បញ្ហានៅភូមិព្រៃចាន់កាន់តែកើនកម្ដៅខ្លាំងឡើងៗ ក្រោយទំព័រហ្វេសប៊ុកផ្លូវការរបស់កងទ័ពភូមិន្ទថៃ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីការផាកពិន័យជាទឹកប្រាក់ និងការដាក់ទណ្ឌកម្មផ្លូវច្បាប់យ៉ាងឃោ.ឃៅចំពោះពលរដ្ឋខ្មែរដែលបង្កការរំខាននៅភូមិព្រៃចាន់ ដែលទោសទាំងនោះមានចាប់ពីការផាកពីន័យជាប្រាក់ រហូតដល់ការប្រ.ហារជីវិត ឬជាប់ពន្ធនាគារអស់មួយជីវិត។ នេះបើយោងតាមសារព័ត៌មាន The Nation។
.jpg)
នាយប់ថ្ងៃព្រហស្បត្តិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ប្រភពខាងលើនេះបានឲ្យដឹងថា ដើម្បីបង្កានិងប្រឆាំងតបតនឹងសកម្មភាពតវ៉ារបស់ពលរដ្ឋខ្មែរនៅ បានណងយ៉ាកែវ ខេត្តស្រះកែវ ដែលបង្កភាពអសណ្ដាប់ធ្នាប់ កងទ័ពភូមិន្ទថៃបានចេញនូវសេចក្ដីព្រ.មានផាកពិន័យដល់ពលរដ្ឋខ្មែរដូចខាងក្រោម៖
1. ការចូលដោយខុសច្បាប់: ដាក់ពន្ធនាគាររហូតដល់ ២ឆ្នាំ ឬពិន័យជាប្រាក់រហូតដល់ ២០,០០០បាត (២,៥២០,០០០រៀល)
2. ការបំផ្លាញទ្រព្យសម្បត្តិរបស់រដ្ឋាភិបាល (ដូចជាការរុះរើលួសបន្លា) : ដាក់ពន្ធនាគាររហូតដល់ ៥ឆ្នាំ និងពិន័យជាប្រាក់រហូតដល់ ១០០,០០០បាត (១២,៦០០,០០០រៀល)
៣.លួចទ្រព្យសម្បត្តិរដ្ឋ (យកបន្លាលួស): ដាក់ពន្ធនាគារពី១ឆ្នាំដល់៧ឆ្នាំ និងពិន័យជាប្រាក់ពី២០.០០០ទៅ១៤ម៉ឺនបាត (១២.៦០០.០០០-១៧.៦២០.០០០រៀល)
4. ការវាយដំលើមន្ត្រី: ដាក់ពន្ធនាគាររហូតដល់ ២ឆ្នាំ និងពិន័យជាប្រាក់រហូតដល់ ៤០,០០០បាត (៥,០៤០,០០០រៀល)
5. សកម្មភាពប្រឆាំងនឹងអធិបតេយ្យភាពថៃ: ទោសប្រហារជីវិត ឬដាក់ពន្ធនាគារអស់មួយជីវិត
ទោសទណ្ឌសរុប៖ ចាប់ពី ១៦ឆ្នាំ ដល់ដាក់ពន្ធនាគារអស់មួយជីវិត/ទោសប្រហារជីវិត បូករួមទាំងពិន័យជាប្រាក់រហូតដល់ ៣០០,០០០បាត (៣៧,៨០០,០០០រៀល)។
.jpg)
សេចក្ដីព្រ.មានខាងលើនេះ ត្រូវបានគាំទ្រសាទរយ៉ាងខ្លាំងក្លាពីសំណាក់ក្រុមជ្រុលនិយម និងពលរដ្ឋថៃជាច្រើន ដោយពួកគេម្នាក់ៗជឿតាមការផ្សព្វផ្សាយភូតកុហករបស់រដ្ឋាភិបាលពួកគេថាតំបន់ដែលពលរដ្ឋខ្មែរនាំគ្នាតវ៉ាទាំងយប់ទាំងថ្ងៃនេះ គឺជាទឹកដីថៃដែលធ្លាប់ផ្ដល់ឲ្យជនភៀសខ្លួនកម្ពុជាស្នាក់នៅបណ្ដោះអាសន្នកាលពីសម័យសង្រ្គា.ម។
ស្របពេលជាមួយគ្នានេះ ក្ដីបារម្ភ កំហឹ.ង និងភាពឈឺចាប់របស់បងប្អូនប្រជាជនខ្មែរដែលកំពុងរងគ្រោះ ដោយសារការឈ្លានពានរបស់ទាហានថៃ រំលោ.ភយកដីផ្ទះ ស្រែចម្ការ មានទំហំធំជាងភាពភ័យខ្លាចដែលថៃកំពុងតែគំរា.មកំហែ.ង។ ការតស៊ូក្រាញ់ននាល ការពារទឹកដីរបស់ពួកគាត់ បានធ្វើឲ្យប្រជាជនខ្មែរគ្រប់រូបក្ដុ.កក្ដួលនិងឈឺចាប់ជំនួសជាពន់ពេក។.jpg)
ទោះជាយ៉ាង រាជរដ្ឋាភិបាលកម្ពុជាក៏កំពុងតែស្វែងរកដំណោះស្រាយយ៉ាងស្រាក់ស្រាំដើម្បីជម្នះបញ្ហាខាងលើជាមួយភាគីថៃ។ ដោយឈរលើគោលជំហរសន្តិភាព មនុស្សធម៌ និងគោរពតាមកិច្ចព្រមព្រៀងបទឈប់បា.ញ់ ថ្នាក់ដឹកនាំកម្ពុជាបានដាក់លិខិតទៅកាន់ប្រធានអាស៊ាន មេដឹកនាំពិភពលោកនានា និងបណ្ដារប្រទេសនៅលើឆាកអន្តរជាតិ ជួយជំរុញឲ្យភាគីថៃបញ្ឈប់សកម្មភាពហិង្សារបស់ខ្លួន និងងាកមកចរចាគ្នាដោយសន្តិវិធី ស្របតាមគោលការណ៍នៃច្បាប់អន្តរជាតិ៕.jpg)










