Home ព័ត៌មានអន្តរជាតិ «ប្រាក់ជំនូន» បានក្លាយជាអាវុធសម្លា.ប់ស្រី្តឥណ្ឌាដោយស្ងាត់ៗ

«ប្រាក់ជំនូន» បានក្លាយជាអាវុធសម្លា.ប់ស្រី្តឥណ្ឌាដោយស្ងាត់ៗ

90
0

ប្រាក់ជំនូន ឬដែលប្រជាជនទូទៅតែងតែហៅថា «ប្រាក់ថ្លៃទឹកដោះ» បានប្រែប្រួលមុខមាត់ពីអត្ថន័យដើមនៃពិធីសាសនា និងការដឹងគុណ មកជាបន្ទុកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរនៅលើស្មារបស់គ្រួសារខាងស្រី។ ការសិក្សាស្រាវជ្រាវបែបនរវិទ្យាសង្គម និងច្បាប់ពីសាកលវិទ្យាល័យ King’s College London បានចង្អុលបង្ហាញពីតថភាពដ៏គួរឱ្យព្រួយបារម្ភថា ទម្លាប់សង្គមមួយនេះបានជម្រុញឱ្យអំពើហិង្សាក្នុងគ្រួសារកើតមានឡើងយ៉ាងសាហាវឃោរឃៅរ៉ាំរ៉ៃ រហូតឈានដល់ការបាត់បង់ជីវិតស្ត្រីឥណ្ឌាជាភរិយាជារៀងរាល់ថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6nXKlMW0VF3QevYZvw7v9XhOE91X8rty3cFeIfiwkPpLtuTkDw-tUfXQBkFEV6d7O_UmjHB1RjiF5spMntz7jRhxh_BmvfFNfX0z5IKFipcVMMzdcMJuKPSBzAW8fK6GhxAISulCVf1hQd18y1HNI5zL75b9TyGOXJQYZvCflZkNSTxMFfAsJdRxdSuE/s1280/photo_2026-07-20_15-53-10.jpg

ផ្អែកលើការប្រមូលទិន្នន័យស្រាវជ្រាវ នៅក្នុងប្រទេសឥណ្ឌា មានករណីស្ត្រីរងគ្រោះរហូតដល់បាត់បង់ជីវិតដោយសាររឿងប្រាក់ជំនូននេះ ជាមធ្យមម្នាក់រៀងរាល់ ៨០ នាទី។ ដើមឡើយ ការផ្តល់ជំនូនជាការសម្តែងទឹកចិត្ត និងពរជ័យតែប៉ុណ្ណោះ ប៉ុន្តែក្រោយការផ្លាស់ប្តូរច្បាប់អាពាហ៍ពិពាហ៍ហិណ្ឌូ និងការប្រែប្រួលសេដ្ឋកិច្ច វាបានប្រែប្រួលទៅជា «ការកំណត់តម្លៃខ្លួន» ឬ «ការទាមទារផ្នែកសេដ្ឋកិច្ច» ទៅវិញ។ កម្រិតអប់រំ ប្រាក់ខែ និងវណ្ណៈរបស់កូនប្រុស ត្រូវបានយកមកធ្វើជាម៉ែត្រវាស់វែង ដើម្បីទារថ្លៃទឹកដោះកាន់តែខ្ពស់ពីគ្រួសារខាងស្រី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbNkJNiNGIXEYG1R-KsMKOPn93dsuoQjbgUICJzBMpmUbvLPR2IkjrqQjee_NUF-vWc4gzqobGXS2-KkmO_TUgFg8IPLm5ZT-6tWJjaWIHNZi8eqeWTS9U17mLBPhEpgLbLWRSF9AZ__oLK16lnjOGJX9KchG0L2HOHt3OJStUBR-XG7a8Rbejk01NYoM/s980/photo_2026-07-20_15-53-08%20(2).jpg

អ្វីដែលគួរឱ្យរន្ធត់ជាងនេះទៅទៀតនោះគឺ «ភាពស្ងាត់ស្ងៀមនៃសង្គម»។ កាលពីមុន ករណីអំពើហិង្សាលើស្ត្រីដោយសារប្រាក់ជំនូន តែងតែរងការថ្កោលទោស និងមានការតវ៉ាយ៉ាងខ្លាំងពីសាធារណជន។ ប៉ុន្តែនាពេលបច្ចុប្បន្ន ទម្រង់នៃអំពើហិង្សាបានប្រែប្រួលពីការបង្កគ្រោះថ្នាក់ដោយផ្ទាល់ មកជាការដាក់សម្ពាធផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ រហូតបង្ខំឱ្យជនរងគ្រោះជ្រើសរើសផ្លូវបញ្ចប់ជីវិតខ្លួនឯងវិញ។ ការផ្លាស់ប្តូរនេះបានធ្វើឱ្យការស្វែងរកយុត្តិធម៌តាមផ្លូវច្បាប់កាន់តែមានភាពស្មុគស្មាញ ហើយសម្លេងតវ៉ាស្វែងរកសិទ្ធិឱ្យស្ត្រីក៏ត្រូវបានលេបត្របាក់ដោយភាពស្ងប់ស្ងាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEBVQKcDmJ0ChB9Si09dOCA5Jsrhs76wCJlvvZ2KgiVQ6C4yRsqUHpaGSHSaeZWyJtGt2jgxTZdLpQFOITFJKbrEwcbWhySVya-xHui7XMNxAxMzfepyUdVhaeuy4H-eARraUdJN0gMI14zRITA9lMh0RHKqG63wFYkAEejOYQLi5mXOVK6qalT5bToyk/s1200/photo_2026-07-20_15-53-08.jpg

ទោះបីជាប្រទេសឥណ្ឌាមានច្បាប់ហាមឃាត់ការទារប្រាក់ជំនូនតាំងពីឆ្នាំ ១៩៦១ យ៉ាងណាក៏ដោយ ក៏គម្លាតសេដ្ឋកិច្ច និងជំនឿវប្បធម៌ចាស់គំរឹល នៅតែបន្តវាយប្រហារលើជីវិតស្ត្រីរាប់ពាន់នាក់ជារៀងរាល់ឆ្នាំឆ្នាំ។ ការសិក្សារបស់ King’s College London បានដាស់តឿនឱ្យឃើញថា បញ្ហានេះមិនមែនត្រឹមតែជា បញ្ហាគ្រួសារនោះទេ ប៉ុន្តែវាជារចនាសម្ព័ន្ធសង្គមដែលត្រូវការការកែទម្រង់ជាបន្ទាន់ ដើម្បីការពារជីវិត និងកិត្តិយសរបស់ស្ត្រី៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJSRropniEzrZuwpY5eiaZyxDyOnAnhyphenhyphenWLA_0hU7ZdFTfB7jkQvWzmU0F6GQkgmsgatmy8_zKWYjX0YCtcuPu5ZUSH-csxFPOcmltvkJhV5hiMwdQYL85V_w71oQjN8YIfHSorftKU4kYEaYz8Jo2mTaf_t0vTl9sUPNpAMCI_zNRuZuX61sLZM963-yk/s1280/photo_2026-07-20_15-53-10%20(2).jpg