ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ រួមជាមួយព្រះរៀម ព្រះអង្គម្ចាស់ នរោត្តម ពុទ្ធពង្ស និង ព្រះអង្គម្ចាស់ នរោត្តម អម្រិតធីវង្ស សមាជិករាជវង្សានុវង្សខ្មែរ បានបណ្តាក់ទុនរួមគ្នាក្នុងក្លិបបាល់ទាត់ថៃ Police Tero FC ដោយបានក្លាយជាប្រធានក្លិបថែមទៀត។May be an image of 5 people, people smiling, drink and text that says 'FBT POLI POLI TERO NI VIP POL/ TERO POLICETERO FC/OFFICIAL'
ព្រះអង្គម្ចាស់ នរោត្តម អម្រិតធីវង្ស ដែលធ្លាប់ជាកីឡាករជម្រើសជាតិកម្ពុជាផងនោះ បានមានព្រះបន្ទូលថា៖” ខ្ញុំទទួលស្គាល់ថា បាល់ទាត់ថៃមានកម្រិតខ្ពស់ជាងកម្ពុជា ហើយខ្ញុំសង្ឃឹមថាការបណ្តាក់ទុនរួមគ្នានេះនឹងជួយកែលម្អក្រុមជម្រើសជាតិនៃប្រទេសទាំងពីរក្នុងពេលដំណាលគ្នា”។ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ ក្លាយជាម្ចាស់ភាគហ៊ុន Police Tero និងគ្រោងជួយក្លិបថៃ ត្រឡប់ទៅភាពខ្លាំងវិញក្រោយពីក្លាយជាប្រធានក្លិបហើយនោះ សមាជិករាជវង្សានុវង្សខ្មែរទាំងបីអង្គ ក៏មានបំណងផ្តល់ឱកាសសម្រាប់កីឡាករកម្ពុជាទៅប្រកបអាជីពក្នុងលីគដែលមានកម្រិតខ្ពស់មួយក្នុងតំបន់ផងដែរ៕