ស្ថាបនិក ឬ អ្នកបង្កើតរូបិយប័ណ្ណ Bitcoin បានក្លាយជាមហាសេដ្ឋីលំដាប់ទី11របស់ពិភពលោក ជាមួយនឹងការកាន់កាប់ទឹកប្រាក់ប្រមាណ 129ពាន់លានដុល្លារក្នុងទ្រព្យសម្បត្តិ Bitcoin។ ប៉ុន្តែទោះជាយ៉ាងណា រហូតមកទល់ពេលនេះមិនទាន់មានអ្នកដឹងថាស្ថាបនិករូបិយប័ណ្ណអេឡិចត្រូនិចរូបនេះជានរណាឡើយ ពោលគឺអត្តសញ្ញាណរបស់បុគ្គលរូបនេះនៅតែគ្មានអ្នកណាស្គាល់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhy_YnEGEKIQEPwEFdxhn5wmG63oJmSwMAxeQjrU9YK6xOxnHGn-_oqXWBStIe6GB6mDZ_PyU7tQxXvG03Ewv3kFmTnWOnMpuxRDPnrF1IW5zAWMM_4SSw1CCY2KQDIR31Cx6M-eXNNi7djZ8IA_Xa6AKaGPQS9pf_XRuWQt9S-lbzjas7nWifVbDgxI8v2/s1200/photo_2025-07-18_15-31-23%20(2).jpg
យោងតាមប្រភពពីសារព័ត៌មាន Times of India និង Financial Express បានរាយការណ៍ថា បុគ្គលឈ្មោះ Satoshi Nakamoto អ្នកបង្កើតរូបិយប័ណ្ណ Bitcoin ដែលបានបាត់ខ្លួនពីចុងឆ្នាំ2011 និងពេលនេះកំពុងកាន់កាប់ទ្រព្យសម្បត្តិ Bitcoin ដ៏មហាសាលដែលគិតជាទឹកប្រាក់ គឺចន្លោះពី 128.9 ទៅ១២៩ពាន់លានដុល្លារ ដែលធ្វើឲ្យលោកក្លាយជាមនុស្សមានទ្រព្យសម្បត្តិច្រើនជាងគេលំដាប់ទី 11 ឬ 12 លើពិភពលោក។ ប៉ុន្តែបុគ្គលរូបនេះបានបាត់ខ្លួនពីភ្នែកសាធារណៈជនចាប់ពីឆ្នាំ2011មកម្ល៉េះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiN5yiT-mzzPH3UkUU_Z127581mgq01jkkAEvKYd6nGqVUJH9V5lKpPFXzRmyIeD3EI7kqYigr-lOd_iDjgA8Y4sytSNU3f1ygI80MCwG-6G83o_hJf-gYqrpLxO3_SB6tfbe3roqRmGkB9sKIeHny9907Puf-9AxrykDYsEnirO4gaYzBY95MiKJG1aePI/s1280/photo_2025-07-18_15-31-23.jpg

ថ្មីៗនេះ ការរាប់ចំណាត់ថ្នាក់អ្នកមានបំផុតលើពិភពលោក តាមរយៈការរាប់ចំនួនទ្រព្យសម្បត្តិ គឺលោកបានឈរនៅលំដាប់ទី11 ដោយផ្ដួលបុគ្គលល្បីៗមួយចំនួនដូចជា Michael Bloomberg, Rob Walton និង Zhang Yiming។ ទោះជាយ៉ាងណា គាត់នៅតែត្រូវស្ថិតនៅក្រោម Elon Musk, Bernard Arnault, Jeff Bezos និង Mark Zuckerberg។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgR4-eWdKJ8NGs8_fSELFJE4t87q8Vh7buqIM7TqrQZxsQmcrilDolUP1-gcyZerV1zLqz8TiO8SRqhzhIFatUY2jxVJjeKjeLq4Wce8YcgM8rEKdbZ9twGdPzOcV7beE-KDT1SrvotUW9yActMF6i-R3rG-MKze_U72qLxPGCDTW7ZAH3ax3j4POcm2hwJ/s1280/photo_2025-07-18_15-31-25%20(2).jpg
គួរជម្រាបថា Bitcoin ត្រូវបានគេបង្កើតឡើង កាលពីឆ្នាំ2008 ក្រោមការផ្តួចផ្តើមគំនិតរបស់មនុស្សម្នាក់ (ឬក៏អាចជាមនុស្សមួយក្រុម) ដែលប្រើរហស្សនាមថា “Satoshi Nakamoto” ដែលមកទល់នឹងពេលបច្ចុប្បន្ននេះ គេនៅតែមិនទាន់ស្គាល់ច្បាស់នៅឡើយពីអត្តសញ្ញាណពិតប្រាកដនៃបុគ្គល ឬក្រុមបុគ្គលនៅពីក្រោយរហស្សនាមនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2hCnqytSM4evixJN1C1n4ucqyXF4pTtqJdrR4FsFxy997OmqBWfY-Zjc7pJOHtpEt4QSl03ZpO1BfNww2AsEQVCulCAxK1jF0tv6F6jGYkzwRXRMyRgvZskTjOIj_GD3RJIAxe6VnqkIpcQl7zbYc2gPFUNnxk5BTiyBC1709mlti0qgF2jjCllV6ER3b/s1280/photo_2025-07-18_15-31-25.jpg

វាជាប្រភេទរូបិយវត្ថុមួយដែរ គ្រាន់តែវាជារូបិយវត្ថុដែលអរូបិយ ហើយដែលមិនមែនចេញដោយធនាគារកណ្តាលនៃប្រទេសណាមួយ ប៉ុន្តែអាចត្រូវគេយកទៅប្រើជាមធ្យោបាយដោះដូរនៅតាមប្រព័ន្ធអ៊ីនធ័រនែត ដូចជារូបិយវត្ថុធម្មតាដែរ។ វាមានតម្លៃឡើងចុះអាស្រ័យទៅតាមតម្រូវការទីផ្សារ។ គេអាចយកលុយធម្មតា ដូចជា ដុល្លារ ឬអឺរ៉ូ ជាដើម ទៅទិញ Bitcoin ហើយនៅពេលដែលមានអ្នកស្វែងរកទិញកាន់តែច្រើន តម្លៃ Bitcoin នឹងកើនឡើងកាន់តែខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjasjcbFwcbDEO6p0UaHZeY-BPjaLtfjHY0Z32jEPeaBuj5d2uHkmDzBlJ-cCmGmhZ0Ko1NsDJn9U4Zs_fMlfWWSVoM_l344hP88oUd1fs3zc6xYfUAFvaUdKLYkARK9EQu24AMt8AIoaZX4FisDbnnJtwQ6zqFvdbSS9JeLLKpB99Y1sWaNlGU6-8UeS0-/s931/photo_2025-07-18_15-31-26.jpg

ជាមួយចំនួននៃអ្នកកាន់កាប់ Bitcoin ចេះតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ទ្រព្យសម្បត្តិនៃស្ថាបនិករបស់វាក៏ចាប់ផ្ដើមហក់ឡើងខ្ពស់ទៅៗរហូតពេលនេះបានឈរក្នុងតារាងចំណាត់ថ្នាក់នៃមហាសេដ្ឋីកំពូលៗនៅលើពិភពលោក។ ប៉ុន្តែអត្តសញ្ញាណពិតប្រាកដនៃបុគ្គលរូបនោះ នៅតែស្ថិតក្នុងភាពអាថ៌កំបាំង៕