Home ព័ត៌មានអន្តរជាតិ កប៉ាល់ខ្មោចក្នុងភាពយន្ត Pirate of The Caribbean មានពិតប្រាកដ និងតែងបង្ហាញឱ្យមនុស្សឃើញញឹកញាប់

កប៉ាល់ខ្មោចក្នុងភាពយន្ត Pirate of The Caribbean មានពិតប្រាកដ និងតែងបង្ហាញឱ្យមនុស្សឃើញញឹកញាប់

79
0

Flying Dutchman គឺជាកប៉ាល់ខ្មោច ឬកប៉ាល់បិសាច ដែលត្រូវបានសារព័ត៌មានជាច្រើនចុះផ្សាយនៅលើពិភពលោក ។ គេបាននិយាយពីកប៉ាល់នេះជាលើកដំបូង កាលពីចុងឆ្នាំ១៧០០ ក្នុងសៀវភៅមួយឈ្មោះ Voyage និងទទួលបានការគាំទ្រយ៉ាងច្រើននាសម័យនោះ ហើយចាប់ពីពេលនោះមក រឿងរ៉ាវរបស់កប៉ាល់ខ្មោច ក៏បានផ្សព្វផ្សាយពាសពេញពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxIcPTLNU2JjnkWG0WtHnMXL8hLl7hh2M6fA47Rww0sZoRZcC1nf0j1KPfjsnARbzhubizjC7qjk1ivpQZirQVa1IrVLP8gDDef92yGb6LWXwh6-VcrK0ZH44VJP6sOjBhdTb5_VDDIZkov4gkrg7rlwWYnFJzmTxPaY9t3e_eikfYMVl1m8pSD8Yot2M/s1600/the-flying-dutchman-169.jpg

គេជឿថា កប៉ាល់ខ្មោច «Flying Dutchman» គឺជាកប៉ាល់មួយដែលបើកទៅមកនៅលើផ្ទៃទឹកគ្មានថ្ងៃបញ្ចប់ ឬបើករហូតដល់ពិភពលោករលាយ ។ កប៉ាល់ខ្មោចនឹងបង្ហាញឱ្យមនុស្សម្នាបានឃើញជាញឹកញាប់នៅតំបន់ Cape of Good Hope ។ អ្នកបានឃើញកប៉ាល់នេះនិយាយថា នឹងមានពន្លឺភ្លើងគួរឱ្យខ្មោចចេញពីកប៉ាល់ ហើយនៅលើកប៉ាល់មានអ្នកបើកកប៉ាល់ម្នាក់ស្លៀកពាក់បុរាណនៅឈរបញ្ជាកប៉ាល់ ព្រមទាំងស្រែកខ្លាំងៗគួរឱ្យព្រឺសម្បុរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvOYSObUJ9bRINdD2mrKb-SMl96QnpZZ72kaMsgHRKhGAs9xOmcqGBLJNibn2mUCBPVb3fAbodFNOu2r7ZQBPijItPUpHVrcVqz7C8WAvnJoo8fVABIQRmbrWpUtyb3t2P7xeiigCaRRPaeTfDUHTuIEVUMEi4BJJ8Ce8aaMvbuxTCTy4o7QxnQj_TZnI/s550/the-flying-dutchman.jpg

ចំណែករឿងតំណាលរបស់កប៉ាល់ដ៏អាថ៌កំបាំងនេះ គឺកាលពីសតវត្សរ៍ទី១៧ កប៉ាល់ Flying Dutchman ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនឈ្មោះ Dutch East India ។ កប៉ាល់នេះបានដឹកទំនិញផ្សេងៗ និងមានអ្នកបើកកប៉ាល់ឈ្មោះ Van Der Decken ដែលគេប្រាប់ថា លោកជាមនុស្សមានចិត្តឃោរឃៅ និងមិនគោរពសាសនា ឬគោរពទេវតាណាទាំងអស់ ។

នៅឆ្នាំ១៦៨០ លោក Van Der Decken បានបើកកប៉ាល់ Flying Dutchman ព្រមទាំងកម្មករមួយចំនួនទៀតដែលធ្វើការក្នុងកប៉ាល់ ធ្វើដំណើរសំដៅទៅទិសខាងកើត ប៉ុន្តែក្នុងអំឡុងពេលលោកកំពុងបើកកប៉ាល់ត្រឡប់ទៅប្រទេសហូឡង់ ស្រាប់តែមានខ្យល់ព្យុះបោកបក់យ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqhMwLPyv3MlRoORU1WNuzBq-cObg9W_n9cVprAQUoPLsd7qwgdlUAjpuMtgLbwtXqBJqCaGpeyTw9lPODl-Qvx8DSW1RNtotMeqoNVc6i4ezzsUZETPD1CqNBB1bXMyby7i_ELo5ows9ZDGfxGAOrDXyiuONYIEd1Pyv9IE9WwPIGdXVBYFh3M2bFdOQ/s1024/davyjones.webp

ហេតុនេះ លោក Van Der Decken បានព្យាយាមបើកកប៉ាល់តស៊ូជាមួយខ្យល់ព្យុះដ៏ខ្លាំងក្លានេះអស់រយៈពេលជាច្រើនម៉ោង រហូតដល់ខ្យល់ព្យុះបានបក់កប៉ាល់របស់លោកចេញពីខ្សែទឹក ។ បន្ទាប់មក កប៉ាល់នេះក៏ជ្រុលទៅបុកដុំថ្ម ទើបធ្វើឱ្យលោក Van Der Decken ជាអ្នកបើកកប៉ាល់ និងកម្មកររួមដំណើរទាំងអស់ធ្លាក់ក្នុងមហាសមុទ្រ និងស្លាប់ទាំងអស់ ។

គេជឿថា ខ្យល់ព្យុះនេះគឺបណ្តាលមកពីទេវតាដាក់ទោសលោក Van Der Decken ព្រោះតែលោកមិនគោរពសាសនា និងគ្មានចិត្តមេត្តា ។ ក្នុងអំឡុងពេលលោកកំពុងតស៊ូជាមួយខ្យល់ព្យុះនោះ លោកបានស្រែកខ្លាំងៗថា ៖ «I will round this Cape even if I have to keep sailing until doomsday!» មានន័យថា ៖ «ខ្ញុំនឹងវឹលវល់នៅបរិវេណនេះ រហូតដល់ពិភពលោករលាយ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeIPh8VGUSV8Z9STpoXAaG6HwZdYgmj0vaOdd_4eldypevS-V7s0SsOT5f7q21-5_E1MCXleny1y5mPSU3uS6DZC2H2ZhtMJCcz-HtLP_ACX-4Vl6UlgppdBVKkaEpOaBzzw9MMOBH2TkK4lMcvHXmr3IhUfE4QZTjI_XaU7UMjQSNyNt-uTIVKYj1rGI/s742/flying-dutchman.jpg

បើទោះជាបច្ចុប្បន្ន ពេលវេលាបានកន្លងផុតទៅអស់ជាង៣០០ឆ្នាំក៏ដោយ ក៏រឿងរ៉ាវរបស់កប៉ាល់ខ្មោច «Flying Dutchman» ត្រូវបានគេលើកយកមកនិយាយបន្តគ្នា និងយកទៅផលិតជាខ្សែភាពយន្ត ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRLlFJjbqRMMVWNJKAHHR_3EFEt9PlngqhA2qz-AyV-GiPnKLy2KmJNrIDJ5Gediobc_Ji0vtNqPiKjh7GqYWHHc0QtRZgT4z1Mg0979Z9tpAQglBMuqwRP5XAvLBse9-NC-UuEZ5XkoULShpUYhEOigjz6r4XBFOodGykg_f5G0ACZVrfeKIIRsbzwO8/s1000/acafc0_666c560d9ee84df18f5ea70ce875b166~mv2.jpg