កាលពីចុងឆ្នាំ២០២៤ ម្តាយ ជា ស្រីនា បានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ចំពោះដំណឹងក្នុងការពរពោះកូនទី៤ ខណៈទស្សនិកជនភាគច្រើនគិតថា ជា ស្រីនា ពរពោះ។ ភាពរីករាយនេះត្រូវប្រែមកជាសោកសៅវិញបន្ទាប់ពី ស្រីនា បានប្រកាសប្រាប់អ្នកគាំទ្រវិញទៀតទារកនោះលែងនៅទៀតហើយដោយសារតែមិនលូតលាស់។

នៅល្ងាចថ្ងៃទី១៥ មករា ជា ស្រីនា បានបង្ហោះវីដេអូអមដោយចំណងជើងថា «ជំរាបជូនបងប្អូនពីម៉ាក់និង baby»។ Influencer រូបនេះបាននិយាយថាកាលពីមួយរយៈមុនទស្សនិកជនបានដឹងហើយថាម្តាយរបស់ខ្លួនគឺមាន Baby ប៉ុន្តែជាអកុសល baby គឺលែងនៅទៀតហើយដោយសារតែមិនលូតលាស់។ ក្នុងនោះដែរ ជា ស្រីនា បានផ្តាំផ្ញើឱ្យមានការថែសុខភាពហើយជារឿងមួយដែលមិនអាចគ្រប់គ្រងបានមានតែបន្តដំណើរហើយទៅមុខទៀត។
ម្តាយ ជា ស្រីនា បាននិយាយនៅក្នុងវីដេអូដែរថា អរគុណបងប្អូនដែលឮដំណឹងថាមានbaby ខ្លួនក៏មានការរំភើបនិងសប្បាយចិត្តខ្លាំងហើយរយៈពេល២ ៣ថ្ងៃនេះមានអារម្មណ៍ថាសេដរាងពិបាកទទួលយក។ អ្នកស្រីបន្តទៀតថា ខ្លួនមិនដែលដឹងកូន៣ហើយមិនដែលអ៊ីចឹងប៉ុន្តែគ្រប់បែបយ៉ាងត្រូវតែទទួលយកហើយទើបតែដឹងថាមានម្តាយជាច្រើនមិនថាក្មេងថាចាស់ជួបរឿងនេះប៉ុន្តែរឿងសំខាន់គឺផ្លូវចិត្តយើងត្រូវទទួលអ្វីដែលកើតឡើង។
ដំណឹងនៃការបាត់បង់មួយនេះមានអ្នកគាំទ្រជាច្រើនដែលស្រលាញ់ក្រុមគ្រួសាររបស់ ជា ស្រីនា និង ហេង វិសាល បានសម្តែងនូវក្តីសោកស្តាយជាមួយនឹងសាររំលែកទុក្ខ៕










