ប្រទេសថៃ ៖ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ សារព័ត៌មានថៃបានចុះផ្សាយពីអ្នកជំងឺម្នាក់មានព្រូនខ្លួនវែងស្រស់ៗចេញពីមាត់ ដែលស្រដៀងនឹងសរសៃគុយទាវ រហូតដល់គ្រូពេទ្យជួយទាញព្រូនចេញ ។ អ្នកជំងឺរូបនេះប្រាប់ថា ខ្លួនតែងតែបរិភោគសាច់គោស្រស់ពុំសូវឆ្អិនល្អជាញឹកញាប់ ទើបបណ្តាលឱ្យមានព្រូនបែបនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0QLCvy2vz7uKCv7inOj6VBKi33n5oB4XtwIVOXY6J-mdQdqaNQHu78EhV9N3fwBcOFHtGzisMofej4TYRFFJBrcjyGXzAT3We_R6gBvNW-TA2M3_0ZOlEtySv7gPHpuaPGP1ziPDnVlLrUeaDqwvJZIkF8P7YFT28AIErh_KhrZj_AmI0TipGoei5EGPp/s3000/image_2025-01-16_13-55-04.png

អ្នកលេងបណ្តាញសង្គមថៃចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីហ្វេសប៊ុកផេករបស់គ្រូពេទ្យម្នាក់បានផ្សព្វផ្សាយពីអ្នកជំងឺចូលចិត្តបរិភោគសាច់សត្វពុំសូវឆ្អិនល្អ ហើយបណ្តាលឱ្យមានព្រូនវែងៗជាច្រើនក្បាលចេញតាមមាត់ ។ លោកគ្រូពេទ្យដែលមានឈ្មោះក្នុងហ្វេសប៊ុកថា «លេបផេនដា» និយាយថា អ្នកជំងឺនេះចូលចិត្តបរិភោគសាច់សត្វស្រស់ ហើយបានមកមន្ទីរពេទ្យឱ្យគ្រូពេទ្យជួយទាញព្រូនពីមាត់ ដែលដូចគ្នានឹងសរសៃគុយទាវ ។ តាមធម្មតា ព្រូនតែងតែចេញតាមរន្ធគូទប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLTB5MGdEdLkhd1009xGDDE-X6ILKFev8ZnZp6nVMLmmoEbdDMDoO9UN-JIgi65pkKJ5X8SASfNJhBhpViQ4O30hJW9bOMLXinTcUNOPWe0Os2UnWh90epGiG9Luwz5qzuGgBjHIem7YoUM6MfzSrkHcnvUJrAUDS9VtIjkDIm5aMc7BEn5d5JazFL46uk/s2560/image_2025-01-16_13-55-07.png

វាកើតឡើងដោយសារអ្នកជំងឺបរិភោគសាច់ជ្រូក និងសាច់គោមានគ្រាប់អង្ករតូចពណ៌ស ដែលផ្នែកពេទ្យហៅថា Cysticercus ។ គ្រាប់តូចៗនៅលើសាច់សត្វ នឹងពុំប៉ះពាល់សុខភាពទេ បើយើងចម្អិនសាច់ឱ្យឆ្អិន ប៉ុន្តែមនុស្សភាគច្រើនចូលចិត្តសាច់ឆៅដោយសារមានរសជាតិផ្អែម ។ គ្រាប់តូចនេះ មានមេរោគនៅខាងក្នុង ហើយពេលយើងបរិភោគសាច់សត្វឆៅដែលមានគ្រាប់តូចចូលក្នុងពោះ គឺមេរោគនឹងធំលូតលាស់ក្លាយជាព្រូននៅជាប់ពោះវៀនតូច ហើយវានឹងមានខ្លួនកាន់តែវែង ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCnvsOAt9BEM8NhVJiyRmW3kWK6_KN1EU2IMv8Db7631QridgtbPNK1GVosw8wBMFK9-5RhgT730S8Ibd49ICqv9kOgYYVdoebUPs8ZJJhLWQjNdiLb_BIXVCTCL3jK7Lf40pW0aIpslyYKCZSy9HjLJXqBYhjVQIr8ObvwOxpMHcrZZyU2GBNCR_XtXTu/s1200/image_2025-01-16_13-55-10%20(2).png

នេះជាមូលហេតុធ្វើឱ្យយើងហើមពោះ, ពិបាករំលាយអាហារ, ក្អួតចង្អោរ និងរាគរូស ជាដើម ។ ដូច្នេះ យើងគួរតែអនុវត្តតាមពាក្យមួយឃ្លាថា «បរិភោគខ្លួនឯង ត្រូវថែទាំសុខភាពខ្លួនឯង កុំរំខានអ្នកដទៃ» ពីព្រោះបើបរិភោគអាហារគ្មានអនាម័យ គឺត្រូវទៅព្យាបាលនៅមន្ទីរពេទ្យទៀត ។ គ្រូពេទ្យនឹងផ្តល់ថ្នាំបញ្ចុះព្រូន ប៉ុន្តែពិបាកព្យាបាល ពីព្រោះព្រូនបានរស់នៅពេញពោះបាត់ទៅហើយ ។ នេះបើតាមការលើកឡើងរបស់លោកគ្រូពេទ្យ លេបផេនដា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAg93KuIOCg70z-JRXdmuKqN03XYruar0BsjQLhMt_3gm11OD6JQPIlaU4wmzK_Wr9x9yvyIg2H-cYKevtiAfxC7YD1qdehAqIXDcepz9mrYx2zNsfhODtbkjyf-QfenbeQJ-BSRdrFIxxODyyCsDUqiwLVrKrJRkp_5sHXZDviZaLkfZ7qm5mSw-oghG-/s1280/image_2025-01-16_13-55-10.png

ចុងក្រោយ លោកគ្រូពេទ្យបានផ្តាំផ្ញើទៅអ្នកដែលចូលចិត្តបរិភោគសាច់ឆៅៗ សូមប្រុងប្រយ័ត្នផលប៉ះពាល់សុខភាព កុំឱ្យដូចករណីនេះ ជាពិសេស ការបរិភោគសាច់គោពុំឆ្អិនល្អអាចបណ្តាលឱ្យព្រូនមានខ្លួនវែងយ៉ាងឆាប់រហ័ស ៕