Home ព័ត៌មានអន្តរជាតិ ថៃច្រានចោលរបាយការណ៍ UN និងទាមទារសិទ្ធិបកស្រាយរឿងឈ្លានពានដីខ្មែរ

ថៃច្រានចោលរបាយការណ៍ UN និងទាមទារសិទ្ធិបកស្រាយរឿងឈ្លានពានដីខ្មែរ

122
0

ល្បិចដើរតួជាជនរងគ្រោះ! ថៃផ្ទុះកំហឹ.ងមិនសុខចិត្ត ក្រោយ UN បកអាក្រា.តស្បែកមុខ រហូតលោក អនុទីន ស្នើសុំឡើងបកស្រាយការពារខ្លួន ដោយទាមទារសិទ្ធិផ្លូវច្បាប់ក្រោមលេសឲ្យ «ស្ដាប់ខ្លួនបកស្រាយ»។ នេះជាការប្រកែកទាំងញាប់ញ័ររបស់រដ្ឋាភិបាលថៃ ដើម្បីលាក់បាំងការពិតពីការរិះគ.ន់របស់អន្តរជាតិ ចំពោះវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ ដែលកងទ័ពខ្លួនបានបង្កឡើងលើប្រជាពលរដ្ឋខ្មែររាប់ម៉ឺននាក់នៅតាមព្រំដែន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_fUKthcqNSumGZLWr28BDV6zU2TLGY_Nkmrx1eg_Vjq95lw1Yjxzst3hxjdzxZHPmNc51gqv7Uklnhsw7o0cLYRn6-9nlhcsxCWVvPY3Ehe_ysbxgMjuaE3paFnOtZE7kj8jSBYGEFDw-uZ7Vn40CwNC68YHCBAz2vCi8re3g8Da7x7jbcBPwBZiffpk/s1000/photo_2026-08-04_11-11-45.jpg
យោងតាមការចុះផ្សាយ​របស់សារព័ត៌មានក្នុងស្រុកថៃ ​នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ នេះ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆាន់វីរៈគុល បានប្រកាសទាត់ចោលទាំងស្រុងនូវរបាយការណ៍របស់លោក Tom Andrews អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ (UN) ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ លោក អនុទីន បានលើកឡើងពីយន្តការច្បាប់ «សិទ្ធិក្នុងការ​បកស្រាយ» ដោយចោទប្រកាន់ថា UN បានចេញសេចក្តីសន្និដ្ឋានលំអៀង ផ្អែកលើរបាយការណ៍ពីភាគីតែកម្ពុជាម្ខាង និងមិនទាន់បានផ្តល់ឱកាសស្មើគ្នាក្នុងការស្តាប់ការបកស្រាយ និងភស្តុតាងបំភ្លឺពីភាគីថៃនៅឡើយទេ។ ប្រតិកម្មដ៏កម្រោលនេះ បង្ហាញពីការប៉ុនប៉ងយ៉ាងស្វះស្វែងរបស់ថៃ ក្នុងការប្រើប្រាស់លេសផ្លូវច្បាប់ដើម្បីពន្យារពេល និងកាត់បន្ថយសម្ពាធការទូតពីសហគមន៍អន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivud2PJbDSth_kjDEXqAcio8be3mQf51Vgs0S4LekZlIN6MVPsKbgrVDt3X3jPJfxBwtniyIaK2q9MNZ9zE42XgFsJDy37bE0_IfeIDDnK2HR1F8HRI1CaK9ZbOCwZeris2qfFQskKu8BOwIVj5pTijSrbDMSkmOvXuxzuPL9aFTnhjU8lf4d8-vTkGyc/s1280/photo_2026-08-04_16-38-08.jpg
 
ទោះជាយ៉ាងណា ការព្យាយាមដើរតួជាជនរងគ្រោះរបស់រដ្ឋាភិបាលថៃ មិនអាចលុបលាងភស្តុតាងជាក់ស្តែងដែលលោក Tom Andrews បានចុះទៅពិនិត្យផ្ទាល់ដីរយៈពេល ១០ថ្ងៃពេញនោះឡើយ។ របាយការណ៍របស់ UN ផ្អែកលើសក្ខីកម្មរស់របស់ប្រជាពលរដ្ឋខ្មែរ និងរូបភាពជាក់ស្តែងពីលើអាកាស ដែលបង្ហាញពីទិដ្ឋភាពមណ្ឌលសុវត្ថិភាព និងផ្ទះសម្បែងថ្មីដំបូលពណ៌បៃតងរាប់រយខ្នង ដែលរាជរដ្ឋាភិបាលកម្ពុជាត្រូវបង្ខំចិត្តរៀបចំសាងសង់ជាបន្ទាន់ សម្រាប់ផ្តល់ជម្រកដល់ប្រជាពលរដ្ឋខ្មែររងគ្រោះជាង ២០,០០០នាក់។ ពលរដ្ឋស្លូតត្រង់ទាំងនោះ ត្រូវរងទុក្ខវេទនាបាត់បង់ផ្ទះសម្បែង និងមិនអាចវិលត្រឡប់ទៅរស់នៅភូមិកំណើតចាស់បាន ដោយសារតែការគ្រប់គ្រង បាញ់បោះគំរាមកំហែង និងការចូលកាន់កាប់ដោយខុសច្បាប់ពីសំណាក់កងទ័ពថៃ។ ការដែលលោក អនុទីន ចេញមុខប្រកែកទាំងមិនសុខចិត្ត គ្រាន់តែជាខែលការពារខ្លួន ដើម្បីបង្វែរដានពីវិបត្តិអសន្តិសុខទេសចរណ៍ និងរឿងអាស្រូវឃាតកម្មសម្លាប់ជនបរទេសនៅក្នុងប្រទេសខ្លួនឯងតែប៉ុណ្ណោះ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNnmf3H3j6D4mtr6BC3DUkTSlWFoC7hTXlV6KuoJVfbv6vSIQq0B7i_dfndrUcpraaBvm-trefF4DlCPffFl5Kmxg27HofAbNxnjY_QSHabsz6aduEOBiUpntzU7IPCTEM0zxWMOw8Dw4haevUxKii2ZYsTd3MB_Pfj5YP-0KEoP6URWSpsmxcEbHKv1Q/s1024/photo_2026-08-04_09-28-43.jpg

    ការស្នើសុំឱ្យ UN «ស្តាប់ខ្លួនបកស្រាយ» របស់រដ្ឋាភិបាលថៃ បានត្រឹមតែស្តែងឱ្យឃើញពីភាពអាម៉ាស និងទាល់ច្រកផ្នែកការទូតចំពោះមុខច្បាប់អន្តរជាតិ។ របាយការណ៍ផ្លូវការរបស់ UN ដែលឈរលើមូលដ្ឋានភស្តុតាងរស់ និងទិដ្ឋភាពផ្ទាល់ដី គឺជាការពិតដែលមិនអាចកែខៃបាន ពោលគឺភាគីថៃត្រូវតែប្រឈមមុខនឹងការពិត បញ្ឈប់ទង្វើឈ្លានពាន និងដកទ័ពចេញ ដើម្បីបើកផ្លូវឱ្យប្រជាពលរដ្ឋខ្មែររងគ្រោះរាប់ម៉ឺននាក់ បានវិលត្រឡប់ទៅរស់នៅក្នុងផ្ទះសម្បែងរបស់ពួកគេវិញប្រកបដោយសេចក្តីថ្លៃថ្នូរ និងសុវត្ថិភាព៕