Home តារាអន្តរជាតិ ល្បីថា Baby Shark Boy នឹងត្រឡប់មកវិញក្នុងនាមជាតារាចម្រៀង K-pop

ល្បីថា Baby Shark Boy នឹងត្រឡប់មកវិញក្នុងនាមជាតារាចម្រៀង K-pop

82
0

នៅថ្ងៃទី១០ ខែសីហា ក្រុមហ៊ុន Pinkfong ដែលជាភ្នាក់ងារនៅពីក្រោយសិទ្ធិផ្តាច់មុខ Baby Shark បានប្រកាសជាផ្លូវការថាក្មេងប្រុសដែលបានបង្ហាញខ្លួននៅក្នុងវីដេអូចម្រៀង Baby Shark ឆ្នាំ២០១៦ នឹងបង្ហាញខ្លួនជាលើកដំបូងក្នុងនាមជាអ្នកចម្រៀង។ បទចម្រៀងដំបូងរបស់គេមានចំណងជើងថា WAVE នឹងចេញផ្សាយនៅថ្ងៃទី២០ ខែសីហា នៅលើវេទិកាតន្ត្រីឌីជីថលក្នុងស្រុក និងអន្តរជាតិ ដោយមានការចូលរួមពី Joohoney ដែលជាអ្នករ៉េបសំខាន់នៃក្រុមចម្រៀងបុរស Monsta X។ ឈ្មោះលើឆាកដែលអ្នកចម្រៀងរូបនេះបានជ្រើសរើសគឺ Baby Shark Boy។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmohbb82mJypoAjRUfR_KFS1_CsrPMSqhCvg0P93GgR44b7SQ9VUpXaYL2WNzBrJezMNwMK-zkL3Ft5_NNExzIiiSGwEwlah9lO4irJD0hYInwJDnJEU0J0XPmGq1cfXHL6KgJlErUk5tIbEIN4KqnWAPuiv-VXRHSYmokHOcjwXdabxuqJ0znGzc8MZk/s853/image_2026-08-13_11-42-38%20(3).png
វីដេអូខ្លីរយៈពេល ១៧ វិនាទីនេះត្រូវបានចេញផ្សាយក្នុងពេលតែមួយទាំងនៅលើឆានែល YouTube របស់ Baby Shark និងគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមផ្ទាល់ខ្លួនរបស់លោក។ ការប្រកាសបង្ហាញខ្លួនលើកដំបូងនេះបានបង្កើតប្រតិកម្មផ្ទុយគ្នាភ្លាមៗនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9LFdjnISL_gFF-y7G_XrhcjpdHZFidPCk682bCAQnVpRSKRwOBVmCHLQFOavCMCkMNXgh5jYqKwRNwspqeBmhi_I2FRcKFFjkUWWx46Z4umgDKqdVtpBFt9qPapFaSdjzPPLFuc4z-atuLPXPG_-eIPWT-0ep03WG9r4yjI09V3tbKCXuSdyVDZpfcRg/s725/image_2026-08-13_11-42-39%20(3).png
អ្នកមួយចំនួនគឺជាការភ្ញាក់ផ្អើលនៅពេលដឹងថាក្មេងប្រុសស្លៀកឈុតហែលទឹក ក្លាយជាក្មេងជំទង់មានរូបរាងខ្ពស់ ឈរថតរូបដូចជាអ្នកហ្វឹកហាត់ Kpop ពិតប្រាកដ។ មតិខ្លះទៀតថា ឱ្យអ្នកចម្រៀងរូបនេះពិចារណាឡើងវិញពីការប្រើឈ្មោះលើឆាក Baby Shark Boy ស័ក្តិសមសម្រាប់ស្ថានភាពនៅវ័យក្មេងចុះប្រសិនជាពេលខាងមុខរូបគេមានវ័យច្រើនសមនឹងការហៅបែបនេះទៀតឬយ៉ាងណា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieiqn4jDthkkqY6FffCWJp2ifaxYWaOy24sHfNMAqyMPqTZmO4HKYVE0Ygk0Q2xg98hW44jDrrf82ZLKXsDe_IEoeVS3DDe_oRdUTmRlEXvii7J77FqsmMx0qNIswpZpVTJIf5lSMFEFlSqsGpVw-Y506RvhMJTOQHGllJSjqHNpxFAEl8cAybxhQO44o/s640/image_2026-08-13_11-42-38%20(5).png
Geon Roung បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនថា «ខ្ញុំតែងតែដឹងគុណដែលមនុស្សនៅតែចងចាំវីដេអូដែលខ្ញុំបានចូលរួមនៅពេលខ្ញុំនៅក្មេង។ កាលពីដប់ឆ្នាំមុន ខ្ញុំបានរាំជាមួយ Baby Shark។ ឥឡូវនេះ ខ្ញុំចង់ឱ្យមនុស្សឮសំឡេងរបស់ខ្ញុំ និងរឿងដែលខ្ញុំបានសរសេរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ3VJjyQ8Se9FoqnwATRjl3KBMme_OsK7iHD0FSeHvlE8_d_gOy-to9BkQdTkeCPS9kHgimeqDPIV6xs_8rbjzFaWVb2B65UYrtKCAug7mMF2arvrMs5mD69a95AJa6Vo5zhJLS5quPedPW3LzvXr1xtBtG_VKAh5rN4GUWI5lZHZTbfFC0eeIeWqDkZs/s853/image_2026-08-13_11-42-39.png

Baby Shark Boy មានឈ្មោះពិតថា Park Geon-roung មានអាយុ ១៧ ឆ្នាំ ដែលល្បីល្បាញយ៉ាងខ្លាំងសម្រាប់បទ « Baby Shark» ដែលពេលនេះវីដេអូនេះទទួលបានការទស្សនាលើសពី ១៧.២ ពាន់លានដង ៕