Home ព័ត៌មានអន្តរជាតិ Anutin រងការសើចចំអ.ក និងហួសចិត្តពីមហាជន បន្ទាប់ពីបញ្ជាឱ្យតាំងរូបថតរបស់ខ្លួននៅអគារវិមានរដ្ឋាភិបាល

Anutin រងការសើចចំអ.ក និងហួសចិត្តពីមហាជន បន្ទាប់ពីបញ្ជាឱ្យតាំងរូបថតរបស់ខ្លួននៅអគារវិមានរដ្ឋាភិបាល

89
0

នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ បានធ្វើឱ្យមានការជជែកដេញដោល លាយឡំនឹងការសើចចំអកហួសចិត្តពីមហាជន បន្ទាប់ពីបញ្ជាឱ្យដាក់តាំងរូបថតរបស់ខ្លួននៅលើជញ្ជាំងកិត្តិយសនៃអគារវិមានរដ្ឋាភិបាល ទាំងដែលលោកកំពុងតែកាន់តំណែងនៅឡើយ ហើយអះអាងថា ការធ្វើបែបនេះដោយសារតែជំនឿផ្ទាល់ខ្លួន គឺដើម្បី «កាត់គ្រោះ ឬលើកហុងស៊ុយ» សម្រាប់រដ្ឋាភិបាលថៃ ។ មហាជនយល់ថា ទង្វើនេះគិតតែផលប្រយោជន៍ខ្លួនឯង ជាជាងផ្តោតលើការដោះស្រាយបញ្ហាជាតិ និងមិនអនុវត្តតាមទម្លាប់របស់វិមានរដ្ឋាភិបាល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJipcZu7jU2g2WnBua9wPzUg35OYJNpV5gCoAjLPo8oiGA_siKIqgC2DRyIDS5XZ9KKvIXm5yQFh_FFANF5nqK2AxWQLsRHv-mmqH7iKZvC7wBYrn8KyfCst-OjWyeWR7RsUjNIkUHGwobWKkq066fxPw2zmf-vWDj6iQKxMGXnsEABl_YEgbU7evHUPQ/s960/photo_2026-05-20_08-43-07%20(2).jpg
បើតាមទម្លាប់រដ្ឋបាលរបស់វិមានរដ្ឋាភិបាលថៃ គឺរូបថតផ្លូវការរបស់នាយករដ្ឋមន្ត្រី នឹងត្រូវយកទៅដាក់តាំងបង្ហាញនៅលើជញ្ជាំងកិត្តិយសនៃវិមានរដ្ឋាភិបាល លុះត្រាតែនាយករដ្ឋមន្ត្រីរូបនោះបានបញ្ចប់អាណត្តិ ឬចាកចេញពីតំណែងជាមុនសិន ប៉ុន្តែលោក Anutin បែរជាសម្រេចចិត្តឱ្យគេយករូបថតរបស់ខ្លួនទៅព្យួរតាំងលើជញ្ជាំងភ្លាមៗ ទាំងដែលកំពុងដឹកនាំរដ្ឋាភិបាលបច្ចុប្បន្ន ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhW_9ajNKUo2kCRU4EDVOIaWNWYXipwTH5sveOdbb_KtAbKbgcF-PIO81xE_oPajvuLA0tgzpXCRCIXhJ7BVgzHDhXfT3txzRlfaeka3zpD4FAyeEUyvH5gEbF0z6QorsNWK5YYrog1F8iND_OR0dATAz_i-o-xkDA0LmnoStyRnZlzSTyCNNgNkobSMqM/s1280/photo_2026-05-19_09-24-01.jpg

ទោះយ៉ាងណា ការសម្រេចចិត្តនេះត្រូវបានមន្ត្រីរដ្ឋាភិបាលបំភ្លឺថា នាយករដ្ឋមន្ត្រីថៃធ្វើបែបនេះ គឺជានិមិត្តរូបសម្រាប់ «ប្រផ្នូលដ៏ល្អ» ក្នុងការដឹកនាំប្រទេស ។ ការតាំងរូបថតមុនអាណត្តិ ដោយសារលោក Anutin មានជំនឿផ្ទាល់ខ្លួនចង់ «កាត់គ្រោះ ឬលើកហុងស៊ុយ» សម្រាប់រដ្ឋាភិបាលថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJipcZu7jU2g2WnBua9wPzUg35OYJNpV5gCoAjLPo8oiGA_siKIqgC2DRyIDS5XZ9KKvIXm5yQFh_FFANF5nqK2AxWQLsRHv-mmqH7iKZvC7wBYrn8KyfCst-OjWyeWR7RsUjNIkUHGwobWKkq066fxPw2zmf-vWDj6iQKxMGXnsEABl_YEgbU7evHUPQ/s960/photo_2026-05-20_08-43-07%20(2).jpg

តាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod កាលពីថ្ងៃទី១៨ ខែឧសភា គណបក្សនយោបាយ និងមហាជន បានរិះគន់ខ្លាំងៗបន្ទាប់ពីប្រទះឃើញអគារវិមានរដ្ឋាភិបាលដែលជាទីកន្លែងបំពេញការងារសំខាន់របស់នាយករដ្ឋមន្ត្រី បែរជាមានរូបថតរបស់លោក Anutin នាយករដ្ឋមន្ត្រីទី៣២ នៅលើជញ្ជាំងកិត្តិយសរួចទៅហើយ ទាំងដែលលោកកំពុងកាន់តំណែងគ្រប់គ្រងរដ្ឋាភិបាលបច្ចុប្បន្ន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbZ_ggALVfqQGDXjkmwzJfRioEEhXRPgdWX7LKUVgowzKG7fxaDYhRvG30INxS3vDT2VYe82D7t8caHq1cDInQ5asfM6B1ouAAlNLsKhhXczC3ka3_f5wcS40-zgjn4wzUmgISsuLBD-dlchrM3Px69TNMMdTGPsnViZvOQhdYmvwl8vld9ZEJB6nFO68/s1280/photo_2026-05-19_09-24-00.jpg

មហាជន និងអ្នកលេងបណ្តាញសង្គមជាច្រើនបានសើចចំអក និងបង្ហាញការហួសចិត្ត ដោយលើកជាសំណួរឡកឡើយថា «ហេតុអ្វីបានជាប្រញាប់ប្រញាប់ចង់ក្លាយជាអតីតនាយករដ្ឋមន្ត្រីខ្លាំងម៉្លេះ?» អ្នករិះគន់មួយចំនួនយល់ថា ទង្វើនេះបង្ហាញពីការគិតតែពីផលប្រយោជន៍ខ្លួនឯង និងជឿលើអរូបិយជំនឿខ្លាំងពេក ជាជាងផ្តោតលើការដោះស្រាយបញ្ហាជាតិ និងគោរពតាមទម្លាប់របស់រដ្ឋាភិបាលដែលមានពីមុនមក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZLqHpxkiJJdGix9YRMmO_klUNq4Kh6GakjHHZXAHWH8y-qLOzK-8vyXwBp_kTZDYe31jwsv8G4EE2u_4Xnt9X2JYfEY1483rw245CNWK1R_VgdqPbCmuooNi5Pyk1T7Ufz6zINoBwBlPZlUlihnqPxlwiIB4Ll2SCW6DXIkpddp5mNy2uQSabbjDtVW0/s1280/photo_2026-05-20_08-43-07.jpg
គួរបញ្ជាក់ថា លោក Anutin បានបញ្ជាឱ្យមន្ត្រីវិមានរដ្ឋាភិបាលតាំងរូបរបស់ខ្លួនតាំងពីដើមខែឧសភា មកម៉្លេះ បន្ទាប់ពីលោកដើរត្រួតពិនិត្យមើលសណ្តាប់ធ្នាប់ទីធ្លាអគារវិមានរដ្ឋាភិបាល ហើយពេលដើរមកដល់កន្លែងតាំងរូបថតអតីតនាយករដ្ឋមន្ត្រីជាច្រើនរូប ក៏ចាប់អារម្មណ៍ចង់តាំងរូបដែរ ។ លោកថា ហេតុអ្វីត្រូវរង់ចាំឱ្យបញ្ចប់តំណែងជាមុនទើបដាក់តាំងរូបថតបាន រួចហើយ ក៏បញ្ជាឱ្យមន្ត្រីវិមានរដ្ឋាភិបាលយករូបថតលោកមកតាំងតែម្តង ៕