បន្ទាប់ពីបង្ហោះសំណេរនិងចេញវីដេអូដោយអារម្មណ៍ក្តៅចិត្តទៅកាន់ភ្ញៀវដែលពាក់ស្បែកជើងជាន់លើសាឡុងនិងអ្នកលួចយកតុក្កតាទៅស្រាប់តែមានរឿងកាន់តែក្តៅគគុកកើតឡើងបន្ទាប់ពីមានគណនីមួយចេញមកបង្ហោះថាហាងល្បីជេរភ្ញៀវនិងមានបំណងចង់ឈប់ឱ្យទិញកន្លែងនោះកុំឱ្យមានលុយទៅទិញហើយត្រូវគេដៀល។ ប៉ីប៉ី ឌី និង ទ្រី សក្កដា ហៅ អាដា សក្កដា ចេញមកបង្ហោះសំណេរដាក់មួយចាស់ដៃផ្អើលអស់បណ្តាញសង្គម។

យប់ថ្ងៃទី២០ ខែកុម្ភៈ ស្រាប់តែផ្ទុះការភ្ញាក់ផ្អើលបន្ទាប់ពី ប៉ីប៉ីឌី និង អាដា សក្កដា ចេញមកបង្ហោះសារយ៉ាងក្តៅគគុក។ មុននឹងអ្នកទាំងពីរបង្ហោះនេះគឺគេបានឃើញគណនីហ្វេកប៊ុកមួយបានបង្ហោះសំណេរថា «មានហាងកាហ្វេមួយនោះ ពេលវាល្បីលក់ដាច់កើបលុយទៅវាជេរភ្ញៀវ ដៀលភ្ញៀវផ្អើល FB សូមបងប្អូនឈប់ទិញកន្លែងវាទៅមានលុយហើយកុំឱ្យវាដៀល»។
សំណេរមួយនេះបានធ្វើឱ្យ ប៉ីប៉ីឌី និង ទ្រី សក្កដា ឆេះឆួលយ៉ាងខ្លាំង។ ទ្រី សក្កដា បាននិយាយថា «អ៊ីចឹងបានថាមនុស្សរៀនចេះដឹងមានមុខដំណែងខ្ពស់ប៉ុណ្ណា មិនប្រាកដថាមានសីលធម៌ល្អក្នុងការរស់នៅប្រចាំថ្ងៃទេ ! Noted»។ ខ្លឹមសារមួយទៀត សក្កដា ថា «យកស្បែកជើងទៅជាន់សាឡុងគេឡើងគគ្រិច ឆ្លៀតមីខ្លះលួចតុក្កតាទៅផ្ទះទៀត ហើយមិនឱ្យគេជេរ ចង់ឱ្យគេអញ្ជើញទៅច្រាសបាយមែន ពួកមី Comment តែស្ករហ្នឹងទៀត ពួកមីសណ្តានចោរមែនបានខំកាន់ជើងពួកមីលួចរបស់គេហ្នឹងម៉េស អាខ្លះការងាររដ្ឋទៀតហ្អា ប៉ាភ្លីប៉ាភ្លើអញ្ចឹង យីអញ …»។
ចំណែកឯ ប៉ីប៉ីឌី វិញ បានបង្ហោះនៅលើបណ្តាញសង្គមថា «អាមួយនោះ មានការងារមុខតំណែងល្អជាដែរ តែខួរអន់មិនចេះបែងចែកថាអញជេរភ្ញៀវជារួម ឬជេរភ្ញៀវដែលអន់ចរិត
សុទ្ធតែឱ្យគេ ឈប់ទិញកន្លែងអញ ហែងកាន់ជើងអ្នកខុស ឬក៏ហែងមានទម្លាប់ថោកទាបចឹងដែរ? មានលុយទិញ អស្ចារ្យចឹងហ្មង? បើថ្លៃថ្នូរគ្មានអាណាដៀលទេ តែបើមានលុយហើយ ភ្លើមិនចេះគិតអញដៀលហើយ អាណាក៏ដោយហែងនៅតែហែងទៅ កុំរម៉ាស់រឿងអញ»។ 
មិនទាន់អស់សេចក្តីនោះទេ ប៉ីប៉ីឌី ជាថៅកែហាងច្រើនកន្លែងបានបង្ហោះទៀតថា «មីអ្នកcmtនោះ ក៏ចឹងដែរសុទ្ធតែអញកើតចេញពីសត្វតិរិច្ឆាន នាងឯងជាស្អី បានខ្ចាក់ពាក្យហ្នឹងចេញមកបាន? សម្តីនេះមិនត្រឹមតែប្រមាថអញទេ ប្រមាថដល់ម្តាយអញទៀតនាងឯងឋានៈដល់ណាក៏អញមិនខ្លាចដែរ ចេញមកតទល់ជាមួយអញ ម៉េចបានកញ្ចាស់ក្បាលហើយភ្លើនិយាយគ្មានខួរក្បាលអញ្ចឹង? នាងឯងមិនស្មើនឹងសត្វតិរិច្ឆានផង មីគ្មានកំណើត»។
បន្ទាប់ពីប្រើសម្តីធ្ងន់ៗបង្ហោះនៅលើបណ្តាញសង្គមឆ្លើយតបទៅវិញនេះ ប៉ីប៉ីឌី ក៏បានបង្ហាញដែរថា គណនីទាំងពីរនោះបាន Locked profile បាត់ហើយ៕










