Home តារាជាតិ តំណាងកម្ពុជានិងថៃ ប៉ះគ្នានៅលើឆាក Miss and Mister Supranational

តំណាងកម្ពុជានិងថៃ ប៉ះគ្នានៅលើឆាក Miss and Mister Supranational

79
0

ថ្មីៗនេះបវរកញ្ញាខ្មែរនិងថៃនៅលើឆាក Miss Supranational បានរាក់ទាក់ចំពោះគ្នាប្រកបដោយសន្តិភាពទទួលបាននូវការចាប់អារម្មណ៍ជាច្រើនពីអ្នកគាំទ្រវិស័យបវរកញ្ញាទាំងក្នុងនិងក្រៅស្រុកដោយសារតែពួកគេបានដឹងយ៉ាងទូលំទូលាយចំពោះវិវាទរបស់ប្រទេសទាំងពីរ។ ការចាប់អារម្មណ៍កាន់តែខ្លាំងឡើងនៅពេលបុរសឯកកម្ពុជានិងថៃប៉ះគ្នាក្លាយជាមិត្តរួមបន្ទប់។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj33vxmtZF81TFQesqkOxkpAMepgndsXfLgQAGsl_bMeT0paiVZ_JPneA1LE9wC7b8k1T4kJcYpTYEpgN-fnMIbegYnLCITg0BmU5i9IUEW8fsMXoq0EInD5SqOt0EC9ffgJE4xOpjeIvco-4DU9neCb3shoIfS03rmTN8k2xJ_3fSM_WCgLXnVXYuyKaY/s960/image_2026-07-21_15-53-07.png
    ការចេញទៅប្រកួតនៅប៉ូឡូញរបស់ Miss Supranational Thailand 2026 មិនបានស្របតាមការវិភាគរបស់អ្នករៀបចំនោះទេដោយរូបនាងចេញទៅប្រកួតយឺតពីព្រោះដល់ថ្ងៃឡើងយន្តហោះហើយស្រាប់តែផ្ទុះរឿងអាស្រូវក្តៅគគុក។ យ៉ាងណាក៏ដោយនៅទីបំផុត Eye Kanyalak Nookaew ក៏បានចេញទៅប្រកួត។ វីដេអូមួយដែលមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីវិស័យបវរកញ្ញានោះគឺនៅពេល Miss Supranational Thailand 2026 កំពុងតែ Live នៅលើបណ្តាញសង្គមរបស់ខ្លួនដោយបានហៅ ហុក សារិតុលា Miss Supranational Cambodia 2026 ដែលកំពុងតែដើរនៅទីនោះនិយាយសួស្តីទៅកាន់អ្នកគាំទ្រថៃ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRxQMJG6it03BVNYZzfO4nXaVZ0DfOUwacWMIIftqqeKb0QU1mlTUOhql1cdM5DRt6M_BNx78dkavqos1NIu9nEiaYGBwxHfnKsPr5Ri5j_ihYHxJMangQsA3pfB-v8AjXZZrLSyeYvwKH4ZEB8c_K-p86HHQLrOumb0AqU_1p8E7LAJzrRoP69_ohjbk/s1440/image_2026-07-21_15-53-08.png
    សកម្មភាពរបស់បវរកញ្ញាខ្មែរនិងថៃដែលរាក់ទាក់ចំពោះគ្នានេះបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងឆាប់រហ័សនិងមានការចែករំលែកបន្តនៅលើបណ្តាញសង្គមជាច្រើនពីព្រោះអ្នកគាំទ្របានដឹងថាប្រទេសទាំងពីរមានជម្លោះនឹងគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi28AXMCW_RHopV1kju3vVGJ7zRc4P38eeOBy2n03UMFKecHaDuHcg2Wr5HlMSquvNFrVCTfnEmQqYy7DsDppb7Dw_Xo8MFepGqTf9mNyVDFFYrYsoWsSB9EtoLfOmpOcOPMj5OB83iVnf77n-92yTKpfUEkMks8NG-R_uEAIlXhj1RTu6XiDV2lfgMpwA/s1820/image_2026-07-21_15-52-59.png

    មិនទាន់ចប់នោះទេមិនត្រឹមតែបវរកញ្ញាខ្មែរនិងថៃបង្ហាញសន្តិភាពចំពោះគ្នាប៉ុណ្ណោះទេងាកទៅកាន់ Mister Supranational ខ្មែរ និងថៃ ក៏ប៉ះគ្នាក្លាយជាមិត្តរួមបន្ទប់សម្រាប់ការស្នាក់នៅអំឡុងពេលប្រកួតនៅលើទឹកដីប៉ូឡូញផងដែរ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKENk0c3q5tsOucCJ16HtVvTW8k7fYxVNz6miV9VEf8X0SSdDv_jK8lFnUMMT61UWjE2gmLFTOEdAnaBLNlgg7_eV07BM9ob1Fp1ao2pqR08gBJAhD0K2yD1JPCYVrS5tRNNB2Ie9uQzSyOQiNwqmnJRw4MDa3E_sR4VfHawZ5I1sXRJx4ad3g0MrjK38/s2048/image_2026-07-21_15-53-10.png
    អ្នកតំណាងខ្មែរយើងគឺ យូ ថនវណ្ណៈ Mister Supranational Cambodia 2026 ត្រូវគេងបន្ទប់ជាមួយនឹង Jack Titus Mister Supranational Thailand 2026 ចំនួន១សប្តាហ៍ឬអាចលើសពីនេះ។ ទោះបីជាប្រឈមមុខដាក់គ្នាក្លាយជាមិត្តរួមបន្ទប់ក្តីបុរសឯកទាំងពីរប្រទេសបង្ហាញសញ្ញាវិជ្ជមានចំពោះគ្នាទៅវិញទៅមក៕