រ៉ូលីន ដែលជាអ្នកសិល្បៈមានប្រជាប្រិយភាពមួយរូបបានបង្ហាញការហួសចិត្តយ៉ាងខ្លាំងបន្ទាប់ពីពូណុយ ដែលជាអ្នកកំប្លែងបានបង្ហាញថាវីដេអូកំប្លែងរបស់លោកត្រូវគេយកទៅកាត់ចិញ្ច្រាំធ្វើឱ្យវីដេអូដើមបាត់បង់អ្នកទស្សនាប៉ះពាល់ដល់ Sponsor នៅពេលលោកសួរនាំបែរជាថាខ្លួនចិត្តអាក្រក់ទៅវិញ។.png)
នៅយប់ថ្ងៃ៥ ខែសីហា លោក បាន សំណាង ហៅ ពូណុយ បានបង្ហោះនៅលើបណ្តាញសង្គមរបស់ខ្លួនថា «Video ខ្ញុំ១រឿងកែយកផុសដឹងជាប៉ុន្មានផេក អរគុណបងប្អូនដែលពេញចិត្តសាច់រឿងខ្ញុំតែពេលយកផុសហើយកាត់Sponsor គេចេញ ហើយផេកខ្ញុំអត់ឡើងView វាប៉ះពាល់ដល់ខ្ញុំ ខ្ញុំឆាតទៅសុំស្រួលបួលadmin ខ្លះស្តីឱ្យខ្ញុំទៀតចិត្តអាក្រក់ម៉េស អាណុយ ឱ្យខ្ញុំធ្វើម៉េចចឹង»។ ការលាតត្រដាងពី ពូណុច បានធ្វើឱ្យទស្សនិកជនមានការភ្ញាក់ផ្អើលមិនតិចនោះទេដោយសារតែជនឆ្លៀតឱកាសនោះបែរជាស្តីថាឱ្យគេដែលជាម្ចាស់ដើមទៅវិញ។
មិនត្រឹមតែទស្សនិកជនប៉ុណ្ណោះទេដែលយកដៃគក់ទ្រូងហួសចិត្ត រ៉ូលីន ដែលជាអ្នកសិល្បៈដ៏ល្បីមួយរូបក៏ហួសចិត្តនឹងរឿងនេះដូចគ្នា។ រ៉ូលីន បានចែករំលែកការបង្ហោះរបស់ ពូណុច ជាមួយនឹងសម្តីយ៉ាងខ្លីថា «អីក៏ម៉េសៗបងៗ !»។ ការចែករំលែករបស់ ពូណុយ ក៏ធ្វើឱ្យអ្នកទស្សនាស្រាយចម្ងល់ដោយសារតែពួកគេឃើញវីដេអូខ្លីៗរបស់ក្រុម ពូណុយ បង្ហោះវីដេអូខ្លីៗតវគ្គជាច្រើន។
គួរឱ្យដឹងថាបច្ចុប្បន្ននេះក្រុមកំប្លែងរបស់ ពូណុច កំពុងសាងប្រជាប្រិយភាពយ៉ាងខ្លាំងដោយសរសើរមិនដាច់ពីមាត់ពីគំនិតរបស់លោកដោយសាច់រឿងនីមួយៗសឹងតែមិនជាន់គ្នា ទស្សនាហើយចង់ទស្សនាទៀតដោយសារតែភាពកំប្លុកកំប្លែងរបស់ក្រុម។ លើសពីនេះទៅទៀតមិនថាការផ្សាយពាណិជ្ជកម្ម កម្មវិធីផ្សេងៗ ការសម្តែងនៅក្នុងខ្សែភាពយន្ត កម្រនឹងបាត់វត្តមានរបស់ ពូណុយ ណាស់ ខណៈលោកក៏បានលើកស្ទួយតារាកំប្លែងចាស់ៗមួយចំនួនឱ្យគាត់មានការងារធ្វើផងដែរ៕










