លោកវេជ្ជបណ្ឌិត ជេត ប៊ុនយ៉ាវង្សវិរ៉ូត នាយករងមន្ទីរពេទ្យ Maharat Nakhon Ratchasima ប្រទេសថៃ បានណែនាំឱ្យគ្រប់គ្នាប្រុងប្រយ័ត្នផលប៉ះពាល់សុខភាពដោយសារការងូតទឹកត្រជាក់ពេលយប់ក្នុងខែរងា និងអាចស្លា.ប់ បណ្តាលមកពីការស្ទះ ឬដាច់សរសៃឈាមខួរក្បាល ជាពិសេស មនុស្សចាស់ និងអ្នកមានជំងឺទាំងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfpLJbdtConBUDRT-vE-NfHUFFfoJuCt4Im2v5Re6fdbySyS1LYemLFnx2qWdrqiHz5wC-mdNpDPO6BgPhfXgJZlfBw8AuxHy7sY0K8PYmlBeDAiqX5jabmsGmnur7NMqfljlX1Q9qX1mZNKLQsEJpYe3qDz1dinXLTQT4sbD8vM8PurIhMXWlWyr326hG/s1200/image_2025-01-15_15-50-01.png

លោកបានសរសេរក្នុងហ្វេសប៊ុកឈ្មោះ «Dr.Jade Happy Life» ថា ការងូតទឹកត្រជាក់ខែរងា គឺនឹងធ្វើឱ្យសរសៃឈាមរួមតូចដើម្បីរក្សាកំដៅរាងកាយ ហើយពេលសរសៃឈាមរួមតូច គឺសម្ពាធបេះដូងកើនឡើង, បេះដូងលោតខ្លាំង និងញាប់, សម្ពាធឈាមកើនឡើង ហើយចុងក្រោយ ក៏បណ្តាលឱ្យស្ទះ ឬដាច់សរសៃឈាមខួរក្បាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSjohD2aVOSoil8-rB1kijMKb37S3_VofByWNc7mkbQudXfQrD-l7JWcS-Nu1h_PEMCAH-OcRxr7NmNMwouJX35A5Dh11M6QV2l1m1LWs9E_Z1RYgbz5kV5NNTwlMOgmThR2yA_cVIXS4f6HfeGHTWc_ACUnrh4goYkACZsBIuHXuVLJlB7JGkmM7I2XJG/s2560/image_2025-01-15_15-50-02.png

មនុស្សមួយចំនួនប្រឈមនឹងហានិភ័យរួចហើយ ប៉ុន្តែពេលបេះដូងលោតញាប់ នឹងធ្វើឱ្យពួកគេកាន់តែប្រឈមនឹងហានិភ័យខ្លាំងឡើង ពីព្រោះកំណកឈាមក៏អាចស្ទះក្នុងបេះដូងដែរ ។ ហេតុនេះ លោកវេជ្ជបណ្ឌិតបានដាស់តឿនឱ្យគ្រប់គ្នាប្រយ័ត្នផលប៉ះពាល់សុខភាពដោយសារការងូតទឹកត្រជាក់ខែរងា ជាពិសេស អ្នកមានជំងឺលើសឈាម, ជំងឺបេះដូង, ទឹកនោមផ្អែម និងមនុស្សចាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaeWDGReeI54r8K02-i96bqrbndXfa3pUMpP-q6HhGWA-ba7T_rn-Vb3LEEu0CR0zrI8BFUdG4ejzPJA0Z_1po-rNr5tONrQpa74Bqunj3VSc9SZt0EJ_l-qedr1aLdvdsLvzISNPp0Ji_yG20CxEvIYfiDPK5QsDqaX2Y5FzbEHtbDvedb30FXaZxM7rI/s1920/image_2025-01-15_15-50-05.png

មនុស្សភាគច្រើនចូលចិត្តអាកាសធាតុត្រជាក់ ព្រោះគិតថា នឹងជួយឱ្យអារម្មណ៍ស្រស់ថ្លា ប៉ុន្តែគួរតែប្រយ័ត្ន បើអាកាសធាតុកាន់តែត្រជាក់ខ្លាំង ដោយសាររាងកាយត្រូវធ្វើការធ្ងន់ដើម្បីរក្សាកំដៅ និងប្រឈមជាមួយការដាច់សរសៃឈាមខួរក្បាល ។ យើងអាចលុបលាងមុខដោយទឹកត្រជាក់បាន ដើម្បីកាត់បន្ថយផលប៉ះពាល់រាងកាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvu3ywolJZF5Dkxl4e3cgN8wP0yGMp0G2ne_SZ4Lx8UgF76aRUm2PyGKp0QKiWh4PXfK9TnY8IRtrXXBpKzhOWgw-8qrA7CsqHbu1NLi03izti4zNDhdJ8XG_1WEqx7v9cJJjg3rK-o8p43Srdfd485K5-XuGCjn8_tR96Mj_6DtHVxIDNgM2CypkiJCDV/s1748/image_2025-01-15_15-50-07%20(2).png

អាកាសធាតុត្រជាក់បែបនេះ វិធីល្អបំផុត គួរតែងូតទឹកក្តៅឧណ្ឌៗ ពីព្រោះទឹកក្តៅអាចការពារផលប៉ះពាល់សុខភាព ដូចជា ៖ ជួយឱ្យសរសៃឈាមរីកធំ និងហូរបានល្អ ប៉ុន្តែពុំគួរងូតទឹកយូរពេកទេក្នុងខែរងា ។ លោកវេជ្ជបណ្ឌិតបានណែនាំពីវិធីថែទាំសុខភាពក្នុងខែរងា ដូចជា ៖

-រក្សាកំដៅរាងកាយដោយស្លៀកពាក់ច្រើនជាន់, ពាក់មួក ស្រោមដៃ ស្រោមជើង និងកន្សែងបង់ក
-ផឹកទឹកក្តៅ
-កុំផឹកស្រា
-កុំហាត់ប្រាណពេលអាកាសធាតុត្រជាក់ខ្លាំង
-បរិភោគអាហារមានប្រយោជន៍ ផ្តល់ប្រូតេអ៊ីន និងវីតាមីន ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-7VuupqbgcFpNw_UC-zQLw92AZtnc-h7kWIWqFYvWcrqtoyDccgsIJk9D40k87Kf939b0RoItafOHJbv-b3z-HdqFV8zCpAj3vXeLUcrsTBBi3YRXdP-U16KJyM9sxkByBdAXQ4ipoJuJr3s7o5SYDYVNnXPkWtSn72kgUwh8MQVydEA2FxGrEvsnZguF/s1024/image_2025-01-15_15-50-07.png