មិនមែនជាលើកទី១នោះទេដែលមានរៀមច្បងនៅក្នុងវិស័យសិល្បៈបានចេញមកនិយាយពីអ្នកជំនាន់ក្រោយដែលមិនចេះគោរពនិងឱ្យតម្លៃទៅដល់សិល្បកររៀមច្បង។ ថ្មីៗនេះអ្នកនាង ខាត់ សុឃីម ក៏បានផ្តល់បទសម្ភាសន៍បាននិយាយពី Rapper និងអ្នកបង្កើតមាតិកា ប្អូនៗជំនាន់ក្រោយមិនចេះលើកដៃសូម្បីជម្រាបសួររៀមច្បងមានការបែងចែករើសអើងគ្នា។
ក្នុងបទសម្ភាសន៍ សខ្មៅ ដែលបានចាក់ផ្សាយនៅយប់ថ្ងៃទី២០ កុម្ភៈ តារាពហុជំនាញ ខាត់ សុឃីម គឺបានចូលរួមផ្តល់សម្ភាសន៍ដោយបានចែករំលែករឿងរ៉ាវជាច្រើនទាំងនៅក្នុងអាជីពសិល្បៈរួមទាំងជីវិតឯកជន។ ទាក់ទងនឹងអ្នកសិល្បៈជំនាន់ថ្មីអ្នកនាង ខាត់ សុឃីម ថា អ្នកជំនាន់ក្រោយមិនមានសុជីវធម៌ដៃធ្ងន់ មុខមិនញញឹម។.png)
អ្នកនាង បាននិយាយថា មិនទទួលបានការឱ្យតម្លៃព្រោះតែជាអ្នកសិល្បៈចាស់ហើយខាងផ្នែកបុរាណទៀត ដែលមានបែងចែកភាពល្បីតាមកម្រិតA,B,C,D,E ជាដើម។ អ្នកនាង ខាត់ សុឃីម ថា Rapper មកក្មេងៗមិនដឹងថាក្រែងចិត្តយើងជាមនុស្សចាស់ក៏មិនដឹង តែតាមការសម្គាល់របស់ខ្លួនគឺភាគច្រើនរើសអើង មិនខ្វល់អ្វីទាំងអស់ មិនដឹងការគួរសមបាត់ទៅណា ទោះបីជា Rapper តែហ្នឹងជាអ្នកសិល្បៈ ជាកូនខ្មែរ អ្នកសិល្បៈពីមុននៅគួរសម ពេលឃើញគ្នា តែដល់សម័យនេះហេតុអ្វីបានទៅជាអ៊ីចឹង។
តារាពហុជំនាញរូបនេះថា «មិនត្រឹមតែប្អូនៗក្មួយៗ Rapper នោះទេ អ្នកធ្វើមាតិកាល្បីៗខ្លួនអ្នកនាងធ្លាប់ចូលរួមកម្មវិធីផ្សេងៗ នៅក្នុងបណ្តាញសង្គមពួកគាត់ឡូយ រួសរាយ តែពេលជួបក្រៅហេតុអ្វីបានជាដៃរាងធ្ងន់ មុខមិនញញឹម យើងមិនមែនជាខ្មែរដូចគ្នាទេឬយ៉ាងមិច»។ និយាយដោយចម្ងល់ អ្នកនាង ខាត់ សុឃីម ថា ឬមួយគេប្រកាន់មិនរាប់អានសិល្បករចាស់ៗព្រោះតែខ្លាចបាក់កាលីប មិនជម្រាបសួរខ្លាចគេថោក មិនញញឹមខ្លាចស្តាយស្នាមញញឹមឬក៏យ៉ាងមិច។
ក្នុងនោះដែរ អ្នកនាង ខាត់ សុឃីម ថាការនិយាយបែបនេះរបស់ខ្លួនបើថាស្អប់ក៏ស្អប់ចុះដើម្បីកែលម្អប្អូនៗក្មួយៗ ហើយនៅពេលអាយុប៉ិនខ្លួននៅពេលក្មេងៗធ្វើដាក់ចឹងវិញមានអារម្មណ៍បែបណា ៕










