G-Dragon មេក្រុម BIGBANG បានទទួលការសរសើរយ៉ាងច្រើនពីមហាជនបន្ទាប់ពីបង្ហាញភាពរហ័សរហួននិងយកចិត្តទុកដាក់ចំពោះសុវត្ថិភាពរបស់ Camera Men ម្នាក់ អំឡុងការសម្តែងរបស់ក្រុម។ ហេតុការណ៍នេះបានកើតឡើងក្នុងការប្រគំតន្ត្រីអបអរខួប ២០ឆ្នាំរបស់ BIGBANG នៅពហុកីឡដ្ឋាន Goyang ប្រទេសកូរ៉េខាងត្បូង។

អំឡុងពេលសម្តែង អ្នកថតរូបម្នាក់បានថយក្រោយជាបន្តបន្ទាប់ ដើម្បីស្វែងរកមុំថតដ៏ល្អ ខណៈកំពុងផ្តោតលើកាមេរ៉ា ដោយមិនបានដឹងថាខ្លួនកំពុងខិតទៅជិតគែមឆាក។ ពេលឃើញស្ថានភាពនេះ G-Dragon បានប្រតិកម្មភ្លាមៗ ដោយធ្វើសញ្ញាព្រមានឱ្យអ្នកថតរូបប្រុងប្រយ័ត្ន និងព្យាយាមរក្សាចម្ងាយពីគែមឆាក។ មិនត្រឹមតែប៉ុណ្ណោះ តារាចម្រៀងរូបនេះថែមទាំងដើរនៅពីក្រោយអ្នកថតរូប ដើម្បីរារាំងមិនឱ្យ Camera Men ថយក្រោយបន្ថែមទៀត។តាមការចែករំលែកនៅលើបណ្តាញសង្គម ឆាកនៅតំបន់នោះមានកម្ពស់ប្រមាណ ២ម៉ែត្រ ដូច្នេះប្រសិនបើអ្នកថតរូបបាត់បង់លំនឹងអាចបង្កឱ្យមានរបួសធ្ងន់ធ្ងរ។

គួរឱ្យដឹងថាភរិយារបស់ Camera Men រូបនោះក៏បានបង្ហោះសារថ្លែងអំណរគុណដល់ G-Dragon ដោយលើកឡើងថា ស្វាមីរបស់នាងបានប្រាប់ថាតារាចម្រៀងរូបនេះបានកត់សម្គាល់ឃើញគ្រោះថ្នាក់ទាន់ពេល និងជួយឱ្យគាត់ត្រឡប់ទៅកាន់ទីតាំងមានសុវត្ថិភាព។.png)
សកម្មភាពរបស់ G-Dragon បានធ្វើឱ្យអ្នកគាំទ្រជាច្រើនកោតសរសើរ ដោយពួកគេយល់ថា ទោះកំពុងផ្តោតលើការសម្តែង ក៏លោកនៅតែអាចសង្កេតឃើញស្ថានភាពជុំវិញ និងយកចិត្តទុកដាក់ចំពោះសុវត្ថិភាពរបស់អ្នកដទៃបានយ៉ាងលឿន។ ពេលវេលាដ៏ខ្លីនេះ ក៏បានក្លាយជាផ្នែកមួយដែលទទួលការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រក្នុងការប្រគំតន្ត្រីខួប២០ឆ្នាំរបស់ BIGBANG ដែលមាន G-Dragon, Taeyang និង Daesung ចូលរួមសម្តែងជាមួយគ្នា។
បន្ទាប់ពីការសម្តែងរបស់ពួកគេនៅក្នុងប្រទេសកូរ៉េខាងត្បូងក្រុម BIGBANG បន្តដំណើរទេសចរណ៍ពិភពលោក «XX: COSMOS» របស់ពួកគេជាមួយនឹងកាលវិភាគនៃទីក្រុងចំនួន ១៩ និងកម្មវិធីសម្តែងចំនួន ៣៣ ។ នេះគឺជាសកម្មភាពសំខាន់មួយរបស់ក្រុមដែលប្រារព្ធខួបលើកទី 20 របស់ពួកគេចាប់តាំងពីការបង្ហាញខ្លួនលើកដំបូង៕










