បន្ទាប់ពីមានការទម្លាយរឿង Rapper ២នាក់បានបៀ.តបៀ.ននិងចាប់រំលោ.ភទៅលើនិស្សិតសិក្សានៅខេត្តបាត់ដំបងធ្វើឱ្យបណ្តាញសង្គមផ្ទុះកក្រើកយ៉ាងខ្លាំងមានការចែករំលែកជាង១ម៉ឺនគណនី។ អំពើយ៉ាងសា.ហាវរបស់ Rapper ពីររូបដែលពុំទាន់ដឹងអត្តសញ្ញាណនេះជំរុញឱ្យពិធីការិនី ណាសាឌី ចេញមកលើកទឹកចិត្តនារីអះអាងជាជនរងគ្រោះ និងតារាចម្រៀង វ៉ាន់ នីឡា ចេញមកពន្លះចាស់ដៃព្រោះតែត.ណ្ហាវិនាសយ៉ាងណាក៏មិនខ្វល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVCuBZsLGa4gPe625-bqXOuAJ2SrHfJ2eCmA26MB82Vk6bSaKrV0-AXHpVUSSdM7as1ymeeoVk85NL4yEomGcFhZjSzQEn2Ba1OoBkKr6EqbRD64xp5J557D1dGh0EyhtJz1_Z9XxJ9SSy8V6b11pXPyrS-Yaehr2ZdUq71CBxvudZXIvGNlkGpYimJ_k/s2048/image_2024-05-23_10-35-32.png

ពិធីការិនីប្រចាំទូរទស្សន៍បាយ័ន ណា សាឌី បានបង្ហោះថា «បងគ្រាន់តែអានអត្ថបទមួយនោះបងរន្ធត់ណាស់ ចុះទំរាំប្អូនវិញ?មិនដឹងថាផ្លូវចិត្តប្អូនស្រីពិបាកទ្រាំប៉ុណ្ណាទេ មានតែនាងម្នាក់គត់ដែលឆ្លងកាត់វេលាដ៏អាក្រក់ទាំងអស់នោះ តែម្នាក់ឯង ហើយក៏ក្លាយជាសុបិនអាក្រក់របស់ប្អូនស្រីរហូតទៅ។ ប្អូនស្រីដ៏កំសត់អើយ បងសូមលើកទឹកចិត្តដល់ប្អូនពីចម្ងាយ សូមប្អូនព្យាយាមបំភ្លេចរឿងទាំងអស់នោះចោល រួចចាប់ផ្តើមជីវិតជាថ្មីណាអូន គ្មានអ្នកណាអាចជួយប្អូនក្រៅពីប្អូនបានទេ ប្អូនមិនបានលំបាកតែម្នាក់ឯងទេ ពួកយើងនៅទីនេះឈឺចាប់ជំនួសប្អូន សូមប្អូនរឹងមាំឡើងណា ហើយសូមឱ្យអ្នកនៅក្បែរនាង មើលថែផ្លូវចិត្តនាងផង អ្នកដែលប្រព្រឹត្តិអំពើស្មោគគ្រោកនេះ តើអ្នកមានគិតថាអ្នកកំពុងបំផ្លាញជីវិតរបស់ក្មេងស្រីម្នាក់នេះដោយអាម្មណ៍មួយពេលរបស់អ្នកទេ? ហេតុអ្វីក៏ទង្វើអាក្រក់ៗ មនុស្សធ្វើវាដោយស្រួលម្ល៉េះ?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgT0ZJNLJ_VRIzGkwMEUk9zm_TtzCvuAIDUGDXlXZGp1_BD-BXJlZhQCo4ob5FUQquZ9oP8tOpHo-ec_2rtx9n9MBV7kjdYCP8bbTC0N33JPAUFf7uTw76FRrBeff9BX0oJ31YS8bSsdQEhunel0u3N1CZ8X8gA4z-ZK0AgML0gWrV_HluqRBPPrvbuLWU/s2048/image_2024-05-23_10-35-35.png

ងាកទៅកាន់តារាចម្រៀង វ៉ាន់ នីឡា វិញបានលើកឡើងជុំវិញរឿងក្តៅគគុកនេះដែរថា «រឿង Rapper ដែលរំ.លោភមនុស្សស្រីម្នាក់ជាក្រុមនឹង អានហើយវាស្ទើតែមិនជឿ ហេតុអីក៏បុគ្គលដែលមានកេរ្តិ៍ ឈ្មោះទាំងអស់នោះអាចធ្វើរឿងដែលអាក្រក់ស្មោគក្រោគ នោះបានដោយមិនគិតពីបញ្ហាដែលនឹងកើតឡើងបន្ទាប់ពី ទង្វើអស់ទាំងនោះ។
១. បំផ្លាញទឹកចិត្តស្មារតីនិងធ្វើបាបនារីទន់ខ្សោយម្នាក់ ប៉ះពាល់អារម្មណ៍ផ្លូវចិត្ត
២. បំផ្លាញបេះដូងប្រពន្ធកូនរឺសង្សារខ្លួនឯងនិយាយរួមគឺ ខ្ទេចខ្ទាំបេះដូងម៉ង
៣. បំផ្លាញកេរ្តិ៍ឈ្មោះដែលខំកសាងទម្រាំបានដល់ពេលនេះ
៤. ក្លាយជាមនុស្សថោកទាបបាតសង្គម ទាំងដែលកន្លងមកខំគ្រប់យ៉ាងដើម្បីតែភាពល្បីល្បាញនឹងមុខមាត់ និយាយអោយខ្លីដោយសារតែត.ណ្ហាវិនាសយ៉ាងណាក៏ អត់ខ្វល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDiUIfbfRuorNA9_G2exxjoXuThdUHmU9yjOnj-V0HC_C72MSjPbi6gZaZ1u8q4wua7fnHkvYOgGnQoQTd3DmF7Z4ucnFJeqqzFoWKiY9zz1xWlweiUL4AwKE4yXcqxKqEmWmsmAt_c8vYU0nbQp5IjYYIPRYy2FjzP9aWj8u0vQMvVNJxSZc5I1a-Al8/s2048/image_2024-05-23_10-35-33.png

គួរបញ្ជាក់ផងដែរថា កាលពីរសៀលថ្ងៃទី២២ ខែឧសភា គណនីហ្វេកប៊ុកមួយឈ្មោះថា RicKy ScoTt ចេញមកទម្លាយរឿងRapper ដែលល្បីឈ្មោះពីរនាក់បានបានសាងអំពើអាក្រក់ដាក់មនុស្សស្រីជានិស្សិតរៀននៅខេត្តបាត់ដំបង ដោយមានការបៀ.តបៀ.ននិងចាប់យកទៅរំលោ.ភដោយសារតែនាងស្រវឹង អ្នកដែលប្រព្រឹត្តរឿងនេះសរុបចំនួន៤-៥ នាក់ ហើយបុគ្គលដែលធំៗបានប្រព្រឹត្តក្នុងរឿងនោះគឺជា Rappers ដែលល្បីទើបតែចេញបទថ្មី viral ក្នុងទិកតុក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZWBc-iD7HOM7yrQ32pQt35HkOVjlLQr9ElW_b1HFW_aYC-auj8oH7GVerUkc9V1wmHmFwvKITOX-k7t8LDFVJIFeo62K2L89Ym7nziuhPZ-BDULBVD9quwTY7AqZoUUsDu8v1InSvlTR_HM5lIikoQvH0UcN9mqSLVeCEVhd14dElmrT1hqHkAsZrK_4/s1955/image_2024-05-23_10-35-37.png
ការទម្លាយរឿងនេះនៅលើបណ្តាញសង្គមបន្ទាប់ពីនារីជាជនរងគ្រោះមិនទទួលបានយុត្តិធម៌។ ការចេញមកបង្ហោះនេះនារីដែលថាជាជនរងគ្រោះគឺជាសង្សាររបស់គណនីនេះហើយ RicKy ក៏ប្រឡូកក្នុងវិស័យរ៉េបដូចគ្នា៕