ជាទូទៅមនុស្សភាគច្រើនតែងមានទម្លាប់ផឹកកាហ្វេជាប្រចាំ ដូច្នេះការបញ្ឈប់ជាតិកាហ្វេអ៊ីនទាំងស្រុងគឺពិបាកណាស់ ទោះជាយ៉ាងណាយោងតាមអ្នកជំនាញបានណែនាំថា អ្នកគួរតែកាត់បន្ថយជាតិកាហ្វេអ៊ីន ព្រោះការផឹកកាហ្វេច្រើនអាចធ្វើឱ្យអ្នកឡើងសម្ពាធឈាម បេះដូងលោតញាប់ ខ្សោះជាតិទឹក ខណៈមនុស្សមួយចំនួនទៀតមានអារម្មណ៍ភ័យ ញ័រ សម្រាកបានតិច ស្ត្រេស និងមិនអាចគេងលក់ស្រួល។ បន្ទាប់ពីទទួលទានជាតិកាហ្វេអ៊ីន ចំពោះស្ត្រីជាតិកាហ្វេអ៊ីនអាចបណ្តាលឱ្យមានរោគសញ្ញាមករដូវមិនទៀតទាត់ ហើយវាក៏អាចពន្លឿនការបាត់បង់ជាតិកាល់ស្យូមពីឆ្អឹងចំពោះស្ត្រីក្រោយអស់រដូវផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhx0ajF47ed5KdFk4EDXb5wCXq72XteTGvQ-nt9kwjT4mvPf94icaOekOWlPrHUSO4cslXBnjturPzrigY54NaxNG-UhiEvpBbxtP6La6b0wX9N7B2UGGJe6P5evGwnPwHCMMibndCECvCTcwOS2i0dtU1JsKLK1JDV6EBlNjH1mO3ulld629BbZpIqK4c/s1200/4A9B64B5-4625-4635-848AF1CD534EBC1A_source.webp

ហេតុនេះដើម្បីកាត់បន្ថយការផឹកកាហ្វេ ក៏ដូចជាកាត់បន្ថយជាតិកាហ្វេអ៊ីន ដំបូងអ្នកគួរព្យាយាមមកសាកល្បងផឹកភេសជ្ជៈក្តៅៗដូចជា តែបែតងឬតែរុក្ខជាតិ សម្រាប់តែបៃតងមួយពែងគឺមានផ្ទុកជាតិកាហ្វេអ៊ីនត្រឹមតែ ៣០-៣៥ មីលីក្រាមប៉ុណ្ណោះ និងមានផ្ទុក polyphenols ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានប្រយោជន៍ ជួយការពារជំងឺមហារីក។ រីឯតែរុក្ខជាតិវិញគឺគ្មានជាតិកាហ្វេអ៊ីនទាល់តែសោះ ដូច្នេះវាក៏ជាជម្រើសដ៏ល្អសម្រាប់សុខភាពរាងកាយរបស់យើងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8p4nRpLq9f-ZkjdCtuJiwsYv3gL9nq4ucD3miqJG8v7dXwi4ahZ_DQBzkSedWij40aEwOIXeSciyy5r_HO6eVGNnY3IrCkpvNbFEmk6tm2jQDAje-pzRzg-NxMW7qSdlURpQo2QUjd9zhtIWri2qpn7SEqFy00H_ZlTpMnRflXkPc8yvETBEd_9XbW1M/s1200/171026-better-coffee-boost-se-329p.webp

ទោះជាយ៉ាងណាក៏ដោយ ការទទួលទានជាតិកាហ្វេអ៊ីនកម្រិតមធ្យមមិនបង្កគ្រោះថ្នាក់ដល់រាងកាយនោះទេ ប៉ុន្តែការផឹកភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនលើសពី ៦០០ មីលីក្រាមក្នុងមួយថ្ងៃគឺត្រូវបានចាត់ទុកថាលើស។ នេះបើយោងតាមអ្នកជំនាញភាគច្រើនបាននិយាយថា ដើម្បីដឹងថាភេសជ្ជៈណាមានជាតិកាហ្វេអ៊ីនប៉ុន្មាននោះយើងអាចសម្គាល់ដូចខាងក្រោម៖
កាហ្វេ៖ ជាទូទៅកាហ្វេមួយពែងមានផ្ទុកជាតិកាហ្វេអ៊ីនពី ១០០ ទៅ ១៥០ មីលីក្រាម។
តែខ្មៅ៖ តែខ្មៅមួយពែងមានផ្ទុកជាតិកាហ្វេអ៊ីនពី ៥០ ទៅ ៧៥ មីលីក្រាមដែលតិចជាងពាក់កណ្តាលនៃកាហ្វេ។
ភេសជ្ជៈ៖ ភេសជ្ជៈមួយកំប៉ុងមានផ្ទុកជាតិកាហ្វេអ៊ីនប្រមាណ ៣៥ មីលីក្រាម។
សូកូឡាទឹកដោះគោ៖ សូកូឡាទឹកដោះគោមួយដុំមានផ្ទុកជាតិកាហ្វេអ៊ីន ៦ មីលីក្រាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicJx2bTUbnJPow7CCagpTJQMsuAQKXRpHKroa93CxpBdK0VG1fKA6YU69NoELED3dKjYiFikqQ374kqZ3ICjWcX2Vi6Qdp7C_lnD20Lm1XVlEhmrDCkFmTQ-LwqeJb_ItisDNpJLY0h8nl2Mwo55ICMmqDSUW5NzzSWamuCOyfqupj0R6QznKdU8HWpPo/s500/1445732_Highelevationcoffeebeans_NoLogo_SteamingCupOfCoffee4_090222.webp

ចំណាំ៖ បរិមាណកាហ្វេអ៊ីនដែលបានរៀបរាប់ខាងលើគឺជាការប៉ាន់ស្មាន។ បរិមាណពិតប្រាកដនៃជាតិកាហ្វេអ៊ីនអាចប្រែប្រួលអាស្រ័យលើកត្តាជាច្រើន ដូចជាប្រភេទគ្រាប់កាហ្វេ វិធីសាស្ត្រផលិត និងបរិមាណតែដែលបានប្រើ និងរូបមន្តសូកូឡាទឹកដោះគោ៕