BRICS គឺជាពាក្យកាត់តំណាងមកពីប្រទេសចំនួន៥ រួមគ្នាគឺ ប្រេស៊ីល រុស្សី ឥណ្ឌា ចិន និងអាហ្រ្វិកខាងត្បូង ហើយ BRICS ក៏ជាក្រុមប្រទេសមហាអំណាចរីកចម្រើនខាងសេដ្ឋកិច្ចទីផ្សារលើពិភពលោកផងដែរ ដែលគេជឿថានៅត្រឹមឆ្នាំ២០៥០ខាងមុខ អាចនឹងមានប្រទេសណាមួយក្នុងចំណោមប្រទេសទាំង៥នេះនឹងឡើងកាន់តំណែងជើងឯកលើពិភពលោក តាមរយៈការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុនិងធនាគារពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក។Can BRICS Become an Effective Actor? — ANKASAM | Ankara Center for Crisis  and Policy Studies

ខណៈពេលនេះ BRICS ដែលជាប្រទេសទាំង៥ខាងលើ កំពុងសម្លឹងរកមើលឪកាសក្នុងការផ្តួលរំលំប្រាក់ដុល្លារអាមេរិក ដោយមានបំណងបើកដំណើរការរូបីយប័ណ្ឌថ្មីនៅលើទីផ្សារអន្តរជាតិ។
ការធ្វើបែបនេះគឺកំពុងតែគំរាមកំហែងយ៉ាងខ្លាំងដល់ប្រាក់ដុល្លារអាមេរិក ដែលគោលបំណងដ៏ធំមួយរបស់ BRICS គឺជាការគ្រងគ្រងហិរញ្ញវិត្ថុពិភពលោក ជំនួសអោយប្រាក់ដុល្លារអាមេរិកទៅនឹងរូបីយប័ណ្ឌថ្មីមួយទៀត។ ជាក់ស្តែងដូចយើងដឹងហើយថាសមាជិកមួយដែររបស់ BRICS គឺប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាប្រទេសនាំចេញប្រេងនៅជុំវិញពិភពលោក ហើយប្រសិនបើថ្ងៃណាមួយប្រទេសនេះ បើកទទួលការទូទាត់តម្លៃប្រេងពីប្រទេសផ្សេងៗតាមរយៈរូបីយប័ណ្ឌរបស់ប្រទេសនីមួយៗ ដែលមិនមែនជារូបីយប័ណ្ឌដុល្លារនោះ ប្រាកដណាស់ថាការផ្លាស់ប្តូរនឹងកើតមាន ដោយប្រាក់ដុល្លារអាមេរិកនឹងបាត់បង់ឥទ្ធិពលនៅក្នុងការគ្រងគ្រងប្រេងលំដាប់ពិភពលោក ជំនួសមកវិញដោយអារ៉ាប៊ីសាអូឌីត។

បើទោះបីជាយ៉ាងណាក៏ដោយ BRICS អាចប្រកួតប្រជែងជាមួយប្រាក់ដុល្លារបានដោយមិនចាំបាច់បើកដំណើរការនៃរូបីយប័ណ្ឌថ្មីនោះទេ។ ដោយផ្អែកទៅលើទីប្រឹក្សាជាន់ខ្ពស់មួយរូបគឺលោក Joe Sullivan បានបញ្ជាក់ថា ប្រទេសមួយចំនួនគឺកំពុងតែទូទាត់ប្រាក់ក្នុងការធ្វើពាណិជ្ជកម្មរបស់ពួកគេដោយផ្អែកទៅលើរូបីយប័ណ្ឌក្នុងស្រុករបស់ពួកគេផ្ទាល់ ដែលមិនមែនជាប្រាក់ដុល្លារនោះទេ។The US dollar is our currency, but it is your problem' | Phnom Penh Post

លោកក៏បានបន្តទៀតថា BRICS មិនចាំបាច់រងចាំរហូតដល់រូបីយប័ណ្ឌថ្មីត្រូវដាក់ឲ្យប្រើប្រាស់ជំនួសប្រាក់ដុល្លារនោះទេ។ បើយោងទៅតាមអ្នកវិភាគបានឲ្យដឹងថា ប្រសិនបើប្រទេស BRICS ទាំង៥នេះ បង្កើតច្បាប់ថ្មីមួយដែលតម្រូវឲ្យបណ្តាសមាជិកខ្លួន ធ្វើការទូទាត់ប្រាក់នៅពេលធ្វើពាណិជ្ជកម្មនៅក្នុងទម្រង់រូបីយប័ណ្ឌប្រទេសនីមួយៗ នោះឥទ្ធិពលរបស់ប្រាក់ដុល្លាអាមេរិកនឹងធ្លាក់ចុះដោយស្វ័យប្រវត្តិ លទ្ធផលវានឹងប៉ះពាល់ដល់សេដ្ឋកិច្ចអាមេរិកយ៉ាងធ្ងន់ធ្ងរ ដូចជា ធ្លាក់ចុះនៃប្រព័ន្ធហិរញ្ញវត្ថុនិងវិស័យធនាគារ ក៏ដូចជាប៉ះពាល់ដល់ទីផ្សារមូលធន ការធ្វើពាណិជ្ជកម្ម ការវិនិយោគអន្តរជាតិ ផលិតកម្ម ការប្រើប្រាស់ បច្ចេកវិទ្យា គោលនយោបាយ និងទេសចរណ៍ជាដើម។

ជាមួយគ្នានេះ BRICS គឺកំពុងតែដាក់ប្រាក់យ័នរបស់ចិនសម្រាប់កិច្ចការពាណិជ្ជកម្មនិងការទូទាត់ផ្សេងៗដើម្បីជំនួសឲ្យប្រាក់ដុល្លារអាមេរិក។ ជាក់ស្តែង ថ្មីៗនេះសមាជិករបស់ BRICS មួយរូបដែរគឺ អាហ្សង់ទីនគឺបានប្រើប្រាស់ប្រាក់យ័នក្នុងការទូទាត់ប្រាក់មូលនិធិរូបិយប័ណ្ឌអន្តរជាតិ IMF ជំនួសឲ្យការទូទាត់ដោយប្រាក់ដុល្លារ ដោយសារតែអាហ្សង់ទីនមានកង្វះខាតប្រាក់ដុល្លារនៅក្នុងទុនបម្រុង។ដូច្នេះហើយទើបធនាគារកណ្តាលរបស់ប្រទេសនេះបានទូទាត់ប្រាក់យ័នមួយចំនួនធំទៅកាន់ IMF និង មួយចំនួនតូចប៉ុណ្ណោះជាប្រាក់ដុល្លារ។Putin is back on the world stage in BRICS, China-hosted summit | CNN

ជាថ្នូរត្រឡប់មកវិញ ប៉ុន្មានឆ្នាំទៅមុខទៀត វាអាស្រ័យទៅលើគោលនយោបាយរបស់ BRICS ថានឹងធ្វើដូចម្តេចដើម្បីរក្សាបានតុល្យភាពប្រាក់ដុល្លារមិនឲ្យឡើងថ្លៃ ហើយប្រសិនបើដូច្នោះមែន ពិភពលោកនឹងផ្អៀងពីការកាន់កាប់របស់លោកខាងលិចទៅជាការកាន់កាប់របស់លោកខាងកើតវិញ ប្រសិនបើប្រទេសកំពុងអភិវឌ្ឍទាំងអស់ចាយតែលុយដែលជារូបីប័ណ្ឌក្នុងស្រុករបស់ពួកគេ៕