Home តារាជាតិ វ៉ាន់ នីឡា ហួសចិត្តក្រោយឮក្មេងនិយាយថា «មិនចង់ហូបបាយ ចង់ជ.ក់ថ្នាំ»

វ៉ាន់ នីឡា ហួសចិត្តក្រោយឮក្មេងនិយាយថា «មិនចង់ហូបបាយ ចង់ជ.ក់ថ្នាំ»

233
0

តារាចម្រៀង វ៉ាន់ នីឡា បានបង្ហាញការហួសចិត្តនិងស្លុតចិត្តមិនតិចនោះទេនៅពេលរូបនាងបានជួបនិងឮផ្ទាល់ត្រចៀកនៅពេលក្មេងម្នាក់បាននិយាយ «មិនចង់ហូបបាយ ចង់ជ.ក់ថ្នាំ» ដែលពាក្យនេះរងឥទ្ធិពលពីបណ្តាញសង្គម។ តារាចម្រៀងរូបនេះបានចាត់ទុកហេតុការណ៍នេះថាជាបញ្ហាមួយដែលឪពុកម្ដាយ និងអាណាព្យាបាលគួរយកចិត្តទុកដាក់ជាពិសេសចំពោះការប្រើប្រាស់បណ្ដាញសង្គមរបស់កុមារនៅពេលពួកគេមិនទាន់អាចបែងចែកអ្វីដែលជាខ្លឹមសារល្អ អ្វីដែលជាខ្លឹមសារមិនល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjypnVdCR0KmKyXinlT6_P4AmnQJsKSIXIinWQxk4k1Ncx5aCTawbl8dFFsu06GXuSeqyPd_lena_5f2Zop3D0uGKUcvnbsUKwam2E_-F9Ec0DmwddSFuLxtp8y5hkqiuZ3T_HhIyIAbqFlubVY-CNccmFBxljSycOwyDjYHB0O8VzE46D6o6fA3ELxWO4/s2048/image_2026-09-12_08-46-39.png

នៅយប់ថ្ងៃទី១១ ខែកញ្ញា វ៉ាន់ នីឡា បានចេញវីដេអូមួយដែលបង្ហាញពីសំណេររបស់នាង មុននោះដោយចង់ឱ្យឪពុកម្តាយមានការរឹតបណ្តឹងទាក់ទងនឹងបណ្តាញសង្គមទិកតុក ដែលឱ្យកូនយកទៅ scroll លេងដោយសេរី។ នាងមានការព្រួយបារម្ភពីព្រោះមានវីដេអូច្រើនទម្រង់ទាំងពាក្យសម្តីមិនសមរម្យ និងវីដេអូអាសអាភាសជាដើមមាននៅលើ Platform មួយនេះ។ តារាចម្រៀងនិងជាពិធីការិនីរូបនេះបន្ថែមថាការដែលខ្លួនលើកយកបញ្ហានេះមកនិយាយដោយសារតែនាងបានសង្កេតឃើញច្រើនដងនិងមានការទើសភ្នែកពេក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNoIVPxp531q0TV1VtxAsKFkRQCF4-Hh3tfR2Hv6ddnxXu_XnVMyodbJ9yhnR5IFStN_KHPNQ8rKej_hk1I-aoIwUiQ6JbGjFpdFcExu9N3rKIHeuTCIaT74xCIYdB495-WZgt4-IumtEkcz8lhOH0h5UqCvG98pjlnUyBgVJPR5oOuUEX0sKALydRHFw/s1764/image_2026-09-12_08-46-40.png

វ៉ាន់ នីឡា បានរៀបរាប់ហេតុការណ៍ដែលឮផ្ទាល់ត្រចៀកនៅពេលទៅទិញរបស់ញុំាស្រាប់តែឮសំឡេងកូនក្មេងនិយាយថា «ខ្ញុំមិនចង់ញុំាបាយ ចង់ជក់ថ្នាំ» ជាច្រើនដង ដោយស្មានថាជាសំឡេងចេញពីទូរសព្ទប៉ុន្តែគឺជាសំឡេងផ្ទាល់របស់កូនស្រីអ្នកលក់ ដែលនិយាយតាមទិកតុក។ ដោយការហួសចិត្តពេក វ៉ាន់ នីឡា បាននិយាយដាក់អាណាព្យាបាលក្មេងស្រីនេះដោយនិយាយថា ការនិយាយបែបនេះមិនមែនជារឿងល្អនោះទេ គួរតែមានការវិធានការកុំបណ្តោយឱ្យក្មេងអាយុត្រឹមតែ៥ឆ្នាំនិយាយបែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUSjBmmWARG6NM45eldo_rtttkD9wH1jwwQisahWi35uhDICS3hajGH44v7eAMHgLyrDhWD2JarE-DHS_OrYJ4ocE5OATb_M-r-ppbB5cYV1uFkmVXba0RNF9QtKZe_8kS7QPwXPERtp9ptlpPFqENtM4nEU30m31x8SSKyiHmxGNqAFLIK4acRJU5Rho/s2048/image_2026-09-12_08-46-44.png

វ៉ាន់ នីឡា ក៏បានទទួលស្គាល់ពីការមមាញឹករបស់ឪពុកម្តាយក្នុងការរកចំណូល យ៉ាងណាក៏ដោយពុំគួរបណ្តាយឱ្យកូនរបស់ខ្លួនទម្លាប់និយាយបែបនេះនោះទេ ហើយនាងហ៊ាននិយាយថាទិកតុកទោះបីជាមានផលល្អម្យ៉ាងតែវាគឺអាក្រក់បំផុតសម្រាប់ក្មេងៗដែលមិនទាន់ចេះថ្លឹងថ្លែងអ្វីល្អអ្វីអាក្រក់ដូចជាមនុស្សពេញវិញនោះទេ៕