ប្រទេសកម្ពុជាប្រទេសដែលសម្បូរទៅដោយធម្មជាតិព្រៃប្រឹក្សាដ៏ស្រស់ត្រកាល និងសម្បត្តិបុរាណខ្មែរដែលបានបន្សល់ពីបុរាណកាលជាច្រើន។ តាមរយៈកេរ្តិ៍តំណែលដែលបានបន្សល់ទុកមកនេះព្រមជាមួយភាពអំណោយផលល្អនៃធម្មជាតិ បានធ្វើឲ្យកម្ពុជាក្លាយទៅជាប្រទេសដែលសម្បូរទៅដោយកន្លែងរមនីយដ្ឋានស្អាតៗជាច្រើននិងទាក់ទាញភ្ញៀវទេសចរណ៍ទាំងក្នុងនិងក្រៅប្រទេសមកលេងកម្សាន្តជាហូហែរ។ ដូច្នេះហើយ ខាងក្រោមនេះគឺជាតំបន់ទេសចរណ៍ដ៏ស្រស់ស្អាតនិងពេញនិយមបំផុតទាំង៨នៃប្រទេសកម្ពុជា៖

១ ឧទ្យានជាតិភ្នំបូកគោ ៖ ជាឧទ្យានធម្មជាតិដ៏ស្រស់ត្រកាលនិងអាថ៌កំបាំងបំផុតនៅអាស៊ីអាគ្នេយ៍ ព្រមទាំងជាកន្លែងទេសចរណ៍ដ៏ទាក់ទាញព្រោះតែតែទិដ្ឋភាពដ៏អស្ចារ្យនៃជ្រលងភ្នំ ចុះអ័ពត្រជាក់ អមជាមួយនឹងព្រៃប្រឹក្សាដ៏ត្រជាក់ចិត្ត។ ប្រជាជននៅតំបន់នោះបានហៅថា ភ្នំបូកគោគឺផ្អែកទៅលើរូបរាង ដោយវាជាផ្នែកមួយនៃជួរភ្នំដំរី។ ឧទ្យាននេះមានកម្ពស់រហូតដល់ទៅ១០៨០ម៉ែត្រ លាតសន្ធឹងលើផ្ទែដី ១៥៨០គីឡូមែត្រក្រឡា។ រីឯសីតុណ្ហភាពនៅលើភ្នំនេះវិញគឺមានកម្រិតទាបជាងគេបំផុត ដែលជាទូទៅនៅចន្លោះពី១៥ទៅ២០អង់ស្សាសេ។ប្រវត្តិឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ល្បីល្បាញយ៉ាងខ្លាំង ជាឧទ្យានបេតិកភណ្ឌអាស៊ានតែមួយគត់នៅប្រទេសកម្ពុជា  - Khmerhome

២ ឆ្នេរអូត្រេះ ៖ ជាឆ្នេរដ៏ស្រស់ស្អាតបំផុត១ក្នុងចំណោមឆ្នេរទាំង៦ក្នុងខេត្តព្រះសីហនុ ព្រមជាមួយនឹងទឹកសមុទ្រពណ៌ខៀវ ឆ្នេរខ្សាច់ពណ៌ស ខ្យល់បក់ល្វើយៗនិងទទួលទានគ្រឿងសមុទ្រស្រស់ៗគ្រប់មុខដ៏គួរឲ្យទាក់ចិត្តបំផុត។ បច្ចុប្បន្ននេះអ្នកអាចធ្វើដំណើរទៅលេងខេត្តព្រះសីហនុតាមផ្លូវល្បឿនលឿនយ៉ាងងាយស្រួលនិងរហ័សបំផុត។ ពេលទៅដល់ទីនោះអ្នកនឹងឃើញទំនើបកម្មនៃក្រុងព្រះសីហនុព្រមជាមួយនឹងសំណង់អាគារខ្ពស់ៗដ៏ស៊ីវិល័យជឿនលឿនអមជាមួយនឹងទឹកសមុទ្រដ៏ស្រស់ស្អាត។News

៣ ប្រាសាទអង្គរវត្ត៖ប្រាសាទអង្គរវត្តគឺជាសំណង់អច្ឆរិយដ៏ធំបំផុតមួយក្នុងចំណោមប្រាសាទទាំងអស់នៅលើពិភពលោក ដែលមានទីតាំងស្ថិតនៅខេត្តសៀមរាប នៃប្រទេសកម្ពុជា។ ប្រាសាទអង្គរវត្តជាទីសក្ការបូជាព្រះវិស្ណុនៃព្រហ្មញ្ញសាសនានៅក្នុងសម័យអាណាចក្រខ្មែរ សាងសង់ដោយព្រះបាទសូរ្យវរ្ម័នទី២ អំឡុងឆ្នាំ១១១៣ដល់១១៥០។ តាមរយៈស្ថាបតិយ្យកម្មដ៏អស្ចារ្យនេះ បានទាក់ទាញភ្ញៀវទេសចរណ៍នៅជុំវិញពិភពលោកមកគយគន់ផងដែរ។Angkor Wat | Description, Location, History, Restoration, & Facts |  Britannica

៤ កោះរ៉ុងសន្លឹម៖ មានទីតាំងស្ថិតនៅខេត្តព្រះសីហនុ ដែលមានភាពល្បីល្បាញនិងទាក់ទាញដោយសារវាជាកោះមួយដ៏ស្ងត់ស្ងាត់និងបរិយាកាសល្អ។ អ្នកដែលបានមកលេងនៅតំបន់នោះបានឈ្មោះថាជាកោះឋានសួគ៌ ដោយមានឆ្នេរដ៏ស្រស់ស្អាត ទឹកសមុទ្រថ្លាត្រជាក់ និងអាកាសធាតុត្រូពិចក្តៅ។ កោះមានសភាពស្ងត់ស្ងាត់ល្អសម្រាប់អ្នកដែលចង់មកសម្រាកលំហែរកាយលក្ខណៈឯកជន គយគន់ទេសភាពដ៏អស្ចារ្យ គេងហាលថ្ងៃដ៏កក់ក្តៅ រៀបចំពិធីជប់លៀងតូចៗជាដើម។ រីឯការធ្វើដំណើរវិញគឺត្រូវជិះសាឡាងល្បឿនលឿនពីក្រុងព្រះសីហនុទៅកាន់កោះ។កោះរ៉ុងសន្លឹមជាដែនកោះ ដ៏ទាក់ទាញសម្រាប់អ្នកទេសចរបរទេស – Popular Magazine

៥ ឧទ្យានជាតិភ្នំគូលេន៖ ជាគោលដៅទេសចរណ៍ដ៏ស្រស់ស្អាតបំផុតដែរ ដែលមានទីតាំងស្ថិតលើភ្នំមួយចម្ងាយ៥០គីឡូមែត្រពីទឹកដីខេត្តសៀមរាប។ ម៉្យាងវិញទៀត គេបានដាក់ឈ្មោះភ្នំគូលេននេះដោយសារតែតែជាភ្នំសម្បូរទៅដោយដើមផ្លែគូលេននៅពាសពេញ។ នៅលើភ្នំនោះមានប្រាសាទបុរាណមួយចំនួនអាចចូលទស្សនាបានផងដែរ ក៏ដូចជាជ្រលងលិង្គ១ពាន់នៅក្បាលស្ពាន វត្តព្រះអង្គធំជាដើម ហើយក៏មានកន្លែងដើរកម្សាន្តផ្សេងៗជាច្រើនទៀត ព្រមទំាងទឹកធ្លាក់ផងដែរ។ឧទ្យានជាតិភ្នំគូលែន - វិគីភីឌា

៦ ភ្នំព្រះរាជទ្រព្យ ឬ ភ្នំឧត្តុង ៖ ភ្នំឧត្តុងស្ថិតនៅក្នុងខេត្តកណ្តាល មានចម្ងាយ៤០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ជារមនីយដ្ឋានមួយដ៏ពេញនិយមទាំងក្មេងទាំងចាស់ព្រោះវាជាទីសក្ការៈបូជាបែបព្រះពុទ្ធសាសនានៅលើភ្នំ អមជាមួយដើមឈើយ៉ាងស្រស់ត្រកាល។ នៅទីនោះក៏ជាបណ្តុំនៃម្ហូប ចំណីអាហារខ្មែររាប់រយដាក់តម្រៀបនៅតាមតូបនីមួយៗ ជាពិសេសគឺតម្លៃសមរម្យបំផុត។ភ្នំឧត្តុង្គ

៧ ព្រៃកោងកាង ៖ ព្រៃកោងកាងមានទីតាំងស្ថិតនៅខេត្តកោះកុង គឺជាព្រៃលិចទឹកប្រៃដែលជាសក្ដានុពលទេសចរណ៍ដ៏សំខាន់មួយ ដោយសារតែនៅទីនេះជាជម្រកសត្វក្នុងទឹក និងសត្វស្លាប និងជាប្រព័ន្ធអេកូឡូស៊ីជីវៈចម្រុះជាច្រើនប្រភេទ។ នៅទីនេះអាចឱ្យភ្ញៀវទេសចរគយគន់ទេសភាពព្រៃកោងកាងពណ៌ខៀវស្រងាត់ ទឹកធ្លាក់ មើលឃើញឆ្នេរសមុទ្រ និងទស្សនាជីវៈចម្រុះជាច្រើនប្រភេទដែលរស់នៅក្នុងព្រៃកោងកាង ព្រមទាំងអាចស្រូបយកខ្យល់ជំនោរសមុទ្រដ៏បរិសុទ្ធបានផងដែរ។ព្រៃកោងកាង នៅសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប ស្ថិតក្នុងឃុំពាមក្រសោប  ស្រុកមណ្ឌលសីមា - រដ្ឋបាលខេត្តកោះកុង

៨ ឧទ្យានជាតិគិរីរម្យ៖ ឧទ្យានជាតិគីរីរម្យ មានទីតាំងនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ឧទ្យានជាតិគិរីរម្យ ត្រូវបានបង្កើតឡើងនៅលើភ្នំប្រាំពីររយម៉ែត្រ គ្របដណ្តប់លើផ្ទៃដីជាង៣៥០០០ហិកតានៅលើភ្នំដំរី។ ឈ្មោះ គីរីរម្យ មានន័យថា ភ្នំនៃសេចក្តីអំណរ ត្រូវបានព្រះមហាក្សត្រខ្មែរ ប្រទានឱ្យ។ ឧទ្យានជាតិគីរីរម្យ ដែលជាតំបន់ខ្ពង់រាបខ្ពស់ ត្រូវបានគេស្គាល់ថាជាព្រៃស្រល់កម្ពស់ខ្ពស់ៗរាប់រយពាន់ដើម ដែលបង្កើតបានជាក្បាលទឹកជាច្រើនហូរទៅកាន់ទីរួមខេត្តកំពង់ស្ពឺ។ តាមរយៈទេសភាពខៀវស្រងាត់បែបនេះហើយបានទាក់ទាញភ្ញៀវទេសចរណ៍ទាំងក្មេងទាំងចាស់ទៅសម្រាកលំហែរនិងបោះតង់នៅទីនោះផងដែរ៕No photo description available.