ហុងកុង ៖ ចាប់ពីដើមខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមហ៊ុន Pizza Hut នៅហុងកុងបានបង្ហាញភីសាថ្មី គឺភីសាសាច់ពស់ និងធ្វើឱ្យល្បីល្បាញក្នុងបណ្តាញសង្គម ដោយក្រុមហ៊ុននេះបានសហការជាមួយក្រុមហ៊ុន Ser Wong Fen ដែលលក់ម្ហូបអាហារនៅហុងកុង តាំងពីជំនាន់ដូនតាអស់រយៈពេលជាង១០០ឆ្នាំ ។ មនុស្សមួយចំនួនគិតថា វាគ្រាន់តែជាភីសាដែលធ្វើឡើងឱ្យមានរូបរាងស្រដៀងនឹងសត្វពស់ ប៉ុន្តែមិនមែនដូចពួកគេគិតទេ វាជាភីសាផលិតពីសាច់ពស់ពិតប្រាកដ និងបន្ថែមគ្រឿងផ្សំផ្សេងទៀត ។

ក្រុមហ៊ុនបានចម្អិនភីសានេះដោយប្រើគ្រឿងផ្សំដូចជា សាច់ពស់, ផ្សិត, ខ្ញី, ទំពាំង, ឈីស, សាច់មាន់, ស្លឹកគ្រៃ និងគ្រឿងផ្សំមួយចំនួនទៀត ។ កន្លងមក អ្នកបានបរិភោគភីសាថ្មីនេះនៅហុងកុង និងអ្នករស់នៅតំបន់ភាគខាងត្បូងប្រទេសចិនបានសរសើរពីរសជាតិរបស់វា ជាពិសេស ពេលបរិភោគនៅរដូវរងា ស្របតាមសុភាសិតមួយលើកឡើងថា ៖ «ពេលវេលាល្អបំផុតក្នុងការបរិភោគសាច់ពស់ គឺនៅពេលខ្យល់ចាប់ផ្តើមបោកបក់» ។ នៅរដូវរងា គឺជាពេលដែលសត្វពស់ស៊ីអាហារ និងត្រៀមខ្លួនកាន់សីល ។Pizza Hut introduces pie topped with snake meat in Hong Kong

ភីសាសាច់ពស់នឹងលក់ឱ្យអតិថិជនត្រឹមថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ប៉ុណ្ណោះ ។ មនុស្សភាគច្រើនជឿថា សាច់ពស់មានគុណសម្បត្តិសម្រាប់ធ្វើថ្នាំព្យាបាល គឺវាជួយបម្រុងស្បែក និងជួយឱ្យរាងកាយកក់ក្តៅ ខណៈមនុស្សខ្លះទៀតប្រាប់ថា សាច់ពស់មានរសជាតិស្រដៀងគ្នានឹងសាច់មាន់ក្រៀម ។ ប៉ុន្តែមនុស្សផ្សេងទៀតមិនហ៊ានបរិភោគទេ និងនិយាយថា គួរឱ្យខ្លាច ។

អតិថិជនម្នាក់រស់នៅហុងកុង និងចូលចិត្តបរិភោគភីសាជាច្រើនប្រភេទនិយាយថា ៖ «ខ្ញុំគិតថា វាគួរឱ្យខ្លាចណាស់ ហើយពស់មិនមែនជាអាហារផ្នែកវប្បធម៌នោះទេ ជាពិសេស នៅបណ្តាប្រទេសលោកខាងលិច» ។Pizza Hut reveals new SNAKE MEAT pie leaving fans horrified - but some say  it tastes similar to much more common topping | The US Sun

ប៉ុន្តែនារីម្នាក់ទៀតគិតផ្ទុយពីនេះ នាងប្រាប់ថា ៖ «ខ្ញុំធ្លាប់បរិភោគវាតាំងពីនៅតូច ខ្ញុំមានអារម្មណ៍រំភើបជាមួយអាហារថ្មីនេះ ។ សាច់ពស់មានរសជាតិស្រដៀងនឹងសាច់មាន់, ត្រី និងអាហារសមុទ្រ ។ ខ្ញុំចូលចិត្តបរិភោគអាហារដែលផ្តល់ប្រូតេអ៊ីនខ្ពស់ក្នុងរដូវរងា» ។

អ្នកនាង Karen Chan នាយកគ្រប់គ្រងក្រុមហ៊ុន Pizza Hut នៅហុងកុង និងម៉ាកាវនិយាយថា ក្រុមហ៊ុនបានប្រើបច្ចេកទេសរបស់ក្រុមហ៊ុន Ser Wong Fen ដើម្បីចម្អិនភីសាសាច់ពស់ជាច្រើនប្រភេទ ។ ភីសានេះផ្តល់នូវគ្រប់រសជាតិ ទាំងឆ្ងាញ់ និងហិរខ្លាំងនៅរដូវរងា ។ គេបានប្រទះឃើញវប្បធម៌ចម្អិនអាហារពីសាច់ពស់នៅប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ ដូចជា វៀតណាម និងថៃ ។Snakes on a plate: world's first snake soup pizza put to the taste test |  South China Morning Post

ក្រុមហ៊ុន Pizza Hut លើកឡើងថា ពេលគេបរិភោគវាជាមួយឈីស និងសាច់មាន់ សាច់ពស់នឹងកាន់តែមានរសជាតិឆ្ងាញ់ ។ បើតាមជំនឿរបស់គ្រូឱសថចិនថា វាជួយបម្រុងរាងកាយ និងបង្កើនចរាចរឈាម ។ រីឯក្រុមហ៊ុន ក្រុមហ៊ុន Ser Wong Fen បានលក់ម្ហូបអាហារជាច្រើនមុខធ្វើពីសាច់ពស់នៅហុងកុង ដោយក្រុមហ៊ុននេះបានបើកដំណើរការតាំងពីឆ្នាំ១៨៩៥ មកម៉្លេះ ៕ ប្រភព ៖ pptvhd