Home ព័ត៌មានអន្តរជាតិ ម៉ាឡេស៊ីទះថៃមួយកំផ្លៀង រឿងចោ.ទ​ខ្លួនទាំងគ្មានភស្តុតាងថាផ្ដល់ជម្រកឲ្យក្រុមផ្ដា.ច់ខ្លួន ​

ម៉ាឡេស៊ីទះថៃមួយកំផ្លៀង រឿងចោ.ទ​ខ្លួនទាំងគ្មានភស្តុតាងថាផ្ដល់ជម្រកឲ្យក្រុមផ្ដា.ច់ខ្លួន ​

110
0

កុំអាងមានមាត់ចេះតែនិយាយទាំងគ្មានមូលដ្ឋាន! មេប៉ូលិសរដ្ឋ Kelantan នៃប្រទេសម៉ាឡេស៊ី លោក យូសូហ្វ ម៉ាម៉ាត (Yusoff Mamat) បានចេញមុខ​ច្រានចោលទាំងស្រុងនូវការចោ.ទប្រកាន់របស់ថៃ ដោយបានព្រមានចំៗ និងទាមទារភស្តុតាង រឿងថៃអះអាងថាម៉ាឡេស៊ីផ្ដល់កន្លែងជ្រកកោន ដល់ក្រុមផ្តាច់ខ្លួន ភាគខាងត្បូង ប្រឆាំងនឹងរដ្ឋាភិបាលថៃ។ នេះជាការបកអាក្រា.តល្បិចចាស់វស្សា​ថៃ ដែលតែងតែប្រើប្រាស់ដើម្បីលាបពណ៌ទម្លាក់កំហុសឱ្យប្រទេសជិតខាង រាល់ពេលដែលខ្លួនទាល់ច្រក និងខ្វះសមត្ថភាពគ្រប់គ្រងសន្តិសុខផ្ទៃក្នុង បណ្តាលឱ្យកងទ័ពខ្លួនឯងត្រូវស្លា.ប់ និងរបួ.សយ៉ាងអាម៉ាស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGBaod-rvkkAUcn_Hgl87wppYQgH4xxLLFwjaNJ4kNl-bBpTH2aSPgyq1wvb81yIzALfTy-WscQMDgvEByS3pNzZ_sfNewebliVAWZSucFOMJ6f7ASxat5_3TlvL6sTlH8pwAlLZLpldx29qEaS5sZbHZtOMHwDUUw-k3sORCvcM0_xGfoRbKP76yVWFk/s768/photo_2026-08-04_11-11-44.jpg
យោងតាមការចុះផ្សាយលម្អិតរបស់សារព័ត៌មានអន្តរជាតិដោយដកស្រង់សម្តីពីកាសែត Bangkok Post កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ព្រឹត្តិការណ៍នេះបានផ្ទុះឡើងបន្ទាប់ពីមានការវាយប្រហារយ៉ាងរន្ធត់មួយ ដោយក្រុមកំរើកខ្លួនបានបើកការបាញ់ប្រហារ និងបំផ្ទុះគ្រាប់បែកនៅប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខ Bukeh Sami ក្នុងស្រុក Rangae នៃខេត្ត Narathiwat ភាគខាងត្បូងប្រទេសថៃ។ ហេតុការណ៍ដ៏ក្តៅគគុកនេះ បានបណ្តាលឱ្យទាហានថៃចំនួន ៥នាក់ ស្លាប់បង់ជីវិតភ្លាមៗនៅនឹងកន្លែង និងធ្វើឱ្យជនស៊ីវិល ៥នាក់ផ្សេងទៀតរងរបួស ក្នុងនោះមានទាំងកុមារអាយុចន្លោះពី ១០-១៥ឆ្នាំផងដែរ។ ក្រោយពេលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ រដ្ឋាភិបាលថៃបានប្រកាសដាក់តំបន់នោះស្ថិតក្នុងភាពអាសន្ន និងបានបញ្ជាលុបចោលគម្រោងកិច្ចចរចាសន្តិភាពជាមួយក្រុមបះបោរទាំងស្រុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzlFGLiO9Fu63UgjYh8GU3z3aBdBrW0DYiFKOOC63F2xw37Fd1hBcsm4vyA12mKLIV5_H7semMW9oumgWBspbgylvA6NsTIE-PgSk0SIHEX_lioKr8KiHSWI0JRHfbtkCmoxUq03KlFgy4kB3SBYq6Pr9pp-GnUo5sxQFHz6BM_-ZWP1mbxCwh-FCFVLk/s1000/photo_2026-08-04_11-11-45.jpg
 
ទោះជាយ៉ាងណា ដើម្បីបិទបាំងកំហុសប្រព័ន្ធសន្តិសុខដ៏ទន់ជ្រាយរបស់ខ្លួន ស្ថាប័នយោធាថៃបានប្រើល្បិចដដែលៗ ដោយចោទប្រកាន់មាត់ទទេថា ក្រុមអ្នកប្រព្រឹត្តបទល្មើសបានលួចរត់ឆ្លងដែនទៅស្នាក់នៅ និងទទួលបានកន្លែងជ្រកកោននៅក្នុងប្រទេសម៉ាឡេស៊ី។ ភ្លាមៗនោះ លោក Yusoff Mamat មេប៉ូលិសរដ្ឋ Kelantan បានវាយបកទៅវិញយ៉ាងចាស់ដៃថា រាល់លើកឱ្យតែមានហេតុការណ៍ផ្ទុះអាវុធ ឬបំផ្ទុះគ្រាប់បែកនៅភាគខាងត្បូង ថៃតែងតែទម្លាក់កំហុសឱ្យម៉ាឡេស៊ី ប៉ុន្តែមកទល់ពេលនេះ ថៃមិនដែលបង្ហាញភស្តុតាងរឹងមាំ ឬសំបុត្រស្នាមផ្លូវការណាមួយឡើយ។ លោកបានបញ្ជាក់ថា បើថៃចង់ចោទប្រកាន់ ត្រូវតែបង្ហាញភស្តុតាងជាក់លាក់មក ជៀសវាងការនិយាយបំផ្លើសដើម្បីដោះសារកំហុសខ្លួនឯង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtR5JWg2ZiQYlOIi3HXI6HINElOHG4YzXs41RzSmdE2Ye_Det7zC-Q8X_Ex1e0jOtJ4f0bUvIfDKvcFYvI04KCg5N9YHF25WrYMNYLDZb4UecVIrXfJ4CBLJzUcQV3WxgR185upAqqAn-7Cfzh8CLEgZmtgU2qUv6hRvnMVk_3EmuoON7rRgQIjCial0Y/s768/photo_2026-08-04_11-11-44%20(2).jpg
យុទ្ធសាស្ត្រលាបពណ៌ និងទម្លាក់កំហុសឆ្លងដែនរបស់រដ្ឋាភិបាល និងយោធាថៃនៅពេលនេះ បានទទួលបរាជ័យ និងរងការអាម៉ាសយ៉ាងខ្លាំងនៅលើឆាកអន្តរជាតិ​។ មហាជនគ្រប់ទិសទីបានមើលធ្លុះយ៉ាងច្បាស់ថា មិនថាជាការចោទប្រកាន់កម្ពុជា រឿងមជ្ឈមណ្ឌលឆបោកអនឡាញ ដើម្បីបង្វែរដានពីរឿងអាស្រូវសម្លាប់ជនជាតិរុស្ស៊ី ឬការចោទប្រកាន់ម៉ាឡេស៊ី រឿងផ្តល់ជម្រកឱ្យក្រុមបះបោរ ដើម្បីលាក់បាំងភាពទន់ជ្រាយដែលធ្វើឱ្យទាហានខ្លួនឯងស្លាប់ ៥នាក់នោះទេ គឺសុទ្ធសឹងតែជាល្បិចកលមុខពីររបស់ថៃ។ ការតបតយ៉ាងម៉ឺងម៉ាត់ពីសំណាក់មេប៉ូលិសម៉ាឡេស៊ី គឺជាសារដាស់តឿនដ៏មានឥទ្ធិពលមួយផ្ញើទៅទីក្រុងបាងកកថា «ការពិតមិនអាចលុបលាងដោយសារតែការភូតភរ និងការទម្លាក់កំហុសឱ្យប្រទេសជិតខាងបានឡើយ»៕