Home ព័ត៌មានអន្តរជាតិ ចិនរកឃើញវិធីដាក់បន្ទះឈីបចូលខួរក្បាល ដែលចំណាយពេលតែ ១០នាទី និងមិនបាច់វះកាត់លលាដ៍ក្បាល

ចិនរកឃើញវិធីដាក់បន្ទះឈីបចូលខួរក្បាល ដែលចំណាយពេលតែ ១០នាទី និងមិនបាច់វះកាត់លលាដ៍ក្បាល

93
0

ចិនបញ្ចេញកញ្ចប់ទុន ១៦៣លានដុល្លារ ពី Tencent & Alibaba បង្កើតឈីបខួរក្បាលតាមសរសៃឈា.ម.ក មិនបាច់វះកា.ត់បើកលលាដ៍ក្បាលដូច Neuralink របស់លោក Elon Musk និងប្រើពេលតែ ១០នាទីប៉ុណ្ណោះ ខណៈបច្ចុប្បន្នកំពុងសាកល្បងលើសត្វចៀម ដើម្បីត្រៀមខ្លួនប្រជែងជាមួយបច្ចេកវិទ្យានាំមុខរបស់សហរដ្ឋអាមេរិក។
________https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIam1LUFKAaW3u8aq4CSVHwm9NiwOIjBTDSYesXMNBzoVE3vqRAvozFg0Oh0ORXUJk8agSqy50NO0gLP6nmjGlyB9DhmDUc8LLt_Rg2xEgNbaVMpA8DyuTqtBmGTsqWhmAIQOdE3xIS_4M9-EhQPRsY13a5U1RJZEK7icyGJ9uoKqIq2slWGhFBzt6Ez8/s1200/photo_2026-08-14_14-13-57%20(2).jpg

អាមេរិកភ្លេចៗខ្លួន ចិនស្ទុះមកតាមប្រកៀកពីក្រោយហើយ! ថ្មីៗនេះក្រុមហ៊ុន StairMed ទទួលបានទុន ១៦៣ លានដុល្លារ ពីមហាយក្ស Tencent និង Alibaba ដើម្បីដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាផ្សារភ្ជាប់ខួរក្បាល និងកុំព្យូទ័រ (BCI) ជំនាន់ថ្មី ដែលអាចដាក់បញ្ចូលទៅក្នុងខួរក្បាលបានក្នុងពេលត្រឹមតែ ១០ នាទី តាមរយៈសរសៃឈាមក ដោយមិនបាច់វះកាត់ខួងបើកលលាដ៍ក្បាលដូចបច្ចេកវិទ្យា Neuralink របស់លោក Elon Musk នោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6-5bnVboW-orUspciWmjvMwXetwOCFPCRe82hPjGoiIA25OX-ITFWUTkXoRoR8tNBu1Bd0hMzThr9Szf0XTQKsSFdigTaI_z-lompQZvpSSmAo0Xy4glqNwd0AeacWf_BooZ4XHGPCyeOcHq-ggVG0a_VCQbVAw9fkyFazHZC1pOzr1rjARZcZv3nwV8/s1200/photo_2026-08-14_14-13-57.jpg
 
យោងតាមការចុះផ្សាយរបស់សារព័ត៌មានបច្ចេកវិទ្យា Fossbytes ក្រុមហ៊ុនអាជីវកម្មថ្មី ដែលមានមូលដ្ឋាននៅទីក្រុងស៊ាងហៃ ឈ្មោះថា StairMed Technology បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង តាមរយៈការរៀបចំវិធីសាស្ត្រវះកាត់វាយលុកកម្រិតស្រាល ដោយបញ្ចូលបន្ទះឈីបតាមរយៈសរសៃឈាមវ៉ែននៅត្រង់ក រួចរុញវាឡើងទៅកាន់តំបន់បញ្ជាចលនានៃខួរក្បាល។ វិធីសាស្ត្រនេះជួយកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ ការបំផ្លិចបំផ្លាញជាលិកាខួរក្បាល និងមិនបន្សល់ទុកនូវស្លាកស្នាមរបួសធំដុំដល់អ្នកជំងឺឡើយ។ របកគំហើញនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងចាប់យកសញ្ញាគំនិតពីខួរក្បាល រួចបំប្លែងវាទៅជាបញ្ជាអេឡិចត្រូនិច ដើម្បីជួយសង្គ្រោះ និងស្តារសមត្ថភាពឡើងវិញដល់អ្នកជំងឺខ្វិន ឬដាច់សរសៃឈាមខួរក្បាល ឱ្យអាចបញ្ជាដៃជើងសិប្បនិម្មិត ឬបញ្ជាកុំព្យូទ័របានដោយគ្រាន់តែប្រើ «គំនិត»។
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOaxcc1LfkZYij6BiMVE4uLyomC4EVj-HcZg0fBgwpUuCoAmexfYWc-yEoBM8TKq_JAWPqkT3Ga00b_Kfn5aDAKnI2a99yopSvCrYSyLfGzYZq6YtPIvjNG9-mi8ynKc88XLmDMyS4Y2ouPE6cZOCb4xv_03tMQoWi76nJ-vd_H_BJeKQxXK7b-ACbvlY/s770/photo_2026-08-14_14-13-58%20(2).jpg
ទោះជាយ៉ាងណា របាយការណ៍ស៊ើបអង្កេតបន្ថែមបានទម្លាយការពិតថា រយៈពេល ១០ នាទីនេះ គ្រាន់តែជាផ្ទាំងស៊ីប ឬគោលដៅដែលក្រុមហ៊ុនចង់សម្រេចឱ្យបាននាពេលអនាគតប៉ុណ្ណោះ ព្រោះបច្ចុប្បន្នបច្ចេកវិទ្យារបស់ក្រុមហ៊ុន StairMed មួយនេះ ទើបតែស្ថិតក្នុងដំណាក់កាលពិសោធន៍នៅលើ «សត្វចៀម» តែប៉ុណ្ណោះ និងមិនទាន់បានចាប់ផ្តើមការសាកល្បងគ្លីនិកលើរាងកាយមនុស្សនៅឡើយទេ។ លើសពីនេះ ក្រុមអ្នកជំនាញបានកត់សម្គាល់ថា គំនិតនៃការបញ្ចូលបន្ទះឈីបតាមសរសៃឈាមនេះ មិនមែនជារបកគំហើញថ្មីស្រឡាងដំបូងបង្អស់របស់ចិនឡើយ ដោយសារក្រុមហ៊ុនបច្ចេកវិទ្យាវេជ្ជសាស្ត្ររបស់សហរដ្ឋអាមេរិកឈ្មោះថា Synchron បានបង្កើតឧបករណ៍ “Stentrode” ដើរមុនចិនមួយជំហានបាត់ទៅហើយ ដោយពួកគេបានដាក់បញ្ចូលឈីបតាមសរសៃឈាមទៅក្នុងខួរក្បាលអ្នកជំងឺចំនួន ១០ នាក់រួចរាល់មកហើយ នៅក្នុងដំណើរការសាកល្បងគ្លីនិកនៅក្នុងប្រទេសសហរដ្ឋអាមេរិក និងអូស្ត្រាលី ចាប់តាំងពីឆ្នាំ២០២៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwL7D1MXwX4JXUnLJ8KFm_gU8bpQeJuBPCu7wGFXa1wJKw6xuAFhVC3ZgVeBbonyvampB6S5htUJ_5o87qCfgEtq7AjVs5sRZb8PvyWV6JNq7E593jRO0BE-HpT9TGClqFY-aP3Sko3NEhlF5DoZCwgZL4hBiJvNZ3J0WP1TZQ8jri31GS2V4islwXH3k/s1024/photo_2026-08-14_14-13-58.jpg

ជារួមមក បច្ចេកវិទ្យាឈីបខួរក្បាលតាមសរសៃឈាមរបស់ក្រុមហ៊ុនចិន StairMed នៅពេលនេះ គឺជាការបង្ហាញពីមហិច្ឆតារបស់ចិន ក្នុងការរុញច្រានខ្លួនឯងឡើងមកប្រកួតប្រជែងដណ្ដើមយុទ្ធសាស្ត្របច្ចេកវិទ្យាខួរក្បាលជាមួយសហរដ្ឋអាមេរិកយ៉ាងស្វិតស្វាញ។ ទោះបីជាចិនកំពុងដើរក្រោយអាមេរិកមួយជំហានផ្នែកការសាកល្បងលើមនុស្សក្តី ប៉ុន្តែលំហូរទុនវិនិយោគរាប់រយលានដុល្លារពីមហាយក្ស Tencent និង Alibaba នឹងក្លាយជាកម្លាំងចលករដ៏ខ្លាំងក្លាមួយ ក្នុងការធ្វើឱ្យសមរភូមិបច្ចេកវិទ្យា BCI ពិភពលោកកាន់តែមានភាពកក្រើក និងវិវត្តលឿនជាងមុន៕