អ្នកបង្កើតមាតិកា Norak Ben ឬទស្សនិកជនស្គាល់ថាជាសមាជិកក្នុងក្រុម «ចេះតែធ្វើ JTT» ដែលធ្វើវីដេអូកំប្លែងៗបានលាតត្រដាងពីខាង Agency មួយមិនបានឱ្យកម្រៃពលកម្មលោកក្នុងពេលបំពេញការងារចុះតាមខេត្តអស់រយៈពេលជាច្រើនខែមកហើយ។ ក្រោយមក Norak បានបញ្ជាក់ថាបញ្ហានេះគឺមិនជាប់ទាក់ទងនឹងប្រ៊េននោះទេប៉ុន្តែគឺជាខាង Agency។

នៅល្ងាចថ្ងៃទី១៣ ខែសីហា Norak Ben បានបង្ហោះសំណេរនៅលើបណ្តាញសង្គមរបស់ខ្លួនថា «ខ្ញុំទទួលការងារមួយដែលតម្រូវឱ្យចុះតាមខេត្ត ៣ខេត្ត រយៈពេល១២ថ្ងៃថតកណ្តាលផ្សារ ហាលថ្ងៃ ហាលខ្យល់ ជួបមនុស្សជាច្រើនដោយមានគោលបំណងតែមួយគឺចង់ធ្វើការឱ្យការងារល្អបំផុតឱ្យអតិថិជន។ ចំណាយពេលថត ចំណាយពេលកាត់តចុងក្រោយ agency នោះមិនឱ្យលុយកម្លាំងពលកម្មខ្ញុំ»។
.png)
អ្នកបង្កើតមាតិការូបនេះថា ការបំពេញការងារតាំងពីឧសភា រហូតមកដល់ថ្ងៃបង្ហោះនេះហើយលោកតាមឆាតដោយសន្យាថ្ងៃនេះ ថ្ងៃនោះ តែចុងក្រោយសុទ្ធតែជាសន្យាខ្យល់ឬមួយមកពីលោកស្លូតឬស្រួលពេក។ Norak Ben ថារូបគេមិនដែលចង់បញ្ចេញអារម្មណ៍នៅលើបណ្តាញសង្គមនោះទេប៉ុន្តែលោកហួសចិត្ត និងឈឺចាប់ពេក ជាហេតុធ្វើឱ្យផ្លូវចិត្តរបស់លោកប៉ះពាល់និងបណ្តាលឱ្យការងារផ្សេងទៀតយឺតយ៉ាវ។
ក្រោយពី Norak Ben លាតត្រដាងរឿងនេះរួចបានធ្វើឱ្យមានការចាប់អារម្មណ៍ជាច្រើនជាពិសេសអ្នកដែលមានវិស័យដូចគ្នាទៅនឹងអ្នកបង្កើតមាតិការូបនេះ។ លើសពីនេះទៅទៀតក៏មានអ្នកមួយចំនួនលើកឡើងថាក្រុមហ៊ុន agency ខ្លះគឺពិតជាពិបាកក្នុងការទូទាត់ប្រាក់ពិតមែនខណៈអ្នកផ្សេងទៀតបានជំរុញឱ្យ Norak Ben គួរតែធ្វើការផ្ទាល់ជាមួយនឹងម៉ាកយីហោជាជាងឆ្លងកាត់ការងារជាមួយ agency ។

ក្រោយមក Norak Ben បានបង្ហោះសារមួយទៀតដោយបញ្ជាក់ថាបញ្ហាខាលើនេះគឺរវាងលោកនិង Agency មួយ មិនមានអ្វីទាក់ទងជាមួយ Brand ទេ។ ជាមួយគ្នានេះ ដ្បិតតែប៉ះពាល់ផ្លូវចិត្តប៉ុន្តែ Norak Ben បញ្ជាក់ថាលោកនៅតែបន្តធ្វើវីដេអូផ្តល់ការកម្សាន្តជូនទស្សនិកជន៕










