រាជធានីភ្នំពេញជារាជធានីដ៏ទាក់ទាញមួយរបស់ប្រទេសកម្ពុជា។ ទីក្រុងដ៏រស់រវើកនេះមានភាពទាក់ទាញដែលមិនអាចប្រកែកបាន ដោយមានសំណង់អគារខ្ពស់ៗជាច្រើន កន្លែងដើរលេងសប្បាយៗ ព្រមទាំងនៅតាមដងផ្លូវសម្បូរទៅដោយតូបលក់អាហារ ទីផ្សារចម្រុះ និងមានភាពអ៊ូអរ។ ដូច្នេះហើយ ខាងក្រោមនេះគឺជាកន្លែងស្អាតទាំង៩ ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ៖

១ ព្រះបរមរាជវាំង៖ ព្រះបរមរាជវាំងមានទីតាំងស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញនៃប្រទេសកម្ពុជា គ្របដណ្តប់ដោយផ្ទៃដីសរុប៤០០ ០០០ម៉ែត្រការ៉េ នៅទល់មុខទន្លេចតុមុខដែលជាដៃទន្លេមេគង្គ។ ព្រះវាជវាំងនេះមានឈ្មោះពេញថា ព្រះបរមរាជវាំងចតុមុខ បានសាងសង់ឡើងនៅអំឡុងឆ្នាំ១៨៦៦។ ព្រះបរមរាជវាំងនេះគឺជាទីសក្ការបូជារបស់ព្រះពុទ្ធសាសនា ព្រមទាំងជាសមិទ្ធិផលនៃស្ថាបតិយ្យកម្មដ៏ប្រណិតអស្ចារ្យនៅក្នុងបរិវេណនោះរួមមានទាំង វត្តព្រះកែវមរកត ដែលជាទូទៅគេហៅថា វត្តប្រាក់ គឺវត្តស្រោបទៅដោយប្រាក់ដ៏មានតម្លៃ រួមជាមួយនឹងសាលបល្ល័ង្កដ៏មហិមា ពោរពេញទៅដោយមាស ប្រាក់កែវកង របស់មានតម្លៃដែលបានបន្សល់ទុកពីបុព្វបុរសជំនាន់មុនជាច្រើនផងដែរ។ បច្ចុប្បន្ន ព្រះរាជវាំងនេះជាកន្លែងសម្រាប់ពិធីបុណ្យសំខាន់ៗនៃជាតិដូចជា ពិធីបុណ្យគ្រងរាជ្យ ពិធីរៀបអធិសេកជាដើម។ROYAL PALACE IN PHNOM PENH.Vietnam & Indochina Tours

២ សារមន្ទីរជាតិ ៖ សារមន្ទីរជាតិមានទីតាំងស្ថិតនៅចំកណ្តាលទីក្រុងភ្នំពេញ គឺខាងជើងព្រះបរមរាជវាំង ត្រូវបានសាងសង់ឡើងក្នុងឆ្នាំ១៩១៧ ដល់១៩២០។ សារមន្ទីរនេះគឺចាត់ទុកថាជាផ្ទះនៃបណ្តុំវត្ថុបុរាណវិទ្យាដែលបានបន្សល់ទុកតាំងពីសតវត្សទី៤ដល់ទី១៣ រួមមាន វត្ថុបុរាណ សាសនា និងសិល្បៈបុរាណខ្មែរជាងកន្លះលានប្រភេទផ្សេងៗគ្នា រួមជាមួយនឹងរូបចម្លាក់ឆ្លុះបញ្ចាំងពីជីវភាពរស់នៅប្រចាំថ្ងៃរបស់អ្នកភូមិសម័យមុន រូបគំនូរជាង៥០០០ផ្ទាំងដែលត្រូវបានគេអភិរក្សទុក ដែលបានបង្ហាញពីភាពសម្បូរបែបនៃរប្បធម៌ អរិយធម៌នៃព្រះរាជាណាចក្រកម្ពុជា។ប្រវត្តិ​នៃ​សារមន្ទីរ​ជាតិ​ខ្មែរ ជា​ឃ្លាំង​កំណប់​វត្ថុ​បុរាណ​ខ្មែរ – Lok  Bong Rattanak

៣ វត្តភ្នំ ៖ វត្តភ្នំ ជាវត្តប្រាសាទបែបបុរាណតាមលិទ្ធព្រះពុទ្ធសាសនាមួយកន្លែងនៅលើភ្នំមួយចំកណ្តាលទីក្រុងភ្នំពេញ ហើយគេចាត់ទុកវត្តនេះថាជានិមិត្តរូបនៃរាជធានីរបស់កម្ពុជាមួយដែរ។ នៅពេលគេទៅដល់ទីនោះ នឹងឃើញថាមាននាឡិការដ៏ធំនៅខាងក្រោមយ៉ាងស្រស់ស្អាតទៀតផង។ វត្តភ្នំនេះត្រូវបានគេចាត់ទុកថាជាវត្តសាកសិទ្ធ ដែលមានការបន់ស្រន់ជាហូរហែរ នាំយកចង្ហាន់ទៅប្រគេនព្រះសង្ឃ ចូលសមាធិជាដើម។ មិនត្រឹមតែប៉ុណ្ណោះ វាក៏ជាទីតាំងសម្រាប់ប្រារព្ធពិធីបុណ្យជាតិសំខាន់ៗផងដែរដូចជាបុណ្យចូលឆ្នាំជាដើម។សាលារាជធានីភ្នំពេញនឹងរៀបចំ«សង្រ្កាន្តវត្តភ្នំ» រយៈពេល០៣ថ្ងៃ - សុីសុីថាមស៍

៤ វិមានឯករាជ្យ៖ គឺជាសំណង់ដ៏អស្ចារ្យស្ថិតនៅចំកណ្តាលទីក្រុងភ្នំពេញ សាងសង់ឡើងនៅក្នុងគោលបំណងរំលឹកដល់ការរំដោះប្រទេសកម្ពុជាពីនឹមអាណានិគមបារាំង ដែលបារាំងបានគ្រប់គ្រងមកជិត១សតវត្សគឺឆ្នាំ១៨៦៣ដល់១៩៥៣។ វិមាននេះបានសាងសង់ឡើងក្នុងឆ្នាំ១៩៥៨ និងសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំ១៩៦២ ក្នុងសម័យសង្គមរាស្រ្តនិយមរបស់ព្រះបាទសម្តេចនរោត្តមសីហនុ។News

៥ វិមានឈ្នះៗ ៖ វិមានឈ្នះៗជានិមិត្តរូបតំណាងឲ្យការបង្រួបបង្រួមជាតិ បញ្ចប់នូវភ្លើងសង្គ្រាម ធ្វើឲ្យប្រទេសទទួលបាននូវសុខសន្តិភាពក្រោមនយោបាយឈ្នះៗរបស់សម្តេចតេជាហ៊ុនសែននិងសម្ភោធន៍ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅចុងឆ្នាំ២០១៨។ វិមានអនុស្សាវរីយ៍ដ៏ស្រស់ស្អាតនេះលាតសន្ធឹងលើផ្ទៃដីទំហំ៨ហិកតា នៅចំពីមុខពហុកីឡាដ្ឋានមរតតេជោ ក្នុងតំបន់អភិវឌ្ឍលីយ៉ុងផាត់នៃរាជធានីភ្នំពេញ។ស្វែងយល់ពីវិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» ដែលនឹងសម្ពោធនៅថ្ងៃស្អែកនេះ –  វិមាន៧មករា

៦ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ៖ គឺជាអតីតវិទ្យាល័យទួលស្វាយប្រទាល មុនពេលវាប្រែក្លាយទៅជាមជ្ឈមណ្ឌលសួរចម្លើយ ការធ្វើទារុណកម្ម និងប្រហារជីវិតក្នុងរបបខ្មែរក្រហម។ ត្រូវបានគេស្គាល់ផងដែរថាជាពន្ធនាគារ S-21 ប្រជាជនកម្ពុជាប្រមាណ 17,000 នាក់បានបានឃុំនៅក្នុងនោះ និងមានតែ ៧ នាក់ប៉ុណ្ណោះដែលអាចរស់បានរហូតដល់ចុងបញ្ចប់នៃរបបនេះ។ សារមន្ទីរនេះក៏ដាក់តាំងរូបគំនូររបស់អ្នកទោសចំនួន 6,000 សន្លឹកផងដែរដែលបានបង្ហាញពីការធ្វើទារុណកម្មតាមរបៀបផ្សេងៗ សម្រាប់អ្នកធ្វើដំណើរដើម្បីស្វែងយល់អំពីសោកនាដកម្មក្នុងប្រវត្តិសាស្ត្រកម្ពុជាអំឡុងឆ្នាំ១៩៧៥ដល់១៩៧៩សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង - Visit Cambodia

៧ ផ្សារទំនើប Aeon Mall និង Aeon 2 ៖ ផ្សារទំនើបអ៊ីអនម៉លទី១ និងផ្សារទំនើប Aeon 2 ជាផ្សារទំនើបដ៏ធំបំផុត ដែលបានដាក់តាំងទំនិញរាប់រយមុខទាំងទំនិញក្នុងស្រុក និងក្រៅស្រុក រួមមានទាំងភោជនីយដ្ឋានល្អប្រណិត ហាងអាហារចម្រុះ ហាងកាហ្វេ កន្លែងជិះស្គី រោងកុន Major Cineplex បំពាក់ដោយអេក្រង់ VIP និងកន្លែងលេងកម្សាន្តក្មេងៗជាច្រើនទៀតផងដែរ។AOEN Mall Phnom Penh | AEON Mall 2 Ohnom Penh Sen Sok Cambod… | Stefan  Rohner | Flickr

៨ ផ្សាររាត្រី ៖ ផ្សាររាត្រីភ្នំពេញ ជាផ្សារចុងសប្តាហ៍ ដែលមានទីតាំងនៅមាត់ទន្លេ ជិតទីប្រជុំជន។ យើងអាចរីករាយជាមួយរាត្រីដ៏ត្រជាក់នៅតាមមាត់ទន្លេ ភ្លក្សអាហារតាមដងផ្លូវ និងស្រាបៀរក្នុងស្រុក ព្រមទាំងដើរទិញសំលៀកបំពាក់ថោកៗ វត្ថុអនុស្សាវរីយ៍ និងគ្រឿងអលង្ការក្នុងស្រុក។ផ្សាររាត្រីភ្នំពេញ - Visit Cambodia

៩ ជិះទូកតាមដងទន្លេ៖ អ្នកអាចរីករាយជាមួយដំណើរកម្សាន្តឯកជន ជិះទូកកម្សាន្តពេលថ្ងៃលិច និងការកក់ទុកសម្រាប់ជប់លៀងនៅលើទន្លេសាប ទន្លេចតុមុខ និងទន្លេមេគង្គ ជាមួយនឹងទូកទេសចរណ៍ដែលចេញដំណើរពីកំពង់ផែបណ្តែតទឹកភ្នំពេញ។ ជិះទូកកាត់ទេសភាពដ៏ស្រស់ត្រកាលរបស់កម្ពុជាដូចជាមើលឃើញ ភូមិបណ្តែតទឹក បរិវេណព្រះបរមរាជវាំង និងទេសភាពដ៏ស្រស់ស្អាតជាច្រើនរបស់ទីក្រុងផងដែរ៕តោះ! ជិះទូកលំហែកាយ ស្តាប់ភ្លេង និង មើលថ្ងៃលិច នៅទន្លេចតុមុខ – Popular  Magazine