Home ព័ត៌មានជាតិ ខែក្រោយ! រដ្ឋាភិបាលកម្ពុជា-ចិន នឹងសម្ពោធដាក់ផ្លាកឈ្មោះផ្លូវ”មហាវិថី ស៊ី ជីនពីង” ជាផ្លូវការ

ខែក្រោយ! រដ្ឋាភិបាលកម្ពុជា-ចិន នឹងសម្ពោធដាក់ផ្លាកឈ្មោះផ្លូវ”មហាវិថី ស៊ី ជីនពីង” ជាផ្លូវការ

91
0

កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ សម្តេចធិបតីហ៊ុន ម៉ាណែត និង លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន បានប្រសិទ្ធនាមផ្លូវខ្សែក្រវាត់ក្រុងទី៣ ដោយកំណត់ឈ្មោះជា “មហាវិថី ស៊ី ជីនពីង” យកឈ្មោះតាមប្រធានាធិបតីចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNtPY0G3EA4-pdDR-LD6-y19RvW1rmAZKJ29V76SbNyhWK-iQB2RYqDRu1DWTf8q8fhP30TyBLa2Cu2epHifj2Yc-XuGAhiok8ExshI032Fw0L97lshIn-noyxMlBgjUjq5PFwZAyQ5Sun8UfSpiykyJ7twDn2S7Zot1sQodVz_tsJEpTe2hPMFZu_xVs/s1280/6512bd43d9caa6e02c990b0a82652dca-47.jpg

មហាវិថី ស៊ី ជីនពីង ស្ថិតនៅចន្លោះផ្លូវជាតិលេខ៤-ផ្លូវជាតិលេខ១ ដែលមានប្រវែងសរុបជិត ៥៣គីឡូម៉ែត្រ ចាប់ផ្តើមពីផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៤+១០៥ ស្ថិតក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ភ្ជាប់ទៅកាន់ផ្លូវទំនប់កប់ស្រូវ ផ្លូវជាតិលេខ៥ ស្ពានឈ្នះឈ្នះ មហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ៦ ហើយនឹងប្រែក្លាយទៅជាផ្លូវក្រវាត់ក្រុងដ៏ធំ និងទំនើបថ្មីមួយសម្រាប់បម្រើឱ្យវិស័យដឹកជញ្ជូនរវាងរាជធានីភ្នំពេញ តភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៦ លេខ៥ លេខ៤ លេខ៣ លេខ២ និងផ្លូវជាតិលេខ២១ ដោយឆ្លងកាត់ទន្លេបាសាក់ និងកោះអន្លង់ចិន មកបញ្ចប់ត្រឹមផ្លូវជាតិលេខ១ ត្រង់ចំណុចគីឡូម៉ែត្រលេខ ២៤+៨៤០ ស្ថិតក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjr_TIvPDEnjOsWf43V4gT9FNpFpGVbpxO7kXlxUiUOEoQjgtc-Wa4R3vgckw_eR5GxVIX4VqKmfHBvyFy03qG4YbbKangzzR1mtpOJaXYgGpW03pRvHcijuNJoRzsmV7VPwXIipM-GpR3Wtncy2GqK0acaiaYwYZfpyOgPgz2DePHfcvWRvZMq5snPDxI/s1280/d3d9446802a44259755d38e6d163e820-46.jpg

ផ្លូវនេះនឹងត្រូវដាក់លើផ្លាកឈ្មោះនាខែក្រោយជាផ្លូវការ ចំថ្ងៃខួប៦៦ឆ្នាំនៃទំនាក់ទំនងប្រទេសទាំងពីរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiEhbAbHqsJsQxLme32ovKE9HMJgtIsoeiYg-VD55kxLYwvhkEBl2SM_PGuMk6dFqtDkV7LGI36Rp290NhR6VA2g_2wDMU0ssjuW5TlLGS7RK3mCkeEOo1e4DpLNIqu7zotW-1aGxZns1sWhoMvmz6vphJPeaqOVwo1FvspDhgg-PM_-Y6jRQ668evmHo/s1280/45c48cce2e2d7fbdea1afc51c7c6ad26-7.jpg