លែងស្លូតដូចមុនតារាចម្រៀង យក់ ថិតរដ្ឋា បានធ្វើឱ្យប្រិយមិត្តអ្នកគាំទ្រមានការចាប់អារម្មណ៍ក្រោយពីរូបអ្នកនាងបង្ហោះសំណេរដល់អ្នកមួយចរិត Fake មើលងាយក្តីស្រលាញ់របស់គេមិនចាំជាតិក្រោយនឹងសងវិញភ្លាមៗក្នុងជាតិនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgv1H4UpOxPwnJdIRfZKvkhhk_hJfGnYZwYheyZoYnHKiC8v6Q9s17pdZf5OY6dPj7gLEbCMhTWDhib-NYcuhxRXdpnn0kUUsLMY-Bgqzpep8Cq4wAJ-jujslYI14uwX55T2NrwmQpprpYutBzF7SMLZxoj5Ma_r9-wEwae0r2FBZSAYvCkUjomlFGEzlD-/s2048/image_2025-04-28_14-01-43.png

តារាចម្រៀង យក់ ថិតរដ្ឋា ជាតារាចម្រៀងដ៏មានឈ្មោះបោះសំឡេងម្នាក់ប្រចាំវិស័យសិល្បៈមានអ្នកជំនាន់ក្រោយជាច្រើនបង្ហាញការស្រលាញ់យកធ្វើអាយដលជាតិស្តែងនៅក្នុងការប្រគំតន្រ្តីរបស់ ទេព បូព្រឹក្ស ពេជ្រ សូលីកា សុទ្ធតែអញ្ជើញរៀមច្បងរូបនេះផ្តល់ជាកិត្តិយសឡើងបកស្រាយបទចម្រៀង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhB9OXtrrC6ZiRD-hmV5Efr9XkpAwQRe-11wXbZOAlR0j1pD0AmzGSFJ3i0oDsB5MUWoqRhRSpgkaCckChA1hbq39EVt9HWGWueVV5ahj-M97kekpmKV-HBpdIjMcbQcTI_2Dn9FkFP4Droxgu8_4u1KihLzCo-Kcw333J3srE7VpzaTTAKYCIT6TgTX_Vb/s1800/image_2025-04-28_14-01-44.png

យ៉ាងណាមិញធ្លាប់តែឃើញតារាចម្រៀង យក់ ថិតរដ្ឋា រស់នៅមិនចង់មានជម្លោះជាមួយនឹងអ្នកណានៅក្នុងសង្គមសិល្បៈស្រាប់តែតារាចម្រៀងរូបនេះចេញមកបង្ហោះសំណេរយ៉ាងក្តៅគគុក។ ម្ចាស់បទ«ភ្លើង» បានសរសេរនៅលើគណនីបណ្តាញសង្គមឈ្មោះ Nin Nin កាលពីយប់ថ្ងៃទី២៧ ខែមេសា ថា «Nin Nin ខុសពី រដ្ឋានិងអាស្រស់ នីន មិនស្លូតពេកហើយក៏កាចដោយពេល និងដោយទង្វើមនុស្សដែលគេបានធ្វើមកលើយើងមុនតែប៉ុណ្ណោះ។ បើអ្នកឯង friendly ok me friendly តែបើអ្នកឯងឈ្លើយចរិត fake មិនឱ្យតំលៃគេ ចូលចិត្តណាស់តែអាខាងមើលងាយក្តីស្រលាញ់របស់គេដែលបានឱ្យទៅកាន់អ្នកឯងទាំងពេលវេលានិងកំលាំងកាយនិងចិត្ត នីន សុំអត់ចាំសងពេលក្រោយទេណាគឺ សងវិញភ្លាមៗអត់ចាំជាតិក្រោយទេ មនុស្សខ្ញុំមិនចូលចិត្តបោះបង់គេមុនទេ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitdPoC-Ji1OMcAGVRDxn0RYGAE2-3akma54g-hY5_JjlKnC-GSdMJyu_5m0vOHETsX4MK5J7gN5h5uBEB3A_2ZGz8BH6s7ib8s9yers7qUkel9nOuIVaCglUi5NdrjiTOhS7eNRQzglfgxtd-D_awaBTdEn9K1h-U2s7-tqQW40W9SKFhrDm8PRqsJgBpa/s1830/image_2025-04-28_14-01-40.png

តារាចម្រៀងរូបនេះបន្តទៀតថា «មនុស្សយើងតែស្រួលដាក់គេ គេស្រួលដាក់វិញហើយ តែបើ fake ដាក់គេហើយគេសងវិញហើយ ហើយកុំថាគេអាក្រក់ ……….ខ្ញុំនិយាយតែចំពោះមនុស្សខ្លះទេបងអូន ដើម្បីអោយបានធូរចិត្តហ្នឹងណាបងអូន ព្រោះជួបច្រើនពេកទៅជាសុំាទៅហើយ ទោះជួបទៀតក៏មិនអីដែរ ! រៀងវែងបន្តិចហើយបងអូន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0aDIufBmMlYmR1vxm1dOcXMgENnJ6lgeCSzFxtA7NkbXQxBXGoFYC6mPJ4daDN3T4LA1gacWK697xkaO3nBfv_fGGKIEymEuBnpxSFwsIFgDsYfOhj-RelPJ2oEEPySM04D8X8gyZqe7wErRZbxPuiBgFKhGWKUpFDFLUU77eBW46LgGvkl3rMYP_7H-O/s2048/image_2025-04-28_14-01-41.png

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះក្រៅពីអ្នកនាង យក់ ថិតរដ្ឋា នៅបន្តអាជីពសិល្បៈរបស់ខ្លួន ដោយលេចមុខតាមប្រគំតន្រ្តីនានា ហើយអ្នកនាងក៏មានកូនប្រុសច្បងមានដុងសិល្បៈមិនចាញ់ខ្លួននិងស្វាមីប៉ុន្មានឡើយថែមទាំងមានសម្រស់ស្រស់សង្ហាទៀត៕