Home ព័ត៌មានអន្តរជាតិ ថៃបន្ថយចំនួនថ្ងៃស្នាក់នៅដោយគ្មានទិដ្ឋាការមកត្រឹម៣០ថ្ងៃ នឹងអនុវត្តសម្រាប់ទេសចរមកពី៩៣ប្រទេស

ថៃបន្ថយចំនួនថ្ងៃស្នាក់នៅដោយគ្មានទិដ្ឋាការមកត្រឹម៣០ថ្ងៃ នឹងអនុវត្តសម្រាប់ទេសចរមកពី៩៣ប្រទេស

75
0

នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃ លោក ស៊ុរ៉ាសាក់ ផាន់ចារឺនវ៉រ៉ាគុន និយាយថា កិច្ចប្រជុំគណៈរដ្ឋមន្ត្រីបានសម្រេចបន្ថយចំនួនថ្ងៃស្នាក់នៅដោយគ្មានទិដ្ឋាការ ចាប់ពីរយៈពេល៦០ថ្ងៃ មកនៅត្រឹមតែ៣០ថ្ងៃវិញ សម្រាប់ទេសចរមកពី៩៣ប្រទេស (រួមទាំងកម្ពុជា) ក្នុងគោលដៅពង្រឹងសន្តិសុខ ការពារកុំឱ្យទេសចរប្រព្រឹត្តទង្វើខុសច្បាប់ និងលើកកម្ពស់វិស័យទេសចរណ៍ឱ្យស្របតាមតម្រូវការជាក់ស្តែង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjK4DCVvbn-C8J4TzfcgcvHU6c83ph7tIGB9HefB8tRILX8s0duI2Lbb1kbbLAIN6y_vaWmo_m4jxTerc-s1vA7o6FS9CjfyN2ZSX8qDUqReHepdGQeUqLeGUFQlci5zz52BaSmS5nqQfbfYMOIUQbs-NHoXeiN_svoi_SgYq2qqqOF5w5cR6pxfTVqxwY/s1280/photo_2026-05-19_16-17-12.jpg
បើតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា លោក ស៊ុរ៉ាសាក់ គឺទេសចរមកពី៩៣ប្រទេស ដែលត្រូវបានថៃបន្ថយចំនួនថ្ងៃស្នាក់នៅដោយគ្មានទិដ្ឋាការមកត្រឹម៣០ថ្ងៃនោះ នឹងត្រឡប់ទៅប្រើប្រាស់លក្ខខណ្ឌទិដ្ឋាការដើមវិញ ដែលការសម្រេចចិត្តនេះ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងទិដ្ឋាការទេសចរឱ្យស្របនឹងស្ថានការណ៍បច្ចុប្បន្ន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZLv22RvkS-7HE72LG6ZJz28Aww6s420kuoVujlyHu4wEA2CwpBlA_385GW45qbY8Kt37DCv9X5UsP_LWPhpThYXNF6As3r29458Yjh49WonPsJLqz0_5e_HI0gfo2PjQY8V5-wVOJXpRsCQyPGvAYU54-5u3TDYH9Vxcuua9R7ioPs8XfV1B-amtUdcs/s1036/photo_2026-05-19_16-31-33.jpg

វានឹងបង្កើនប្រសិទ្ធភាពក្នុងការត្រួតពិនិត្យការចេញ-ចូលប្រទេសថៃរបស់ជនបរទេស, ធានានូវសន្តិសុខ និងកាត់បន្ថយបញ្ហាការប្រើប្រាស់ទិដ្ឋាការខុសប្រភេទ ឬស្នាក់នៅហួសពេលកំណត់ ។ គណៈកម្មាធិការគោលនយោបាយទិដ្ឋាការនឹងត្រួតពិនិត្យព័ត៌មានលម្អិតរបស់ទេសចរមកពីប្រទេសនីមួយៗម្តងទៀត ដើម្បីកំណត់ទិដ្ឋាការសមស្របនាថ្ងៃអនាគត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjN0HAOVVEThfuK0Dnhn79lj7c_SZOyorfowRuiE9SJaKDAfblJ_wpaApWe4FRHfSqW8kV1gAVFdHqkjImehVwcZmV7geG6QGvvAXv9uPIJCdNd0Krk53m1f8-DW5cuPU4vPP12I7cCq2bmTfruaT8pNEfrKcyHIJl_xml4MMSCTxBM_ujn9SiIuU3keCY/s1024/photo_2026-05-19_16-17-12%20(2).jpg

ការបន្ថយចំនួនថ្ងៃស្នាក់នៅដោយគ្មានទិដ្ឋាការមកត្រឹម៣០ថ្ងៃ សម្រាប់ទេសចរមកពី៩៣ប្រទេសនេះ គឺថៃមិនទាន់ប្រកាសពីកាលបរិច្ឆេទចាប់ផ្តើមអនុវត្តជាផ្លូវការនៅឡើយទេ ពីព្រោះគណៈរដ្ឋមន្ត្រីថៃនឹងជូនដំណឹងទៅកាន់ស្ថាប័នពាក់ព័ន្ធ ទើបមានការសម្រេចអនុវត្តចាប់ពីថ្ងៃណា ។ ដូច្នេះ សម្រាប់អ្នកដំណើរ និងទេសចរទៅប្រទេសថៃក្នុងពេលបច្ចុប្បន្ននេះ គឺនៅតែអាចស្នាក់នៅបានរហូតដល់៦០ថ្ងៃដដែល រហូតទាល់តែមានសេចក្តីប្រកាសផ្លូវការអំពីថ្ងៃចាប់ផ្តើមអនុវត្តគោលការណ៍ថ្មី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKho0w7id7AGC4OiPRLYolaujT_Vua04S2zazJTyNl_fm-lAZhsx39DYlzAKbYE5t591_b5uYz8p5oCKi0Rfh9MH-fjS1r5Q9PeFz0cwQ4sFA4tx2-rm4FMlrMOThZ2N4Abaj8DMX3yomylswdU8L0sgcBaKsHG1IlOCdUuVOx2HQNMf-obMsIWBpP12g/s949/photo_2026-05-20_08-33-41.jpg

ប្រទេសនានាដែលថៃត្រូវអនុវត្តគោលការណ៍ថ្មី រួមមាន ៖ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហបុរី វៀតណាម ឡាវ កម្ពុជា ព្រុយណេ អាមេរិក ម៉ិកស៊ិក កាណាដា ចិន បារាំង អាល្លឺម៉ង់ អ៊ីស្រាអែល អ៊ីតាលី ជប៉ុន អេស្ប៉ាញ កូរ៉េខាងត្បូង ឥណ្ឌា រុស្ស៊ី អ៊ុយក្រែន និងប្រទេសជាច្រើនទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizq11IFgD6llBIPy8qBdIY4TX3xcx0PmkaZOT6qaCwcIcWlQX-RGQM5EU66GtqUH0cddbsPHMQuS88300dDu_z_xM_oZDDtbnpzwr2-WXfgr-L8hB2wFU2MkiW1bJp8ceUGyYGa_bF9anyz7yWshz5SAKoIv-Lfa_o8cS3c8dg1PePHtk77IKwptioB0U/s820/photo_2026-05-20_08-33-42%20(2).jpg

គួរបញ្ជាក់ថា ការសម្រេចរបស់គណៈរដ្ឋមន្ត្រីថៃ គឺក្នុងទិសដៅបង្ក្រាបបទល្មើសផ្សេងៗ បន្ទាប់ពីអាជ្ញាធរថៃកត់សម្គាល់ឃើញថា ជនបរទេសមួយចំនួនបានប្រើប្រាស់រយៈពេលស្នាក់នៅដ៏វែងនេះ (៦០ថ្ងៃ) ប្រព្រឹត្តអំពើខុសច្បាប់ ដូចជា ៖ បើកអាជីវកម្មគ្មានច្បាប់អនុញ្ញាត និងធ្វើការងារខុសច្បាប់ ជាដើម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYo32OcPOAfobeBqHbCPwOilCSVYfypmq-3EJIbZPR1d8kyGb0gC-w5LbtGjOXFDUkx-J4JtqKLI1P-ShJgaHH7V_6TVa_32fQdRg0X9pa_N_7U0ezYce0_ZVEP70Aw4KzQJ7lX0DDd9Bzr5lSIGJHhquJ-PHdCQcBxw2IxjpcnrqQXx-WAm41_-oW3L4/s1280/photo_2026-05-20_08-33-42.jpg

យោងតាមក្រសួងទេសចរណ៍ថៃ គឺភ្ញៀវទេសចរបរទេសភាគច្រើន (ប្រមាណ៩០%) ស្នាក់នៅប្រទេសថៃជាមធ្យមត្រឹមតែពី៩ថ្ងៃ ទៅ២១ថ្ងៃប៉ុណ្ណោះ ដូច្នេះ រយៈពេល៣០ថ្ងៃ គឺគ្រប់គ្រាន់ហើយសម្រាប់ការស្នាក់នៅ ។ ទោះជាមានការកាត់បន្ថយចំនួនថ្ងៃស្នាក់នៅក្តី ប៉ុន្តែភ្ញៀវទេសចរនៅតែអាចដាក់ពាក្យស្នើសុំពន្យារពេលស្នាក់នៅ (Extension) ចំនួន៣០ថ្ងៃបន្ថែមទៀតបាន នៅការិយាល័យអន្តោប្រវេសន៍ ប្រសិនបើមានបំណងស្នាក់នៅយូរជាងនេះ ៕