សកម្មភាពរបស់បវរកញ្ញា កុយ អេនណា ស្រ្តីខ្មែរដំបូងដែលធ្វើដំណើរថ្មើរជើងពីភ្នំពេញទៅកាន់ខេត្តសៀមរាបក្នុងសកម្មភាពសប្បុរសធម៌ពិតជាធ្វើឱ្យមនុស្សជាច្រើនជ្រួលជ្រាបយ៉ាងខ្លាំង។ ងាកមកកាន់រៀមច្បង រ៉េត សារីតា វិញបានសម្តែងការស្ងប់ស្ញែងយ៉ាងខ្លាំងមកកាន់ កុយ អេនណា ដ្បិតថាបើធ្វើដំណើរដោយម៉ូតូក៏នាងមិនអាចធ្វើរួចដែរកុំថាឡើយដើរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_ZVJDlitPEPn00Q9Fk5PMi79y1HKgFibSgDEc8ev7mV3C49T3Pda41UrNQJ7d7KfCBndA-4s_qll15AZPSZYqvokKqQHwgGe9jKTaP7Wl89SL0uHHEFOBxS2iosBqKK1sPokQb7MWRVFrM3d17I7bV_Cn-anoa7xIzVE9w0pH-Ew7KTeK4GjZ26QmmrqB/s2048/image_2025-09-19_13-55-53%20(2).png
នៅថ្ងៃទី១៩ ខែកញ្ញា កញ្ញា រ៉េត សារីតា Miss Universe Cambodia 2020 បានបង្ហោះសំណេរមួយនៅលើផេកផ្លូវការថា «Status នេះសូមផ្ញើជូនជាពិសេសដល់អូន Koy Anna។ ខ្ញុំបានតាមដានដំណើរបស់គាត់តាំងពីថ្ងៃដំបូង ខ្ញុំសូមសរសើរដោយស្មោះអស់ពីចិត្ត។ កុំថាឡើយដើរ ជិះម៉ូតូក៏ខ្ញុំធ្វើមិនរួចដែរ។ ខ្ញុំសូមអបអរនិងជូនពរពីចង្ងាយ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkQqfd5WXJdkqvrhyphenhyphenDjEyvamDX6Qfdm_MxUyKwNMNJ4HoCdzrgWN1ajFtaGkw_e9HIdUWT9sbT4RLJU_fmYw7Ygd1s35v2grXaFBJq20I3w03LVrEwWnwzrCocHmEbgHcnZSGNd3qG7d9Xl2o8chZo9DIeXwXgU2xGI3Vh1ABLaHauVlMJnhqtoXh_cQ8M/s2048/image_2025-09-19_13-55-53.png

ខ្លឹមសារគាំទ្រនិងលើកទឹកចិត្តពីរៀមច្បងក្នុងវិស័យបវរកញ្ញា បានធ្វើឱ្យ កុយ អេនណា បានបង្ហាញការរំភើបចិត្តដូចគ្នា ខណៈនាងបានបញ្ជាក់ថា រ៉េត សារីតា គឺបុគ្គលគំរូដ៏ល្អសសម្រាប់នាងដូចគ្នា។ កុយ អេនណា បានចូលខម្មិនលើកការបង្ហោះរបស់ រ៉េត សារីតា ថា «ដោយក្តីគោរព និងអរគុណបងស្រីចំពោះការសេចក្តីស្រលាញ់ជូនពរប្អូន ក្នុងដំណើរមួយនេះ បងស្រីក៏ជាបុគ្គលគំរូដ៏ល្អរបស់ប្អូនដូចគ្នា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzQwAs4r4EY31Di5J1cXSSSHeh7AZmEqai2qjqwEgLHFaPM6rl2UEejKv7oXwGQo8sTFfH2chRzc2Rw4sSglmLRYRlZXtSEVN2bp8O-kyGsEHTHqqA7KXsDt0O0DkHPzhwhGvApvXVg9DQILrZwY01WJP0bqB9IAtwHfbwFOC8J786r-i7nRWtcIs5_JEO/s2048/image_2025-09-15_15-12-37.png

គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី១៩ ខែកញ្ញា គឺមានរយៈពេល១៦ថ្ងៃហើយដែល កុយ អេនណា បានធ្វើដំណើរថ្មើរជើងពោរពេញដោយក្តីស្រលាញ់និងក្តីសង្ឃឹមដើម្បីជួយកុមារ និងជនពិការ និង ផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជា។ ពីមួយជំហានទៅមួយជំហានរបស់ កុយ អេនណា ដែលលះបង់សម្រស់ ភាពសុខស្រួល រួមទាំងសុខភាពគឺពិតជាធ្វើឱ្យមហាជនកោតសរសើរជាខ្លាំង។ តាមការបញ្ជាក់ពី កុយ អេនណា រូបនាងបានធ្វើដំណើរចូលដល់ទឹកដីខេត្តសៀមរាបហើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgU8jyxgpODBbzHkxGeqHsSy790KEe-LA4uPqBze6BJ1dRfIC7HnFJloV1yzmCbc1vdD1XtNJR4iplbYmq-HmsaSaNQpkRag9Ji0koZ0I7F1GJfvvrKwGeDjU1O0LurpghtNiqeLhc0YoNWuLZh548ceDPF5pz1b3C4DkXkpTB34LQJoq8CC0nwkkdAEQZ/s1362/image_2025-09-15_15-12-33.png