Home ព័ត៌មានអន្តរជាតិ យកលេសការពារខ្លួន! ថៃត្រៀមបញ្ជាទិញសព្វាវុធធុនធ្ងន់ និងទំនើបៗបន្ថែមពីអាមេរិក

យកលេសការពារខ្លួន! ថៃត្រៀមបញ្ជាទិញសព្វាវុធធុនធ្ងន់ និងទំនើបៗបន្ថែមពីអាមេរិក

87
0

កងទ័ពភូមិន្ទថៃ បានស្នើសុំកញ្ចប់ថវិកាបន្ថែមដើម្បីបញ្ជាទិញសព្វាវុធធុនធ្ងន់រួមមាន៖ រថពាសដែក និងគ្រាប់រ៉ុក្កែត HIMARS របស់អាមេរិក ព្រមទាំងប្រកាសបង្កើតមជ្ឈមណ្ឌលសង្គ្រាមដ្រូនសម័យទំនើប។ តើផែនការយោធាដ៏គំហុករបស់ប្រទេសជិតខាងមួយនេះ បង្កប់នូវយុទ្ធសាស្ត្រអ្វីខ្លះ ហើយហេតុអ្វីបានជាអ្នកវិភាគបង្ហាញក្តីបារម្ភ?
_________________ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgf0ZgKTXNVt5f0APXQCGyOopHZ5ui75IfgRiaS__FT2gWsaq6miD7QnEmXfPPgZ-UJLRCFHEm3hC7ist23rmrzR0TmJY_9cqIfCVusI_Y1BX4vCHupQWAaqyx1DL4_KIt3SGdOAdQaeEyAlyyVVrIBFsobshQUkT3LH1oRDBArgH4dR67raevGsrmI-gI/s1280/photo_2026-08-25_15-46-21.jpg

ស្ងាត់ៗថៃបង្ហើបពីគម្រោងយុទ្ធសាស្រ្តយោធាថ្មី ដោយកងទ័ពភូមិន្ទថៃ បានស្នើសុំកញ្ចប់ថវិកាបន្ថែមដើម្បីបញ្ជាទិញសព្វាវុធធុនធ្ងន់រួមមាន៖ រថពាសដែក និងគ្រាប់រ៉ុក្កែត HIMARS របស់អាមេរិក ព្រមទាំងប្រកាសបង្កើតមជ្ឈមណ្ឌលសង្គ្រាមដ្រូនសម័យទំនើប ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរនៃទម្រង់គំរាមកំហែងសន្តិសុខសម័យបច្ចុប្បន្ន។ ផែនការធ្វើទំនើបកម្មយោធាដ៏តក់ក្រហល់ របស់ប្រទេសជិតខាងមួយនេះ កំពុងតែទាក់ទាញការចាប់អារម្មណ៍ និងបង្កើតជាមន្ទិលសង្ស័យយ៉ាងខ្លាំងពីមជ្ឈដ្ឋានអ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់ គិតត្រឹមថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៦ នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFDftyiQjdu45fHSqvVxfUuXi2Q2PqCyZ36wg7ZaQbPrfIsfFvcKji_P-6QBaJjUp7DM7_wfaZh5lgfzGsyKxJ3D0hS_iwaDzuDiS-0xymI37zqOZlyT37dThWPcHzzMGJXU0IVMdfq4LGVGMkhEsM68ce_uQVyVY-x12_yMiLGx2Vqn_swXgndig4gaw/s1280/photo_2026-08-25_15-46-22.jpg

យោងតាមរបាយការណ៍ផ្លូវការដែលបានដាក់ជូនក្រសួងការពារជាតិថៃ បានឱ្យដឹងថា កងទ័ពជើងគោកថៃបានជម្រុញឱ្យមានការអនុម័តកញ្ចប់ថវិកាជាបន្ទាន់ សម្រាប់ការបញ្ជាទិញគ្រឿងយុទ្ធោបករណ៍ធុនធ្ងន់ពីសហរដ្ឋអាមេរិក រួមមានរថពាសដែកកង់ឡាន កាំភ្លើងធំផ្ដាច់ M777 ១៥៥មីលីម៉ែត្រ ព្រមទាំងប្រព័ន្ធគ្រាប់រ៉ុក្កែតវាយប្រហាររយៈចម្ងាយឆ្ងាយ HIMARS ដែលជាអាវុធយុទ្ធសាស្ត្រដ៏មានឥទ្ធិពល។ ក្រៅពីការបំពាក់អាវុធជួរមុខ កងទ័ពថៃក៏បានដាក់ស្នើបង្កើត «មជ្ឈមណ្ឌលសង្គ្រាមអាកាសយានគ្មានមនុស្សបើក» ឬកងវរសេនាតូចដ្រូនសឹក ដើម្បីបង្កើនឧត្តមភាពនៃការវាយប្រហារតាមអាកាសបែបឌីជីថល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhf6p-SOxJ2ycDWNCSya-fPkLlFOuGrDchY-BHzqCd_dYJ1w6aT_USS1gqo8lb-cupcMxuVrmdUAgqxVIaqP4zkjsKjrFosuuwhy8LobZ5OaOd4KckYlStP2wDas0eZ5AyFxQzrrNiXvkfVBbpxXx7k_2y7jKatqjoik5KTNLQYK61TW_-GxO4oq0CxcNk/s1200/photo_2026-08-25_15-46-23.jpg
ទន្ទឹមនឹងការត្រៀមលក្ខណៈសឹកផ្នែកសព្វាវុធ ថ្នាក់ដឹកនាំក្រសួងការពារជាតិថៃក៏បានសង្កត់ធ្ងន់លើការបង្កើតយុទ្ធសាស្ត្រ «សង្គ្រាមព័ត៌មាន» ផងដែរ។ យោធាថៃគ្រោងនឹងបង្កើតប្រព័ន្ធគ្រប់គ្រងព័ត៌មានរដ្ឋផ្លូវការតែមួយ ដើម្បីត្រួតពិនិត្យ ឆ្លើយតប និងវាយបកទៅលើរាល់ព័ត៌មានមិនពិត ទាំងឡាយណាដែលត្រូវបានចែកចាយនៅលើបណ្តាញសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMTvOG3FA0fDVwdBGdosqjFLNl2IfgX5hXiJWFoIHe7ZGw_P9v4NTnG4NvODP8qj33TDFZq4qDtNMYrrLHZ06lWuAo4vJGi44-ILXkRCMP05tMj2o5P-13hco2jb-bxJDoNAhc29hRCfw58nyKMfzuAgMSYRmoaovBiX71GaqVVkTBxEcHKz-ygH8assM/s1280/photo_2026-08-25_15-46-22%20(2).jpg

សរុបមក ការសម្រុកទិញអាវុធវាយប្រហាររយៈចម្ងាយឆ្ងាយ និងការបង្កើតកងវរសេនាតូចដ្រូនក្រោមលេស «ការពារសន្តិសុខជាតិ» នេះ កំពុងរងការរិះគន់ថា អាចជារលកថ្មីមួយក្នុងការជម្រុញសន្ទុះការប្រកួតប្រជែងសព្វាវុធយោធា និងបង្កការព្រួយបារម្ភដល់ស្ថេរភាពនៃបណ្តាប្រទេសជិតខាងក្នុងតំបន់អាស៊ាន។ នេះជាការប្រុងប្រយ័ត្នថ្មីមួយដែលបណ្តាប្រទេសក្នុងតំបន់ត្រូវតាមដានយ៉ាងយកចិត្តទុកដាក់បំផុត៕