របាយការណ៍ចុងក្រោយបង្អស់ទាក់ទងនឹងសង្រ្គាមនៅមជ្ឈិមបូព៌ាបានបង្ហាញថា ប្រទេសអ៊ីរ៉ង់បានយល់ព្រមបើកច្រកសមុទ្រហ័រមូសមកវិញ ក្រោយអាមេរិកយល់ព្រមផ្អាកការវា.យប្រហារលើពួកគេរយៈពេល ២សប្តាហ៍។ នេះអាចចាត់ទុកថាជាដំណឹងដ៏ល្អមួយទោះជាសង្រ្គាមមិនទាន់បញ្ចប់ជាស្ថាពរ ព្រោះថាបន្ទាប់ពីនេះតម្លៃប្រេងអាចនឹងមានការធ្លាក់ចុះ។
.jpg)
យោងតាមសារដែលបានបង្ហោះលើបណ្តាញសង្គម Truth Social របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦ បានបញ្ជាក់ថា៖ អាមេរិកយល់ព្រមផ្អាកការទម្លាក់គ្រាប់បែក និងការវាយប្រហារលើប្រទេសអ៊ីរ៉ង់ ក្នុងរយៈពេលពីរសប្តាហ៍។ នេះនឹងក្លាយជា បទឈប់បាញ់ ទ្វេភាគីសម្រាប់អនុវត្តទាំងសងខាង!។ 
ស្របពេលជាមួយនឹងការប្រកាសបទឈប់បាញ់២សប្តាហ៍នេះ លោក ត្រាំ ក៏បានទទួលសំណើ ១០ ចំណុចពីអ៊ីរ៉ង់ផងដែរ ដោយលោកជឿជាក់ថា ទាំងនោះគឺជាមូលដ្ឋានដែលអាចយកទៅអនុវត្តបានសម្រាប់ការចរចាដើម្បីបញ្ចប់សង្គ្រាម។ សំណើ១០ចំណុចនោះរួមមាន៖ ១. ការធានាថា អ៊ីរ៉ង់នឹងមិនត្រូវបានវាយប្រហារម្តងទៀតទេ។ ២. ការបញ្ចប់សង្រ្គាមជាស្ថាពរ មិនមែនត្រឹមបទឈប់បាញ់។ ៣. បញ្ឈប់ការវាយប្រហាររបស់អ៊ីស្រាអែលនៅលីបង់។ ៤. លុបចោលរាល់ទណ្ឌកម្មរបស់អាមេរិកលើអ៊ីរ៉ង់។ ៥. បញ្ឈប់ការវាយប្រហារក្នុងតំបន់ប្រឆាំងនឹងសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់។ ៦. ជាការឆ្លើយតប អ៊ីរ៉ង់នឹងបើកច្រកសមុទ្រ Hormuz ឡើងវិញ។ ៧. អ៊ីរ៉ង់នឹងកំណត់យកកម្រៃសេវា ២ លានដុល្លារ ក្នុងមួយនាវា។ ៨. អ៊ីរ៉ង់នឹងបែងចែកប្រាក់ចំណូលទាំងនេះជាមួយប្រទេសអូម៉ង់។ ៩. អ៊ីរ៉ង់នឹងចេញច្បាប់សម្រាប់ការធ្វើដំណើរដោយសុវត្ថិភាពតាមច្រក Hormuz។ ១០. អ៊ីរ៉ង់នឹងប្រើប្រាស់ប្រាក់ចំណូលពីច្រក Hormuz សម្រាប់ការស្តារឡើងវិញ ជំនួសឲ្យការបង់សំណង។.jpg)
ដោយឡែកបើយោងតាមការចុះផ្សាយរបស់ CNN រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi បានប្រកាសថា ក្នុងរយៈពេល២សប្តាហ៍នេះ ច្រក Hormuz នឹងបើកឡើងវិញសម្រាប់ការធ្វើនាវាចរណ៍ដោយសុវត្ថិភាព ប៉ុន្តែបើមានការវាយប្រហារជាបន្ត នោះច្រកនេះនឹងបិទវិញដដែល។ លោកបញ្ជាក់ថា ការបើកច្រកនេះនឹងត្រូវធ្វើឡើង តាមរយៈការសម្របសម្រួលជាមួយកងកម្លាំងប្រដាប់អាវុធរបស់អ៊ីរ៉ង់ និងដោយការពិចារណាឲ្យបានហ្មត់ចត់លើកម្រិតបច្ចេកទេសផ្សេងៗ។.jpg)
ទន្ទឹមគ្នានេះ ក្រុមប្រឹក្សាសន្តិសុខកំពូលអ៉ីរ៉ង់ ក៏បានទទួលស្គាល់ពីការឈានដល់បទឈបបាញ់ផងដែរ ដោយមានការយល់ព្រមពីមេដឹកនាំកំពូលអ៉ីរ៉ង់ លោក Mojtaba Khamenei ហើយបាន បញ្ជាក់ថាកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់នៅចាប់ផ្ដើមនៅថ្ងៃសុក្រសប្ដាហ៍នេះក្នុងទីក្រុងអ៉ីស្លាម៉ាបាដ។ ដោយឡែក ប្រព័ន្ធផ្សព្វផ្សាយអាមេរិក និងអ៉ីស្រាអែល ក៏បានរាយការណ៍ដែរថាអ៉ីស្រាអែលក៏បានយល់ព្រមទទួលយកបទឈប់បាញ់ដែរ៕










