សាលាបឋមសិក្សា “វត្តបូព៌” ជាសាលាមួយដែលមានភាពល្បីខ្ទរខ្ទារដាច់គេទូទាំងប្រទេស ទាំងវិន័យ សណ្ដាប់ធ្នាប់ បរិស្ថាន គុណភាពការបង្រៀន និងគ្រប់បែបយ៉ាងល្អឥតខ្ចោះ ឥឡូវនេះត្រូវបានក្រសួងអប់រំ ប្រកាសប្ដូរឈ្មោះ សាលាបឋមសិក្សា “វត្តបូព៌” ទៅជាសាលាបឋមសិក្សា “វត្តរាជបូណ៌” វិញ។
ពាក្យ “សាលាបឋមសិក្សា វត្តរាជបូណ៌” នឹងត្រូវចាប់ផ្តើមប្រើប្រាស់ក្នុងឆ្នាំសិក្សា២០២៣-២០២៤ នេះតទៅ ដោយមូលហេតុនៃការផ្លាស់ប្តូរមិនត្រូវបានក្រសួងបញ្ជាក់ឱ្យដឹងនោះទេ។
បើតាមលោក ពឹង គិមឆេន នាយក”សាលាបឋមសិក្សា វត្តរាជបូណ៌” បានលើកឡើងថា៖”ទម្រាំតែអាចធ្វើឱ្យសាលាមានដំណើរការល្អប្រសើរ រហូតមកដល់ពេលបច្ចុប្បន្ន លោកត្រូវជួបប្រទះព្យុះធំៗជាច្រើន ហើយក៏បានធ្វើកំណែទម្រង់ជាច្រើន ជាពិសេសផ្ដោតទៅលើសណ្ដាប់ធ្នាប់ វិន័យ និងចក្ខុវិស័យសំខាន់ៗរបស់សាលាបឋមសិក្សានេះ”៕