ថៃ៖ បញ្ជាការដ្ឋានយោធាភូមិភាគទី២ របស់ថៃបានបញ្ជាក់ថា ៨០% នៃគ្រាប់មីនដែលមាននៅតំបន់ចុងបូកគឺជាគ្រាប់មីនថ្មីដែលទើបបង្កប់ និងទាមទារឲ្យកម្ពុជាបង្ហាញភស្តុតាង ប្រសិនបើកម្ពុជាចង់បដិសេធមិនទទួលខុសត្រូវថាខ្លួនមិនបានដាក់។ នេះបើយោងតាមសារព័ត៌មាន Khaosod នារសៀល ថ្ងៃទី១៩ ខែកក្កដា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJSvxKJ-iKbfvC44-T5tAi7WCca7wpLoSXnhnp1u6oNrQBBizyroTRAPqMApMIB292m-jCR_h6XGAZmrMR8Kyu8um_wu2PcBWYxRnWJFTgCuKPc-cX1_Uq24aEriTJqbX29wCtRTBZLYs4DoO9KHoBRAXs4b-2H39nw92W4EFuPxezEaD-7hiC5kv3Xta9/s1200/photo_2025-07-18_16-16-43.jpg

យោងតាមប្រភពខាងលើ នៅថ្ងៃសៅរិ៍ ទី១៩ ខែកក្កដា បានបង្ហាញពីរបាយការណ៍ទាក់ទងនឹងការវិវត្តនៃដំណើរការស៊ើបអង្កេតជុំវិញឧបទ្ទវហេតុដែលទាហានថៃបីនាក់ មកពីកងពលលេខ៦០២១ ដែលកំពុងបំពេញបេសកកម្មល្បាតរក្សាសន្តិភាពនៅតំបន់ចុងបូក បានដើរជាន់គ្រាប់មីនផ្ទុះ បណ្ដាលឲ្យរងរបួសដា.ច់ជើង និងរងរបួសធ្ងន់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHfMQs1g0kRQ2F45ZymHVGali170ECHfODkpGmrKQDTQaoMMtQJqIYkn3hwOOG9Yd7DkBhTkDC6eFKCgDQWRYAtEUSo-Q-ZqzAalr8jgcS2Lg7nIjsz8NoLcfJns53MmbTldVTyQh8k3cvQwsQye6PBcRaUYVb6C-FL4R-NZrIVYzerlYRvqBtdmbkyU9T/s1440/518272033_1158480679662555_4482793321910452860_n.jpg
របាយការណ៍នោះបានបង្ហាញថា កាលពីម្សិលមិញ (១៨ កក្កដា) បញ្ជាការដ្ឋានយោធពលភូមិភាគទី២ បានបញ្ជូនអង្គភាពកម្ចាត់អាវុធជាតិផ្ទុះ (EOD) និងអង្គភាពធ្វើកោសល្យវិច្ច័យទៅកាន់តំបន់ចុងបូក នៅកន្លែងកើតហេតុ ដើម្បីប្រមូលភស្តុតាងបន្ថែមពីប្រភេទនៃគ្រាប់មីននោះសម្រាប់ធ្វើការផ្ទៀងផ្ទាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjk2PXtbDVjPSewIpmWyczl8Udfnq-5b4KYJSeMQ4ZQ2FYZCvEu12hpCMOdIvYyznI0sSFxKlc6bz1VlKEhBEsR3tOmVWD6VYg8XDGhsG3bKoE28QfZefX6vomWZhQ-JHWi9XXqR9bOvHPIJCsMq8KU5v2dXO36NptQZCYMd7YoiTUedoAlNF8H2503SodV/s1280/photo_2025-07-19_13-46-01.jpg

ជាមួយនឹងការប្រមូលភស្តុតាងនោះ គេបានរកឃើញថា ៨០ ភាគរយនៃការផ្ទុះគឺបណ្តាលមកពីមីនដែលទើបនឹងត្រូវបានគេដាក់បង្កប់ថ្មីៗ មិនមែនជាគ្រាប់មីនចាស់នោះទេ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាតក្លាង មេបញ្ជាការតំបន់កងទ័ពជើងគោក បានបង្កើតគណៈកម្មការស្រាវជ្រាវការពិត ដើម្បីរាយការណ៍ជូនថ្នាក់លើ និងចាត់ការបន្តតាមនីតិវិធីច្បាប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0KcP69pyu3UWJQqKVo6g_jv_3iBSj7aFCSHFXpCZiHyFZK1rM20FKycfTZ9iR_T090scK7Ay35ygoXAlpXwDUjGzmUYFNlbCKO2Iq7hsBL0jwvLOxVc8MLDo_SY8vcg-YgomMOeF_LQno78xwHHvpHJ3nQfKjOq5OSewT9uG0KvDRr74EiHK7hTCy-sSm/s1280/photo_2025-07-17_16-48-25.jpg
លើសពីនេះថៃបានបញ្ជាក់ថា៖ ទាក់ទិននឹងការអះអាងរបស់កម្ពុជា ដែលថាពួកគេមិនទទួលខុសត្រូវចំពោះការដាក់គ្រាប់មីន និងការសង្កេតរបស់ពួកគេថាតំបន់ជីករ៉ែនោះស្ថិតនៅខាងភាគីថៃនោះ មេបញ្ជាការបានអំពាវនាវឱ្យកម្ពុជាផ្តល់ភស្តុតាងលម្អិតដល់ភាគីថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCjeeg0Z1TO_BbQepFjQ_nFAsDa7KDvN8Qm08trskRzsYBQH74BOGt49bhBZyCfz9xEBy1Jo5YZbHCtwGLIcXrWu2DQnJHv1m_HWQYivn28N129vku8uhCvBPdn0Nq6gY7rhD83W-ue9f0_jIn4s-kzF8EWs2xcQECOdwO3hYHeoaflw-WUeEK3wuS-BjT/s1440/518275964_1159397902904166_1192205398092568333_n.jpg

ទោះជាយ៉ាងណាក៏ដោយ នៅថ្ងៃនេះ (ទី១៩ កក្កដា) ខាងបញ្ជាការដ្ឋានយោធភូមិភាគទី២ កំពុងរៀបចំសន្និសីទសារព័ត៌មានមួយ ដើម្បីបំភ្លឺការពិតដល់សាធារណជនឲ្យបានដឹងច្បាស់។ ទន្ទឹមនឹងនេះ មេបញ្ជាការយោធភូមិភាគទី២ ក៏កំពុងធ្វើដំណើរទៅពិនិត្យស្ថានការណ៍នៅប្រាសាទតាមាន់ធំ ក្នុងខេត្តសុរិន្ទដោយផ្ទាល់ផងដែរ៕