admin
អាមេរិកប្រាប់ពលរដ្ឋកុំឱ្យភ្ញាក់ផ្អើលនឹងវត្ថុចម្លែកហោះលើអាកាស
សហរដ្ឋអាមេរិក ៖ បន្ទាប់ពីវត្ថុចម្លែកហោះចូលមកដែនអាកាសអាមេរិកខាងជើងជាច្រើនលើកកាលពី២សប្តាហ៍មុន ហើយអាមេរិកក៏តបតវិញជាបន្តបន្ទាប់ គឺបញ្ជាឱ្យយន្តហោះចម្បាំងវាយប្រហារដោយគ្រាប់រ៉ុក្កែត រហូតបណ្តាលឱ្យទូទាំងពិភពលោកភ័យស្លន់ស្លោ និងមានពាក្យចចាមអារ៉ាមផ្សេងៗ ក្រោយពីមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិអាមេរិកខ្លួនឯងក៏បាននិយាយថា មិនច្បាស់ថា វត្ថុទាំងនេះជាអ្វី ធ្វើឱ្យគេនិយាយថា វាមកពីក្រៅភព ។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក...
កម្ពុជាត្រៀមបង្កើតកំណត់ត្រាពិភពលោក២ នៅថ្ងៃអង្គរសង្ក្រាន្ត
យោងតាមការចុះផ្សាយរបស់ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ត» ឆ្នាំ២០២៣ និងបំបែកឯតទគ្គកម្មពិភពលោកចំនួន ២ គឺ...
សម្ដេចតេជោហ៊ុនសែនសម្រេចផ្ដល់ក្របខណ្ឌរដ្ឋ ដល់បុគ្គលិក VOD ដែលបានបាត់បង់ការងារ
កាលពីយប់ថ្ងៃអាទិត្យថ្ងៃទី១២ ខែកម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោហ៊ុនសែន បានបញ្ជាឱ្យក្រសួងព័ត៌មានដកអាជ្ញាបណ្ណសារព័ត៌មានវីអូឌី (VOD) ក្រោយមានភាពចម្រូងចម្រាសលើការចុះផ្សាយនាសប្តាហ៍នេះ ជុំវិញរឿងរ៉ាវដែលមានការលើកឡើងថា លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានចុះហត្ថលេខាលើលិខិតមួយច្បាប់...
កើតហេតុការណ៍បាញ់ប្រហារនៅសាកលវិទ្យាល័យ Michigan
សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី១៣ ខែកុម្ភៈ មានអ្នកស្លាប់យ៉ាងតិច៣នាក់ និងរងរបួស៥នាក់ក្នុងហេតុការណ៍បាញ់ប្រហារមួយនៅសាកលវិទ្យាល័យ Michigan សហរដ្ឋអាមេរិក ហើយអ្នករងរបួសទាំង៥នាក់ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យហើយ ។
ប៉ូលិសបញ្ជាក់ថា ជនសង្ស័យបានស្លាប់ដោយសារគ្រាប់កាំភ្លើង ដែលគេគិតថា ជាការបាញ់ខ្លួនឯង...
ឥណ្ឌានឹងមានផ្លូវល្បឿនលឿនពីក្រុងញូវដែលីទៅបុមបៃ
ប្រទេសឥណ្ឌា ៖ ប្រទេសឥណ្ឌាបានបង្ហាញពីគម្រោងផ្លូវល្បឿនលឿនមាន៨គន្លង មានប្រវែងសរុប១.៣៨៦គីឡូម៉ែត្រ ដែលតភ្ជាប់ពីក្រុងញូវដែលីទៅកាន់ក្រុងបុមបៃ ។ នៅពេលកសាងរួចរាល់ វានឹងជួយកាត់បន្ថយរយៈពេលធ្វើដំណើររវាងទីក្រុងទាំងពីរនៅសល់ត្រឹមតែ១២ម៉ោងប៉ុណ្ណោះ ខណៈការធ្វើដំណើរពីមុនត្រូវចំណាយពេលរហូតដល់២៤ម៉ោង ។
កាលពីថ្ងៃទី១២ ខែកុម្ភៈ កន្លងមក លោកនាយករដ្ឋមន្ត្រីប្រទេសឥណ្ឌា...
ក្រុមអ្នកជំនាញលោកខាងលិច នៅតែមិនអាចព្យាករ អំពីការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន
រដ្ឋធានីកៀវ៖ សង្គ្រាមឈ្លានពានរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានអូសបន្លាយ អស់រយៈពេល៣៥៦ថ្ងៃមកហើយ គិតត្រឹម ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ខណៈការវាយប្រយុទ្ធគ្នាកំពុងតែបន្ដ ហើយសង្គ្រាមនេះ...
ការនាំចូលរថយន្តអគ្គិសនីមកឡាវដោយសារតម្លៃប្រេងឡើងថ្លៃខ្លាំងពេក
ប្រទេសឡាវ ៖ ប្រទេសឡាវបានរាយការណ៍ពីចំនួនការនាំចូលរថយន្តអគ្គិសនីកើនឡើងនៅឆ្នាំ២០២២ កន្លងមក បន្ទាប់ពីតម្លៃប្រេងឥន្ធនៈបានកើនឡើងជាច្រើនលើក ។ តាមរបាយការណ៍ពីក្រុមហ៊ុនប្រេងឥន្ធនៈឡាវ (Lao State Fuel Company) បង្ហាញថា នៅខែកុម្ភៈ...
ប្រទេសក្រូអាតប្រកាសលក់កោះរាងបេះដូងក្នុងថ្ងៃក្តីស្រឡាញ់
ប្រទេសក្រូអាត ៖ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ប្រទេសក្រូអាតបានប្រកាសលក់កោះរាងបេះដូងដ៏ល្បីល្បាញលើពិភពលោក សម្រាប់ថ្ងៃក្តីស្រឡាញ់ដល់អ្នកចាប់អារម្មណ៍ធ្វើជាកម្មសិទ្ធិរបស់ខ្លួន ដែលត្រូវបានភ្ញៀវទេសចរដាក់ឈ្មោះថា «កោះក្តីស្រឡាញ់» ។
កោះរាងបេះដូង ឬកោះក្តីស្រឡាញ់ គឺជាកោះមួយស្ថិតក្នុងចំណោមកោះ Galesniak ។...
ចែងឱ្យដាច់! មួយណាជាផ្លែដូង និងមួយណាជាផ្លែដាង
បងប្អូនមួយចំនួនបានលឺគេនិយាយថា "ដូងដាង" ប្រហែលគិតថាជាពាក្យផ្ទួនរបស់ដូង តាមពិតផ្លែដាងនេះពិតជាមានមែន ហើយបើតាមវនានុក្រមសម្តេចជួនណាត ដាង ជាឈើដំណាំស្រុកមួយប្រភេទពពួកដូង មានសណ្ឋានដូចដូងសុទ្ធសាធ ខុសគ្នាតែឥតផ្កា ស្រាប់តែចេញជាផ្លែមកតែម្ដង ភាគច្រើនវាមាននៅក្នុងខេត្តបាត់ដំបង។
ដើមដាង និងដើមដូងមានសណ្ឋានប្រហាក់ប្រហែលគ្នា បើមិនពិនិត្យឱ្យច្បាស់ទេពិតជាច្រឡំគ្នាមិនខាន។...
កន្លែងទេចរណ៍ធម្មជាតិ ដ៏ស្រស់ស្អាត បែរជាមិនសូវមានអ្នកស្គាល់ កំពុងសម្ងំលាក់ខ្លួននៅទឹកដីខេត្តកោះកុង
ទេសចរណ៏ ព្រែកកោះប៉ោ ឬក៏គេច្រើនហៅថា ព្រែកកោះប៉ោ កោះកុង មានទីតាំងស្ថិតនៅ ភូមិកោះប៉ោ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង និងមានចម្ងាយប្រហែល ២០គីឡូម៉ែត្រពីរង្វង់មូល ខេត្តកោះកុង។
ភ្ញៀវទេសចរអាចធ្វើដំណើរកម្សាន្តទៅកាន់តំបន់ធម្មជាតិ...















