Home តារាជាតិ អ៊ិន លក្ខិណា មកពីប្រកួតវិញរូតរះបង្ហាញការដឹងគុណ ទេព បូព្រឹក្ស និងអ្នកជួយជ្រោមជ្រែងផ្សេងទៀត

អ៊ិន លក្ខិណា មកពីប្រកួតវិញរូតរះបង្ហាញការដឹងគុណ ទេព បូព្រឹក្ស និងអ្នកជួយជ្រោមជ្រែងផ្សេងទៀត

160
0

ក្រោយបើកទ្វារកម្ពុជាចូល TOP 40 លើកដំបូងក្នុងប្រវត្តិសាស្រ្តនៃកម្មវិធីប្រកួតសម្រស់ Miss World អ៊ិន លក្ខិណា បានបង្ហាញពីការដឹងគុណរបស់ខ្លួនទៅកាន់លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី តារាចម្រៀង ទេព បូព្រឹក្ស ចែតាបារាំង និងអ្នកមួយចំនួនទៀត ដែលបានជួយជ្រោមជ្រែងផ្តល់ទាំងកម្លាំងចិត្តនិងថវិកាសម្រាប់ការបោះឆ្នោតឱ្យនាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdik5uPgfwcK7AAlLz2caeuTRqSO_BHNevqiUrpzYRqHR0-XcKnYQRbRsq-2Yz39mVT5Eb2IWgMdMuOIhVlf8cudnRIbSUGfgX_MHJp1hw8iDvQPsfvFTQ9csNC68ggrYohDGm0HAEKXo0bM2R7GzXh7DmZ0aepa_wEW8fYq2YDU60F7Zx2Vn3XTLWdBY/s2048/image_2026-09-11_15-53-48.png

បន្ទាប់ពីវិលត្រឡប់មកពីការប្រកួតនៅឯប្រទេសវៀតណាម នាពេលថ្មីៗនេះ អ៊ិន លក្ខិណា បានចាប់ផ្តើមដំណើរជាបន្តបន្ទាប់ជាមួយនឹងកន្រ្តកផ្កាបង្ហាញពីការដឹងគុណទៅកាន់មនុស្សសំខាន់ៗដែលជួយជ្រោមជ្រែងនាងក្នុងការប្រកួតកន្លងមកនេះ។ Miss World Cambodia 2026 បានបង្ហាញការដឹងគុណដំបូងគេទៅកាន់ ទេព បូព្រឹក្ស ជាមួយនឹងការអបអរសាទរសមិទ្ធផលថ្មីក្នុងការបើកម៉ាតរបស់តារាចម្រៀងរូបនេះ។ ទេព បូព្រឹក្ស បាននិយាយដោយសិទ្ធិស្នាលថាខ្លួនគាំទ្រ លក្ខិណា សឹងតែមួយជីវិតទៅហើយដោយនាងប្រលងតាំងពីតូចដល់ធំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-ElL7QpJA2dd-Yo0Sk3K5eQbMt50rJSJpRhu1fQgT2bZEnh3kRIfbTLr27Nj8x0DvfeVCUp1Aki4pwQ1x2MfNyaKTUZ9nEpu74xdE9ABUxc66vgZuTClG_VAu9VBa-_1bTOvy96fT6jgjQ35086Wx6n76l_9Cyxi0Vcl61REZklRZ2NChLFaieViV-cQ/s2048/image_2026-09-11_15-53-49%20(2).png
តារាចម្រៀង ទេព បូព្រឹក្ស ក៏បានបង្ហាញការសប្បាយចិត្តដែល អ៊ិន លក្ខិណា បានឈានដល់ TOP នៅក្នុងការប្រកួតដែលជាប្រវត្តិសាស្រ្តសម្រាប់ប្រទេសកម្ពុជាហើយ លក្ខិណា មានការតស៊ូនិងសាច់កម្មមិនខុសពីជីវិតខ្លួនឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWaArex0llcEek725sRUj0ox8SPbHiUfNUV4O9ZT4CUPzGVnxu4snkVaWrNRxnUF63Vi94_ew8ca032sJSSmokB6TdS2uORUEjBdBZcN8Gn_TbALaI6g9ybg7wBEEFs9wpE4S3quaa8B0hqrPb_ZvJ5R4GLiIJXlm143SjuHW54hDcjrOLN_XkYr4a3t0/s2048/image_2026-09-11_15-53-49.png
ក្រៅពីមានជាកន្រ្តកផ្កាជូនទៅកាន់តារាចម្រៀង ទេព បូព្រឹក្ស អ៊ិន លក្ខិណា ក៏បានជូនកន្រ្តកផ្កាទៅកាន់ ចែតាបារាំង លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី រួមទាំងអ្នកជួយជ្រោមជ្រែងនាងផ្សេងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFNoJeeWW2AWQgAtozQZWy3RFY5PjUYAQAsCMO4GmavHgSOaCNH7pZMgNlyQl9Y6lP0g-4Bd_O3afmK5EBF3Kf9ic-lBtMwrysuu27jwkOkFP6GK0cwwiLg8AoSQnOiMCiqGK1sEJH4S7JXhNTL8hsqD4SfiEz1mvbSd6Gcr4yrq4chfTJiDC5XuBiUZQ/s1280/image_2026-09-11_15-53-53.png

នេះបង្ហាញពីការដឹងគុណរបស់ អ៊ិន លក្ខិណា ដែលជា Miss World Cambodia 2026 សម្រាប់ការប្រកួតរបស់នាងដែលសមិទ្ធផលនីមួយៗកើតឡើងគឺទាំងការខិតខំរបស់នាងផ្ទាល់ ការគាំទ្រពីទស្សនិកជន និងអ្នកឧបត្ថម្ភមួយចំនួនទៀតដែលចំណាយថវិកាជួយបោះឆ្នោតដើម្បីជាមុខមាត់ប្រទេសជាតិទាំងមូល។ សកម្មភាពនេះក៏ជាភាពគំរូមួយទៅកាន់បវរកញ្ញាដទៃទៀតឱ្យមានការដឹងគុណអ្នកដែលជួយខ្លួន៕