រាជធានីភ្នំពេញ៖ យុវជនជនជាតិដើមភាគតិច ចារ៉ាយ ម្នាក់កំពុងធ្វើឲ្យមហាជនផ្ទុះការចាប់អាម្មណ៍ និងកោតសរសើជាខ្លាំង ក្រោយរូបគេមានឆន្ទៈតស៊ូដើរដោយថ្មើជើងចម្ងាយជាង ៥០០គ.មពីភ្នំពេញទៅខេត្តរតនគីរីដើម្បីធ្វើរឿងល្អមួយជូនដល់សង្គម។ ក្រោយបានឃើញពីសកម្មភាពនេះ ឯកឧត្តម ខៀវ កាញារីទ្ធ បានប្រកាសឧបត្ថម្ភប្រាក់ចំនួន ២លានរៀលដល់យុវជនខាងលើ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7cjCdDjcpr3b1qZ9gaNdZMY0Ha6cjGLFfFVlIUHNAFxqUtlG0Vtj-z9YiBvTsE8BK8nS1qDalMv08ipKdwmImMQNnVsnXOA2gu_UmmGIxiesM8VFLfp100vGcpUxdq5tKhgrKV6CaNuYOCepqMPhEIhmHwun0L4Wm6HepAsGVkQbusmv5MBgL7j5naSAS/s750/image_2025-10-06_15-31-38.png
យោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង ជាសមាជិករដ្ឋសភា បានសរសេសំណេរមួយឃ្លាភ្ជាប់ជាមួយរូបថតរបស់យុវជនរូបនេះដែលមានអត្ថន័យយ៉ាងដូច្នេះថា៖ «ខ្ញុំសូមជូនដំណឹងដល់ក្មួយប្រុស ដែលដើរក្នុងរូបនេះថាខ្ញុំជូនលុយ ២ លានរៀល។ ក្មួយមកយកពេលណាក៏បាន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLn_DCtUHhO39WoX0S0wS5CzzLSBXv1ukjdf9uaGrzQK5JNrvABnBzNL-rKzIuX2vUgVCqF3b3e0zkq8G6Xg9CuSHoyP4PqZTxELezpklOqwnT9dB4KVEXUObHGERUWte-h3toKZFTGU5f6H-RTUw9z40lsQDRJn6OU_vY_KT6gDKU1VGp4oEwQ_b2IH7o/s750/image_2025-10-06_15-31-38%20(2).png

គួរជម្រាបថា យុវជនដែលមានឆន្ទៈក្នុងការដើរដោយថ្មើរជើងពីភ្នំពេញទៅកាន់ខេត្តរតនគីរីខាងលើនេះ ត្រូវបានគេស្គាល់ថាជាជនជាតិដើមភាគតិច ចារ៉ាយ មានឈ្មោះថា ឃ្វេន មានទីលំនៅនៅភូមិតេនង៉ល ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ សកម្មភាពដើរដោយថ្មើរជើងរបស់គេ ត្រូវបានបងប្អូនប្រជាពលរដ្ឋថតបង្ហោះ និងចែករំលែកបណ្ដាលឲ្យមានមតិយោបល់ជាច្រើននៅលើបណ្ដាញសង្គម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglspN219UqcOh6RcmxDuTm_rtXce8-YLMQgZFhO_iwj_N5_DieYDFtVne0bfCJLeHngbtU40D1JUXokNSE7f0rZsuziEQVrmS-7ssLRN2C71Lou7U84IiTtLvP0aIt6U90IFz-f89ISz4tYpMA1RGqOxdjU6KCAC9CWl-s-NYPHBLHwv3y5XMd0P2yeIba/s1280/photo_2025-10-06_14-02-15%20(2).jpg
យ៉ាងណាមិញ បើតាមការបង្ហោះរបស់យុវជន ឃ្វេន ដោយផ្ទាល់នៅលើទំព័រហ្វេសប៊ុកបានឲ្យដឹងថា ដំណើរថ្មើជើងពីភ្នំពេញទៅរតនគីរី ដែលមានចម្ងាយប្រមាណ ៥៨៨,៦ គ.ម គឺមានគោលបំណងដើម្បីផ្សព្វផ្សាយពីទេសចរណ៍នៅកម្ពុជាតែប៉ុណ្ណោះ។ ដោយឡែកបើតាមការសាកសួរពីអ្នកបានជួបយុវជនរូបនេះផ្ទាល់បានឲ្យដឹងថា គាត់បានដើរអស់រយៈពេលប្រហែល១០ថ្ងៃមកហើយ ខណៈមហាជនជាច្រើនទើបតែបានដឹងនាពេលប៉ុន្មានថ្ងៃថ្មីៗនេះ នៅពេលមានការបង្ហោះព្រោងព្រាតតែប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAlHGa2k7ngiHbPxXjkeFDNky4v0vyTcI4Dk2mRHC6cVXmLmidNezqAVqucovM0eqVtizGtQS_HRXJGHG61CjVSBzCVJVGl0Rg33bDJEq8eBis2qqOKloqkNKEFIt1KBW1rClBg_yW5pPWBXlzcAQOtQOLNH4A2MXxrgxGRg7PTZM66NNH4SFWhad689y1/s1280/photo_2025-10-06_14-02-15%20(3).jpg

អ្វីដែលធ្វើឲ្យបងប្អូនប្រជាជនខ្មែរ ជាពិសេសអ្នកប្រើប្រាស់បណ្ដាគសង្គមចាប់អារម្មណ៍ និងមានការស្ងើចសរសើខ្លាំងទៅលើយុវជនវ័យក្មេងរូបនេះ គឺរូបគេមានភាពក្លាហាន បានធ្វើការដើរដោយម្នាក់ឯងគត់ និងមិនមានគោលបំណងចង់បានថវិការពីបងប្អូនប្រជាពលរដ្ឋឡើយ ពោលគឺចង់ដើរដើម្បីបំពេញតាមក្ដីស្រមៃដែលខ្លួនឯងចង់ធ្វើ ក្នុងការផ្សព្វផ្សាយពីកម្ពុជាប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZvcQ0DZ27S6G0Pf9N0NvfX-4XIzb3Mn9bXNMKcopcPAoW78-T_L_xzt9h-vkyUHfdaOUrNsvCkZL3LZwFGvFL09cO-UkYtKyCHO3e9bc40K_0Mxkxbd__IG9RzTAoIrpIkx6DWSFLXVjFguZgQBnAIMbWxdYb1jyAYaaAfuvDhQnZ2k0ONGyLDkitBbfF/s1280/photo_2025-10-06_14-02-15.jpg

ជាមួយគ្នានេះ មានមហាជនជាច្រើនបានធ្វើការអំពាវនាវឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនកុំមានការបញ្ចេញមតិអវិជ្ជមានទៅលើយុវជនរូបនេះអី ត្បិតការដើររបស់គេមិនបានបំពាន ឬប៉ះពាល់អ្នកណាឡើយ។ ផ្ទុយទៅវិញ សូមឲ្យមានការគាំទ្រ និងលើកទឹកចិត្តទៅកាន់គេឲ្យបានផុសផុល ដើម្បីយុវជនកម្ពុជាផ្សេងៗទៀតមានកម្លាំងចិត្តក្នុងការកសាងរឿងល្អៗឲ្យបានច្រើននៅក្នុងសង្គម៕