Home ព័ត៌មានអន្តរជាតិ ថៃចា.ប់ខ្លួនជនជាតិកូរ៉េខាងត្បូងចំនួន ១២នាក់នៅនឹងកន្លែង ពាក់ព័ន្ធនឹងបទល្មើ.សអនឡាញស្កេម

ថៃចា.ប់ខ្លួនជនជាតិកូរ៉េខាងត្បូងចំនួន ១២នាក់នៅនឹងកន្លែង ពាក់ព័ន្ធនឹងបទល្មើ.សអនឡាញស្កេម

271
0

យោងតាមការចុះផ្សាយព័ត៌មានសាររព័ត៌មានជប៉ុន The Japan Times នៅថ្ងៃទី១០ ខែកញ្ញា អាជ្ញាធរថៃបានចាប់ខ្លួនជនជាតិកូរ៉េចំនួន ១២នាក់ ពាក់ព័ន្ធនឹងបទល្មើសអនឡាញស្កេម កណ្តាលក្រុងបាងកក ស្របពេលដែលកន្លងមកភាគីប្រទេសទាំងពីរ តែងតែចោទប្រកាន់ និងទម្លាក់កំហុសឲ្យកម្ពុជា រឿងបទល្មើសឆបោ.កតាមអនឡាញ ហើយតែងអះអាងពីភាពស្អាតស្អំបស់ខ្លួន។
_____________
បកអាក្រាតភាពស្អាតស្អំក្លែងក្លាយ! ថៃបង្ក្រាបបានសម្បុក Scamer កូរ៉េខាងត្បូង និងចិន ជួលវីឡាប្រណីតបើកមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធទូរសព្ទអនឡាញ យ៉ាងទ្រង់ទ្រាយធំកណ្តាលទីក្រុងបាងកក។ របកគំហើញដ៏គួរឱ្យភ្ញាក់ផ្អើលនេះ បានក្លាយជាភស្តុតាងជាក់ស្តែងវាយបកយ៉ាងចាស់ដៃទៅលើភាគីអន្តរជាតិមួយចំនួន ដែលកន្លងមកតែងតែព្យាយាមចោទប្រកាន់ និងទម្លាក់កំហុសទាំងស្រុងមកលើកម្ពុជា រឿងបទល្មើសឆបោកតាមអនឡាញ ហើយតែងអះអាងពីភាពស្អាតស្អំបស់ខ្លួន។

យោងតាមការចុះផ្សាយព័ត៌មានសាររព័ត៌មានជប៉ុន The Japan Times នៅថ្ងៃទី១០ ខែកញ្ញា បានលាតត្រដាងថា អាជ្ញាធរមានសមត្ថកិច្ចរបស់ប្រទេសថៃ បានប្រកាសពង្រាយកម្លាំងចុះបង្ក្រាប និងចាប់ខ្លួនជនជាតិកូរ៉េខាងត្បូងចំនួន ១២ នាក់ និងជនជាតិចិនម្នាក់។ ក្រុមជនសង្ស័យទាំងនេះ ត្រូវបានចោទប្រកាន់ចំៗពីបទរួមគំនិតគ្នាដំណើរការមជ្ឈមណ្ឌលបោកប្រាស់តាមទូរសព្ទ ដោយពួកគេបានជួលផ្ទះវីឡាប្រណីតលំដាប់ខ្ពស់មួយកន្លែង ស្ថិតនៅតំបន់ភាគខាងត្បូងនៃទីក្រុងបាងកក ដើម្បីធ្វើជាទីស្នាក់ការសម្ងាត់ បំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យាទំនើបៗ ក្នុងបំណងបិទបាំងភ្នែកសមត្ថកិច្ច និងប្រតិបត្តិការបោកប្រាស់យកប្រាក់ពីជនរងគ្រោះឆ្លងដែន។

របត់នៃការបង្ក្រាបក្រុម Scamer ជនជាតិកូរ៉េខាងត្បូង និងចិននៅលើទឹកដីថៃនាពេលនេះ គឺសរបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ពីភាពជាក់ស្តែងថា បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគឺជា «វិបត្តិសកល» ដែលមានការជាប់ពាក់ព័ន្ធគ្រប់ជាតិសាសន៍ទាំងអស់ មិនមែនតែកម្ពុជានោះទេ។ កន្លងមក ភាគីប្រទេសទាំងពីរតែងតែព្យាយាមលាបពណ៌ និងចង្អុលមុខបន្ទោសកម្ពុជា ដើម្បីកេងចំណេញរូបភាពការទូត និងដើម្បីបង្វែរដានពីភាពធូររលុងនៃប្រព័ន្ធសន្តិសុខផ្ទៃក្នុងរបស់ខ្លួនតែប៉ុណ្ណោះ។ ហេតុការណ៍ចុងក្រោយនេះ បានបង្ហាញច្បាស់ថា គ្មានប្រទេសណាមួយស្អាតស្អំដាច់ខាតឡើយ ហើយក៏គ្មានប្រទេសណាមួយអាចដោះស្រាយមហារីកសង្គមឌីជីថលនេះបានតែម្នាក់ឯងនោះដែរ។

សរុបសេចក្តីមក ជាជាងការបន្តប្រើប្រាស់ភាសាការទូតចោទប្រកាន់ និងទម្លាក់កំហុសដាក់គ្នាទៅវិញទៅមកយ៉ាងអយុត្តិធម៌ គ្រប់ភាគីអន្តរជាតិទាំងអស់ រួមទាំងប្រទេសថៃ និងកូរ៉េខាងត្បូង គួរតែទទួលស្គាល់ថាវាជាបញ្ហារួម ដែលត្រូវការការសហការដើម្បីដោះស្រាយទាំងអស់គ្នា។ កម្ពុជាបាននិងកំពុងបង្ហាញជំហរស្អាតស្អំ និងម៉ឺងម៉ាត់ជានិច្ចក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសបច្ចេកវិទ្យា។ ភាពជោគជ័យពិតប្រាកដក្នុងការគាស់រំលើងឫសគល់ក្រុម Scam Call Center ឆ្លងដែន អាចកើតឡើងទៅបាន លុះត្រាតែបណ្តាប្រទេសជិតខាង និងពិភពលោកទាំងមូល បញ្ឈប់ការលេងល្បែងលាបពណ៌ រួចចាប់ផ្តើមបង្កើតកិច្ចសហការការទូតសន្តិសុខ ប្តូរព័ត៌មានសម្ងាត់ និងរួមគ្នាបង្ក្រាបដោយភាពស្មោះត្រង់ និងតម្លាភាពបំផុត៕