ពិតណាស់ ការផ្លាស់ប្តូរទម្លាប់មិនល្អមួយចំនួនអាចនឹងពិបាកខ្លាំងនៅពេលដែលយើងក្លាយជាមនុស្សធំ ប៉ុន្តែយើងអាចកែប្រែ ឬជួយតម្រង់ទិសដល់កុមារតូចៗ ដើម្បីឱ្យកុមារមានច្បាប់ទម្លាប់ល្អត្រឹមត្រូវ និងអាចចូលរួមក្នុងសង្គមបានយ៉ាងល្អទៅថ្ងៃអនាគតរបស់ពួកគេ។ ដូច្នេះខាងក្រោមនេះ KBN News នឹងណែនាំគន្លឹះមួយចំនួនដែលឪពុកម្តាយអាចបង្រៀន និងណែនាំកុមារតូចៗបាន ដើម្បីឱ្យពួកគាត់ធំឡើងមានទម្លាប់ល្អ៖

១.បង្រៀនការងារផ្ទះ៖ អ្នកអាចឱ្យពួកគេជួយធ្វើកិច្ចការតូចតាច ដូចជារក្សាបន្ទប់ឱ្យស្អាត រៀបចំប្រដាប់ប្រដាក្មេងលេង និងបត់ខោអាវទុកដាក់ជាដើម -ល-។ ម៉្យាងទៀតការធើ្វបែបនេះ វាបង្រៀនពួកគេឱ្យមានភាពឯករាជ្យជាងមុន ដូច្នេះពួកគេក៏នឹងចេះគោរពឱ្យតម្លៃដល់អ្នកដែលជួយសំអាតផ្ទះ ទាំងនៅសាលារៀន ឬនៅភោជនីយដ្ឋានផងដែរ។Kids and Money: 8 Smart Ways Parents Can Teach Kids About Money | SELF

២.បង្រៀនចំណេះដឹងទូទៅ៖ សម្រាប់ក្មេងៗតូចៗការរៀនអានសៀវភៅចំណេះដឹងផ្សេងៗគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ពួកគេ លើសពីនេះ ការរៀនពីតួអក្សរ និងលេខ ឬការអានក៏ជួយបង្កើនជំនាញភាសារបស់ពួកគេទៀតផង។Teaching Kids About Money: 10 Activities for Parents and Children - Picklee

៣.រក្សាអនាម័យ៖ កុមារភាគច្រើនតែងចំណាយពេលលេងខាងក្រៅ ដែលធ្វើឱ្យសម្លៀកបំពាក់របស់ពួកគេមានស្នាមប្រឡាក់ នឹងប្រមូលផ្តុំដោយបាក់តេរីអាក្រក់ៗ រួមទាំងបន្សល់ទុកនូវសម្លៀកបំពាក់ដែលមានក្លិនស្អុយទៀតផង ដូច្នេះហើយ អ្នកគួរសម្អាតនិងរក្សាអនាម័យសម្រាប់កុមារឱ្យបានទៀងទាត់ ដើម្បីធ្វើជាគំរូល្អដល់កុមារ។The Only Way To Teach Your Kids To Clean - A Mess Free Life

៤.បង្រៀនកុមារឱ្យចេះផឹកទឹក៖ ការផឹកទឹកគឺសំខាន់ខ្លាំងណាស់សម្រាប់សុខភាពកុមារ ចំពោះកុមារតូចៗភាគច្រើនគឺពួកគាត់មិនសូវចូលចិត្តផឹកទឹកនោះទេ មានន័យថាបើយើងមិនប្រាប់គឺគាត់មិនផឹកទឹកនោះទេ ដូច្នេះយើងត្រូវតែយកចិត្តទុកដាក់និងបង្រៀនកុមារឱ្យគាត់មានទម្លាប់ល្អក្នុងការផឹកទឹកឱ្យបានច្រើន។When Can Babies Drink Water?

៥.បង្រៀនកុមារឱ្យចូលគេងទៀងម៉ោង៖ ការចូលគេង និងក្រោកឱ្យបានទៀងម៉ោង គឺជាទម្លាប់ដ៏ល្អបំផុតដែលឪពុកម្តាយមិនគួរមើលរំលងចំពោះកុមារ ដូច្នេះតើកុមារត្រូវការគេងប៉ុន្មានម៉ោង?
ចំនួនម៉ោងនៃការគេង គឺខុសៗគ្នាទៅតាមអាយុរបស់ពួកគេដូចជា៖
កុមារពី ០-១១ខែ ត្រូវការគេង ១៤ ទៅ ១៨ ម៉ោងក្នុង១ថ្ងៃ។
កុមារពី ១-២ឆ្នាំ ត្រូវការគេង ១០ ទៅ ១៤ ម៉ោងក្នុង១ថ្ងៃ។
កុមារ ៣-៥ ឆ្នាំ ត្រូវការគេង ១០ ទៅ ១៣ ម៉ោងក្នុង១ថ្ងៃ។
កុមារ ៦-១៣ឆ្នាំ ត្រូវការគេង ៩ ទៅ ១០ ម៉ោងក្នុង១ថ្ងៃ។
កុមារ ១៤-១៨ឆ្នាំ ត្រូវការគេង ៨ ទៅ ៩ ម៉ោងក្នុង១ថ្ងៃ៕