិតភ្លៀងម្តងៗ ទើបយើងឃើញសត្វស្រមោចនាំគ្នាជញ្ជូនស្បៀងអាហារ ឬពងចេញពីសំបុករបស់វាទៅរកទីកន្លែងថ្មី ដើម្បីគេចពីសំណើម និងឧស្ម័នកខ្វក់នៅលើដី ។ ហេតុនេះ ទើបចាស់ៗបុរាណជឿថា ថ្ងៃនេះ មេឃជិតភ្លៀង ប៉ុន្តែមិនមែនមានន័យថា ភ្លៀងនឹងធ្លាក់គ្រប់ពេលវេលានោះទេ ។

គេចាត់ទុកថា ស្រមោច គឺជាសត្វមួយប្រភេទអាចដឹងហេតុការណ៍មុន បើពុំដូច្នោះទេ ពួកវានឹងងាប់ដាច់ពូជដោយសារទឹកជំនន់មិនខាន ។ តាមឯកសារស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្របង្ហាញថា ស្រមោចបានចាប់កំណើតនៅផែនដីរាប់លានឆ្នាំមកហើយ ។ រីឯមូលហេតុធ្វើឱ្យវាអាចបង្កើតកូនចៅរស់នៅមកដល់បច្ចុប្បន្ន ដោយសារវាជាសត្វវិវត្តន៍ខ្ពស់ ទើបវាអាចសម្របខ្លួន និងរស់នៅទីកន្លែងផ្សេងៗដែលមានអាកាសធាតុផ្លាស់ប្តូរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqmZywrgAhJawoynwI-NZq4TzIVJfxXQHotEouQsTH_WNLXZIXc5gx09v-1ceCxe-3OAKjz1lMiIC1vaXDxTQW891-mMBzW4JLvqJ12MeBW_f8WyJYxnFIFMJjNJ_ahq5MgmAelOHzgJf1R_AaOlyvIsbVJGq7zqqRCpVy2vqbs3wPt3gVG8dQVCbRGLc/s602/main-qimg-a8fe0f692477092bbab9414a2019f31b-lq.jpg

ហេតុនេះ អ្នកស្រាវជ្រាវចាត់ទុកថា សត្វស្រមោចជាភ្នាក់ងារព្យាករណ៍អាកាសធាតុដ៏ល្អ ពីព្រោះពេលវាជញ្ជូនពងទៅកាន់ទីកន្លែងខ្ពស់បង្ហាញថា នៅកន្លែងនេះនឹងមានភ្លៀងធ្លាក់ខ្លាំងមិនខាន ។ ស្រមោចអាចដឹងពីសំណើមក្នុងអាកាសធាតុ និងការផ្លាស់ប្តូរសារធាតុគីមីក្នុងសណ្ឋានដីបានល្អ ។

អ្នកស្រាវជ្រាវនិយាយថាថា មានស្រមោចចំនួន១៥.០០០ប្រភេទ រស់នៅតាមតំបន់ផ្សេងៗរបស់ផែនដី លើកលែងតែតំបន់ប៉ូលប៉ុណ្ណោះ ។ គេទទួលស្គាល់ថា សត្វស្រមោចឧស្សាហ៍ព្យាយាមធ្វើការជាក្រុម និងមានវិន័យខ្ពស់បំផុត ។ ជាទូទៅ គេពុំធ្លាប់ឃើញស្រមោចដើរខុសជួរទេ ហើយពួកវាអាចជញ្ជូនវត្ថុផ្សេងៗធ្ងន់ជាងទម្ងន់របស់វា រហូតដល់៥០ដងឯណោះ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7RHSmdDbsZ9_VuFAZsCMhlBcM5rea8Sh8Cu0cwuXFOSas4hSNf_6nbENzt2qcoV3wVM5vXKUFeCe2DiDk7bI4odk3nvvKWd6xMO2UbdQqw8fK2c5eo1q8GWI3BCWFq2-swany-dW9Xn5H7x4Tpa7HJIp4_-pRs3JIiVbzcO7xX6Z8A57LsM7VeIoJqPQ/s1800/iStock_000031578212_Large.webp

ស្រមោច គឺជាសត្វលះបង់អាយុជីវិតខ្ពស់ ហើយពួកវាតែងតែគិតដល់ផលប្រយោជន៍រួមច្រើនជាងផលប្រយោជន៍ឯកជន ។ ពេលមានទឹកលិចសំបុកម្តងៗ ស្រមោចមួយចំនួនសុខចិត្តទម្លាក់ខ្លួនវាចូលក្នុងទឹក និងចងភ្ជាប់គ្នាយ៉ាងណេន ដើម្បីធ្វើជាស្ពានឱ្យគ្នាវាផ្សេងទៀតដើរឆ្លងកាត់រួចផុតពីទឹកជំនន់ ៕

ភ្នំពេញជាប់ចំណាត់ថ្នាក់លេខ ២ ជាទីក្រុងដែលមានស្តង់ដាររស់នៅខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍

0

ថ្មីៗនេះយោងតាមលទ្ធផលស្ទាបស្ទង់តម្លៃនៃការរស់នៅឆ្នាំ ២០២៤ របស់ក្រុមហ៊ុនប្រឹក្សាពិភពលោកដែលមានអាយុកាលជិត ៨០ ឆ្នាំ Mercer កាលពីថ្ងៃទី២៣ ខែមិថុនា បានឱ្យដឹងថា ទីក្រុងភ្នំពេញជាប់ឈ្មោះជាទីក្រុងដែលមានស្តង់ដាររស់នៅខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍ ដោយជាប់ចំណាត់ថ្នាក់លេខ ២ បន្ទាប់ពីសិង្ហបុរី។ ខណៈទីក្រុងបាងកកប្រទេសថៃជាប់ចំណាត់ថ្នាក់លេខ ៣, ហើយទីក្រុងម៉ានីលរបស់ហ្វីលីពីនជាប់ចំណាត់ថ្នាក់លេខ ៤ និងទីក្រុងហ្សាកាតានៃប្រទេសឥណ្ឌូនេស៊ីជាប់ចំណាត់ថ្នាក់លេខ ៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhW_lvZS2FSoyIwq8Jc-afPg761sml8sO_dctwBAGEtMVizSRZmbJJ2XYSXCPV0CG2F_zjaqcyHZodKx1dOfDrFEGISVZjW_p3gosll_Keso1ixsV6c5i6BMMiJBM50YcxSlR3sotPCETUakxGSThyUfWtTb5RDBEPYEZLz2GFvdqBdtpSoIBrKMny6SJY/s1050/Phnom_Penh_Skyline_January_2022.jpg

យោងតាមប្រភពដដែលនេះបានឱ្យដឹងទៀតថា ទីក្រុងភ្នំពេញជាប់ចំណាត់ថ្នាក់លេខ ២ នៅអាស៊ីអាគ្នេយ៍ និងលេខ ១២៣ នៅលើពិភពលោក ជាទីក្រុងដែលមានស្តង់ដាររស់នៅខ្ពស់បំផុតប្រចាំឆ្នាំ ២០២៤។ ដូច្នេះខាងក្រោមនេះគឺជាចំណាត់ថ្នាក់នៃក្រុងទាំង ១០ ដែលមានស្តង់ដាររស់នៅខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPxqSPeTbsZCbISDcsM9C3Xiu8WU5u5Nk5Nvi4jxXNBuANjPd6gK8__VcKiBFs_WZNd6KlIjPz7zbJQz_T6MdnKDBwesQvDabqKZbuObAyNCvGiPzJIh1RmqcQjq_4EoJGKkTL6naLVnzJZcdAZsK3HE5HIJRHw5N7V0tIKC781wF7YPk5mK884Y6ISf4/s800/Phnom-Penh_-2020_(CC__BY-SA)Maharaja45210103-020156.png
១.ប្រទេសសិង្ហបុរី
២.ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា
៣.ទីក្រុងបាងកក ប្រទេសថៃ
៤.ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន
៥.ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
៦.ទីក្រុងហាណូយ ប្រទេសវៀតណាម
៧.ទីក្រុងហូជីមិញ ប្រទេសវៀតណាម
៨.ទីក្រុងយ៉ាំងហ្គោន ប្រទេសមីយ៉ាន់ម៉ា
៩.ទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី
១០.ទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIbBWCVmSAR8umgM2L8AWiUKjDhJGnK-VitrqdHa0uD6Hgnq-DGm0FYPKpYbiI8FV-rtba6Vvep49DKryNlpzDRbT_tOiONpOH5NEWzR1M_EY7e075SM1C7sPp-j9jz4RTNYkFZnLM0G4iEpKAsPSwvwENuKS6S8I4297GdWCwIMGZnjRtGGcqxsLruQE/s2120/phnompenhguide1.jpg

គួរបញ្ជាក់ដែរថា ការស្ទង់មតិតម្លៃនៃការរស់នៅប្រចាំឆ្នាំរបស់ Mercer បានវាយតម្លៃទីក្រុងចំនួន ២២៦ នៅទូទាំងទ្វីបចំនួន ៥ ដោយប្រៀបធៀបការចំណាយលើទំនិញជាង ២០០ នៅក្នុងទីតាំងនីមួយៗ រួមទាំងលំនៅដ្ឋាន ការដឹកជញ្ជូន អាហារ សំលៀកបំពាក់ ទំនិញប្រើប្រាស់ក្នុងផ្ទះ និងការកម្សាន្តនានាជាដើម។ យោងតាមក្រុមហ៊ុន Mercer អតិផរណា និងការប្រែប្រួលអត្រាប្តូរប្រាក់កំពុងជះឥទ្ធិពលដោយផ្ទាល់ទៅលើប្រាក់ចំណូល និងការសន្សំរបស់ប្រជាជន។ ការប្រែប្រួលសេដ្ឋកិច្ច ការកើនឡើងភូមិសាស្ត្រនយោបាយ ជម្លោះ និងភាពអាសន្ននៅក្នុងប្រទេសជាច្រើន ក៏បណ្តាលឱ្យតម្លៃប្រែប្រួលក្នុងតំបន់នីមួយៗផងដែរ៕

ឈ្វេងឈល់ពីទឹកដីចំណាស់មួយក្នុងប្រទេសកម្ពុជា គឺខេត្តបាត់ដំបង ដែលភ្ញៀវទេសចរតែងមើលរំលង!

0

យោងតាមរូបភាពនិងការដាក់បង្ហោះដោយ«មន្ទីរទេសចរណ៍ខេត្តបាត់ដំបង» បានឲ្យដឹងថា បាត់ដំបងគឺជាខេត្តមួយប្រជុំទៅដោយបេតិកភណ្ឌ វប្បធម៌ ប្រវត្តិសាស្រ្ត ម្ហូបអាហារ សិល្បៈ ដងស្ទឹង សំណង់ស្ថាបត្យកម្ម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjio9XDuzL42Em9oB4kPaW8T0CRLSU1fZtS18ruaBLMke8iHYMJmKPKITSgmco9wOH1Rdb4igkp3L90nOleM7ksWCkvwtujVgW6ZN7Md8fwOS8JUI_1lb1urwqmiaBeMpNjd-5G6xXUBxVXsicftyYOVu3R0mBwbrC9HG5aSGGKRBO9e21z2lk550ikGzY/s669/04.jpg

តំបន់សក្តានុពលសំខាន់ក្នុងនិងជុំវិញក្រុងបាត់ដំបងរួមមាន៖ រមណីយដ្ឋានភ្នំសំពៅ រមណីយដ្ឋានប្រាសាទបាណន់ រមណីយដ្ឋានប្រាសាទឯកភ្នំ ការទស្សនាហ្វូងសត្វប្រចៀវ ការជិះឡូរីជើងភ្នំបាណន់ ការទស្សនៈវត្តសម័យលោកម្ចាស់ សំណង់សម័យអាណានិគមបារាំង សម្ធិផលសម័យសង្គមរាស្រ្តនិយម ការទស្សនាចង្វាក់ផលិតកម្មអំពីផលិតផលដោយដៃដូចជា៖ស្រាស នំបញ្ចុក សង្វាក់ ណែមត្រី សំបកណែម ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtStYkzY1Nt8_NDyiQNpChYMXBTGKYfhb2ZAR2mNimDMLzhZK766oII-bDgJtEqWCY_5ve8dKLnn2iuVlCHy31LfIvsBCPI6RrkHe8edxVhwW4LIAAWhYTodRK_Dy-Y4sPsqq4gilOU4PpwE7NnTpQYr66fz6x-kfrc9zIgRKOsbMC5IfFM6Hkqe7I1sk/s785/battambang-007.jpg

ចំពោះតំបន់អេកូទេសចរណ៍និងកសិទេសចរណ៍ក្នុងខេត្តនេះវិញ រួមមាន ស្រុករតនៈមណ្ឌល ស្រុកសំឡូត ដែលមានសក្តានុពលអេកូទេសចរណ៍យ៉ាងល្អឯក និងស្រស់ត្រកាល បូករួមទាំងកសិទេសចរណ៍ ដែលរំលេចចេញជាទេសសចរណ៍ព្រៃព្រឹក្សា ចំការដំណាំយ៉ាងខៀវស្រងាត់ និងទេសចរណ៍ទឹកធ្លាក់ ខ្សែទឹកបង្កើតបានជាតំបន់ទេសចរណ៍យ៉ាងទាក់ទាញ ដែលសំខាន់រួមមាន៖ ទឹកធ្លាក់អូរជាំ ទឹកធ្លាក់តាតោកអូរក្រូច ទឹកធ្លាក់បរឡាង ភ្នំកំពូល អូរតង ចំការស្វាយជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVPpy3ZN5MJu6tBPdJWTMYEpugMusSAFQzWiob9IwqGsRDPFEXT6UoSy8PPsybq7tWuScNM_kt1QucMk6-RJ9p8V5XvG3PQLtMy3Di1uhVshON4BuVcqKfeyTnY43WFNY_hrjf11wSGGV6-V0WIr-Ik4pBCPzDDP0PJjoO83mScY_afUH1XWBv5XyJTc4/s640/1624706488wpojv-1618213022.jpeg

បាត់ដំបងក៏ជាខេត្តមួយជាប់នឹងបឹងទន្លេសាប ដែលតំបន់នៅជុំបឹងទន្លេសាបនៃខេត្តនេះរួមមាន៖ស្រុកសង្កែ ស្រុកឯកភ្នំ ជាតំបន់ដែលមានសក្តានុពលទេសចរណ៍តាមផ្ទៃទឹកដ៏ទាក់ទាញបំផុតដូចជា៖ ដងស្ទឹងសង្កែភ្ជាប់ទៅបឹងទន្លេសាប តំបន់បាក់ព្រា ព្រែកត្រប់ ព្រែកទាល់ សំបុកសត្វអូសទូក សំបូរទៅដោយទេសភាពព្រៃលិចទឹក សត្វស្លាប តំបន់អភិរក្សពូជត្រី ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNncsQ03TKFdpQ_q5BNaAFMyYjaz5gECYJ0hMD955CfSWjdhCzj71-ow9oczzqYD3A4H_ynsMayHSNDAgW85YWX9BqGhXcfN9YqhEMF8mji6xJXgMYDGu4QA8mzSwErVLgTMsRt-tA13TnmXSx8GsTuo0iqDjnCIez-Kpeh6ZtrpfQM92De4WHrwChuY0/s990/buddha_statues_on_phnom_sampov_mountain_in_battambang_province_are_seen_earlier_this_month._facebook.jpg

រីឯតំបន់ទេសចរណ៍ជនបទនិងកែច្នៃក្នុងខេត្តនេះ៖ រួមមានស្រុកមោងឬស្សី គាស់ក្រឡ រុក្ខគិរី ដែលមានសក្តានុពលទេសចរណ៍ជនបទ និងកែកែច្នៃ វាលស្រែ យ៉ាងច្រើនអនេច ទំនប់ទឹកបាសាក់ ទំនប់ទឹកដូនទ្រី វាលបឹងឈូក ប្រឡាយទឹកខ្វែងខ្វាត ពាសពេញវាលស្រែខៀវខ្ចី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjO4B5QIPLebWOk2SA_BF1yiAtkYg_jL-9wY3svYmSOgMzde7HU9LtXcukom09GLcC-RyoizZUnQF78ItfkATE-NwRDteky7scix7C2fhhA9fTvbLXZHyY15sAxj3bPRiBp7gsP_6-0e_o3-DhxkIAQT77NbsrgxhUGkt9plNjeQMMunmQ4yFu78aKcP_E/s850/located_in_battambang_provinces_banan_district_along_national_road_57_phnom_sampov_consists_of_many_mountain_caves_attracting_tourists_from_around_the_world._but_their_natural_beauty_today_con.jpg

គួរបញ្ជាក់ថា ស្រុកមួយចំនួននៅក្នុងខេត្តបាត់ដំបង គឺមានព្រំប្រទល់ជាប់ជាមួយព្រះរាជាណាចក្រថៃ ដែលរួមមានស្រុកសំឡូត ស្រុកកំរៀង ស្រុកភ្នំព្រឹក ស្រុកសំពៅលូន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWbYDf9YettSE3-pcABcUNEBsp3T_5zeC7soX95jG9PYj-fNEgweIAzlFse3tUiAjSwZIsahWOzvnfTGCkuFAdyAzQ1T9Ad85mpm2YtexNUHdJndUt7yvmta17bTZ6HSFYZnQC6m8qxJUrwfjf427LM5AlG2ot0CnMWrf_O62XjRRFoaHaSx7iXZSNHLw/s800/Peregrine-Adventures-cambodia_battambang_village-countryside.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEii2tc95nKRGnl1GOgOTiP-oqZCw0ktgI1bCrudR4fz6eS7udvg0c0ox7aHkLmjyQRjyqbbuOgWUAX-05Mwa3D_yl1RYW1mQBA6NUxTisizaZm_3UyxSv7JLSGWUhDHvb1RWI3qBMnhruoO-bg1oUZOI7-OnssBnlVvgriQHue9Ru1CwDlV41eHcUcmlkE/s1200/pharnat-battambang-market.jpg

ខែក្រោយ! រដ្ឋាភិបាលកម្ពុជា-ចិន នឹងសម្ពោធដាក់ផ្លាកឈ្មោះផ្លូវ”មហាវិថី ស៊ី ជីនពីង” ជាផ្លូវការ

0

កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ សម្តេចធិបតីហ៊ុន ម៉ាណែត និង លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន បានប្រសិទ្ធនាមផ្លូវខ្សែក្រវាត់ក្រុងទី៣ ដោយកំណត់ឈ្មោះជា “មហាវិថី ស៊ី ជីនពីង” យកឈ្មោះតាមប្រធានាធិបតីចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNtPY0G3EA4-pdDR-LD6-y19RvW1rmAZKJ29V76SbNyhWK-iQB2RYqDRu1DWTf8q8fhP30TyBLa2Cu2epHifj2Yc-XuGAhiok8ExshI032Fw0L97lshIn-noyxMlBgjUjq5PFwZAyQ5Sun8UfSpiykyJ7twDn2S7Zot1sQodVz_tsJEpTe2hPMFZu_xVs/s1280/6512bd43d9caa6e02c990b0a82652dca-47.jpg

មហាវិថី ស៊ី ជីនពីង ស្ថិតនៅចន្លោះផ្លូវជាតិលេខ៤-ផ្លូវជាតិលេខ១ ដែលមានប្រវែងសរុបជិត ៥៣គីឡូម៉ែត្រ ចាប់ផ្តើមពីផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៤+១០៥ ស្ថិតក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ភ្ជាប់ទៅកាន់ផ្លូវទំនប់កប់ស្រូវ ផ្លូវជាតិលេខ៥ ស្ពានឈ្នះឈ្នះ មហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ៦ ហើយនឹងប្រែក្លាយទៅជាផ្លូវក្រវាត់ក្រុងដ៏ធំ និងទំនើបថ្មីមួយសម្រាប់បម្រើឱ្យវិស័យដឹកជញ្ជូនរវាងរាជធានីភ្នំពេញ តភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៦ លេខ៥ លេខ៤ លេខ៣ លេខ២ និងផ្លូវជាតិលេខ២១ ដោយឆ្លងកាត់ទន្លេបាសាក់ និងកោះអន្លង់ចិន មកបញ្ចប់ត្រឹមផ្លូវជាតិលេខ១ ត្រង់ចំណុចគីឡូម៉ែត្រលេខ ២៤+៨៤០ ស្ថិតក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjr_TIvPDEnjOsWf43V4gT9FNpFpGVbpxO7kXlxUiUOEoQjgtc-Wa4R3vgckw_eR5GxVIX4VqKmfHBvyFy03qG4YbbKangzzR1mtpOJaXYgGpW03pRvHcijuNJoRzsmV7VPwXIipM-GpR3Wtncy2GqK0acaiaYwYZfpyOgPgz2DePHfcvWRvZMq5snPDxI/s1280/d3d9446802a44259755d38e6d163e820-46.jpg

ផ្លូវនេះនឹងត្រូវដាក់លើផ្លាកឈ្មោះនាខែក្រោយជាផ្លូវការ ចំថ្ងៃខួប៦៦ឆ្នាំនៃទំនាក់ទំនងប្រទេសទាំងពីរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiEhbAbHqsJsQxLme32ovKE9HMJgtIsoeiYg-VD55kxLYwvhkEBl2SM_PGuMk6dFqtDkV7LGI36Rp290NhR6VA2g_2wDMU0ssjuW5TlLGS7RK3mCkeEOo1e4DpLNIqu7zotW-1aGxZns1sWhoMvmz6vphJPeaqOVwo1FvspDhgg-PM_-Y6jRQ668evmHo/s1280/45c48cce2e2d7fbdea1afc51c7c6ad26-7.jpg

រកផ្លូវវៀង! ថ្ងៃសុក្រសប្តាហ៍នេះ នឹងមានការបិទផ្លូវពីស្តុបជលផល ដល់ស្ពានអាកាសក្បាលថ្នល់

0

នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ០៦:៣០នាទី គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជានឹងរៀបចំប្រារព្ធពិធីមីទ្ទិញអបអរសាទរខួបលើកទី៧៣ នៃថ្ងៃបង្កើតគណបក្ស ប្រជាជនកម្ពុជា នៅវិមាន៧មករា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញនឹងបញ្ចៀសចរាចរ ចំពោះយានយន្តគ្រប់ប្រភេទ លើកំណាត់មហាវិថីព្រះនរោត្តម (ចាប់ពីស្តុបផលផល ដល់ស្ពានអាកាសក្បាលថ្នល់ និងបរិវេណជុំវិញទីតាំងប្រារព្ធពិធី) នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង០៥:០០នាទីព្រឹក រហូតដល់បញ្ចប់កម្មវិធី។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាប យោគយល់ អធ្យាស្រ័យ និងបញ្ចៀស ការធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវខាងលើ តាមកាលបរិច្ឆេទដូចបានជម្រាបជូនដោយអនុគ្រោះ។ ផុតរយៈពេល ហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឱ្យធ្វើចរាចរជាធម្មតាវិញ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOJ9nOnp9BRLC-wEk56gxpNt0OrCXDYan0suJwncVzlXlBBmWaY-ID2TStSCIlbjhJJ-qbTipqCSpfHdVX5nQKlgrXgdH6DbUlzd1NYIKvbf033BDhvJuu5yT0247cPKvWg7UhY1skXmElR9l3WpS65uYFPsu5z6T0hgehCJ36If9Ikr0vrwSWQTwpeqA/s1280/448803831_875219467980010_7937373630751000799_n.jpg

ក្រសួងអប់រំ ប្រកាសប្ដូរឈ្មោះ សាលាបឋមសិក្សា “វត្តបូព៌”

0

សាលាបឋមសិក្សា “វត្តបូព៌” ជាសាលាមួយដែលមានភាពល្បីខ្ទរខ្ទារដាច់គេទូទាំងប្រទេស ទាំងវិន័យ សណ្ដាប់ធ្នាប់ បរិស្ថាន គុណភាពការបង្រៀន និងគ្រប់បែបយ៉ាងល្អឥតខ្ចោះ ឥឡូវនេះត្រូវបានក្រសួងអប់រំ ប្រកាសប្ដូរឈ្មោះ សាលាបឋមសិក្សា “វត្តបូព៌” ទៅជាសាលាបឋមសិក្សា “វត្តរាជបូណ៌” វិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfA5Qf603XzRpaShIwvF6DcNCwSWqbYOCYAoFq98v9Z9nGwAjz0s215LzBGUEf2Bxr9_QrcgbbqdNFit-9zlqlSE8rehCKUhic8gqj9vft1P8UL-TG-X_n6UBEmLbYzGzSyzlTiaajk-Xhny6L6_x6ku63Bfgpy7yAtlFedhLuZQUSHhznd8oJ30IPFLo/s1280/376630651_794475879352859_7842649280101717441_n.jpg

ពាក្យ “សាលាបឋមសិក្សា វត្តរាជបូណ៌” នឹងត្រូវចាប់ផ្តើមប្រើប្រាស់ក្នុងឆ្នាំសិក្សា២០២៣-២០២៤ នេះតទៅ ដោយមូលហេតុនៃការផ្លាស់ប្តូរមិនត្រូវបានក្រសួងបញ្ជាក់ឱ្យដឹងនោះទេ។

បើតាមលោក ពឹង គិមឆេន នាយក”សាលាបឋមសិក្សា វត្តរាជបូណ៌” បានលើកឡើងថា៖”ទម្រាំតែអាចធ្វើឱ្យសាលាមានដំណើរការល្អប្រសើរ រហូតមកដល់ពេលបច្ចុប្បន្ន លោកត្រូវជួបប្រទះព្យុះធំៗជាច្រើន ហើយក៏បានធ្វើកំណែទម្រង់ជាច្រើន ជាពិសេសផ្ដោតទៅលើសណ្ដាប់ធ្នាប់ វិន័យ និងចក្ខុវិស័យសំខាន់ៗរបស់សាលាបឋមសិក្សានេះ”៕

 

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfA3UzWDU66aAy9m04E9RQhuSYiOOs35hO8Rb7FjMUZgwQR7Q8I6lEMeW38GAd3if7F9jaJj5F4PuZ6pXh_9VzzqBvcVufLsYp9idhkr87ZwR7ajlHfVGM9haJHfvdJsy3E1ObQmQHWq-rOuha4pqT8oEVdj1YbaNwmwNwJBatJAiXIO_Jnm-iBnQPvoA/s1280/photo_2024-06-22_13-08-35.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEht5Y7-FuQ0IquNHrHD6TN1AVlEPOhJ_lkjKzKk6G81qGlV_CtYXRkBXPA5bbcZcCcQSTmFpDi_WCmK2zZOlgNs9ULEBRIuPO2BuZaEq922QAJqDtDQxqVM-OI-YmBM-Ms8WobOgkRU6JzD_mlNcSeZ8EqSTgf374tJLOR5vDY_MWs79oAPyYbTVJnixkY/s2048/448465143_772092331793136_5873177352442750713_n.jpg

 

អតីតតារាសម្តែងជើងចាស់ TVB វ័យ៧៤ឆ្នាំរូបនេះកំពុងរង់ចាំមិត្តស្រីចេញពីគុ.កជាប់ទោស២៥ខែដើម្បីរៀបការ

0

យោងតាម St Headline នៅក្នុងសវនាការកាលពីថ្ងៃទី១៩ ខែមិថុនា Chris Wong ជាមិត្តស្រីរបស់ លោក Lee Lung Kei អតីតតារាសម្តែងជើងចាស់ TVB ត្រូវបានកាត់ទោសឱ្យជាប់គុក ២៥ខែពីបទឧ.ក្រិដ្ឋក.ម្មចំនួន ៧ រួមទាំងការប្រើប្រាស់ឯកសារក្លែងក្លាយ ការផ្តល់ព័ត៌មានក្លែងក្លាយដើម្បីដាក់ពាក្យចូលហុងកុង និងស្នាក់នៅហួសពេលកំណត់។ នៅក្នុងតុលាការនាងបានសារភាពថាបានប្រព្រឹត្តបទឧ.ក្រិដ្ឋហើយបានទទួលយកការកាត់ទោ.ស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0x6kO0MW0cPOAiTxUH_NBe10KOXTiEi0NB-QcHxs5ToqmAPS5Tbn83SnBAD0SJiECEEDByw68E5p67ke0N5ZGKRvnz2jCBupeoSi_L_EcNm6rSK_grWYYHg01vqE0oyLWqDsvLPvszs0ZDGCXzjf5GAfDzs77tNNlFVszeT26S7xT2iAJQ5C5gCR7a5U/s1024/image_2024-02-22_11-58-23.png
បន្ទាប់ពីចេញពីតុលាការ លោក Lee Lung Kei បានយំ ហើយនិយាយថា លោកមិននឹកស្មានដល់ការកាត់ទោសធ្ងន់បែបនេះទេ។ ទោះបីជាយ៉ាងណាលោកនិងមិត្តស្រីទាំងពីរបានយល់ព្រមមិនប្តឹងឧទ្ធរណ៍។ តារាសម្តែងជើងចាស់រូបនេះបាននិយាយថា៖ «ខ្ញុំនឹងចាំនាងចេញពីគុករៀបការ ខ្ញុំនឹងទៅគុកទៅលេងនាងរាល់ថ្ងៃ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZN5HoOx1c2qFud2BvVOc7_vujk8owIrnMIO7jkU_ZVVbBbdYa6BGCCH4TtLdO7X3tlpOj5YSR6E3JyqBcxVsywOTdxc3sSYJEPmBRmr7BKVc9jp7qA6ZR5Y6IQtecwfjQhn5fuMzHLI1isdPDBkie49_Lv454kDAmxJCD_rDiWcQ2bJJdez4GxyX8ltg/s960/image_2024-02-22_11-58-22.png

Chris Wong វ័យ៣៧ឆ្នាំត្រូវបានចាប់ខ្លួនកាលពីខែកុម្ភៈ។ យោងទៅតាមការស៊ើបអង្កេត នាងបានប្រើប្រាស់សញ្ញាប័ត្រសកលវិទ្យាល័យក្លែងក្លាយពីសាលារៀននៅសហរដ្ឋអាម៉េរិក នៅពេលដាក់ពាក្យសុំចូលជាអាទិភាពក្នុងទីក្រុងហុងកុង។ ក្នុងរយៈពេល ៤ ខែកន្លងមកនេះ Lee Lung Kei បានលុបចោលការងារជាច្រើន ដើម្បីផ្តោតលើការមើលថែមិត្តស្រីរបស់ខ្លួន។ ស្ទើរតែរាល់ថ្ងៃ លោកបានទៅពន្ធនាគារ ដើម្បីពិភាក្សារកដំណោះស្រាយ និងលើកទឹកចិត្តដល់ស្មារតីដល់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFTBXu4qJrlZb89iM1og2cfWkmzYLkBDmElwOnmxkqSZylcAN-nLyzjecysDmVNuxUiTFqwLYxhikvGAmd2eFhquBnuOZECm-vAusO7S1WyjRNsEC-VTUIHc2k2ptLBmIrzzPjrFGsuy_Z3wjIaszINJC4vUb24BG2QKcL_cXpS10qKzLQEhAFVC5ltOI/s1536/image_2024-02-22_16-46-14.png

គួរបញ្ជាក់ថាអតីតតារាសម្តែង Lee Lung Kei និង Chris Wong បានស្រលាញ់គ្នាតាំងពីឆ្នាំ២០១៨។ ដើមឡើយអ្នកទាំងពីរគ្រោងនឹងរៀបការនៅចុងឆ្នាំ ២០២៣ ប៉ុន្តែដោយសារសាច់ញាតិខាងស្រីទទួលមរណៈភាព ទើបពិធីមង្គលការត្រូវបានពន្យារពេល។ តារាសម្តែងជើងចាស់រូបនេះលេចមុខលើកញ្ចក់ទូរទស្សន៍ហុងកុង ដែលថតឱ្យ TVB តាំងពីទសវត្សរ៍ឆ្នាំ ១៩៨០ ដោយបានលេចមុខក្នុងស្នាដៃល្បីៗជាច្រើនទៀតនៅប្រទេសចិនផងដែរ។ ក្រៅពីការសម្ដែងលោកក៏ជាអ្នកចម្រៀងដូចគ្នា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCckrNCFH0VrOM_Ii4S33jtasM8ie4ZU8Egv80OkrzEo9ySv2PzuAqhH9dz1hmADNrMzV9ihoq794Qdxv2PSntpiN5AJc_MuEkndOQH3ljzUeR_1MqmdjRGTTZqBe8eWKtLNO3TLLvjaBds8l8YxPfMMhuwM6IoYkDjD9PLbcHsUDNkOFaLlwVGLFv8vU/s881/image_2024-02-22_16-46-18.png

ពេជ្រ សូលីកា ក្លាយជាសមាជិកថ្មីសមាគមកាយឫទិ្ធនារីកម្ពុជាដោយបេ្តជ្ញាចិត្តចូលរួមបម្រើសង្គម

0

ក្នុងពិធីសច្ចាបញ្ចូលសមាជិកា-សមាជិកថ្មីលើកទី៣០នៃសមាគមកាយឫទ្ធិនារីកម្ពុជា ចំនួនជាង៣០០០នាក់កាលពីកន្លងមកនេះក្នុងនោះក៏មានតារាចម្រៀងដ៏ល្បីឈ្មោះ ពេជ្រ សូលីកា ជាសមាជិកថ្មីផងដែរ។ ជាមួយគ្នានេះតារាចម្រៀង ពេជ្រ សូលីកា បានបង្ហាញអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំងនិងបានបេ្តជ្ញាចិត្តចូលរួមបម្រើសង្គមជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRQ8viX_aJWluiaFfaGDrucwlxdQZQgVe8bZQlKJYxDf7eQJipZE9weueGyLxU8KfF_eYsnfl9qtnNvitADZ7uLulBTIG9E_KbYheIFDFrrr_lM1pmfxmJdYrZEC1iYVIBM-6WvNEH7RuzeBSCX2qnJt9eYnYnZPCK0vEQ6aU51CCsbqX6QaV9EDnIhtg/s2048/image_2024-06-22_10-28-41.png

នៅថ្ងៃទី២១ មិថុនា ពេជ្រ សូលីកា ម្ចាស់បទ «ផ្កាឈូកកំសត់» បានបង្ហោះរូបប៉ុន្មានសន្លឹកក្នុងឯកសណ្ឋានកាយឫទ្ធិនារីកម្ពុជា។ ភ្ជាប់មកជាមួយនេះ ពេជ្រ សូលីកា បានបញ្ចេញអារម្មណ៍ក្នុងនាមជាសមាជិកថ្មីថា «នាងខ្ញុំពិតជាមានសេចក្ដីរីករាយជាខ្លាំង ដែលបានក្លាយខ្លួនជាសមាជិកថ្មី នៃសមាគមកាយឫទិ្ធនារីកម្ពុជា ក្រោមការដឹកនាំរបស់ស្រ្តីទីមួយគឺ លោក ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលឱ្យនាងខ្ញុំមានឱកាសចូលខ្លួនបម្រើសង្គមជាតិបានខ្លះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYpPfUxwwnj__P-SmNhICO4XANC5cpw9KuhZbMAX3cp0arNeQDW8PSy4DH6V3YbF9TePc-VGWSRTIc_M0HEblDkzwtZnOx_-KaENeHqrVeMV5JNP7e93P8ezSiZb58-l1T-jN1vwnqHF5d-jRq0r8mLcTYkz3oC5Anv9MkgvfCi3o4SZBbc4lvjFZuV1w/s2048/image_2024-06-22_10-28-39.png

គួរបញ្ជាក់ថា ពិធីសច្ចាបញ្ចូលសមាជិកា-សមាជិកថ្មីលើកទី៣០ នៃសមាគមកាយឫទ្ធិនារីកម្ពុជា បានប្រារព្ធនៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ មានចំនួន៣៤២៧នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវទី១នៃកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ព្រមទាំងភរិយាថ្នាក់ដឹកនាំជាច្រើនរូបទៀត។ ការចូលជាសមាជិកនៃសមាគមកាយឫទ្ធិនារីកម្ពុជា គឺជាការចូលរួមផ្តុំកម្លាំងស្ម័គ្រចិត្ត ផ្ដល់នូវចំណេះដឹង បទពិសោធជីវិត ការងារ និងលទ្ធភាពធ្វើការរួមគ្នាដើម្បីជាប្រយោជន៍សម្រាប់សង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvk-wN9YdQuaFA8xqxMbEUBoBmYnyJpe0vpRW3FDlEQfnzxwxMknsppH-qhMlmsGqEFZIFEaZAGsKkIyWTNFf582Vai5BqS1XiKSl2lHH88mxR24Bgn3tZq1wrvF_rtzA22FXj6zYGViT860FSAwnCaIb1TfSIAUuCtSweFM9N_AB2SRZwj3uxNh8wdiw/s1935/image_2024-06-22_10-28-37.png

ការចូលរួមរបស់តារាចម្រៀង ពេជ្រ សូលីកា នេះដែរឆ្លុះបញ្ចាំងឱ្យអ្នកគាំទ្រឃើញថាទោះបីជាបច្ចុប្បន្នរូបនាងមមាញឹកជាមួយការងារសិល្បៈ ត្រូវមើលថែគ្រួសារក្តីប៉ុន្តែ ពេជ្រ សូលីកា មានបំណងចង់ចូលរួមបម្រើប្រទេសជាតិដូចគ្នា។

ដ្បិតបច្ចុប្បន្ន ពេជ្រ សូលីកា លែងមានផលិតកម្មជាខ្នងបង្អែកលែងលេចមុខនៅលើផលិតកម្មរស្មីហង្សមាសក្តី ប៉ុន្តែឃើញថាតារាចម្រៀងរូបនេះមានការងារសិល្បៈជាហូរហែ រួមជាមួយការផ្សព្វផ្សាយផលិតផលផ្សេងៗ។ ចុងក្រោយនេះ ពេជ្រ សូលីកា មានបទចម្រៀងផ្ទុះលើទីផ្សារមានចំណងជើងថា «ផ្កាឈូកកំសត់»បកស្រាយជាមួយប្អូនស្រីមានការស្តាប់ជាង២លានដងនៅលើឆាណែលយូធូបរបស់នាងផ្ទាល់ត្រឹមរយៈពេលជាង២ខែ៕

ឱសថទាំងនេះជួយឱ្យធ្មេញស និងមានខ្យល់ដង្ហើមស្រស់ថ្លា

0

មនុស្សគ្រប់រូប មិនថាប្រុស ឬស្រីនោះទេ សុទ្ធតែប្រាថ្នាចង់បានធ្មេញសភ្លឺថ្លា និងស្រស់ស្អាតជានិច្ច ដើម្បីបង្កើនសម្រស់របស់ខ្លួន។ ជាការពិតណាស់ កាលដែលមានធ្មេញលឿងគឺជាក្ដីកង្វល់របស់មនុស្សគ្រប់វ័យ ព្រោះពេលញញឹមទៅអាចធ្វើឱ្យបាត់បង់នូវភាពស្រស់ស្អាត និងទំនុកចិត្ត។ ទោះបីជាយើងសុទ្ធតែចង់បានស្នាមញញឹមដ៏ស្រស់ស្អាតក៏ដោយ ក៏ការព្យាបាលដើម្បីឱ្យបានដូចបំណងគឺពិតជាមានតម្លៃថ្លៃណាស់ ប៉ុន្តែកុំបារម្ភអី! អត្ថបទនេះនឹងនាំប្រិយមិត្តមកដឹងពីវិធីសាស្ត្រព្យាបាលធ្មេញដោយខ្លួនឯងមួយចំនួន ដែលវាមិនត្រឹមតែងាយស្រួលទេ តែក៏មិនបាច់ចំណាយអ្វីច្រើនដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKVrdJQvQVVsRAcHirI5kK1R_ef1iD307mP4XV5fDUbmzlVkvVvpa5J4xQVXVNHyOIU8XLs6slR8WgkBux-PcN0XuTlvVDeAjACa1xWuyVedMNEAfhcCJ5a96oSgBplb4qw4_5reb2xup7X7XkXIoa4olLepQ9vqsroztiXzgDsehRad5PCBsmBut-STU/s1000/2453121.jpg

១.រមៀត៖ ជាមួយនឹងម្សៅពណ៌លឿងដ៏ទាក់ទាញ មនុស្សជាច្រើនគិតខុសថា រមៀតនឹងធ្វើឱ្យធ្មេញលឿង ទោះយ៉ាងណានេះគឺជាការសន្មតខុស។ រមៀតមានសារធាតុ curcumin ដែលជាសមាសធាតុប្រឆាំងការរលាក ប្រឆាំងបាក់តេរី ក៏ដូចជាអាចជួយកាត់បន្ថយកំណក និងរលាកអញ្ចាញធ្មេញ។ លើសពីនេះវាក៏ជួយធ្វើឱ្យធ្មេញស មានប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាលបញ្ហាមាត់ធ្មេញ ដូចជាការពុកធ្មេញ និងក្លិនមាត់មិនល្អថែមទៀតផង។ ដូច្នេះអ្នកគ្រាន់តែលាយម្សៅរមៀតបន្តិចជាមួយនឹងទឹក ឬប្រេងដូង ដើម្បីបង្កើតជាម្សៅបិទភ្ជាប់ លាបល្បាយលើធ្មេញរបស់អ្នកជាមួយនឹងច្រាសដុសធ្មេញ ទុកចោលពីរបីនាទី រួចលាងទឹកចេញជាការស្រេច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiiKkcxhS5X4iggnFdr7oeY9BdKauxE3zDZoV4ZC2I7jiBdcfEATBsvFw8IVxsJZVsMS_-c65TOhlg9M2RZCxEUmngw3Nd6y3oL-l5LXyDaIUMMk6GJfEMi4Niy0IECOksNDUih1mv75MJloRtibFNEdxg-QtbgvRFfoptK9SFvDez4Z1njoB680VgQJs/s750/image_750x_5e953a4532073.jpg

២.ផ្កាក្លាំពូ៖ ផ្កាក្លាំពូមានផ្ទុកសារធាតុ eugenol ដែលជាសារធាតុមាននៅក្នុងប្រេងផ្កាក្លាំពូ។ ប្រេងរបស់វាមានប្រសិទ្ធភាពប្រឆាំងនឹងបាក់តេរីដែលបណ្តាលឱ្យមានបន្ទះធ្មេញ និងក្លិនមាត់មិនល្អ។ ហេតុនេះអ្នកត្រូវកិនផ្កាក្លាំពូ ទៅជាម្សៅហើយលាយជាមួយប្រេងអូលីវបន្តិចដើម្បីបង្កើតជាម្សៅបិទភ្ជាប់។ ដុសធ្មេញរបស់អ្នកជាមួយនឹងល្បាយនេះ ឬគ្រាន់តែទំពារស្លឹករបស់វាពីរបីនាទីនោះធ្មេញរបស់អ្នកនឹងស មានខ្យល់ដង្ហើមស្រស់ថ្លា។ ការប្រើប្រាស់វាជាទៀងទាត់អាចជួយរក្សាអនាម័យមាត់ រួមចំណែកធ្វើឱ្យធ្មេញសក្នុងរយៈពេលខ្លី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilpfdzustG3eX8X4SCUFJa4PKSMxHOW0JvHFFNCBN2leUoBOTxq6zJL86Qu9iGM64vU_AWad1f9wwHNtqwQkcRhiAUiur3gAW7emCZfZsmyJn3k6bMyy-3Kxw1oehITbokYoWd3lho6uPkCsaAoEQVxHFC5LSl2sYNAQ-MiqhulChAAZgA0v1e6ueTHE0/s500/10523779_692575274125566_6290094626678217499_n.jpg

៣.ស្លឹកម្រះព្រៅ៖ យកស្លឹកម្រះព្រៅមួយបាច់ល្មមទៅហាលថ្ងៃឱ្យស្ងួត បន្ទាប់មកកិនឱ្យទៅជាម្សៅលាយជាមួយថ្នាំដុសធ្មេញដុសធម្មតា។ ម្រះព្រៅមានសមត្ថភាពពិសេសអាចកម្ចាត់ស្នាមលឿងធ្មេញដ៏ល្អ ហើយក៏អាចការពារជំងឺរាក់ស៊ីធ្មេញផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLv6xWmEHHhcynhNV1UJURlakI39ufVexwMVe1dTunJwVV3Cl_No3g5eGv8uP1-XusALd9-7CSv-3VgZLOcaou4_vtaTX5ueyQyiJQB5J45lIwa91j_cqV0OVctDlKa1Cg9B4CNTbpNRs2RbSxnCDbKR594vSOoIcdy1DA2sGAOIN_MRUWYnXETZolPqk/s915/67894_648707521831559_430256903_n.jpg

៤.អំបិល៖ អ្នកអាចយកអំបិលចំនួនមួយស្លាបព្រាតូច លាយជាមួយទឹកក្រូចឆ្មារ រួចដាក់ថ្នាំដុសធ្មេញដែលមានពណ៌សបន្តិចចូលហើយលាយវាបញ្ជូលគ្នា បន្ទាប់មកអ្នកអាចយកម្រាមដៃបៀក រួចយកមកត្រដុសលើធ្មេញ នោះវានឹងអាចសបាន។ អ្នកអាចធ្វើបែបនេះចំនួនម្តងក្នុងមួយអាទិត្យបាន នោះអ្នកនឹងអាចឃើញលទ្ធផលដ៏ល្អបំផុត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIQwNMDS0lOyh-XxvbKAbP6NR1DdGD4f6UW7m2FEYC6Fy6dwvh-fLX-qCkQyAsTEVz1zSdAVLbwWWD2YO3qKcqBamq0-E8mEx_iCxSxQM41mhVsHv2aIaDHRkgxtw3nlJpM40c8bRuaeURH55SGHCtUjGEUeQLpJeVl_5FuLCMCPOlEVre9EdwcpSEstY/s770/TooMuchSodiuml-1051727580-770x533-1_jpg.webp

ខេត្តសៀមរាប ជាប់ឈ្មោះជាទីក្រុងល្អបំផុតនៅអាស៊ីប្រចាំឆ្នាំ ២០២៤

0

ក្នុងនាមជាទ្វីបធំជាងគេ និងមានប្រជាជនច្រើនជាងគេ អាស៊ីគឺមានទីក្រុងជាច្រើនដែលមានលក្ខណៈចម្រុះគួរឱ្យចាប់អារម្មណ៍ ដែលទីក្រុងនីមួយៗផ្តល់នូវបរិយាកាស វប្បធម៌ និងទំនៀមទម្លាប់ខុសៗគ្នា ដោយធានាថារាល់ការទស្សនាគឺជាបទពិសោធន៍ថ្មីជានិច្ច។ យោងតាមគេហទំព័របរទេស Odynovo Tours ដែលបានចេញផ្សាយកាលពីថ្មីៗនេះថា ខេត្តសៀមរាប ដែលមានទីតាំងនៅភាគខាងពាយ័ព្យនៃប្រទេសកម្ពុជា គឺបានជាប់ចំណាត់ថ្នាក់លេខ ៥ ជាទីក្រុងល្អបំផុតនៅអាស៊ីប្រចាំឆ្នាំ ២០២៤។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiqcxeemjXsqJ3rgHc0k2FmBSEwEM9ZVxacShB3I8R1Hskoc8KGauWechfMj1FZhCOLumjpcyQFls9_AB_hbGYgrnBhLL_wS4k3LObrKxuXz5HRMvJB8k7tjNTSgbSWZUvf-6DEu9PKkRabsFFCAB7g2loYlFc1ckL0mp6NA3ZFnatCKqdAzKVz2vj-ZE/s1023/image_processing20190923-4-1vm78qf.jpg

ក្នុងនោះចំណាត់ថ្នាក់លេខមួយ បានទៅលើទីក្រុងតូក្យូ និងពីរបានទៅលើទីក្រុងក្យូតូប្រទេសជប៉ុន ហើយចំណែកចំណាត់ថ្នាក់លេខបីវិញគឺបានទៅលើ ទីក្រុងបាងកក និងលេខបួនបានទៅលើខេត្តឈៀងម៉ៃ ប្រទេសថៃ។ យោងតាមគេហទំព័រនេះ ទីក្រុងល្អបំផុតគឺផ្តោតទៅលើកន្លែងប្រវត្តិសាស្ត្រ ភាពល្បីល្បាញនៃសិល្បៈវប្បធម៌ ជីវិតពេលរាត្រីដ៏រស់រវើក ភោជនីយដ្ឋានល្អ អាហារឆ្ងាញ់ៗ និងជាច្រើនទៀត។ ជាការពិតណាស់ ខេត្តសៀមរាបគឺជាតំបន់ទេសចរណ៍ដ៏សំខាន់បំផុតមួយរបស់ប្រទេសកម្ពុជា ដោយសារខេត្តនេះមានប្រាសាទអង្គរវត្តដ៏ល្បីល្បាញ និងប្រាសាទបុរាណជាច្រើនផ្សេងទៀតបង្កប់ដោយប្រវត្តិសាស្ត្រដ៏ស៊ីជម្រៅ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTpmAqmpGAG1i8subftAKzJ1IkifKHa-_7LSI3xDYbsymIWE1DN_UF6SuHYoRz7iwcXK1fXV4Ynsk-4RAyt_V6VQDW8pin-NVeDHGZydcydGy9TR_2twsSv63pTWgIcmUWUUXd-VKEFEwSOandbkqkTnz_Mqk0oW9Z3d1kQldDS9WINXEVHw58IU5e1LI/s1200/Siem_Reap_City.jpg

ថ្មីៗនេះ ក្រុងសៀមរាបកំពុងប្រែក្លាយរូបរាងជាក្រុងទំនើបតាមរយៈកំណើនសណ្ឋាគារ ភោជនីយដ្ឋាន ហាងលក់ទំនិញ ជាដើមដែលបម្រើឱ្យវិស័យទេសចរណ៍។ នៅក្បែរក្រុងសៀមរាបមានរមណីយដ្ឋានផ្សេងទៀតដូចជារាជធានីអង្គរធំ ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទភ្នំបាខែង ប្រាសាទបក្សីចាំក្រុង ប្រាសាទបាពួន ប្រាសាទភិមានអាកាស ប្រាសាទបន្ទាយស្រី ប្រាសាទតាព្រហ្ម និងប្រាសាទរាប់រយផ្សេងទៀត។ តំបន់សៀមរាបអង្គរគឺជាគោលដៅចម្បងសម្រាប់ភ្ញៀវទេសចរទូទាំងពិភពលោក ហើយក៏ជាតំបន់ដែលសម្បូរទៅដោយសំណង់ប្រាសាទបុរាណតូចធំជាច្រើន ដែលជាទីស្ថានរបស់ពពួកអាទិទេពទាំងឡាយទាំងពួងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjP4L2AG2efesnnVh0znGsmIKqjjpkXybEiTurWOdgsY_3OKcUzX2yGK2iDKaIwtIhvnywzUKd6TIOxR85ed6kpFn1hp-GXejCtCS3n9nOzGmsdQuU11nO8hMssaePfc45HeqROe30XhDWAcH3RXwvieKAa4SFV1gSGudPTHbT2mPwgQaGbH2_hUWe1X_Y/s1400/siem-reap.jpg

គួរបញ្ជាក់ដែរថា ខេត្តសៀមរាបគឺជាខេត្តធំជាងគេទី ១០ នៅក្នុងប្រទេសកម្ពុជា ដែលមានប្រជាជនរស់នៅជិត ១៤ ម៉ឺននាក់។ ខេត្តនេះក៏ជាប់ចំណាត់ថ្នាក់ជាខេត្តមានស្រីស្អាតប្រុសស្អាតច្រើនជាងគេផងដែរ។ ខេត្តសៀមរាបមានទីតាំងស្ថិតនៅក្បែរបឹងទន្លេសាប។ នាពេលបច្ចុប្បន្ន ខេត្តនេះក៏ត្រូវបានគេស្គាល់ទូទាំងពិភពលោកថាជាទីតាំងនៃប្រាសាទអង្គរ ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ ហើយក៏ជាទីតាំងប្រាសាទល្បីៗជាច្រើនទៀតក្រៅពីប្រាសាទអង្គរវត្តដូចជា ប្រាសាទបន្ទាយស្រី ទីតាំងនៃប្រាសាទបេងមាលារបស់អង្គការយូណេស្កូ និងជាទីជម្រករបស់អង្គការយូណេស្កូនៃឧទ្យានជាតិភ្នំគូលែន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLXpjb2xKjKW9Sc5j1p0Tm9dBn9alKA7QEVuh8uyPBeJTMtUtVugPNT4WKZkyloBBZ16RslLmj_PI36UWhW5CHniOxvn9tPxI-xeYN3wP0hhH2lhb5K3xRnbUmAM7voXPMYM_VZM3N3E34rvfkL4NI2AyJ47AkJuH2oZg9jdV-NldQsQrXxRtO2LMwWLU/s3840/70981b9f24e4825958eff982f8e1d2f6.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikFnKGCweBy0ehj3LhHytEJiXylxzXXXHDOKRIushcYWuQ9Tc8dcvyDktCqMQ6RJrSn_L5UYnzeQdxo4GgutmJiLdlv-Bsf1LHc_zXRsZ_T6RhO7AWxnEK7EWlnNradbwmNSGsjKWHm4zLvjHCrEez1qCY8h2ZR3r1eZ7NaQltFtCKFdD7-V5Uyy2Fpe4/s990/topic-6.-tourists-visit-angkor-wat-on-jan-2022-by-hong-menea.jpg