Home ព័ត៌មានអន្តរជាតិ ថៃជាប់ឈ្មោះ​ថា «សមគំនិតក្នុងឧក្រិ.ដ្ឋកម្មសង្គ្រា.មមីយ៉ាន់ម៉ា» ក្រោយបង្ហាញភាពស្និតស្នាលជាមួយ លោក មីន អ៊ុងឡាំង

ថៃជាប់ឈ្មោះ​ថា «សមគំនិតក្នុងឧក្រិ.ដ្ឋកម្មសង្គ្រា.មមីយ៉ាន់ម៉ា» ក្រោយបង្ហាញភាពស្និតស្នាលជាមួយ លោក មីន អ៊ុងឡាំង

73
0

អង្គការសិទ្ធិមនុស្សអន្តរជាតិ Justice For Myanmar (JFM) បានចេញសេចក្តីថ្លែងការណ៍ក្តៅគគុក ថ្កោលទោ.សយ៉ាងធ្ងន់ធ្ងរចំពោះរដ្ឋាភិបាលថៃ លោក អនុទិន ឆាន់វីរ៉ាគុល ដែលបានផ្ញើលិខិតអញ្ជើញ និងបើកកម្រាលព្រំក្រហមទទួលស្វាគមន៍មេដឹកនាំរបបសឹកយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង ឱ្យមកបំពេញទស្សនកិច្ចផ្លូវការ។ សកម្មភាពនេះត្រូវបាន JFM មើលឃើញថា ជាទង្វើដ៏អសមធម៌ដែលស្មើនឹងការ​ផ្តល់ «ភាពស្របច្បាប់ក្លែងក្លាយ» ដល់ឧក្រិដ្ឋជនសង្គ្រា.មដែលកំពុងរងទ.ណ្ឌក.ម្មអន្តរជាតិ ពីបទសម្លា.ប់រង្គា.លប្រជាពលរដ្ឋខ្លួនឯង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPJaiAJH8YY5kcTTa7xwTQIZV3q-pB-PkADU1LVSP8AmQDQBrZ6bh7mhwqkiSgfCO-k1cROZmIJeY8a7Oeztt3RD9i9kQwjUpCKllq4tyWhQckwMU-hdHYujDz16DvAiXB8tpv49EAqrw8e1vlPuPAjsq8lNzpWC2ymaFX5iaZBcwZx2T7rD2LJ_49DQw/s1280/photo_2026-08-06_13-28-08.jpg
យោងតាមការចុះផ្សាយរបស់សារព័ត៌មានមីយ៉ាន់ម៉ា Mizzima​ ដំណើរទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃ របស់លោក មីន អ៊ុងឡាំង ទៅកាន់ទីក្រុងបាងកក ត្រូវបានលាតត្រដាងថាមានការលាក់បាំងនូវផលប្រយោជន៍សេដ្ឋកិច្ច និងជំនួញដ៏មហិមា។ អង្គការ JFM បានចង្អុលបង្ហាញថា ថៃកំពុងតែបន្តសមគំនិតដោយប្រយោលតាមរយៈការផ្តល់ប្រាក់ចំណូលដ៏ច្រើនសន្ធឹកសន្ធាប់ពីការនាំចេញឧស្ម័នធម្មជាតិពីមីយ៉ាន់ម៉ា ដែលថវិកាទាំងនោះត្រូវបានរបបសឹកយកទៅប្រើប្រាស់ដើម្បីទិញអាវុធ និងប្រេងឥន្ធនៈយន្តហោះសម្រាប់ទម្លាក់គ្រាប់បែកកម្ទេចសហគមន៍ស្លូតត្រង់។ លើសពីនេះ អង្គការសិទ្ធិមនុស្សក៏បានព្រមានដល់ក្រុមហ៊ុនឯកជន និងក្រុមប្រឹក្សាធុរកិច្ចថៃ-មីយ៉ាន់ម៉ា ទាំងឡាយណាដែលចូលរួមក្នុងវេទិកាជំនួញនាឱកាសនោះថា ពួកគេកំពុងប្រឈមនឹងការជាប់ពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6glSS0ltUT0NXm9Y0bcQR5OKXn1cicEdhrNmXwLzzHGgI58d75ctY7mf64lZOW3QN38CyEEyz5_NdUv6rQ_xeG90vx1SSM20FntTBBecpGh2T6quYohNI0ssbmSOaZRp-sUaf5d9NY0osoknO-6-tsVYSefvzHFL6ggKIJXC3EB3OiY4rWG3tzTkpOns/s800/photo_2026-08-06_13-28-07.jpg
បន្ថែមលើបញ្ហាហិរញ្ញវត្ថុ និងធុរកិច្ច អង្គការ JFM ក៏បានលាតត្រដាងពីការពង្រឹងកិច្ចសហប្រតិបត្តិការយោធាយ៉ាងស៊ីជម្រៅរវាងប្រទេសទាំងពីរ ដោយកងទ័ពអាកាសថៃ និងភាគីមីយ៉ាន់ម៉ា បានលួចបើកកិច្ចប្រជុំសម្ងាត់មួយស្តីពីបច្ចេកវិទ្យាយន្តហោះគ្មានមនុស្សបើក (UAVs) និងបានចុះទៅសិក្សាដល់មូលដ្ឋានទ័ពអាកាសភូមិន្ទមីយ៉ាន់ម៉ាថែមទៀតផង។ ស្របពេលជាមួយគ្នានេះ ដំណើរទស្សនកិច្ចផ្លូវការរបស់លោក មីន អ៊ុងឡាំង ក៏មានគោលបំណងរៀបចំចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoUs) ជាច្រើន ដើម្បីសហការកម្ចាត់ក្រុមឧក្រិដ្ឋកម្មឆ្លងដែន ពិសេសគឺសម្បុកឆបោកតាមប្រព័ន្ធអនឡាញ និងការជួញដូរគ្រឿងញៀននៅតាមបណ្តោយព្រំដែន ពិសេសនៅតំបន់ Myawaddy ឈមនឹងស្រុក Mae Sot របស់ថៃ ដែលកំពុងមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6d6DKNCTaG20eeTXgFr5zy7jFjmYLOToLVeqc6JnIaiWHT2Bb01JVGP2i6H_zr8NnzjpZV1xOkdNn5SmV5FKmhdolXroo8sbJre711nCpWYZpEh3-eIvqOo3oyeIiBAxssKglblFnZUi_0saGUJrQyfhHLBBAti_6n3W_bSNzsPRc3VGskktB4FBejsA/s1024/photo_2026-08-06_13-28-07%20(2).jpg

ជារួមមក សេចក្តីរាយការណ៍ជុំវិញយុទ្ធនាការរបស់អង្គការ JFM បានឆ្លុះបញ្ចាំងឱ្យឃើញពីការមិនពេញចិត្តយ៉ាងខ្លាំងរបស់សហគមន៍សិទ្ធិមនុស្ស ចំពោះយុទ្ធសាស្ត្រការទូត «បែបប្រាកដនិយម» របស់រដ្ឋាភិបាលថៃ។ ទោះបីជាថៃដោះសារថា ការស្វាគមន៍មេដឹកនាំរបបសឹកនេះធ្វើឡើងដើម្បីដោះស្រាយវិបត្តិព្រំដែន និងបង្ក្រាបបទល្មើសបច្ចេកវិទ្យាក៏ដោយ ប៉ុន្តែការបង្ហាញភាពស្និទ្ធស្នាលជាមួយយោធាផ្តាច់ការ បានក្លាយជាការផ្ញើសារអវិជ្ជមានមួយដែលបង្ហាញពីការព្រងើយកន្តើយនឹងតម្លៃសិទ្ធិមនុស្ស និងសេចក្តីស្លាប់របស់ប្រជាជនមីយ៉ាន់ម៉ា៕