Home Blog Page 1011

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់គោរមងារ “ឧកញ៉ា” ៤រូប

0

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់គោរមងារ “ឧកញ៉ា” ៤រូប តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងនោះ ឧកញ៉ាទាំង៤នាក់នោះរួមមាន៖

១. ឧកញ៉ា ពូ សុធីរៈ
២. ឧកញ៉ា តាំង ទូនសុង
៣. ឧកញ៉ា សំ ប៊ុន
៤. ឧកញ៉ា ឌី បញ្ញាhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_YmyUvqus_kiUkpDBQYSMZ90_E_ren_KEKFFZN9uic41jgl_M__WTvkgJ8Zpyc8hqB9ijByxMcWWIq6ELH8gk2A4VEgRehumY5jxaJmzAj_ZJrTiGUhFpjzR84rbchWNLKwTAl3Rr-QwC-CTfBlfC7iospHlufApYN6v9dQE8lTFerKzcpRTVqRXSG9s/s1243/449066610_887727116724959_6883430027175392368_n.jpg

 

ប្រទេសកាណាដានឹងប្រកាសដំឡើងពន្ធលើរថយន្តអគ្គិសនីរបស់ចិន

0

ប្រទេសកាណាដា ៖ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ប្រទេសកាណាដាគ្រោងដំឡើងពន្ធរថយន្តអគ្គិសនីចិន បន្ទាប់ពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកបានប្រកាសដំឡើងពន្ធនាពេលមុននេះ ។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកាណាដាថ្លែងថា បច្ចុប្បន្ន ឧស្សាហកម្មក្នុងស្រុកកំពុងប្រឈមនឹងបញ្ហាការផ្គត់ផ្គង់រថយន្តលើសលប់ (Over Supply) របស់ចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQrQPG6KIvDRG-yz5SL7QM3YhyphenhyphenmCwaEJrvStDfT4pATZXDo6oOlAZZuuqfr4ety7lZA_DjsIWsSviOacTeq0ojlM-UJVFJBj6hpAZfkpHMp7VOFpIZwslBMiYO5a5XFbNX6jSOdyYoxzs41WrRI4Pvgv8DQsXU2TAjkEFSAx_EvCdXkPVP24caTybIbps/s960/photo_2024-06-26_10-23-22.jpg

សារព័ត៌មានរ៉យទ័ររាយការណ៍ថា កាណាដា គឺជាប្រទេសចុងក្រោយគេ ដែលគ្រោងដំឡើងពន្ធរថយន្តអគ្គិសនីនាំចូលពីចិន ក្រោយពីប្រទេសជាមិត្ត គឺសហរដ្ឋអាមេរិកបានដំឡើងពន្ធរថយន្តអគ្គិសនីចិនរហូតដល់១០០% ។ បន្ទាប់មក សហភាពអឺរ៉ុប (European Union) បានប្រកាសដំឡើងពន្ធរថយន្តអគ្គិសនីចិនបន្ថែមទៀត ស្មើនឹង៣៨% នៅខែមិថុនា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjidTto_Uwekn1mGdd_pGEGrptj9EcIpp3bePgCoDgkjXvn07sPKHpf7oABc_yMA1rmIJPLKFus5GSAGefZ-eatnBwmPVQD-DBkfrqcDGNkuaIR5wS6QaaDU8nIzp4tvbn8eNc2l1FIzU1pzia3i6YGaetwjjkCv3jtsZwpu5_W2P8C9piUUvuSHgU5bzE/s1280/photo_2024-06-26_10-23-28.jpg

លោកស្រី Chrystia Freeland រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកាណាដា ថ្លែងថា ប្រទេសកាណាដាកំពុងតែពិចារណាថា តើគួរតែដំឡើងពន្ធរថយន្តអគ្គិសនីនាំចូលពីចិនឬយ៉ាងណា? ក្រោយពីផ្នែកឧស្សាហកម្មក្នុងស្រុកជូនដំណឹងមកថា ពួកគេប្រឈមនឹងការប្រកួតប្រជែងមិនយុត្តិធម៌ ដោយសារការអនុវត្តគោលនយោបាយផលិតរថយន្តលើសលប់ក្នុងទីផ្សាររបស់រដ្ឋាភិបាលចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0f6c0M8w6gsN7cIT2-uoDi_TUeYefK_iWw07grHStShn-KdljoO3ZTYQFuZkTdGC9hQnzRSHw6VtyoEvpqqcfOdJgPH__YAnvRyafRc562bjSKlIs7XKzy4CgpHm99CtihDlBlBHIS-uY5YCj8f0BNmwCkdhZOhuvGfJtErxFWeHamsho73UvhY6e5H4/s960/photo_2024-06-26_10-23-31.jpg

លោកស្រី Chrystia Freeland បានថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយក្នុងទីក្រុងវ៉ន រដ្ឋអនថារីអូ ថា ៖ «ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនៅចិនតាំងចិត្តផលិតរថយន្ត ដើម្បីផ្គត់ផ្គង់ទីផ្សារពិភពលោកឱ្យសម្បូរហូរហៀ និងធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីទូទាំងពិភពលោក រួមទាំងកាណាដាផងដែរ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRMvEADupD4yG_v9gDRPR1Fj48or0BeqB9qqdfaQUNLzUgTAzN9GdP0ybmvcB081L8k-6DjH1TkDZHae14TYaHBAq9c046dywkfSHjMzBhEMi_jBjr8CAsB8QPiAqVdXQmCg7KTJjK_hFtj3Du-JL4WChvmhbXIATQXYRVvXMvMe2hoeD5DwO7Krvqt_A/s1020/byd-atto-3-electric-car-1-6379730-1683028706699.jpg

ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកាណាដាបែបនេះ គឺចង់បង្ហាញពីក្តីបារម្ភស្រដៀងគ្នានឹងបញ្ហាដែលកើតឡើងនៅសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ។ លោកស្រីបញ្ជាក់ថា រដ្ឋាភិបាលកាណាដានឹងបើកការពិភាក្សាជាសាធារណៈរយៈពេល៣០ថ្ងៃ គឺចាប់ពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ តទៅ ដើម្បីស្តាប់មតិយោបល់របស់ភាគីផ្សេងៗថា តើកាណាដានឹងស៊ើបអង្កេតក្រុមហ៊ុនរថយន្តអគ្គិសនីចិន ដើម្បីឈានដល់ការដំឡើងពន្ធរថយន្តនាំចូលពីចិនឬយ៉ាងណា ៕

រដ្ឋចំណាយថវិការ២៥៧លានដុល្លារ សាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ជំហានទី៣

0

គម្រោងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ជំហានទី៣ ដែលត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃនេះ គ្រោងប្រើថវិកាសរុបចំនួន ២៥៧លានដុល្លារអាមេរិក ។

ចំពោះថិវការទាំងនេះ ២១០លានដុល្លារ ជាប្រាក់កម្ចី ពីទីភ្នាក់ងារ AFD, ៥លានដុល្លារសល់ពីការសាងសង់ជំហានទី១ និងជំហានទី២ របស់ AFD និងការវិនិយោគចំនួន ៤២លានដុល្លារពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwTc63aUk2vwc3VQN_YgJm9GkbL8GsOlStyjeT6ntzO1tUan4C1Ilqj8xII9VtkL0bsNH5Yyfc4vHKnrNq2IaVuTLgYKwMku465kjEs0F2cNbabPJilD80Ep3G5bZTaXHeV4fvU6KqGyxVOth_Dby4eORapgDjCmY9YDeslhjKuVvaP5O2xyVGiXViuZM/s1024/image-672-1024x682.png

រោងចក្រថ្មីនេះនឹងបន្ថែមសមត្ថភាពផលិតទឹកស្អាតចំនួន ១៩៥.០០០ម៉ែត្រគូប ក្នុងមួយថ្ងៃដល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បន្ថែមពីលើសមត្ថភាពផលិតដែលមានស្រាប់ប្រមាណ ៧៨៧ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ។
ហេតុដូចច្នេះ សមត្ថភាពផលិតសរុបនៃបណ្ដារោងចក្រប្រព្រឹត្តកម្មសរុបកើនឡើងដល់ ៩៨២ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgSelA1VjXUCZTnKKvB5py69yh2bqGS6STtdA7Nl_ujFr5kI1p_-aqRcBUSVfU870cbPyUAswxtx_wrWAMZG9V-RgMpOLologpPXNeXmrt5BamRcXzpaghg1FZTq2eeOxY6pTkOzxZnSi_sH7m9NcupjyrG-MeLmvqoj3oDAeadh_aUxsXTYuwlugf0VA/s1280/7b87c82e860e699f713cd9e667e7575b.jpg

ទាំងនេះ គឺជាសមិទ្ធិផលដ៏សំខាន់មួយទៀត សម្រាប់គោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាព (SDG៦) ដោយធានាឱ្យបាននូវការទទួលបានទឹកស្អាត ដែលមានគុណភាព សុវត្ថិភាព និរន្តភាព និងថ្លៃសមរម្យ សម្រាប់ប្រជាពលរដ្ឋប្រមាណជាង ២លាននាក់ នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvBDmCQzerwDJiDZZ2rD2Hmu3k7en2w7DD9tiF8-BzmrdfJg2Xs_kwOLWhSw6z11hlrJ0na21o3E0A6tjPEwvPDUlZ05N-76nQTiNhNH6lRJVdkydsSsJpO7w8YOqLAAU6jCw_cGpH0I8f0yfxDuBIm249WyE8Y-C2p74Q7EHoU6H0oKpWhwnzvQgG8nw/s2002/279253348_4962886337094195_1066331817509210041_n.jpg

ជាមួយនឹងការអនុវត្តដ៏ជោគជ័យនៃគម្រោងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ជំហានទី១ និងជំហានទី២ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បាននឹងកំពុងអនុវត្តតាមរបស់ផែនការមេដំណាក់កាល៣ (២០១៦-២០៣០) ដើម្បីសម្រេចបានសមត្ថភាពផលិតទឹកស្អាតចំនួន ១លានម៉ែត្រគូបក្នុងមួយថ្ងៃ៕

 

តើ 2NE1 អាចវិលត្រឡប់ទៅទ្រលំចាស់វិញដែរឬទេ?

0

កូរ៉េខាងត្បូង៖ ថ្មីៗនេះយោងតាម Koreaboo បានឱ្យដឹងថា សមាជិកទាំង ៤ នាក់របស់ 2NE1 បានកំពុងជួបជុំគ្នាដើម្បីចរចាជាមួយលោក Yang Hyun Suk ដែលជាអ្នកគ្រប់គ្រងផលិតកម្ម YG ក្នុងគោលបំណងត្រឡប់មកកាន់វិស័យ K-pop ជាក្រុមម្តងទៀតវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyoPJptGe4WENhPyYXCb2NizP9oH7hN2IbBQWX7N6FVrL8v3HBSVgZ_KSZnB-IdBYxdcjEcODMNijFyxieLbcWNJ0LqypMPIUBXVp2DGDYJuR7fPljjrkUGh7OCJ5KJZWG00tOhTm_4D88M9YQtX71oLrBhXPTKqabBFqHOy2h3nU2qQdYIjhb8PsqFFU/s693/2ne1.webp

ជាការពិតណាស់ ប្រិយមិត្តដែលជាអ្នកគាំទ្រ K-pop ជាពិសេស Blackjack ប្រាកដជាបានដឹងហើយ សមាជិកទាំង ៤ នាក់របស់ 2NE1 បានបំបែកក្រុមនិងចាកចេញពីផលិតកម្ម YG តាំងពីឆ្នាំ ២០១៦ មកម្លេះ ដោយសារមានរឿងចម្រូសចម្រាសជាច្រើនជាមួយផលិតកម្ម។ ទោះបីជាអ្នកទាំងបួន បានចាកចេញពីផលិតកម្មអស់ជាច្រើនឆ្នាំក្តី ក៏កេរ្តិ៍ឈ្មោះរបស់សមាជិក CL, Sandara Park, Minzy និង Park Bom នៅតែល្បីល្បាញខ្លាំង មិនចាញ់សិស្សប្អូនជំនាន់ក្រោយទេ ហើយនៅតែមានប្រជាប្រិយភាពក៏ដូចជាមានអ្នកគាំទ្រពីសំណាកទស្សនិកជនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFkS2JQiQzUrpgbnAXh6PsT-ZQm5br3Lfu3F_UBtZx94f0illmX0ErPdoc2XH6DXLN36FjRJpK8uQahbPi0xo4QYu4WfHN4p17pF3A0F3YveA2VpsmdzFBHauZs9paYOJYukH3Zgeb7a1KYz5A_y0wLlLXZC4Qrsd3NpFpgmGnszO6M7rFhP22qFk_z8k/s2000/2ne1-reunion-meeting-yg-entertainment-getty.jpg

ទោះជាយ៉ាងណាមានពាក្យចចាមអារ៉ាមមួយបានផ្ទុះឡើងថា 2NE1 អាចនឹងរួបរួមគ្នាជាក្រុមម្តងទៀតក្នុងទ្រនំចាស់សម្រាប់ខួប ១៥ ឆ្នាំរបស់ក្រុមនេះ ដោយលោក Yang Hyun Suk ត្រូវបានគេរាយការណ៍ថា នឹងណាត់ជួបជាមួយសមាជិកទាំង ៤ រូបពាក់ព័ន្ធនឹងការវិលត្រឡប់មកវិញ។ នាថ្ងៃទី២៥ ខែមិថុនា លោក Yang Hyun Suk និងសមាជិក 2NE1 ទាំងអស់ពិតជាបានជួបគ្នាមែន ប៉ុន្តែមិនទាន់មានរបាយការណ៍ច្បាស់លាស់ថា ពួកគេចូលជ្រកក្រោមផលិតកម្មចាស់វិញ ឬយ៉ាងណានោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEic4__i50LLfJ6CKJqkajOFWdAfLSMWIAmjARbMP5fUf2g99mTijqRkwxHCX_Re4cZnWdyCs8PDcAA9mtYyCEgoDa0thEoWqtvyRIUMzHtCgzwDB0QEnx0R_Lane2UYLkYWH_XFX4a5RJIrUi8PoqcqbSI8ZHG97vLMaRX5leqym64b1IHjP7l49SB2rnQ/s1080/aHR0cDovL2ltYWdlLmloZWFydC5jb20vaW1hZ2VzL3JvdmkvMTA4MC8wMDAzLzIxOS9NSTAwMDMyMTk4NDMuanBn.webp

គួរបញ្ជាក់ដែរថា 2NE1 បានបង្ហាញខ្លួនដំបូងក្នុងឆ្នាំ ២០០៩ គឺជាក្រុមចម្រៀងនារី K-pop ដ៏មានឥទ្ធិពលបំផុតក្នុងផលិតកម្ម YG Entertainment។ ក្រុមនេះត្រូវបានគេទទួលស្គាល់ថា ជាក្រុមនារីដ៏ជោគជ័យបំផុតនៅក្នុងឧស្សាហកម្មតន្ត្រីកូរ៉េខាងត្បូង ហើយក៏បានក្លាយជាតារានាំមុខគេផងដែរ។ ប៉ុន្តែនៅឆ្នាំ ២០១៦ ដោយសារមានរឿងផ្ទៃក្នុងជាមួយផលិតកម្ម ពួកគេទាំងបួនក៏បានបំបែកគ្នា ហើយក៏បានចាកចេញពី YG។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRnSeoM6zcvAplcEH1spw-gldDbZdF9eHLlGkCfBTjLAKGJMKteHk7yBtIxhGXID9oqebcCSi0lBIG67BjHHvaAQ8eIYs1_2nOsix0Rr4aIkS7SJ2KX-itkmo3aCNRyDNRIHG6Vh0n0gApVKUQMBUPU7W57lNMhEcIFjJlIHqMNOuMznujnOHwEjfvA_M/s1080/photo_2024-06-26_10-02-07.jpg

ទោះជាយ៉ាងណា បន្ទាប់ពីចាកចេញអស់រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ក្រុមនេះក៏មានបំណងរួបរួមគ្នាវិញក្រោមទ្រនំចាស់ ដោយសារមានហេតុផលពីរ គឺទីមួយ YG នឹងប្រគល់ trademark មកឱ្យ 2NE1 មានសិទ្ធិក្នុងការប្រើប្រាស់ឈ្មោះនេះជុំគ្នា និងទីពីរ trademark នៅក្រោម YG ដដែល ដោយ YG ក៏នឹងមានគម្រោងយក 2NE1 ត្រលប់មកវិញក្រោមការផលិតរបស់ខ្លួនវិញដែរ។ ដូច្នេះមូលហេតុដែល 2NE1 ជ្រើសយក YG ព្រោះផលិតកម្មនេះ ជាអ្នកបង្កើត 2NE1 និងធ្វើឱ្យ 2NE1 មានភាពជាខ្លួនឯង៕

ថ្ងៃនេះ! ក្រសួង​ បើកសន្និសីទសារព័ត៌មានពាក់ព័ន្ធ “ករណីឃា..តក..ម្ម ប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា”

0

នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង៣រសៀល ក្រសួងយុត្តិធម៌ នឹងរៀបចំសន្និសីទសារព័ត៌មានពាក់ព័ន្ធ “ករណីឃាតកម្ម ប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា” ដែលសន្និសីទនេះ នឹងប្រព្រឹត្តទៅនៅទីស្តីការក្រសួង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWte2XewM44u2hmG6cTnbntHmYMxdCfF-iITFqCgHa68lrDKzOrt_nU3IDsmGDQxug2qz5ZGAf7hHuftSnYl6DoPcvw-N_eM6n8tpzlzRWCHo62gZVVxvXGeyAEmZmexxpFbbLm9YmcTkEx32rVtIrZizAuFQfQG0qKKs3Cd36J-b5Mr3HHcOV3Qmgisc/s1280/448701527_886396546858016_529747642875210795_n.jpg

ករណីឃាតកម្មមួយនេះ ត្រូវបានមហាជនធ្វើការវែកញែកពេញបណ្ដាញសង្គម ដែលវាជាអំពើដ៏កាចសាហាវមួយមិនគួរកើតមានឡើងនៅក្នុងសង្គម។

ជុំវិញករណីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសព និងអំពាវនាវឱ្យពលរដ្ឋមានជំនឿទុក្ខចិត្តលើប្រព័ន្ធច្បាប់កម្ពុជា ក្នុងការដាក់ទោសដល់ជនសង្ស័យដែលជាអតីតឧកញ៉ា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSUYPvM-N9GOCMYAE6xS3W2VqNz83EPJq7V-On6XDpuL832xTGnb1TrLNFDWMWHheLHuchGpwn61OM8rrjvB57uEDGVBDVdq7BbbEIw2kvpA4jyfytvmZWjkq4dzDMVXes70D3c8GN8SxPutA59lOx0opZN1fy9Zee4E3tIvdg-CsfeFBpREM3Kgn3lLk/s850/448840478_913703707460627_2809233250942986330_n.jpg

គួរបញ្ជាក់ផងដែរថា នៅរសៀលម៉ោង ៣:៥០នាទី ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានករណីខ្មាន់កាំ ភ្លើងចូលទៅបាញ់មនុស្សដល់ក្នុងបុរី ប៉េងហួតបឹងស្នោរ ដែលបណ្តាលឱ្យគូរស្នេហ៍មួយ បាត់បង់ជីវិត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWiC7yFd9x3WrIlQMckVCzHKDtOfGoMs7DyRjSS83mv7FWVTl-EGOesJEQRUGefFTa4bRvINLXsEw3gTXgwQiL5lPot3j7pyEz3RiuZbvWzBb_fJ61h5sRJLc8lh1Z1rm1o1t1N-qY1B3woVXh5EFpk5C6qKczabv1K6YxfcABwQR6abgmVv5AwLZcsgY/s1279/448813444_913703670793964_3106327349516588526_n.jpg

 

 

ញាក់សាច់! Liu Yifei បានតម្លៃខ្លួនជាង៣លានដុល្លារសម្រាប់ការសម្ដែងក្នុងរឿងថ្មី

0

តារាសម្តែងដើមកំណើតចិន Liu Yifei ត្រូវបានផ្តល់តម្លៃខ្លួន ២៥ លានយន់ប្រមាណ ៣.៤ លានដុល្លារអាម៉េរិកសម្រាប់តួនាទីរបស់នាងជា Huang Yi Mei ក្នុងខ្សែភាពយន្ត «The Tale of Rose» ដែលធ្វើអោយនាងក្លាយជាអ្នករកចំណូលបានច្រើនជាងគេក្នុងខ្សែភាពយន្តនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtQLsPXWsaDk5rIRY8tj6b0r45vpAbvO1frMATyctrg7RnHg-Zw4cnthiASPdvMAHIOEVQELf8opf1myJaTgMT5XEhc3XxXqZGKjwur3IJb9VhR_PZ5I171OroLmmCbMRu7cP5FfL3f6dwgy45Iolj7C2-dUkK0_adikVTKKiIfoBoujMlZ1nJAmejf0Q/s1350/image_2024-06-17_12-08-34.png

Marie Claire Taiwan រាយការណ៍ថាប្រាក់ខែខ្ពស់របស់ Liu Yifei ត្រូវបានសន្មតថាជាវិធីសាស្រ្តជ្រើសរើសរបស់នាងចំពោះតួនាទីក្នុងខ្សែភាពយន្ត និងឋានៈរបស់នាងជាសមាជិកដែលទទួលបានការទទួលស្គាល់បំផុតនៃតួសម្តែង ដែលបង្កើនការទន្ទឹងរង់ចាំសម្រាប់ខ្សែភាពយន្តនេះមុនពេលចេញផ្សាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDvA72uDvCz6wtU9c2qIefrKFk7j17Tk4FYT6YOo6h8BCsnmq8u8tdqury76ZpNnPThx_c5u7UMVmiOYZJ_Bi3toY-9mhm-V0hSU18u9JQfJJAI2uyo4XmQB2OSstxlvklCYd72BNI6vs69qR2suvHBngP3FFoGPEQQvlLSIKmMxgEZfxreW7hVMMLjvM/s800/The-Emotional-Depths-of-The-Tale-of-Rose-Liu-Yifeis-Touching-Portrayal-1.webp

តារាសម្ដែងតៃវ៉ាន់ Wallace Huo (វ៉លឡេស ហ៊ូ) ជាអ្នករកចំណូលបានច្រើនជាងគេទីពីរ ដោយទទួលបានប្រាក់២០លានយន់សម្រាប់ផ្នែករបស់លោក។ ការសម្ដែងរបស់ Liu Yifei នៅក្នុងរឿងថ្មីនេះទទួលបានការសាទរពីក្មេងដែលត្រូវឆ្លងកាត់បញ្ហាប្រឈមជាច្រើន។ ទស្សនិកជនបានរំលេចជាពិសេសការសម្តែងរបស់នាងក្នុងឈុតសម្រាលកូនដ៏រំជួលចិត្ត និងការបង្ហាញពីតួនាទីដ៏ស្មុគស្មាញរបស់នាងភរិយា និងជាម្ដាយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsyeucGxDm9MI8f_qur5jPrLUrm1OCCzLofRpJgiMwZvWlm9jpjs5mqOpJLqdRVJoc_CQZnHLB7zJ3ZeQUV3MpR_m8i74lAyYErQePe9Ek83u-vuum_AwuH4r63Woeu9rRhw5Fcff_8QBkyZsrz1YbUGivF3BS90eYoxPUk_RO2_RTUwqdIMy69HFLAsE/s1080/image_2024-06-12_16-06-37%20(4).png
រឿង «The Tale of Rose» ដែលចាក់ផ្សាយដោយទូរទស្សន៍កណ្តាលចិន (CCTV) រម្លឹកពីជីវិតរបស់ Huang Yi Mei ដែលជាស្ត្រីមកពីគ្រួសារមានចំណេះដឹង ខណៈពេលដែលនាងស្វែងរកទំនាក់ទំនងស្នេហាសំខាន់ៗចំនួនបួនដងជាមួយតួប្រុសក្នុងសាច់រឿងនេះចំនួន៤នាក់។

តារាសម្តែងវ័យ ៣៧ ឆ្នាំ បានក្លាយជាមនុស្សល្បីល្បាញដំបូងគេបន្ទាប់ពីការចេញទូរទស្សន៍ដំបូងរបស់នាងក្នុងឆ្នាំ ២០០៣ ជាមួយនឹងរឿង «The Story of a Noble Family» ។ នាងបានប្តូរទៅថតភាពយន្តក្នុងឆ្នាំ ២០០៨ ហើយចាប់តាំងពីនោះមកបានបង្កើតអាជីពដ៏លេចធ្លោទាំងក្នុងវិស័យភាពយន្តចិន និងហូលីវូដ។ បើតាម St Headline បានឱ្យដឹងថាទ្រព្យសម្បត្តិរបស់ Liu Yifei មានលើសពី ១.២៣ ពាន់លានយន់ ប្រមាណ១៧០លានដុល្លារ។ នាងមានផ្ទះវីឡាដ៏ធំនៅទីក្រុងប៉េកាំង ប្រទេសចិន និងវីឡាមួយនៅអាម៉េរិក៕

Lisa ក្លាយជាតារា K-pop មានអ្នក Follow ទិកតុកលឿន វ៉ាដាច់ Rosé និង JungkooK

0

Lisa សមាជិកក្រុម BLACKPINK ពិតជាតារាដែលមានឥទ្ធិពលជុំវិញពិភពលោកពិតៗដែលបង្កើនកំណត់ត្រាម្តងហើយម្តងទៀត។ ថ្មីៗនេះ តារាចម្រៀងរូបនេះបានចូលរួមក្នុងវេទិកាដ៏ពេញនិយម TikTok និងទទួលបានអ្នកតាមដាន១០ លាននាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃ ដោយយកឈ្នះកំណត់ត្រារបស់តារា K-pop កំពូលៗជាច្រើនទៀតដូចជា BTS, Jungkook រួមទាំង Rosé ជាសមាជិករួមក្រុមនិងសិល្បករជាច្រើនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgq5FpSlAv-xzITgemLuCI7P79PswN9ks4cI9GrigWwXVGqBBgWxB98-RwZa_POuK_aPAlY9wzJ-w1DSWZyU5XoLMrlOcYixRl6vb52iT3fiLKrBHCL736iIDAYusaBYeesjA4tUy0AUIcrVwRJqB3R7_E-hDvLLH6tu-j9Uf8lDrI0jmO51aTms9yMQxg/s1534/image_2024-06-24_09-26-32%20(2).png

កំណត់ត្រាថ្មីរបស់ Lisa សមាជិកក្រុម BLACKPINK គឺទទួលបានអ្នក Follow TikTok ដល់ទៅ ១០លាននាក់ក្នុងរយៈពេល១៦ ថ្ងៃបន្ទាប់ពីការបើកគណនីផ្ទាល់ខ្លួនរបស់នាង កាលពីថ្ងៃទី២៣ មិថុនា ដែលធ្វើឱ្យនាងក្លាយជាតារា K-pop លឿនបំផុតដែលអាចធ្វើដូច្នេះបាន។ មិនត្រឹមតែតារា K-pop ទទួលបានសមិទ្ធលឿនបំផុតប៉ុណ្ណោះទេថែមទាំងជាតារាអាស៊ីលឿនបំផុតដើម្បីសម្រេចបាននូវស្នាដៃនេះនៅក្នុងប្រវត្តិសាស្រ្ត TikTok ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPP8A1V3TbpMFhVrZG_UehHlg31wbRFng9StAtdZXYjl5rFpPwveVTUH2F9_r-CkplGrjEODdidzXpTjrOvx2VOxoBPwyH61n6N6yy_ObncaCmnMr35_2cIN60k73fQ5SRuQwNBubfsWGFx5o2-hQ9lIc06-Gewwr6qrOAzlIQcKfCaAplA8IqsxEV3x0/s750/1-jpeg-1707646490-6446-1707646527.jpg

ទន្ទឹមនឹងនេះ ជាមួយនឹងកំណត់ត្រាថ្មីនេះ Lisa បានវ៉ាដាច់មិត្តរួមក្រុមរបស់នាងគឺសមាជិក Rosé ដែលបានឈានដល់ចំនួនអ្នកតាមដានច្រើនជាងគេក្នុងរយៈពេល ១៩ ថ្ងៃ ខណៈ Jungkook សមាជិកក្រុម BTS ដែលឈានដល់១០ លាននាក់បន្ទាប់ពី២១ ថ្ងៃ និងក្រុម BTS បន្ទាប់ពី ២ ខែនៃការចូលរួមក្នុងវេទិកានេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDIr3Mv-mpBFfX_3zzvrj9Qk-_15WU4Ufujrrg0qnP2ZQeVQT_Fx8HwEKHkGRPGI5vB4cqG9rVRFR_gI4VNQ5CmFNfwthkadYz-3l-MnEf1dtfI_Hk-JyceDZ1sWrYN6lyQyevcG92igadIptm3OEKTrJ2ZygTYXHn2VnWRz60MfMF-8UmVRAV3HULGMQ/s2048/image_2023-11-07_10-51-37.png

នៅថ្ងៃទី៧ ខែមិថុនា Lisa បានដើរតាមគន្លងមិត្តរួមក្រុម Rosé ហើយបានក្លាយជាសមាជិកទីពីររបស់ BLACKPINK ដែលបើកគណនីផ្ទាល់ខ្លួននៅលើ TikTok ។ បន្ទាប់ពីចូលរួម នាងក៏បានបង្កើតកំណត់ត្រាថ្មីភ្លាមៗ ហើយបញ្ចូលឈ្មោះថ្មីរបស់នាងទៅក្នុង កំណត់ត្រាពិភពលោក Guinness ដោយទទួលបានអ្នកតាមដាន ១ លាននាក់ក្នុងរយៈពេល ២ ម៉ោង ១៨ នាទី។ តួលេខនេះបានវ៉ាដាច់ BTS ដែលពីមុនបានរក្សាកំណត់ត្រាដោយឈានដល់ចំនួនអ្នកតាមដានខ្ពស់បំផុត៣ ម៉ោង ៣១ នាទីបន្ទាប់ពីចូលរួម TikTok ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjC8PRAsYQBnBHWLZAhrh6NOYRdx-Qiy3khnSRETkjP7eZ8mbkh_76P_Co888A_BlZ0ADGbMVRvta-XHu6FJgAEg918f8KL82BIj1h_Eu0uL-rgY-mnj303TIJqp22MaE45pbn7kDwzaE-a45ZWv0URNUarA68k7AoiBbv8vRd7z0BFisoQySSetn3BZME/s1242/image_2024-06-18_11-06-59.png

វីដេអូដំបូងរបស់ Lisa ដែលនាងបានបង្ហោះនៅលើបណ្តាញសង្គមមួយនេះជាមួយនឹងចំណងជើងថា «Coming Soon» ក៏ទទួលបានការចូលមើល និងចូលចិត្តរាប់លានផងដែរ ខណៈ Lisa នឹងចេញបទចម្រៀង ROCKSTAR នាថ្ងៃទី ២៨ ខែមិថុនា ខាងមុខនេះ៕

នាង ដាវីន ទម្លាយពីប្រវត្តិតស៊ូក្នុងជីវិតមុនមានឈ្មោះបោះសំឡេងក្នុងអាជីពសិល្បៈដូចបច្ចុប្បន្ន

0

នាង ដាវីន គឺជាតារាចម្រៀងម្នាក់នៅក្នុងផលិតកម្មរស្មីហង្សមាសកើតចេញពីការប្រកួតកម្មវិធីលំដាប់ពិភពលោក Cambodian Idol រដូវកាលទី៤ ស្ថិតក្នុងចំណោមជើងខ្លាំងបួននាក់ចុងក្រោយ។ ទោះយ៉ាងណាមុននឹងមានឈ្មោះបោះសំឡេងមានហ្វេនៗដូចបច្ចុប្បន្ន នាង ដាវីន ជាអ្នកចម្រៀងម្នាក់តស៊ូក្នុងអាជីពនេះណាស់ហើយសូម្បីតែការងាររត់តុក្នុងរោងការ ដេកក្នុងលូ នាង ដាវីន ក៏ធ្លាប់ឆ្លងកាត់ដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaVkTTPABiqOCwHKu-wdPywjq5vuXsAMCv3bfO_Uha219tVNGMebUqlIYh3iFBodsd3Ohq5UwsNM7z2GierZ9eb9qqkamlH3ZYfnFPIr__ey_G_S3Xh9jwQOOD-jFEs3I0DDItq9FRIkkPi6Jzu1-uXgafNGxnp1dcHdD-9jq6F96icxArOAlLXrvDU2Y/s2048/image_2024-06-25_14-21-32.png

នៅថ្ងៃទី២៥ មិថុនា ឆ្នាំ២០២៤ នាង ដាវីន បានបង្ហោះរូបជាច្រើនសន្លឹកអមមកជាមួយសំណេររៀបរាប់ពីការតស៊ូរបស់គេមុននឹងមានកេរ្តិ៍ឈ្មោះក្លាយជាតារាចម្រៀងក្នុងផលិតកម្មធំ។ ដាវីន បានរៀបរាប់ពីដំណើរដើមទងមកថាលោកជាក្មេងម្នាក់មានបេះដូងស្រលាញ់តន្រ្តី ឃើញឆាកមិនបានឡើងច្រៀងមិនខ្ចីចុះព្រោះស្រលាញ់ពេក។ មានចិត្តស្រលាញ់ផ្នែកសិល្បៈប៉ុន្តែលោករៀនផ្នែកវិស្វករដោយរៀនបណ្តើរធ្វើការបណ្តើរ ទំនេរពីរៀនទៅរត់តុតាមរោងការ ចេញពីរៀនល្ងាចល្ងាចឡើងរត់តាមរោងការស្ទើររាល់ថ្ងៃ។ រៀនបានកន្លះឆ្នាំដាក់ពាក្យធ្វើការផ្នែក Surveyer ពេលថ្ងៃរៀនពេលយប់ម៉ោងសម្រាកដេកតែក្នុងលូព្រោះតួនាទីតូចតាចមិនហ៊ានទៅក្បែរគេ។
រៀនបាន១ឆ្នាំ ដាវីន ដាក់ពាក្យធ្វើ sit engineering ក្នុងបុរីធំមួយកន្លែងដោយបង្ហាញរូបរបួសដៃទោះដៃប្រេះឆ្អឹងនៅតែទៅធ្វើការ។ រួចមកចាប់ផ្តើម Cover ចម្រៀងបង្ហោះតាមហ្វេកប៊ុក ចាប់ផ្តើមCover បង្ហោះរាល់ថ្ងៃ រៀនកាត់តវីដេអូ រៀនថតខ្លួនឯង មិត្តភក្តិជួយថតសំឡេងឱ្យ រហូតទទួលបានឱកាសពី ដេត និងហួរ ឃើញពីសមត្ថភាពលោកហៅចូលក្រុម Arom Music និងចាប់ផ្តើមស្គាល់អ្នកផ្សេងៗទៀតជាច្រើនហើយមានបទចម្រៀងផ្ទាល់ខ្លួនដំបូងមានការស្តាប់ខ្ទង់លានដង ហើយចាប់ផ្តើមមានការងារច្រើន មានទាំងគម្រោងការងារជាច្រើនទៀតរកពេលសម្រាកគ្មានច្រៀងផង ថតផង កាត់តផងស្ទើរតែមិនបានដេក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjlRzDY5lMRQjnioxLpifB_uU9ZD4Ak6sBklHUZfvlhUNo-Z4X3obudKAIaukFctb6hzHeUcsVI3kyrCbeS2uIb1gT1GNbEUvI1PuKYb9sxBzUNr7e2WNpPwxZoLoBgUmaTgR1rLyP2l4HwC_c8OKWaQDxwWX4mPqeE3NUasnZx7vP2P2yg6m7W_Y7tGI/s1440/image_2024-06-25_14-21-28%20(2).png

ក្រោយមក ដាវីន បានដាក់ពាក្យចូលប្រកួត Cambodian idol រដូវកាលទី៤ ទទួលបានការគាំទ្រពីសំណាកទស្សនិកជនគុណមួយនេះលោកបំភ្លេចមិនបាន ហើយទីបំផុតរូបគេអាចមកដល់វគ្គផ្តាច់ព្រ័ត្រសល់៤នាក់ក្នុងចំណោមរាប់ពាន់នាក់ ដែលមាន ភិទិ តិចម៉េង និង ស៊ឹម ច័ន្ទពន្លឺហើយក្លាយជាបងប្អូនល្អមិនបោះបង់ចោលគ្នាទោះមានអ្វីក៏ដោយ ហើយក៏បានក្លាយជាតារាចម្រៀងអាជីពក្នុងផលិតកម្មធំបច្ចុប្បន្ន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaboY5e5-aeTGkH2l9BfK-02iRuVTPJEZgiK1VWTGvqPNzsfdH5nlKBJBDPajsVX9D1UU0xZ4Vtn6LKvr97pfka5o3ls4RpySgeTFLyGf1bf6IAswNvz3RSbIdVMT6RIx7V0MCQZ11xYnaiK1XgVwx2kg-2XorA5B96DfRSxd0auNx3SoTYzGniMay5Gs/s1251/image_2024-06-25_14-21-28.png

គួរបញ្ជាក់ថា បទចម្រៀងក្នុងផលិតកម្មរស្មីហង្សមាស ដែល នាង ដាវីន ឆក់បានប្រជាប្រិយភាពជាងគេគឺបទ «ឆាតមិនតប»« ឯណាពាក្យសន្យា» និងបានលេចមុខតាមកម្មវិធីតន្រ្តីជាហូរហែ។ នាង ដាវីន ក៏មានគូដណ្តឹងផងដែរជាអ្នកក្រៅរង្វង់សិល្បៈ ប៉ុន្តែនាងមានសម្រស់ស្អាតថែមនិងជាអ្នករកស៊ី៕

ជនជាតិវៀតណាម ៤ នាក់ត្រូវបានចោទប្រកាន់ពីបទ Hack ប្រព័ន្ធអ៊ីនធឺណិតអាមេរិក

0

វៀតណាម៖ ពួក Hacker ជនជាតិវៀតណាមចំនួន ៤ នាក់ត្រូវបានចោទប្រកាន់ថាជាប់ពាក់ព័ន្ធនឹងការលួចបន្លំកុំព្យូទ័រ និងការក្លែងបន្លំអត្តសញ្ញាណដែលបណ្តាលឱ្យក្រុមហ៊ុនអាមេរិកខាតបង់ជាង ៧១ លានដុល្លារ។
យោងតាមកំណត់ត្រាដែលបានចេញផ្សាយដោយការិយាល័យមេធាវីអាមេរិកប្រចាំស្រុក New Jersey កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ជនជាតិវៀតណាម ៤ នាក់នោះគឺជាសមាជិកនៃក្រុមឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតអន្តរជាតិដែលមានឈ្មោះថា FIN9 ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwH4hfUaG96OSCmM9BbVR8xFi1xmhXjhSgx9DkzNv4j4RGVgEk8I6zgvC0mxWDGP7zQL9YyH2WyaUUcqYmLJeAuxeYTZxRHbN3o-OJH2m4RyERXLbz4BIY1B4wnL57XNJueBtekXu5CC-c3_pbO1Azpz0Ex7Rfxotd-hSKe9ZBQVcBanHvMv1htnePtSM/s600/vietnamese-bank-accounts-targeted-by-hackers-590ed2ca92ec409dbeb6aafbf1842917.jpg

FIN9 គឺជាពួក Hacker អន្តរជាតិដែលមានជំនាញវិជ្ជាជីវៈខ្ពស់ ក្នុងការប្រើយុទ្ធនាការបន្លំ ការវាយប្រហារតាមខ្សែសង្វាក់ផ្គត់ផ្គង់ និងវិធីសាស្រ្តលួចស្តាប់ផ្សេងទៀតដើម្បីលួចលុយរាប់លានដុល្លារពីបណ្តាប្រទេសទាំងអស់ជុំវិញពិភពលោក ដោយពួកគេបានប្រើប្រាស់ជំនាញនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ បន្ថែមពីលើការវាយប្រហារតាមអ៊ីនធឺណិត និងការលួចព័ត៌មានដែលមិនមែនជាសាធារណៈរបស់អាជីវកម្ម ក្រុមនេះក៏លួចទិន្នន័យផ្ទាល់ខ្លួន និងព័ត៌មានកាតឥណទានជាច្រើនដែលទាក់ទងនឹងបុគ្គលិក ឬអតិថិជនរបស់ក្រុមហ៊ុនជនរងគ្រោះផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiT7HheCT_4GxWJeWjkpcN3wij_dt0MtpfH2v1-lveNXxLkyqP1OsW8017a8eqDHkmDl7EGj-4myR-3ot3e6alBlw2Kx3QcmE1xgJ8_zXZBeXTKveHmDxxoDO_IomdlsMcTSR15eYsk6GB6aP0pXvmeRhBESlq830-3fEErOJX5MTr6vNXzlAU1HwshJF8/s1500/social_media.jpg

ដើម្បីលាក់អត្តសញ្ញាណរបស់ពួកគេនៅពេលប្រើប្រាស់ទ្រព្យសម្បត្តិដែលត្រូវបានលួច ពេលខ្លះក្រុមនេះប្រើប្រាស់ព័ត៌មានជនរងគ្រោះដើម្បីចុះឈ្មោះគណនីអនឡាញនៅលើការផ្លាស់ប្តូររូបិយប័ណ្ណគ្រីបតូ ឬសេវាកម្មម៉ាស៊ីនមេទៀតផង។ ទោះជាយ៉ាងណា ភ្នាក់ងារពិសេសរបស់អាមេរិកដែលទទួលបន្ទុកសំណុំរឿងរបស់ FBI Newark បាននិយាយថា “មិនថាពួកគេឆ្លាតប៉ុណ្ណាក៏ដោយ ក្រុម FIN9 គឺមិនអាចលាក់អាថ៌កំបាំងរបស់ពួកគេ ពីភ្នាក់ងាររបស់អាមេរិកបានឡើយ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1lhc901PKDy4uTBtW4tK1FujGr_i3-HzhY-d7PxN2Zc5dfoLR_cgcW6cE-jLkQDJoTAy_Du8KBMM0CrGMfI1jO7kypk0GIyDtBWrekUb2hCk1HDYH5a2RhBil9cc5CtV38WOKQ78uLcgvpEYwyTOGF7qj1n47ymXCmRS7cW2hTD7-i-iC9abNUC50EKU/s728/fin-hacker.webp

គួរបញ្ជាក់ដែរថា ចាប់តាំងពីខែឧសភា ឆ្នាំ ២០១៨ ដល់ខែតុលា ឆ្នាំ ២០២១ ក្រុម Hacker FIN9 បានវាយប្រហារបណ្តាញកុំព្យូទ័ររបស់ក្រុមហ៊ុនជាច្រើននៅសហរដ្ឋអាមេរិក ដោយប្រើសិទ្ធិចូលប្រើប្រាស់ដែលទទួលបានដើម្បីលួច ឬដោយចេតនាក្នុងការលួចព័ត៌មានដែលមិនមានការអនុញ្ញាត អត្ថប្រយោជន៍ និងមូលនិធិរបស់បុគ្គលិក។ សកម្មភាពនេះបានបណ្តាលឱ្យមានការខូចខាតជាង ៧១ លានដុល្លារដល់អាជីវកម្មនៅក្នុងបញ្ជីរងការវាយប្រហារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhl3EWPydiLitP3CD64mz2gnr6oF8j5_AFrJFZJNwerE90082VKm_3WbmJ9iY26ntyekP8ffLhbJM1t70Ztd8VHnee2AimxpaKnkm_5LczcsA_OFM6m5YOu4W7ENyQr-xoie8YS3JsTeqMwpYbIpFqS9o8lZADo0S9_Z1xT7cC5ARm6Ovoc7h5NYOVD-Wo/s679/582abf3ba9446a22f036fb13800d1b-7011-6219-1712453712.jpg

ហេតុនេះជនជាតិវៀតណាមទាំងបួននោះ ត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងការប្រព្រឹត្តការក្លែងបន្លំ ជំរិតទារប្រាក់ និងសកម្មភាពពាក់ព័ន្ធនឹងកុំព្យូទ័រ រួមទាំងការសមគំនិតក្នុងការក្លែងបន្លំខ្សែភ្លើង និងការខូចខាតដោយចេតនាដល់កុំព្យូទ័រដែលត្រូវបានការពារ។ ប្រសិនបើត្រូវបានកាត់ទោស មនុស្សទាំងនេះអាចប្រឈមនឹងការជាប់ពន្ធនាគាររាប់ទសវត្សរ៍ពីបទឧក្រិដ្ឋទាំងអស់ខាងលើ៕

ហេតុអ្វីបានជារន្ធតូចៗរបស់សំបុកឃ្មុំមានរាង៦ជ្រុង?

0

យើងសង្កេតឃើញថា រន្ធតូចៗរបស់សំបុកឃ្មុំមានរាង៦ជ្រុង ហើយតើធ្លាប់ឆ្ងល់ទេថា ហេតុអ្វីឃ្មុំចេះពីវិធីធ្វើសំបុកជារាង៦ជ្រុង? សំបុកឃ្មុំ គឺជាកន្លែងសម្រាប់រក្សាទុកទឹកឃ្មុំមានរសជាតិផ្អែម, ទុកលម្អងផ្កា និងជាផ្ទះរបស់ពួកវា ។ សំបុកឃ្មុំនីមួយៗត្រូវបានធ្វើឡើងយ៉ាងល្អឥតខ្ចោះ, រឹងមាំ និងមានភាពល្អិតល្អន់ ហើយផ្នែកនីមួយៗបានតម្រៀបជាប់គ្នាត្រូវខ្នាត និងស្មើៗគ្នា ។

ហេតុនេះ ឃ្មុំត្រូវតែធ្វើរន្ធតូចៗក្នុងសំបុករបស់វាឱ្យមានរាងជា៦ជ្រុង ដើម្បីប្រើប្រាស់ជាប្រយោជន៍បានច្រើនបំផុត ។ សំបុកឃ្មុំបានកើតឡើងដោយសារក្រមួនឃ្មុំ ដែលឃ្មុំទើបតែផលិតចេញមក ។ រីឯការផលិតក្រមួនទាំងនេះ ពុំមែនជារឿងងាយស្រួលទេ គឺពួកវាត្រូវស៊ីទឹកឃ្មុំយ៉ាងច្រើន ទើបអាចផលិតជាក្រមួនបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEia1Jli829DQF7zbKceaZvhiNJQB9MzUKdfa8aGVh2saFgRSjAd3g3_r82RAccUHWZ02t08NI7dpQbUZB2LQN5pllaN4Ok59YRVlEBS82udXkz5xv26Y9KzHQLEQaC1OE-fIoPqWYr12i3sSW8YWLK8sYeh-j62SCiw_lyqu_PCGSGexuDQ2N3E2EO-wAA/s800/photo_2024-06-25_16-09-40.jpg

ប្រសិនបើឃ្មុំធ្វើរន្ធតូចក្នុងសំបុកជារាងរង្វង់មូល គឺវានឹងអាចដាក់ទឹកឃ្មុំបានច្រើនបំផុត ប៉ុន្តែបើឃ្មុំយករង្វង់មូលទាំងនេះមកតម្រៀបគ្នាបង្កើតជាសំបុកវិញ វានឹងមានចន្លោះប្រហោងទំនេរគ្មានប្រយោជន៍ច្រើន ។ ដូច្នេះ រាងជារង្វង់មូលនឹងធ្វើឱ្យឃ្មុំខ្ជះខ្ជាយពេលវេលាក្នុងការផលិតក្រមួន ។

រន្ធតូចៗមានរាងជារង្វង់មូល គឺមានភាពខុសប្លែកពីរាង៣ជ្រុង, ៤ជ្រុង និង៦ជ្រុង ដែលពេលឃ្មុំយករាងជ្រុងទាំងនេះមកតម្រៀបគ្នា វានឹងគ្មានចន្លោះប្រហោងដូចរាងជារង្វង់មូលទេ ។ ប៉ុន្តែរាង៦ជ្រុង គឺរន្ធនីមួយៗអាចប្រើជាប្រយោជន៍បានទាំងអស់ ព្រមទាំងអាចកាត់បន្ថយដំណាក់កាល និងថាមពលក្នុងការធ្វើសំបុកផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiOGoRvDsQoGXRU1-36bZ3WB0DIrBLCwcmc_DXi9WVMuGMRVdD-gZH9n4D9_UBEjJO7w0FX83nR0b3YNfPLBppRN-U1WwrFKidUZqceoxfX6SLoihf_BeyersHYntdOHVzU6f0wre18Xv8KT5EBxAVM-2sRWaSay1NoAPnsEErelDwkanJfOHBOojHK2w/s1000/photo_2024-06-25_16-09-44.jpg

ក្នុងចំណោមរាងជ្រុងទាំងអស់ គឺរាង៦ជ្រុងអាចទុកទឹកឃ្មុំបានច្រើនប្រហាក់ប្រហែលនឹងរាងរង្វង់មូលដែរ មានន័យថា រាង៦ជ្រុងអាចទុកទឹកឃ្មុំបានច្រើនបំផុត ហើយឃ្មុំនឹងចំណាយថាមពលតិចតួចបំផុត ។ ក្រៅពីនេះ រាង៦ជ្រុងមានភាពរឹងមាំជាងគេ ហើយត្រូវបានគេចាត់ទុកថា ការធ្វើសំបុកឃ្មុំរាង៦ជ្រុង គឺមានរូបរាងល្អឥតខ្ចោះ ។

Sue Cobey ជាអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យវ៉ាស៊ីនតោន សហរដ្ឋអាមេរិក និយាយថា សំបុកឃ្មុំមានតួនាទីទុកពងឃ្មុំ រួមទាំងលម្អងផ្កា ។ ក្រៅពីនេះ វានឹងទ្រទ្រង់ទម្ងន់ឃ្មុំទាំងអស់ដែលទុំលើសំបុក ហើយបានជាវាធ្វើរន្ធតូចៗក្នុងសំបុករាងជា៦ជ្រុង ដោយសារវាអាចទុកទឹកឃ្មុំបានច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDcY_oB3_EfOjcUFMlDOk3oxnRtfYAhlkMOYV-O_I1IDE264CAfXAVP5m13EW-_o3gb-r9jWscd6cDh1zuHcLaS5BPe1_nk8dTye8LAqj8nam1jIoHG4WLsK3OQ_y0gFlT7ZJZnaBr8sGz-w8rNaHP8n8iYXPNAondgQKd7OsprqNebI4952PFffG8UKw/s810/photo_2024-06-25_16-09-48.jpg

កាលពីឆ្នាំ២០២២ អ្នកវិទ្យាសាស្ត្ររកឃើញថា ឃ្មុំមួយចំនួនបានចាប់ផ្តើមធ្វើរន្ធតូចៗរាងជារង្វង់មូល ដោយយករាងកាយរបស់វាធ្វើជាឧបករណ៍ ។ ពួកវាអាចប្រើប្រាស់កំដៅក្នុងខ្លួន ដើម្បីរំលាយក្រមួនពីរន្ធរាងរង្វង់មូលឱ្យក្លាយជារាង៦ជ្រុង ៕