រាជធានីភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាទះថៃមួយកំភ្លៀង ជាមួយនឹងការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែររក្សានូវឥរិយាបថថ្លៃថ្នូ កុំប្រជែងខុសជាមួយទង្វើអមនុស្ស និងអន់ជាងសត្វរបស់ជនជាតិថៃមួយចំនួន ដែលយករូបថតមេដឹកនាំរបស់កម្ពុជាមកដាក់បា.ញ់ដើម្បីចាប់យករង្វាន់ ដោយនេះបង្ហាញពីភាពគ្មានគុណធម៌ សីលធម៌ និងអរិយធម៌របស់ជាតិជាខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjv-nidlIHMisB9H7f6GZupa6kbUUeF77HgmyWzxwrn0GOW9nPlWmk5_0tFtSNv7ObSByZpCeOpwr7FIxBGzlmx1z67EjfjXuei9oHXcM5UPP3XV-eQuUVfQ2IrsJpe-Q4WAT0bCIKzbBRXSmtle8eVmMjgzLJZdO65sCpTWNzm_duZf6FqkH5IgB4CXhym/s1440/555963671_1424166825731767_219967458257396167_n.jpg
តាមរយៈទំព័រហ្វេសប៊ុករបស់សម្ដេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ បានឲ្យដឹងថា កន្លងមកនេះបងប្អូនយើងមួយចំនួនបាន សុំមកខ្ញុំដើម្បីធ្វើការតបតតាមរយៈយករូបថត ឬព្រះឆាយាល័ក្ខព្រះមហាក្សត្រថៃ យកមកដាក់ ហើយបាញ់យករង្វាន់ដូចជនជាតិថៃមួយចំនួនបាននិងកំពុងធ្វើ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSPV_c1iO3yFtlcCtti9wkhzMkDn4YhI4Hcld1d-lHB9iwGNf_nCRbtDuX6rOhZbUHmn4_gPsBsgabIrEFHOlS8ojDa7muskODCWg5nK7nHMc2k-jMxluyX8hbQ19syfZJ3LIB338_sP4go9YK438Vv1SrGRMwO0s8PSTLH9WotX2Eb_EllfRAU9Nc5S0m/s2048/556151860_1425674645580985_479423702844795715_n.jpg

ខ្ញុំបានប្រាប់ទៅវិញថា បើយល់ថាគេធ្វើបែបនេះជាការខុស សូមកុំប្រឡងយកខុសជាមួយគេធ្វើអី ព្រោះអំពើបែបនេះជាអំពើអមនុស្ស និងអន់ជាងសត្វទៅទៀត។
ខ្ញុំបានពន្យល់បន្ថែមថា ពួកគេធ្វើបែបនេះក្នុងគោលដៅធ្វើឱ្យខ្ញុំបាត់បង់ការអត់ធ្មត់ក្នុងពេលបទឈប់បាញ់ កំពុងស្ថិតក្នុងស្ថានភាពផុយស្រួយ ឬយ៉ាងហោចណាស់ញុះញង់ឱ្យកងទ័ពនិង ប្រជាជនយើងមួយចំនួនតបតតាមរបៀបបង្កអរិយភាព។ខ្ញុំសូមអំពាវនាវជនរួមជាតិយើង សូមកុំយកព្រះឆាយាល័ក្ខព្រះមហាក្សត្រថៃ ឬរូបថតមេដឹកនាំថៃណាមួយមកធ្វើមិនគប្បីឱ្យសោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNNq3Nn0BGr8RBVGiIKGrC8TtI6SknnO_f1kYOthDIBeFxGa2XOKuLVvm1zQJ9KfT-R4O6NreLYDI-AImY7l0CL2kLVN4XVn6HR2AA5JmYB5PhAGt0T3-CHSRUekgXgTu5FPpZIYw99faixFM4rRQYPE8-lFxPbOe5GtQe8dAOTWPs85fmvNTamhoH-yfo/s1280/photo_2025-10-06_14-36-15.jpg
បន្ថែមពីនោះសម្ដេចបានសង្កត់ធ្ងន់ថា ទោះជាប្រទេសយើងតូច ប្រជាជនយើងមានចំនួនតិច សេដ្ឋកិច្ចយើងទន់ខ្សោយ តែយើងកុំខ្សោយខាងសីលធម៌។ យើងត្រូវតែបន្តជាជាតិសាសន៍ថ្លៃថ្នូរមានសីលធម៌ខ្ពស់។ ប្រសិនបើបងប្អូនឈឺចាប់ជាមួយថៃ មិនចូលចិត្តថៃ សូមកុំទិញទំនិញថៃមកប្រើប្រាស់ និងឈប់ប្រើប្រាស់ប្រាក់បាតថៃលើដីខ្មែរតទៅទៀតដើម្បីពង្រឹង ឯករាជ្យភាពខាងរូបិយវត្ថុរបស់ជាតិយើង។
សូមកុំធ្វើសកម្មភាពណាមួយប៉ះពាល់ដល់ក្រុមហ៊ុនថៃ និងប្រជាជនថៃ ដែលកំពុងរស់នៅធ្វើការរកស៊ីនៅកម្ពុជា។ ខ្ញុំនៅតែជឿថា ប្រជាជនថៃភាគច្រើនមិនចង់ធ្វើសត្រូវជាមួយប្រជាជនកម្ពុជានោះទេ។ មនុស្សមួយចំនួននៅថៃ រាប់ទាំងអ្នកដឹកនាំថៃខ្លះផង កំពុងវាយតម្លៃខុសពីសេដ្ឋកិច្ចកម្ពុជាថា កំពុងជួបការលំបាកក្រោយពីថៃបិទព្រំដែនដោយខ្វះទំនិញប្រើប្រាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6SigAwpod5oL9i3RuL2nUnG9oTChBOjqhyphenhyphenv2vALDaxGzwfPZPcuVKkR29q55VRvUGWPAhEW3KayUW9GSvuPixv4ixaG_vVRSq-A4ZBIcNsknqdc_S6xZCU6A9iabZ9hPZFVoO6csHiuqW8R-w3vOCspkVlVwTqxhg0c-WFfiyMjYp9EjFlW7sAYhmonV7/s1280/552659408_1422132825935167_1291565999024312803_n.jpg

សម្ដេចតេជោបានគូសបញ្ជាក់ថា យើងគួរតែអរគុណអ្នកដឹកនាំថៃម្ដងទៀត ដែលវាយក្បាលគេត្រូវក្បាលខ្លួនឯង ព្រោះកម្ពុជាធ្លាប់យកប្រាក់ក្នុងមួយឆ្នាំៗមិនតិចជាង៥ពាន់លានដុល្លារទៅទិញទំនិញថៃ ហើយបង្វិលលុយនេះមកទិញទំនិញក្នុងស្រុក ដែលធ្វើឱ្យទំនិញផលិតក្នុងស្រុកមានទីផ្សារដែលជាឱកាសពង្រឹងសេដ្ឋកិច្ចកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrydajrTnxDwTvrXKnQsrU6KtCYB1-qKkW9qePXwD_LBgZibj8pQ2wMz02_W8FBKAPbGsodumehY2BPgoeEychGGVG3xDKkGb2IKaPrI7sCEzPuBUUH5phJ4ijO_xff2FdA_1b_RUjlHEiIYoxyhYHcGAt0LWEBNJeDUHvBz65A_Pyh2DmsU16mwUEbnbf/s1028/photo_2025-10-06_14-36-15%20(3).jpg

យើងមិនដែលបានទៅសុំទំនិញថៃមកលក់ក្នុងទីផ្សារយើងទេ គឺយកលុយទៅទិញ សូមអ្នកដឹកនាំថៃ កុំយល់ច្រឡំ និងប្រមាថកម្ពុជាបន្តទៀត។ យើងដឹងថា ពួកអ្នកជាអ្នកមានជាងកម្ពុជា តែអ្នកក៏ត្រូវយល់ថា យើងក៏បានយកលុយទៅទិញទំនិញថៃ ទើបធ្វើឱ្យប្រជាជនថៃមានទីផ្សាររកប្រាក់ចំណូល។
សូមប្រជាជនថៃដែលធ្លាប់លក់ទំនិញមកកម្ពុជា កុំខឹងកម្ពុជាដែលជាអតិថិជនដ៏ធំត្រូវបាត់បង់ដែលនេះមិនមែនជាកំហុសរបស់កម្ពុជានោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgahRW_Yo6VV2J9VcV9bFI2eDPppxLgKw3boNuKYMsJON3qNqr6sHhkq5DvQTClH8q2yjM53fHPPEZQK6vVf980PA_TbZd6eGF4fHodYupvSDlVZI_Ktro-CKhQkx3Y-jSLsWLrw41y2SjNzD4KFDXS-zu4zxt_hoIel2WSUJx5jiNPWpUzbGGJQIPHz55v/s1041/photo_2025-10-06_14-36-15%20(2).jpg

ជាចុងក្រោយសម្ដេចបានជម្រាបទៅបងប្អូនទាំងអស់ ពិសេសបងប្អូននៅជិតព្រំដែនថៃ សូមប្រញាប់ប្ដូរប្រាក់បាតថៃ ជាមួយប្រាក់រៀល ឬដុល្លារ ព្រោះពេលខាងមុខបងប្អូន នឹងរងការខាតបង់ធ្ងន់ធ្ងរ និងអាចក្លាយជាចំណុចដែលគេយកធ្វើជាចំណុចខ្សោយដែលគេគំរាមដូចករណីអគ្គិសនី អ៊ីនធឺណិត និងប្រេងឥន្ធនៈកាលពីពេលមុន។ ឈប់ប្រើប្រាក់បាតមកប្រើប្រាក់រៀល គឺជួយពង្រឹងនូវរូបិយវត្ថុរបស់ជាតិយើង៕