នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង៨និង៤៤នាទីនេះ មានករណីបាក់ស្រុតដីក្បែរច្រាំងមួយកន្លែង នៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

ហេតុការណ៍នេះ មិនបានបង្កជាគ្រោះថ្នាក់ដល់បងប្អូនប្រជាពលរដ្ឋរស់នៅតំបន់នោះទេ ក៏ប៉ុន្តែវាបានបង្កការខូចខាតផ្លូវប្រវែង៣០ម៉ែត្រ ដែលជាផ្លូវសំខាន់បំផុតមួយ របស់អ្នកភូមិព្រែកតាពៅ សង្កាត់ដើមមៀន។

តែយ៉ាងណាមិញ ករណីនេះសមត្ថកិច្ចដាក់ការសង្ស័យថា ដោយសារតែមានភ្លៀងញឹកញាប់ពេក ទើបធ្វើឱ្យមានការបាក់ស្រុតបែបនេះ៕

No photo description available.May be an image of 1 person